[VDO] CEO Master Club និងវិទ្យាស្ថានគុណភាពការងារកម្ពុជា បង្កើតមូលនិធិ ជួយសិស្សក្រីក្រ នៅតាមបណ្តាខេត្ត

ភ្នំពេញ: ដើម្បីចូលរួមបង្កើន អត្រាសិស្សប្រឡងជាប់ថ្នាក់បាក់ឌុប សម្រាប់ឆ្នាំ២០១៦នេះ CEO Master Club និងវិទ្យាស្ថានគុណភាពការងារកម្ពុជា កំពុងបង្កើតមូលនិធិ ជួយសិស្សក្រីក្រ នៅតាមបបណ្តាខេត្ត ឱ្យពួកគេមានឱកាស បានរៀនគួរ បំប៉នបន្ថែម ដើម្បីត្រៀមប្រឡងថ្នាក់បាក់ឌុប ជោគជ័យ ឆ្នាំ២០១៦នេះ។ បើតាមការឱ្យដឹងរបស់លោក លោក អោម សេង បូរ៉ា…

រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ជំរុញឲ្យសិស្សចៅក្រមជំនាន់ទី៧ត្រូវពង្រឹងសមត្ថភាពដើម្បីក្លាយជាធនធានមនុស្សដ៏សំខាន់ក្នុងវិស័យយុត្តិធម៌

ភ្នំពេញ: រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានជំរុញឲ្យសិស្សចៅក្រមជំនានទី៧ ត្រូវ ពង្រឹងសមត្ថភាពក្នុងការសិក្សារៀនសូត្រដើម្បីក្លាយជាធនធានមនុស្សដ៏សំខាន់នៅក្នុងវិស័យយុត្តិធម៌ ក្នុងន័យចូលរួមចំណែកស្វែងរកយុត្តិធម៌ក្នុង សង្គមជាតិ ។ ការជំរុញរបស់លោករដ្ឋមន្រ្តី អង្គ វង្សវឌ្ឍនា គឺធ្វើឡើងនៅក្នុងពិធីបើក វគ្គបណ្តុះបណ្តាលវិជ្ជាជីវៈតុលាការ សម្រាប់សិស្សចៅក្រម ជំនាន់ទី៧ នៅល្ងាចថ្ងៃទី២៥ ឧសភានេះ នារាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ។ លោករដ្ឋមន្រ្តី បានបន្តថា…

សម្តេចតេជោ កោតសរសើរ ដល់យុវជនយុវតី ដែលបានចូលរួមប្រកួតកម្មវិធី បញ្ចេញសមត្ថភាព ខ្នាតអន្តរជាតិ

ភ្នំពេញ: ខ្ញុំសូមកោតសរសើរ ដល់យុវជនយុវតី ដែលបានចូលរួមប្រកួតប្រជែង បញ្ចេញសមត្ថភាព នៅក្នុងកម្មវិធីខ្នាតអន្តរជាតិ មួយចំនួន ដែលបានរៀបចំ ដោយទូរទស្សន៌ ហង្សមាស និង រស្មីហង្សមាស ដូចជា The Voice, Cambodia Idol និង ខ្ញុំជាយុវជនគំរូកម្ពុជា ជាដើម…

អាជ្ញាធរខេត្តកំពង់ស្ពឺ បំផុលចលនាមហាជន ចុះសម្អាតតាមច្រាំងស្ទឹងព្រែកត្នោត

កំពង់ស្ពឺៈ ដើម្បីប្រឡងប្រណាំងទីក្រុងស្អាត ក្រុមសម្ព័ន្ធយុវជនស្រឡាញ់សន្តិភាព ខេត្តកំពង់ស្ពឺ បានបំផុលចលនាមហាជន ចុះសម្អាតតាមច្រាំងស្ទឹងព្រែកត្នោត ចាប់ខាងលិចសាលាខេត្តរហូតមកដល់ទំនប់តាអួន ដោយបោចកំប្លោក កំផ្លង និងសំរាមផ្សេងៗទៀតចេញឱ្យអស់ ក្នុងគោលបំណងទាក់ទាញភ្ញៀវទេសចរណ៍ និងអប់រំដល់ប្រជាពលរដ្ឋ មន្ត្រីរាជការ សិស្សានុសិស្ស ព្រះសង្ឃ ឱ្យចេះស្រឡាញ់បរិស្ថានជុំវិញខ្លួន និងចូលរួមសម្អាតទាំងអស់គ្នា ដើម្បីមុខខេត្ត ព្រមទាំងប្រទេសជាតិផងដែរ។ សកម្មភាពដងស្ទឹងព្រែកត្នោត…

ដើមឆ្នាំនេះ ភ្ញៀវទេសចរណ៍ជិត៤០ម៉ឺននាក់ ១៧០សញ្ជាតិ ចូលទស្សនារាជធានីភ្នំពេញ

ភ្នំពេញ: របាយការណ៍មន្ទីរទេសចរណ៍រាជធានីភ្នំពេញ បានឲ្យដឹងនៅពេលថ្មីៗនេះថា ក្នុងត្រីមាសទី១ ឆ្នាំ២០១៦នេះ មានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ចូលមកសម្រាកកម្សាន្តក្នុងរាជធានីភ្នំពេញ កើនឡើងប្រមាណ១១,៤១ភាគរយ បើប្រៀបធៀប និងរយៈពេលដូចគ្នានៅឆ្នាំ២០១៥ ។ លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីទេសចរណ៍រាជធានីភ្នំពេញបានឱ្យដឹងថា ក្នុងចំណោមភ្ញៀវទេសចរណ៍អន្តរជាតិ ដែលបានចូលមករាជធានីភ្នំពេញ គឺមានភ្ញៀវទេសចរណ៍អន្តរជាតិ ចូលតាមច្រកព្រលានយន្តហោះអន្តរជាតិភ្នំពេញ…

ក្រសួងព័ត៌មាន និងសង្គមស៊ីវិលបញ្ជ្រាបសារអប់រំពីគ្រឿងស្រវឹង ដល់អ្នកកាន់កម្មវិធីវិទ្យុ-ទូរទស្សន៍

ភ្នំពេញៈ ក្រសួងព័ត៌មាន និអង្គការសង្គមស៊ីវិលមួយចំនួនដែលធ្វើការពាក់ព័ន្ធទៅនិងការទប់ស្កាត់ ការបញ្ឈប់និងការផ្សព្វផ្សាយការអប់រំពីគ្រឿងស្រវឹងនៅកម្ពុជា បានសហការគ្នាបញ្ជ្រាបចំណេះដឹង និងសាអប់រំពីគ្រឿងស្រវឹងដល់អ្នកផលិតកម្មវិធីវិទ្យុ និងទូរទស្សន៍ប្រមាណជាង៣០នាក់មកពីស្ថាប័នផ្សេងៗ ដើម្បីផ្សព្វផ្សាយបន្តដល់ប្រជាពលរដ្ឋទូទៅឲ្យបានយល់ពីផលប៉ះពាល់ នៃការប្រើប្រាស់គ្រឿងស្រវឹង ។ លោក ជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មានថ្លែងក្នុងសិក្ខាសាលាស្តីពីការបញ្ជ្រាបសារអប់រំគ្រឿងស្រវឹង នៅទីស្តីក្រសួងព័ត៌មាននៅថ្ងៃទី១៦ឧសភា២០១៦ថា “អ្នកសាព័ត៌មាន និងអ្នកធ្វើការងារនៅក្នុងបណ្តាញប្រព័ន្ធផ្សព្វផ្សាយ ហើយបានដើតួនាទីសំខាន់ ក្នុងការអប់រំប្រជាពលរដ្ឋ ឲ្យកាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹង”។…

សំណង់ខ្ចូសអនាធិបតេយ្យបានចាប់ផ្តើមពង្រាយតាមមាត់ទន្លេមេគង្គយ៉ាងស្អេកស្កះ

ភ្នំពេញៈ តំបន់ព្រែកលៀបនរណាៗក៏បានស្គាល់យ៉ាងច្បាស់ដែល គឺជាសង្កាត់មួយដែលនៅជាយក្រុង ហើយនៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលខណ្ឌជ្រោយចង្វា ហើយសង្កាត់មួយនេះសំបូរទៅដោយភោជនីយដ្ឋាន ហើយក៏ដូចជាហាងអាហារតូចធំ អគារខុនដូរ សណ្ឋាគារ និងផ្ទះសណាក់ស្អេកស្កះ នៅតាមបណ្តោយមាត់ទន្លេមេគង្គក៏ដូចជានៅតាមបណ្តោយផ្លូវជាតិលេខ៦ ។ ទន្ទឹមនឹងភាពរីកចំរើនផ្នែកភោជនីយដ្ឋាន ផ្ទះសំណាក់ សណ្ឋាគារ ខុនដូរទាំងអស់នេះ អាជ្ញាធរខណ្ឌជ្រោយចង្វា បានជំរុញឱ្យប្រជាពលរដ្ឋភ្ញាក់រលឹកក្នុងការរៀបចំសណ្តាប់ធ្នាប់សំអាតអនាម័យ ប្រឡងប្រណាំងទីក្រុងស្អាត ក៏ដូចជាចាត់កម្លាំងសណ្តាប់ធ្នាប់ខណ្ឌចុះរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវជាតិលេខ៦ និងចុះពិនិត្យព្រមទាំងជំរុញឱ្យថៅកែហាងទាំងអស់ឱ្យធ្វើច្បាប់ទម្លាប់ឱ្យបានត្រឹមត្រូវគ្រប់ៗគ្នា…

សម្តេចតេជោ៖ ទម្រាំរកបានសន្តិភាពពិបាកណាស់ មិនត្រូវឲ្យមនុស្ស៤.៥នាក់មកបំផ្លាញនោះទេ

ភ្នំពេញៈ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ឱកាសដំបូងបំផុតដែលផ្តល់ឱ្យយុវជនគឺសន្តិភាពដែលយើងបាត់បង់តាំងពីឆ្នាំ១៩៧៩ ហើយទម្រាំរកបានសន្តិភាពពិបាកណាស់ យើងមិនត្រូវឲ្យមនុស្ស៤.៥នាក់មកបំផ្លាញនោះទេ ហើយអ្នកណាបំផ្លាញ សន្តិភាពប្រទេស ត្រូវទទួលទណ្ឌកម្មច្បាប់របស់ប្រទេស។ សម្តេចបានថ្លែងបែបនេះ នៅក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតអាយ អាយ ស៊ី នាព្រឹកថ្ងៃទី១២ឧសភានេះ នៅវិទ្យាស្ថានជាតិអប់រំ។ ក្នុងពិធីនោះដែរ សម្តេចតេជោ ហ៊ុន…

នៅតែជាង៣ខែទៀត ការប្រឡងបាក់ឌុបឆ្នាំ២០១-២០១៦ នឹងចាប់ផ្តើមហើយ

ភ្នំពេញៈ កាលបរិច្ឆេទនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ និងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅក្នុងឆ្នាំសិក្សា២០១៥-២០១៦នេះ ត្រូវបានក្រសួងអប់រំ យុវជន និងកីឡា សម្រេចជាផ្លូវការហើយនៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៦។ ក្នុងកិច្ចប្រជុំការងារស្ដីពីវឌ្ឍនភាពនៃការរៀបចំប្រឡងសញ្ញាបត្រមធ្យមសិក្សាសម្រាប់ឆ្នាំ២០១៥-២០១៦ នៅទីស្ដីការក្រសួងអប់រំ ក្រោមអធិបតីភាពលោក​ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា…

រដ្ឋលេខាធិការ ៖ ភាពជោគជ័យរបស់និស្សិត គឺជាធនធានដែលមានសារៈសំខាន់សម្រាប់សេដ្ឋកិច្ចកម្ពុជា

ភ្នំពេញ : លោក ងី តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានមានប្រសាសន៍ កាលពីល្ងាចថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ថា ភាពជោគជ័យរបស់ប្អូនៗ សិស្ស-និស្សិត គឺជាជោគជ័យរបស់គ្រួសាររបស់វិជ្ជាជីវៈគណនេយ្យ និងសវនកម្ម និងរបស់សង្គមជាតិទាំងមូល ដែលទទួលបានជ័យលាភី ក្នុងការសិក្សាថ្នាក់ គណនេយ្យករជំនាញ…