បុរសម្នាក់ជិះម៉ូតូបុកខឿនចែកទ្រូងផ្លូវ រេចង្កូតជ្រុលទៅបុករថយន្ត បណ្ដាលឲ្យដួលបោកក្បាលស្លាប់

ពោធិ៍សាត់ៈ យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា កាលពីថ្ងៃអង្គារ ៤រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង១៩និង០០នាទីយប់ មានករណីគ្រោះថ្នាក់ចរាចរណ៍ បើកម៉ូតូបុកខឿនចែកទ្រូងផ្លូវ រួចរេចង្កូតជ្រុលទៅបុករថយន្ត បណ្ដាលឲ្យមនុស្ស០១នាក់ស្លាប់ភ្លាមៗ…

បុរសម្នាក់ជិះម៉ូតូបុករថយន្តដឹកឥដ្ឋ បណ្តាលឲ្យដួលរងរបួសធ្ងន់ បញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ

បន្ទាយមានជ័យៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃចន្ទ ៣រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ បុរសម្នាក់រងរបួសធ្ងន់បន្ទាប់ពីគ្រោះថ្នាក់ចរាចរណ៍ ដោយជិះម៉ូតូទៅបុកប៉ះជាមួយរថយន្តដឹកឥដ្ឋ ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង០៣និង៣០នាទីល្ងាច ក្នុងទីប្រជុំជន…

បុរសម្នាក់បើករថយន្តកាមរីមួយគ្រឿង ក្នុងល្បឿនលឿនរេចង្កូតបុកឡឥដ្ឋ បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញៈ នៅវេលាម៉ោង១២និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ បុរសម្នាក់ស្រវឹងបើករថយន្តកាមរីមួយគ្រឿង ក្នុងល្បឿនលឿន ដោយខ្វះការប្រុងប្រយ័ត្ន រេចង្កូតជ្រុលទៅបុកទម្លុះរបងស័ង្កសី ឡឥដ្ឋទុកចោលមួយកន្លែង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ទីតាំងស្ថិតតាមបណ្ដោយផ្លូវ១០០៣ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ ស្រវឹងធ្លាក់ភ្នែកបើកបររថយន្តមួយគ្រឿងម៉ាកកាមរី ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ…

អាណោចអាធ័មណាស់! កុមារាម្នាក់ចុះងូតទឹកលេងតែម្នាក់ឯង បណ្តាលឲ្យលង់ទឹកប្រឡាយស្លាប់

បន្ទាយមានជ័យៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា កុមារាអាយុ០៣ឆ្នាំម្នាក់ បានស្លាប់ ខណៈចុះងូតទឹកប្រឡាយលេង ។ ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោង០២និង៣០នាទី រសៀលថ្ងៃអង្គារ ១២កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២…

បុរសម្នាក់បើករថយន្តលឿន ជ្រុលចង្កូតបុកទ្រូងផ្លូវពេញទំហឹង ខ្ទាតទៅបុកហាងលក់កំព្យូទ័រនិងបង្គោលស្លាកសញ្ញាចរចរណ៍

ភ្នំពេញៈ នៅវេលាម៉ោង០១និង៣០នាទីយប់រំលងអធ្រាត្រថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង បើករថយន្ត ALPHARD មួយគ្រឿង ក្នុងល្បឿនលឿន ដោយខ្វះការប្រុងប្រយ័ត្ន បានជ្រុលបុកទ្រូងផ្លូវពេញទំហឹង ខ្ទាតទៅបុកទ្វារហាងលក់កុំព្យូទ័រ និងបង្គោលស្លាកសញ្ញាចរាចរណ៍ រងការខូចខាត ទីតាំងស្ថិតត្រង់ចំណុចស្តុបក្តាន់ពីរ តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ…

នារីម្នាក់ជិះម៉ូតូស្កុពីល្បឿនលឿន ជ្រុលបុកគូទរថយន្តដឹកសំរាមពេញទំហឹង បណ្តាលឲ្យផុងលលាដ៍ក្បាលរបួសធ្ងន់

ភ្នំពេញៈ កាលពីវេលាម៉ោង០៣និង២០នាទីទៀបភ្លឺថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ នារីម្នាក់ជិះម៉ូតូស្កុពីមួយគ្រឿង ក្នុងល្បឿនលឿន ដោយខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុកពីក្រោយរថយន្តប្រមូលសំរាម មួយគ្រឿង បណ្តាលឲ្យផុងលលដ៍ក្បាល រងរបួសធ្ងន់ ទីតាំងស្ថិតតាមបណ្ដោយផ្លូវ២៨៩ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ នៅមុនពេលកើតហេតុគេឃើញនារីម្នាក់ ជិះម៉ូតូស្គុពី មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ…

រថយន្តពីរគ្រឿងបុកគ្នា នៅត្រង់ចំណុចភ្លើងស្តុប បណ្តាលឲ្យរងការខូចខាតទាំងសងខាង

ភ្នំពេញៈ នៅវេលាម៉ោង០៩និង៤០នាទីយប់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តហាយលែនឌ័រ មួយគ្រឿង បើកលឿន ខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុករថយន្តម៉ាក Lexus LX570 កំពុងឈប់ស្តុប បណ្តាលឲ្យរងការខូចខាតទាំងសងខាង ទីតាំងស្ថិតតាមបណ្ដោយផ្លូវកម្ពុជាក្រោម សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។…

បុរស​ម្នាក់​ជិះ​ម៉ូតូ​លឿន​ជ្រុល ​បុក​រថយន្ត​ឈប់នៅ​លើ​ចិញ្ចើម​ផ្លូវ បណ្តាល​ឲ្យបោក​ស្លាប់បាត់បង់ជីវិត

​បាត់ដំបងៈ​ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅ​ថ្ងៃ​ទី​០៣​ ខែសីហា​ ឆ្នាំ​២០២២​ វេលា​ម៉ោង​១៨​និង​៣០​នាទី​ លើ​ផ្លូវ​កំណាត់​លេខ​៥៧B​ ចំណុច​ក្រុម​ទី​០៧​ ភូមិ​បឹង​សង្កែរ​ ឃុំ​អំពិល​ប្រាំ​ដើម​ ស្រុក​ប​វេ​ល​ ខេត្តបាត់ដំបង​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​និង​ម៉ូតូ​ បណ្តាល​អោយ​បុរស​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​ ។​ ​លោក​វរសេនីយ៍ឯក​ សុខ​ សា​រិ​ន​…

សង្ស័យវ៉ាជែង! រថយន្តហាយឡែនឌ័រមួយគ្រឿងបុកម៉ូតូសណ្ដោងរ៉ឺម៉កដឹកទឹកសុទ្ធរបួសធ្ងន់ម្នាក់

ភ្នំពេញៈ ករណីរថយន្តម៉ាកហាយឡែនឌ័រ១គ្រឿងបានបើកលឿនជែងរថយន្តនៅខាងមុខខ្វះការប្រុងប្រយ័ត្នក៏ជ្រុលទៅបុក ម៉ូតូសណ្ដោងរ៉ឺម៉កដឹកទឹកសុទ្ធ១គ្រឿងកំពុងធ្វើដំណើរក្នុងទិសដៅបញ្រ្ចាស់ទិសគ្នាត្រង់ចំណុចផ្លូវកោង បណ្ដាលឲ្យបុរសម្នាក់ដែលជាអ្នកបើកបររ៉ឺម៉កនោះរងរបួសធ្ងន់។ចំណែក រថយន្តរងការខូចខាតខ្ទេចមុខ យ៉ាងដំណំរីឯម៉ូតូសណ្ដោងរ៉ឺម៉ក៏រងការខូចខាតដែរ។ ហេតុការខាងលើបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤និង៣៥នាទីល្ងាចថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅនៅតាមផ្លូវបេតុងភូមិស្រែអំពិល សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា គេបានឃើញរថយន្តម៉ាកតូយ៉ូតាហាយឡែនឌ័រ១គ្រឿងនោះពណ៍ទឹកមាស ពាក់ស្លាកលេខភ្នំពេញ2AN-2211 ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនហើយបានវ៉ាជែងរថយន្តនៅខាងមុខលុះទៅដល់ត្រង់ចំណុចកើតហេតុក៏ជ្រុលទៅបុកម៉ូតូសណ្ដោងរ៉ឺម៉កដឹកទឹកសុទ្ធដែលកំពុងបើកបរធ្វើដំណើរក្នុងទិសដៅពីកើតទៅលិចបញ្រ្ចាស់ទិសគ្នាពេញទំហឹង បណ្ដាលឲ្យបុរសដែលជាអ្នកបើកបររងរបួសធ្ងន់ រីឯអ្នកជិះខាងក្រោយពុំបានរងរបួសនោះឡើយ។ ប្រភពដដែលបានបន្តឲ្យដឹងទៀតថា…

បុរសម្នាក់ប្រទះឃើញកាំភ្លើងខ្លី ១ដើម រុំក្នុងថង់កប់ដី យកមកប្រគល់ជូនសមត្ថកិច្ចនគរបាល

បាត់ដំបងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង១២និង០០នាទី មានប្រជាពលរដ្ឋឈ្មោះ កឹម វល័ក្ខ ភេទប្រុស អាយុ ៣៩ឆ្នាំ រស់នៅភូមិទួលបល្ល័ង្គ ឃុំគាស់ក្រឡ ស្រុកគាស់ក្រឡ បានប្រគល់កាំភ្លើងខ្លី ០១ដើម និងបង់ ០១គ្មានគ្រាប់ ម៉ាកMLC…