ល្បីឈ្មោះអ្នកគ្រូពិការ អង្គុយលើរទេះរុញ បង្រៀនរាំចង្វាក់ ហីប ហប

អាមេរិកៈ អ្នកគ្រូបបង្រៀនរាំ ចង្វាក់ ហីប ហប ល្បីឈ្មោះម្នាក់ បើទោះជាគាត់ពិការមិនអាចដើររួច និងប្រើរទេះរុញក៏ពិតមែន ប៉ុន្តែគាត់មិនបានបោះបង់ចោលនូវក្តីស្រមៃ ចង់ក្លាយជាអ្នករាំដ៏ល្បីឈ្មោះម្នាក់ឡើយ។ នាង Chelsie Hill បានដឹងខ្លួនឯងច្បាស់ ថានាងចង់ក្លាយជាអ្នករាំល្បីឈ្មោះម្នាក់ តាំងពីនាងមានអាយុ៣ឆ្នាំ ហើយបើទោះជាគ្រោះថ្នាក់ធ្វើឲ្យជីវិតគ្មានជម្រើស ដោយបន្សល់ទុក្ខ នូវពិការភាព ខ្វិនមិនកម្រើកបានត្រឹមចង្កេះចុះក្រោម…

មន្ត្រីពេទ្យជាប់កិច្ចសន្យា៥នាក់តំណាងឲ្យ៧៧នាក់រកបទអន្តរាគមន៍សុំបញ្ចូលជាមន្ត្រីក្របខ័ណ្ឌរដ្ឋ

ស្វាយរៀងៈ មន្រ្តីពេទ្យជាប់កិច្ចសន្យា ឬបុគ្គលិកបណ្តែតចំនួន៥នាក់ ដែលតំណាងឲ្យមន្ត្រីជាប់កិច្ចសន្យាចំនួន ៧៧ រូបកំពុងបម្រើការងារសុខាភិបាលនៅតាមមណ្ឌលសុខភាព ឃុំនិងមន្ទីរពេទ្យបង្អែកស្រុកប្រតិបត្តិរមាសហែក ស្រុករមាសហែកបាននាំគ្នារកបទអន្តរាគមន៍ ដោយអំពាវនាវសុំឲ្យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មេត្តាជួយអន្តរាគមន៍ដល់ក្រសួងសុខាភិបាលបញ្ចូលមន្រ្តីសុខាភិបាលជាប់កិច្ចសន្យាចំនួន៧៧រូបនៅស្រុករមាសហែក បានចូលក្នុងបុគ្គលិកក្របខណ្ឌរដ្ឋ។ ករណីមន្រ្តីសុខាភិបាលជាប់កិច្ចសន្យាសុំអំពាវនាវរកបទអន្តរាគមន៍ពីសម្តេច ហ៊ុន សែននេះធ្វើឡើងកាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី១២ មិថុនា ២០១៦នៅជិតសាលាខេត្តស្វាយរៀង។ បើតាមលោក…

ផលិតកម្ម ឌីភី បន្តប្រឡងជ្រើសរើសអ្នកចម្រៀង

ភ្នំពេញៈ ប្រមាណជាង២ឆ្នាំមកហើយ ដែលផលិតកម្មឌីភី និងវិទ្យុ DP បានរៀបចំកម្មវិធីប្រឡងចម្រៀងជាទ្រង់ទ្រាយធំ ដើម្បីស្វែងរកតារាចម្រៀងដែលមានសំឡេងល្អ។ វេទិកានេះ ត្រូវគេកត់សម្គាល់ថា ទទួលបានចំណាប់អារម្មណ៍ខ្លាំងឡើងចុងក្រោយ បន្ទាប់ពីបានផ្សព្វផ្សាយទូលំទូលាយលើបណ្ដាញហ្វេសប៊ុក ជាពិសេស គឺក្នុងផេករបស់ផលិតកម្មឌីភី។ ថ្លែងប្រាប់ Post News លោក កុយ ស៊ីឌឿន ម្ចាស់ផលិតកម្មឌីភី…

មេអាវុធហត្ថខេត្តមណ្ឌលគិរីត្រួតពិនិត្យលក្ខណសម្បត្តិរបស់បេក្ខជនដែលត្រូវប្រឡង

មណ្ឌលគិរីៈ កាលពីព្រឹកថ្ងៃទី១០ មិថុនា ២០១៦ មាកការរៀបចំពិធីត្រួតពិនិត្យលក្ខណសម្បត្តិរបស់បេក្ខជន ដែលត្រូវប្រឡងក្នុងជំហានទី២ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី សាក់ សារាំង មេបញ្ជាការអាវុធហត្ថខេត្ត មេបញ្ជាការរង ព្រមទាំងបេក្ខជនប្រឡងចំនួន២២រូប។ ថ្លែងក្នុងឱកាសចុះត្រួតពិនិត្យដល់បេក្ខជន ដែលប្រឡងចូលក្របខ័ណ្ឌកងរាជអាវុធហត្ថ លោកឧត្តមសេនីយ៍ត្រី សាក់ សារាំង បានមានប្រសាសន៍ថា ថ្ងៃនេះបេក្ខជនទាំងអស់មុននឹងបានក្លាយជាមន្ត្រីកងរាជអាវុធហត្ថ គឺត្រូវឆ្លងកាត់ការត្រួតពិនិត្យសំណុំឯកសារបែបបទ…

ពលរដ្ឋអាចទៅប្ដូរ និងពន្យាប័ណ្ណបើកបរនៅផ្សារទំនើបអ៊ីអន ចាប់ពីថ្ងៃទី១៥ មិថុនា

ភ្នំពេញៈ នៅទីបំផុតមជ្ឈមណ្ឌលប្តូរ និងពន្យារបណ្ណបើកបរ នៅផ្សារទំនើបអ៊ីអន ត្រូវបានក្រសួងសាធារណការ និងដឹកជញ្ជូន សម្រេចដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយចាប់ពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦ខាងមុខនេះ ដើម្បីបម្រើ និងផ្ដល់សេវាសាធារណៈរបស់ក្រសួងជូនប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើងប្រកបដោយតម្លាភាព ចំណេញពេលវេលា និងកាត់បន្ថយការចំណាយ ចំពោះសេវាប្តូរ និងពន្យារប័ណ្ណបើកបរ។ ការសម្រេចដាក់សម្ពោធឲ្យប្រើប្រាស់មជ្ឈមណ្ឌលប្ដូរ និងពន្យាប័ណ្ណបើកបរថ្មីនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំប្រចាំសប្ដាហ៍ជាមួយនឹងមន្រ្តីជាន់ខ្ពស់មកពីក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមអធិបតីភាពលោកទេសរដ្ឋមន្ត្រី…

លោកគ្រូ អ្នកគ្រូ និងសិស្ស នៅស្វាយរលំ បង្ខំចិត្តពាក់ម៉ាស់ចូលរៀន ដោយចំហាយពុលគីមីពីរោងចក្រម៉េងតុង ម៉េងយ៉ាន

កណ្តាលៈ ទាំងគ្រូទាំងសិស្សនៅសាលាអនុវិទ្យាល័យស្វាយរលំ ស្ថិតក្នុងភូមិលេខ៣ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល បានឲ្យដឹងថា ពួកគាត់កំពុងរងនូវបញ្ហាប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរបំផុត ពីចំហាយក្លិនឈ្ងៀមឈួលដល់ច្រមុះ បណ្តាលឲ្យរមាស់ និងកន្តាស់ ស្ងួតបំពង់ក ហូរទឹកភ្នែក ប្រឈមនឹងគ្រោះថ្នាក់បំផុតស្ទើរតែដកដង្ហើមលែងរួច។ អ្នកគ្រូមួយរូប បាននិយាយយ៉ាងដូច្នេះថា ចំពោះខ្ញុំជាគ្រូបង្រៀន ពេលខ្លះរងនូវចំហាយ ស្ងួតបំពង់ក ពិបាកដកដង្ហើម…

រ៉េត ស៊ូហ្សាណា បន្តរសើបដល់អ្នកនយោបាយ

ភ្នំពេញៈ នៅទីបំផុត ហេតុផលដែលបេក្ខនារី The Voice Cambodia រដូវកាលទី២ កញ្ញា រ៉េត ស៊ូហ្សាណា មិនព្រមបកស្រាយបទចម្រៀងជាភាសាខ្មែរ គឺមិនត្រឹមតែធ្វើឲ្យមានការរិះគន់ក្នុងស្រទាប់មហាជនប៉ុណ្ណោះទេ។ ប៉ុន្តែជំហរមិនទាន់ច្រៀងបទខ្មែររបស់នាង ក៏បានរសើបដល់អ្នកនយោបាយ និងថ្នាក់ដឹកនាំផងដែរ។ អ៊ីចឹងទើបគេកំពុងចាំមើលថា តើនាងនឹងបន្តច្រៀងបទបរទេសបែបនេះក្នុងការបង្ហាញខ្លួនលើកក្រោយ ឬប្ដូរជំហរច្រៀងបទខ្មែរ ដើម្បីបន្សាបការរិះគន់ដែលកាន់តែរសើបនាពេលនេះ។ ក្រៅពីធ្វើឲ្យសម្ដេចតេជោ…

រ៉េត ស៊ូហ្សាណា បន្តជាប់វគ្គ Live Show ទោះមានការរិះគន់

ភ្នំពេញៈ មកទល់នឹងសប្ដាហ៍ទី៣ នៃវគ្គ Live Show កាលពីយប់ថ្ងៃទី២៩ ខែឧសភា ក្នុងកម្មវិធី The Voice Cambodia បេក្ខនារី រ៉េត ស៊ូហ្សាណា នៅតែបន្តបកស្រាយបទចម្រៀងបរទេសដដែល បើទោះជាមានអ្នកគាំទ្រឲ្យនាងច្រៀងបទខ្មែរ ក៏ដោយ។ យ៉ាងណាមិញ នាងបានបញ្ជាក់ប្រាប់អ្នកគាំទ្រថា នាងសប្បាយចិត្តនៅពេលដែលនាងមិនព្រមបកស្រាយបទចម្រៀងជាភាសាខ្មែរ…

ក្រសួងអប់រំ នឹងពង្រឹងការគ្រប់គ្រងបេក្ខភាពប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ

ភ្នំពេញៈ ដោយមើលឃើញថា មានគ្រឹះស្ថានមធ្យមសិក្សាមួយចំនួនតូចពុំទាន់គ្រប់គ្រងបេក្ខភាពប្រឡងបានល្អនៅឡើយ ដែលជាហេតុនាំឲ្យកើតមានបញ្ហាពេលបិទបញ្ជីឈ្មោះប្រឡង ដូចជាមានករណីលុបបេក្ខភាពច្រឡំ និងករណីលុបបេក្ខភាពមិនអស់ជាដើម។ ដើម្បីបញ្ជៀសបញ្ហាទាំងនេះ ក្រសួងអប់រំនឹងពង្រឹងការគ្រប់គ្រងបេក្ខភាពប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដោយបានណែនាំឲ្យ នាយក នាយិកាសាលាត្រូវបង្កើតក្រុមប្រឹក្សាវិន័យសិក្សា ដើម្បីប្រជុំវាយតម្លៃ និងសម្រេចលើបេក្ខភាពប្រឡងរបស់សិស្សថ្នាក់ទី១២ទាំងអស់ នៅក្នុងគ្រឹះស្ថានសិក្សានីមួយៗ ដោយផ្អែកលើលក្ខណៈវិនិច្ឆ័យនៃបេក្ខភាពប្រឡង៕

បំណែកបីដុំរបស់យន្តហោះម៉ាឡេស៊ី MH370 ត្រូវបានរកឃើញនៅក្នុងប្រទេសអូស្ត្រាលី

អូស្ត្រាលី: យោងតាមរដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនរបស់ប្រទេសនេះ បានប្រកាស នៅថ្ងៃព្រហស្បតិ៍ ទី២៦ ឧសភានេះ ឲ្យដឹងថា បំណែកថ្មីចំនួនបីដុំទៀតនៃកំទេចកំទីរបស់យន្ដហោះម៉ាឡេស៊ី MH370 ដែលបានបាត់ខ្លួនកាលពីពេលកន្លងទៅនោះ ត្រូវបានគេបានពិនិត្យរកឃើញនៅក្នុងប្រទេសអូស្រ្តាលី។ គេហទំព័រសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៦ ឧសភា ដោយបានស្ត្រង់សម្តីរបស់រដ្ឋមន្ត្រីដឹកជញ្ជូនលោក Darren Chester បានឱ្យដឹងថា បំណែកថ្មីចំនួនពីរដុំក្នុងចំណោមបំណែកថ្មីចំនួនបីដុំនៃកំទេចកំទីយន្តហោះ ដែលត្រូវបានរកឃើញនៅក្នុងរដ្ឋ…