របួសធ្ងន់២នាក់បន្ទាប់ពីកែច្នៃផាវបោកត្រីខុសបច្ចេកទេសបណ្តាលឲ្យផ្ទុះរបួសខ្លួនឯង
បាត់ដំបងៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ ត្រង់ចំណុចអូរតាតឹង ស្ថិតក្នុងភូមិសំឡូត ឃុំសំឡូត ស្រុកសំឡូត មានករណីច្នៃជាតិផ្ទុះ(ផាវ)បោកត្រីខុសបច្ចេកទេសបណ្តាលឲ្យផ្ទុះរងរបួសធ្ងន់បុរស២នាក់។ លោកវរសេនីយ៍ទោ ម៉ែន រីម អធិការនគរបាលស្រុកសំឡូតបានរាយការណ៍ឲ្យដឹងថាក្នុងគ្រោះថ្នាក់ផាវកែច្នៃសម្រាប់បោកត្រីនេះធ្វើអោយមនុស្សរងរបួសចំនួន០២នាក់ឈ្មោះមឿន ពិសិទ្ធ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិសំឡូត ឃុំសំឡូត ស្រុកសំឡូត…