ករណីម៉ូតូ ២គ្រឿងបុកគ្នា បណ្ដាលឲ្យស្លាប់ម្នាក់រងរបួសធ្ងន់ម្នាក់ នៅស្រុកបាកាន

ពោធិ៍សាត់ៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១១ និង៥០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាងម៉ូតូ និងម៉ូតូ បណ្តាលឱ្យបុរសម្នាក់ស្លាប់ និងម្នាក់រងរបួសធ្ងន់ នៅលើកំណាត់ផ្លូវជាតិលេខ០៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៩១-១៩២ ស្ថិតក្នុងភូមិកំពែងស្វាយ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ ។ ប្រភពព័ត៌មាន បានប្រាប់ឲ្យដឹងថា៖…

បុរសម្នាក់ជាបុគ្គលិកធនាគារ ជិះម៉ូតូបុករបាំងហាមឃាត់ បណ្តាលឲ្យដួលបោកក្បាលស្លាប់

ពោធិ៍សាត់ៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា បុគ្គលិកធនាគារម្នាក់ ជិះម៉ូតូបុករបាំងហាមឃាត់មិនឲ្យធ្វើចរាចរណ៍ (កង់រថយន្តចាស់ៗ) បណ្តាលឲ្យដួលបោកក្បាល ស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ឧបទ្ទវហេតុនេះកើតឡើង នៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ ២០៨-២០៩ ខាងកើតខ្លោងទ្វារវត្តខ្នាច់រមាស ស្ថិតនៅភូមិខ្នាច់រមាស ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង២០និង២៥នាទី…

បុរសម្នាក់បើករថយន្តតាកូម៉ា រេចង្កូតបុកស្រ្តីវ័យចំណាស់ម្នាក់កំពុងដើរ បណ្តាលឲ្យរងរបួសជាទម្ងន់

ពោធិ៍សាត់ៈ យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២​ វេលាម៉ោង​១៣និង៣៥នាទី ​មានរកណីគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្តរេចង្កូតបុកស្រ្តីកំពុងដើរចំពីក្រោយ បណ្តាលឲ្យរងរបួសធ្ងន់ នៅលើផ្លូវជាតិ៥៥ ត្រង់ចំណុចគីឡូម៉ែត្រ លេខ១០៩-១១០ មុខការ៉ាស់សាំងស្រ៊ុន​ រតនៈ ស្ថិតក្នុងភូមិប្រម៉ោយ​ ឃុំប្រម៉ោយ​ ស្រុកវាលវែង​…

មួយករណីទៀតហើយ! ជនជាតិចិនមានគ្នា៤នាក់ ជិះរថយន្តPrusមួយគ្រឿង បុកពំនូកថ្មពេញទំហឹង បណ្តាលឲ្យក្រឡាប់ផ្ងារជើង

ភ្នំពេញៈ នៅវេលាម៉ោង១២និង០០នាទីយប់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបា​នកើតឡើង រថយន្ត Toyota Prus មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2BD-0600 បើកបរបុកពំនូកថ្មក្រឡាប់ផ្ងារជើង ខណៈពេលមេឃភ្លៀងខ្លាំង ទីតាំងស្ថិតតាមបណ្តោយផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ…

សង្ស័យស្រវឹងស្រា បើករថយន្តលឿនជ្រុលបុករថយន្តស៊េរីទំនើបម៉ាក FORTUNER ប៉ើងក្រឡាប់ផ្ងារជើង បណ្តាលឲ្យបុរស ៣នាក់ រងរបួសធ្ងន់ស្រាល

ភ្នំពេញៈ កាលពីវេលាម៉ោង ១រំលងអាធ្រាត្រឈានចូលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងរថយន្ត ស្ថិតតាមបណ្ដោយផ្លូវបេតុងថ្មី សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ដំណើររឿង៖ មុនកើតហេតុគេឃើញបុរសម្នាក់ បើករថយន្តស៊េរីទំនើបម៉ាក FORTUNER ពណ៌ទ្រេអ៊ីមួយគ្រឿង ពាក់ស្លាកលេខ ខេមរភូមិន្ទ0 2-7977 ធ្វើដំណើរតាមបណ្តោយផ្លូវបេតុងពីលិចមកកើតក្នុងល្បឿនលឿន…

សូមប្រុងប្រយ័ត្ន! ស្ត្រីម្នាក់ប៉ុនប៉ងលួចកាត់ខ្សែ.កក្មេង ត្រូវសមត្ថកិច្ចឃាត់ខ្លួន

កណ្ដាលៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍​ ១៣រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែសីហា​ ឆ្នាំ២០២២ មានករណីប៉ុនប៉ងលួច (កាត់ខ្សែក) នៅចំណុចការដ្ឋានកំពុងសាងសង់ភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ជនសង្ស័យឈ្មោះ ណង ចាន់ណា…

ជិះម៉ូតូឌុបគ្នាលឿន មិនប្រយ័ត្នជ្រុលទៅបុករថយន្តព្រូស បណ្តាលឲ្យរងរបួសធ្ងន់

ភ្នំពេញៈ យុវជន ២នាក់ រងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្រ្គោះបន្ទាន់ភ្លាមៗ បន្ទាប់ពីជិះម៉ូតូឌុបគ្នាក្នុងល្បឿនលឿន មិនប្រយ័ត្នជ្រុលទៅបុករថយន្តតូយូតាព្រូស បើកបត់បញ្រ្ចាសផ្លូវចំពីមុខយ៉ាងពេញទំហឹងប៉ើងទៅមុខជាច្រើនម៉ែត្រ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ៩និង០០នាទីយប់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ ស្ថិតតាមបណ្តោយផ្លូវ២១៥ ត្រង់ចំណុចទល់និងផ្សារដេប៉ូ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ប្រភពពីកន្លែងកើតហេតុបានអោយដឹងថា មុនកើតហេតុគេឃើញនារីរូបស្រស់ម្នាក់…

បុរសម្នាក់បើករថយន្តលឿន រេចង្កូតជ្រុលទៅបុកម៉ូតូស្កុពីមួយគ្រឿង បណ្តាលឲ្យបុរសម្នាក់រងរបួស

ភ្នំពេញៈ នៅវេលាម៉ោង០៨និង៥០នាទីយប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង បុរសម្នាក់បើករថយន្តម៉ាក តាកូម៉ា មួយគ្រឿង ខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុកម៉ូតូស្កុពី មួយគ្រឿង បណ្តាលឲ្យបុរសម្នាក់រងរបួស និងរងការខូចខាត ទីតាំងស្ថិតតាមបណ្ដោយ៥២៨ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់…

រថយន្តកុងតឺន័រព្យាយាមបើកវ៉ាជែង ជ្រុលកៀររថយន្តសឺដេស រងការខូចខាតយ៉ាងដំណំ

ភ្នំពេញៈ នាវេលាម៉ោង ៩និង៣០នាទីយប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តកុងតឺន័រ និងរថយន្តស៊េរីទំនើប​ ស្ថិតតាមបណ្ដោយផ្លូវណតប្រ៊ីត ម្ដុំខាងត្បូងស្ពានអាកាសផ្សារដីហុយ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់បើកបររថយន្តមួយគ្រឿងម៉ាក សឺដេស E280 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AC-9421…

បុរសម្នាក់បើករថយន្ត Lexus បុកម៉ូតូឃ្លិចមួយគ្រឿង បណ្តាលឲ្យរងរបួសម្នាក់ ហើយបើករត់គេចត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញៈ នៅវេលាម៉ោង១០និង២០នាទីយប់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង បុរសម្នាក់បើករថយន្ត Lexus RX400h មួយគ្រឿង បត់ឆ្វេងបុកម៉ូតូឃ្លីកមួយគ្រឿង ហើយបើករត់គេចពីកន្លែងកើតហេតុ ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ត្រង់ចំណុចស្តុបវត្តនាគវ័ន្ត ស្ថិតតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី កែងនឹងផ្លូវលេខ១៣២ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។…