ករណីបុរសម្នាក់រាលកៃកាំភ្លើង ត្រូវចំខ្លួនឯងរងរបួសធ្ងន់

ឧត្តរមានជ័យៈ មានករណីបុរសម្នាក់ រាលកៃកាំភ្លើងកែច្នៃ ត្រូវចំខ្លួនឯងរងរបួសធ្ងន់ កាលពីវេលាម៉ោង ១១និង៣០នាទីយប់ថ្ងៃទី ៤ ខែមេសា ឆ្នាំ២០១៩ នៅចំណុចភូមិត្រាំចាន ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ ជនរងគ្រោះឈ្មោះ ខាំ រុំ ភេទប្រុស អាយុ ៣០ឆ្នាំ ទីលំនៅភូមិឃុំខាងលើ…

សូមអាជ្ញាធរស្រុកល្វាឯម ជួយមើលផង! បាក់ដីនៅគល់ស្ពានសំពោង ប្ដីប្រពន្ធពីរនាក់ ជិះម៉ូតូរអិលធ្លាក់ ប៊ិះទៅហើយ

កណ្តាលៈ ករណីគ្រោះថ្នាក់ចរារចណ៍ ជិះម៉ូតូធ្លាក់រណ្តៅដីនៅគល់ស្ពានផ្លូវសំពោង កម្ពស់ប្រហែល ៥ម៉ែត នៅគល់ស្ពានសំពោង តែសំណាងល្អរបួសស្រាល។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងប្រហែល៤ និង០៥នាទីល្ងាចថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៩។ ប្រភពពីរកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនកើតហេតុ គេឃើញពីរនាក់ប្តីប្រពន្ធ បានជិះម៉ូតូមួយគ្រឿង បំណងទៅភ្នំពេញ តែមិនប្រយត្ន័ក៏រអិលធ្លាក់ ចូលក្នុងរណ្តៅដីគល់ស្ពានសំពោងទីពីរ…

មួយថ្ងៃលង់ទឹកស្លាប់២នាក់​ នៅខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យៈ យោងតាមផេកផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា មនុស្សចាស់ម្នាក់ ក្មេងម្នាក់ បានលង់ទឹកស្រះស្លា​ប់​ ដោយម្នាក់នៅក្រុងប៉ោយប៉ែត​ និងម្នាក់ទៀតនៅស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។ តាមប្រភពព័ត៌មានពីនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា​ នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩​ វេលាម៉ោង២រសៀល សពស្ត្រីវ័យចំណាស់ម្នាក់ ត្រូវបានគេប្រទះឃើញ នៅចំណុចស្រះខាងជើង…

កំពុងធ្វេីដំណេីរទៅចំការក្របីដេញវ័ធស្លាប់ប្តីប្រពន្ធរបួសធ្ងន់

កំពង់ធំៈ នៅវេលាម៉ោង៧យប់ថ្ងៃទី០២ ខែមេសា គ្រឹះសករាជ២០១៩ស្ថិតនៅភូមិជរ ឃុំសណ្តាន់ ស្រុកសណ្តាន់មានករណីក្របីដេញវ័ធបណ្តាលឲ្យស្លាប់បុរសម្នាក់និងប្រពន្ធរងរបួសធ្ងន់។ ជនរងគ្រោះឈ្មោះ នូ ស៊ូ ភេទប្រុស អាយុ៦៤ឆ្នាំ ស្លាប់និងប្រពន្ធឈ្មោះ តេន ដឿន អាយុ៥៧ឆ្នាំរបួសធ្ងន់អ្នកទាំងពីរមានទីលំនៅភូមិក្រសាំង ឃុំសណ្តាន់ ស្រុកសណ្តាន់ត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីពេទ្យខេត្តកំពង់ធំ ។ សមត្ថកិច្ចឲ្យដឹងថាមូលហេតុកំពុងធ្វើដំណើរទៅចំការត្រូវក្របីដេញវ័ធ។ ក្រោយពេលកេីតហេតុសពត្រូវបានធ្វេីបុណ្យតាមប្រពៃណីរីឯស្ត្រីជាប្រពន្ធកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យ៕

លោះព្រលឹងអស់! ប្រទះឃើញសពបុរសម្នាក់ ស្លាប់ក្នុងទឹកស្រះ

ពោធិ៍សាត់ៈ មានករណីប្រទះឃើញមនុស្សលង់ទឹកស្លាប់ នៅក្នុងស្រះត្រពាំងម្កាក់ ត្រង់ចំណុចទ្រាមពល វេលាម៉ោង ៨និង០០នាទីព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិថ្មី ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ សពជនរងគ្រោះឈ្មោះ គឹម ចេន ភេទប្រុស អាយុ ៦៥ឆ្នាំ ជនជាតិខ្មែរមានប្រពន្ធឈ្មោះ…

ម្ចាស់ងោកមួយភាំង លុចស៊ីស RX៣៣០ ស្លាកលេខ ភ្នំពេញ2AR-266 រេចង្កូតចូលផ្ទះលក់បាយ បុកក្មេងស្រី អាយុ ៣ឆ្នាំ របួសធ្ងន់

ភ្នំពេញៈ បុរសម្នាក់ បានបើករថយន្ត ម៉ាកលុចស៊ីស RX៣៣០ ពណ៌ទឹកមាស ស្លាកលេខ ភ្នំពេញ2AR-2667 ងោកមួយភាំង បានជ្រុលចង្កូតចូលផ្ទះលក់បាយ បុកកូនស្រីម្ចាស់ផ្ទះ ដែលនៅមុខផ្ទះ បណ្ដាលឲ្យរងរបួសធ្ងន់។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៧និង២០នាទីយប់ថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩ នៅចំណុចផ្ទះលក់បាយយីហោ (សុខគាមួយហេង)…

អគ្គិភ័យឆេះឃ្លាំងស្តុកអេតចាយ ផ្អើលសមត្ថកិច្ច ចុះអន្តរាគមន៍ទាំងមេឃមិនទាន់ភ្លឺ

ក្រចេះ: នៅវេលាម៉ោងប្រហែល ២ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២ ខែមេសា ឆ្នាំ២០១៩ មានករណីអគ្គិភ័យឃ្លាំងស្តុបអេតចាយមួយ ស្ថិតនៅចំណុចគីឡូមួយ នៅក្នុងភូមិសាស្រ្ត ភូមិជ្រោយថ្មក្រោម ឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ។ ម្ចាស់រងគ្រោះឈ្មោះ រឹទ្ធ រីន ភេទប្រុស អាយុ ៤០…

អាសូរណាស់! បុរសម្នាក់ ត្រូវខ្សែភ្លើងឆក់ស្លាប់

កណ្តាល: កាលពីវេលាម៉ោង៦ និង៣០នាទីល្ងាចថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩ មានករណីមនុស្ស ត្រូវខ្សែភ្លើងឆក់ស្លាប់ ស្ថិតនៅចំណុចភូមិព្រែកតាជ័រ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល។ ជនរងគ្រោះឈ្មោះចក់ ចាប ភេទ ប្រុស អាយុ៤៤ ឆ្នាំជនជាតិខ្មែរ មុខរបរកសិករ ទីលំនៅភូមិព្រែកតាជរ័ ឃុំស្វាយប្រទាល…

បុគ្គលិកក្រុមហ៊ុនដឹកថ្មប៉ោយប៉ែតម្នាក់ឆ្លងចរន្តអគ្គិសនីឆក់ស្លាប់ចោលប្រពន្ធនិងកូន២នាក់

បន្ទាយមានជ័យៈ អ្នកបើករថយន្តរបស់ក្រុមហ៊ុនដឹកថ្មប៉ោយប៉ែតម្នាក់ បានបាត់បង់ជីវិត ខណៈពេលបើកគុបភ្លើងបូមខ្យល់បាញ់អ៊ែររថយន្ត ត្រូវឆ្លងចរន្តអគ្គីសនីឆក់ ស្លាប់បង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង ១និង៣០នាទីរសៀល ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩ នៅចំណុចក្រុមហ៊ុនកិនថ្មភ្នំរូង ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ និន រ៉ា ភេទប្រុស…

ឃាត់ខ្លួនជនសង្ស័យប្រុសស្រី២នាក់ប្តីប្រពន្ធពាក់ពន្ធ័ឆបោករថយន្តចំនួន៣គ្រឿងពីក្រុមហ៊ុនបង់រំលោះ

ភ្នំពេញៈ ជនសង្ស័យប្រុសស្រី២នាក់ប្តីប្រពន្ធត្រូវបានកំលាំងនគរបាលប្រតិបត្តិការណ៍នៃនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃធ្វើការឃាត់ខ្លួនដោយចោទប្រកាន់ពីបទជាប់ពាក់ពន្ធ័ឆបោករថយន្តចំនួន៣គ្រឿងពីក្រុមហ៊ុនបង់រំលោះមួយនៅទីក្រុងភ្នំពេញ ។ ប្រតបត្តិការណ៍ឃាត់ខ្លួនជនសង្ស័យខាងលើធ្វើឡើងកាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី១ ខែមេសា ឆ្នាំ ២០១៩ នៅចំណុចផ្លូវខាងសារិន ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានី ភ្នំពេញ ។ ប្រភពព័ត៌មានពីសមត្ថកិច្ចឲ្យដឹងថាឃាត់ខ្លួនជនសង្ស័យខាងលើគឺធ្វើឡើងតាមបណ្តឹងរបស់ជនរងគ្រោះដែលជាម្ចាស់ក្រុមហ៊ុនមួយរកស៊ីបង់រំលោះប្តឹងកាលពីពេលកន្លង ។ នគរបាលបន្តថា ម្ចាស់ក្រុមហ៊ុនបង់រំលោះបានតាមរកជនសង្ស័យជាយូរមកហើយរហូតដល់ព្រឹកថ្ងៃទី១ ខែមេសា…