Google បានលុបចោលកម្មវិធីជាច្រើនដែលអាចប្រមូលទិន្នន័យពីឧបករណ៍ Android
កាលពីពេលថ្មីៗនេះក្រុមហ៊ុន Google បានលុបចោលកម្មវិធីជាច្រើនដែលមានអ្នកប្រើប្រាស់រាប់លាននាក់ បន្ទាប់ពីបានរកឃើញថា កម្មវិធីទាំងនោះបានលួចប្រមូលទិន្នន័យដោយសម្ងាត់ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មាន The Wall Street Journal។ កម្មវិធីទាំងនោះមានមុខងារផ្សេងៗគ្នាមានដូចជា កម្មវិធីតាមដានអាកាសធាតុ កម្មវិធីស្កេនQR កម្មវិធីសម្រាប់អធិស្ឋាន និងកម្មវិធីផ្សេងទៀតដែលមានបង្កប់មកជាមួយនឹងកូដ ដែលអាចប្រមូលទីតាំងជាក់លាក់របស់អ្នកប្រើប្រាស់ អុីមែល លេខទូរសព្ទ និងទិន្នន័យផ្ទាល់ខ្លួនជាច្រើនទៀត។ កូដសម្រាប់តាមដានត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន…