Update៖ ជាងផ្សារដែកមិនប្រយ័ត្ន បណ្តាលឲ្យភ្លើងឆេះសម្ភារៈ នៅសណ្ឋាគារ យូ អេង ជាន់ទី៣
ភ្នំពេញៈ ករណីអគ្គិភ័យមួយ បណ្តាលឲ្យឆាបឆេះសម្ភារៈសំណង់ ចេញពីជាន់ទី៣ របស់សណ្ឋាគារ យូ អេង សង្ស័យក្រុមជាងផ្សារដែក ធ្លាក់កម្ទេចភ្លើងលើសម្ភារ: ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០១និង១០នាទីរសៀល ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ ទីតាំងស្ថិតនៅខាងលើអគារកំពុងជួសជុលផ្នែកខាងក្រោយ របស់សណ្ឋាគារ យូ អេង ផ្លូវសហព័ន្ធរុស្ស៊ី បុរីញ៉ូថោន…