អាជ្ញាធរប្រទេសហ្វាំងឡង់ព្រមានពីការលួចយកគណនីហ្វេសប៊ុកតាមរយៈការផ្ញើសារ Messenger

កាលពីពេលថ្មីៗនេះ អាជ្ញាធរប្រទេសហ្វាំងឡង់បានធ្វើការព្រមានឱ្យពលរដ្ឋរបស់ពួកគេមានការប្រុងប្រយ័ត្នជាមួយនឹងការបោកបញ្ឆោតតាមរយៈការផ្ញើសារដោយក្លែងបន្លំធ្វើជាមិត្តភ័ក្តិដើម្បីលួចយកគណនីហ្វេសប៊ុក។ ទាក់ទងនឹងការបោកបញ្ឆោតនេះ ជាដំបូងជនខិលខូចបានផ្ញើសារតាមរយៈកម្មវិធី Messenger ស្នើសុំឱ្យជនរងគ្រោះផ្ដល់នូវលេខទូរសព្ទដើម្បីចុះឈ្មោះឈ្នះរង្វាន់ធំៗ បន្ទាប់មកពួកគេបានប្រាប់ឱ្យជនរងគ្រោះផ្ដល់នូវកូដសម្ងាត់ OTP ដើម្បីបញ្ជាក់ពីការចុះឈ្មោះ។ នៅពេលដែលជនខិលខូចបានទទួលនូវលេខទូរសព្ទនិងលេខកូដសម្ងាត់ ពួកគេនឹងចូលទៅក្នុងគណនីហ្វេសប៊ុកហើយធ្វើការផ្លាស់ប្ដូរលេខសម្ងាត់ និងអុីម៉ែល ដើម្បីគ្រប់គ្រងគណនីរបស់ជនរងគ្រោះ។ ជាងនេះទៅទៀត ពួកគេនឹងប្រើគណនីទាំងនោះដើម្បីផ្ញើសារទៅមិត្តភ័ក្តិដែលមាននៅក្នុងគណនីដើម្បីបន្តធ្វើការបោកបញ្ឆោត។ ដើម្បីសុវត្ថិភាពក្នុងការប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម ក៏ដូចជាគណនីអនឡាញដទៃទៀត អ្នកប្រើប្រាស់ត្រូវតែមានការប្រុងប្រយ័ត្ននៅពេលដែលទទួលបានសារទាមទារឱ្យផ្ដល់នូវលេខកូដសម្ងាត់ OTP ព្រោះក្រុមហ៊ុនភាគច្រើននឹងមិនផ្ញើសារទាមទារឱ្យអ្នកប្រើប្រាស់ផ្ដល់នូវលេខកូដសម្ងាត់នេះទេ។…

ផឹកស៊ីស្រវឹងទាស់សម្ដី វាយឪពុកបង្កើត បណ្ដាលឲ្យរងរបួសធ្ងន់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ពោធិ៍សាត់ៈ កាលពីវេលាម៉ោង ៨និង៣០នាទីយប់ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២ មានករណីហិង្សាក្នុងគ្រួសារ (កូនវាយឪពុកបង្កើតរបស់ខ្លួនរងរបួសធ្ងន់) ស្ថិតចំណុចជើងភ្នំគុក ភូមិទៀនព្រៃ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ យោងតាមកំណត់ហេតុបណ្ដឹង និងការបំភ្លឺរបស់ឈ្មោះ ហួ រី ភេទស្រី អាយុ ៥៧ឆ្នាំ ជនជាតិខ្មែរ…

យ៉ាងហោចណាស់ មនុស្ស​ ២នាក់ បានស្លាប់ក្នុងហេតុការណ៍ម៉ូតូ ២គ្រឿងបុកគ្នា ចំណុចផ្លូវកោង

កណ្ដាលៈ នៅថ្ងៃចន្ទ ១៤រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ វេលាម៉ោង២និង៤៥នាទីរសៀល មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងម៉ូតូ លើផ្លូវជាតិលេខ២១ ស្ថិតក្នុងភូមិទេពអរជូន ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល។ សភាពនៃរឿងហេតុ៖ មុនពេលកើតហេតុមានម៉ូតូមួយគ្រឿងម៉ាក…

ម៉ូតូ ២គ្រឿងបុកគ្នាពេញទំហឹង បណ្ដាលឲ្យមនុស្សស្លាប់ម្នាក់ រងរបួសធ្ងន់ម្នាក់ នៅស្រុកកណ្ដាលស្ទឹង

កណ្ដាលៈ នាវេលាម៉ោង ៧នាទីយប់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងម៉ូតូ ស្ថិតលើផ្លូវលំ ភូមិដំណាក់ត្របែក ឃុំត្រពាំងវែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ សភាពនៃរឿងហេតុ៖ នៅវេលាម៉ោងកើតហេតុខាងលើ ម៉ូតូម៉ាក yamaha mt១៥០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ…

រថយន្តមិនស្គាល់ម៉ាកមួយគ្រឿង បើកបុកនិងកិនអ្នកថ្មើរជើងម្នាក់ បណ្តាលឲ្យខ្ទេចក្បាលស្លាប់មួយរំពេច

ភ្នំពេញៈ នៅថ្ងៃចន្ទ ១៤រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ វេលាម៉ោង០១និង៤០នាទី ត្រង់ចំណុចមុខផ្លូវចូលបូរីVIP លើផ្លូវ២១៧ ស្ថិតក្នុងភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជនីភ្នំពេញ មានករណីគ្រោះថ្នាក់ ចរាចរណ៍…

មិត្តចិនប្រកាសថានឹងផ្តល់ជំនួយវ៉ាក់សាំងដល់កម្ពុជា តាមតម្រូវការចំបាច់ ដើម្បីចាក់ជូនប្រជាពលរដ្ឋ

ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា មិត្តចិនបានប្រកាសនឹងផ្តល់ជំនួយវ៉ាក់សាំងដល់កម្ពុជា តាមតម្រូវការចំបាច់នានា ដើម្បីចាក់ជូនប្រជាពលរដ្ឋ ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ។ ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចប្រសព្វស្ពានបេតុងអារមេខ្សែកាបប្ញស្សីកែវ ឆ្លងកាត់ទន្លេសាប និងផ្លូវជាតិលេខ៥ នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២…

គ្រោះថ្នាក់២ករណីផ្សេងគ្នាបណ្តាលឲ្យមនុស្សស្លាប់២នាក់នៅស្រុកសំបូរ

ក្រចេះៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន២ករណីនៅលើកំណាត់ផ្លូជាតិលេខ៧(ក្រចេះ-ស្ទឹងត្រែង)ក្នុងឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ កើតឡើងបណ្តាលឲ្យមនុស្សស្លាប់ចំនួន២នាក់។ ករណីទី១កើតហេតុនៅវេលាម៉ោង១៦ និង៥៥នាទី នៅក្នុងភូមិអូរព្រះ ចន្លោះគីឡូម៉ែត្រលេខ៤១៣-៤១៤រវាងរថយន្តនិងម៉ូតូបណ្តាលឲ្យស្លាប់១នាក់(ស្រី)និងរបួសធ្ងន់១នាក់(ស្រី)(មិនស្គាល់អត្តសញ្ញាណរថយន្តនិងអ្នកបើកបរ)។ មុនកើតហេតុភាគីរថយន្តបានធ្វើដំណើរក្នុងល្បឿនលឿនពីត្បូងទៅជើង(ជំនាញបានកំពុងស្រាវជ្រាវអន្តគមន៍រករថយន្តបង្កមូលហេតុ)។ ករណីទី២កើតឡើងនៅវេលាម៉ោង១៨និង៥នាទី នៅចន្លោះគីឡូម៉ែត្រលេខ៤០០-៤០១ស្ថិតក្នុងភូមិអូរគ្រៀង ឃុំអូរគ្រៀង រវាងម៉ូតូបុកគោយន្តកន្ត្រៃពីក្រោយបណ្តាលឲ្យស្លាប់អ្នកបើកបរម៉ូតូ(ប្រុស)។ មុនកើតហេតុធ្វើដំណើរក្នុងទិសដៅត្បូងទៅទិសខាងជើងលុះមកដល់ចំណុចកើតភាគីគោយន្តបត់ខ្វះការប្រុងប្រយ័ត្នបណ្តាលឲ្យភាគីម៉ូតូជ្រុលបត់ពីក្រោយតែម្តង។ករណីនេះកម្លាំងនគរបាលចរាចរណ៍កសាងសំណុំរឿងអនុវត្តតាមនីតិវិធី៕  

នារីម្នាក់បើករថយន្តលឿន រេចង្កូតធ្លាក់ចូលលិចក្នុងប្រឡាយ ត្រូវបានពលរដ្ឋជួយសង្រ្គោះទាន់

ភ្នំពេញៈ នៅវេលាម៉ោង១១និង២០នាទីយប់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង នារីម្នាក់បើករថយន្តតូយ៉ូតាព្រូស មួយគ្រឿង ក្នុងល្បឿនលឿនដោយខ្វះការប្រុងប្រយ័ត្ន បានរេចង្កូតធ្លាក់ចូលក្នុងប្រឡាយបឹងតាមោក លិចទៅក្រោម បានប្រជាពលរដ្ឋជួយសង្រ្គោះ ស្ថិតតាមបណ្តោយផ្លូវលេខ១៥១ ក្នុងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។ ដំណើរនៃរឿងហេតុ៖ នៅមុនពេលកើតហេតុ គេបានឃើញនារីម្នាក់បើកបររថយន្តម៉ាកតូយ៉ូតាព្រូស…

ម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹងរបួសធ្ងន់ស្រាល០២នាក់នៅស្រុកបាកាន

ពោធិ៍សាត់ៈ យោងតាមផេករបស់ការរិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា បុរសពីរនាក់រងរបួសធ្ងន់ស្រាល ដោយឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូនឹងម៉ូតូ ករណីនេះកើតឡើងលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ២០៤–២០៥ នៅចំណុចមុខសាលាបឋមសិក្សាសម្ដេចឪសម្ដេចម៉ែ ស្ថិតក្នុង ភូមិស្នាយទោល ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង ១២និង២៥នាទី នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ ។…

ស្រ្តី​កម្មការិនី​ម្នាក់​​ចាញ់​បោក​ អស់​ខ្សែក កងដៃ ប្តូរយក​​ខ្សែក​កាឡៃ​ដ៏​ធំ​ជិត​​​៧​តំឡឹង

បើទោះជាករណីនេះបានកើតឡើងជារឿយៗយ៉ាងណា ក៏នៅតែមានជនរងគ្រោះ ចាញ់បោកក្រុមទម្លាក់យោង អស់ក្រវិល ខ្សែក និងចិញ្ចៀន យំសោកបោកមិនស្ទើរនោះទេ ដែលឃើញហើយពិតជាគួរឲ្យហួសចិត្តខ្លាំងណាស់។ ហើយពិតណាស់ ករណីដែលបានកើតឡើងដដែលៗនេះ ត្រូវបានគេចាត់ទុកថា អស់របស់ទ្រព្យដោយសារតែមានសេចក្តីលោភលន់​ខ្វះការពិចារណា។ ជាក់ស្តែង ថ្មីៗនេះ ស្រ្តីជាកម្មការិនីម្នាក់ បានចាញ់បោកក្រុមទម្លាក់យោង អស់ខ្សែក និងខ្សែដៃ សរុបជាទឹកប្រាក់ជាង១ពាន់ដុល្លារ បន្ទាប់ពីត្រូវ…