រថយន្តឡុចស៊ីសបើកលឿន ជ្រុលបុកគូទហាយលែនឌ័រពេញទំហឹង បណ្ដាលឲ្យរងការខូចខាតទាំងសងខាងយ៉ាងដំណំ
ភ្នំពេញៈ នៅវេលាម៉ោង១២និង២០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ បុរសម្នាក់បើករថយន្តឡុចស៊ីស GS300 បើកលឿនខ្វះការប្រុងប្រយ័ត្ន ជ្រុលបុកគូទរថយន្តហាយលែនឌ័រពេញទំហឹង បណ្ដាលឲ្យរងការខូចខាត ទាំងសងខាងយ៉ាងដំណំ ទីតាំងស្ថិតត្រង់ចំណុចក្បែរស្ពានអាកាស៧មករា តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ នៅមុនពេលកើតហេតុ គេឃើញបុរសពីរនាក់ បើករថយន្តមួយគ្រឿងម៉ាកឡុចស៊ីស GS300…