អម្ពរ ទេវី កន្ទ្រាក់ការចាប់អារម្មណ៍ក្រោយធ្លាយដំណឹងថតកុន

ភ្នំពេញៈ ក្នុងចំណោមតារាសម្ដែងក្នុងទសវត្សឆ្នាំ៨០ទាំងអស់ គេកត់សម្គាល់ថា តារាសម្ដែងជើងចាស់អ្នកនាងអម្ពរ ទេវី នៅតែខ្លាំងនៅក្នុងពិភពសម្ដែង។ ជាក់ស្ដែងគ្រាន់តែមានដំណឹងថា អ្នកនាងទទួលសម្ដែងក្នុងរឿង«ទឹកចិត្តម្ដាយសម័យថ្មី»ដែលដំណើរការចេញថតនៅថ្ងៃទី៦ ខែកក្កដានេះ គឺ បានធ្វើឲ្យខ្សែរឿងមួយនេះទទួលបានការចាប់អារម្មណ៍ទៅហើយ។ មានការភ្ញាក់ផ្អើលមិនតិចទេ បន្ទាប់ពីអ្នកស្រីពាន់ ភួងបុប្ផា ផលិតកររឿងដែលទើបកុងត្រាចូលផលិតកម្មថោន បានអះអាងអ្នកនាងអម្ពរ ទេវី បានទទួលថតក្នុងរឿង«ទឹកចិត្តម្ដាយសម័យថ្មី»ដែលនឹងចេញថតនៅដើមខែកក្កដានេះ។ អ្នកស្រីថា អ្នកនាងនឹងចុះពីអាមេរិកមកថតកុននេះ…

ពាន់ ភួងបុប្ផា ប្រាប់មូលហេតុកុងត្រា៥ឆ្នាំជាមួយថោន

ភ្នំពេញៈ កាលពីរសៀលថ្ងៃ២៩ មិថុនា អ្នកស្រីពាន់ ភួងបុប្ផា អ្នកដឹកនាំរឿងល្បីឈ្មោះ និងជាចាងហ្វាងផលិតកម្មផ្កា៥ បានសម្រេចចុះកុងត្រាជាមួយថោនគ្រុបរយៈពេល៥ឆ្នាំជាមួយគ្នា។ អ្នកស្រីបានបញ្ជាក់នូវហេតុផលជាច្រើនដែលនាំឲ្យអ្នកស្រីសម្រេចជ្រើសយកផលិតកម្មថោន ធ្វើជាទ្រនំផ្ដាច់មុខក្នុងការផលិតរឿង បន្ទាប់ពីអ្នកស្រីបដិសេធមិនទទួលយកលក្ខណ្ឌនេះប្រមាណជា២ឆ្នាំ ក្រោយដាច់កុងត្រាជាមួយCTN។ អ្នកស្រីពាន់ ភួងបុប្ផា បានថ្លែងក្នុងវេទិកាសន្និសីទសារព័ត៌ដែលបានធ្វើឡើងនៅណាហ្គាវើលថា ចាប់ពីថ្ងៃប្រកាសជាផ្លូវការនេះតទៅ អ្នកស្រីនឹងបម្រើក្នុងនាមជាអ្នកផលិតកុនឲ្យផលិតកម្មថោនរហូតដល់រយៈពេល៥ឆ្នាំ ដោយមិនមានសិទ្ធិទទួលផលិតរឿងឲ្យក្រុមហ៊ុនណាផ្សេងដូចមុនទៀតឡើយ។ យ៉ាងណាមិញ មិនមានន័យថាអ្នកស្រីត្រូវបិទទ្វារផលិតកម្មផ្កា៥ដែលធ្លាប់តែល្បីក្នុងការផលិតរឿងនោះទេ…

ម៉ៅ ហាជី លាពីតារា

ភ្នំពេញៈ វាជារឿងប្លែកបំផុត នៅពេលដែល កវីនិពន្ធទំនុកច្រៀង ផលិតកម្មថោន លោក ងួន សុបិន បានសរសេរនៅលើហ្វេសប៊ុក ខ្លួនថាប្អូនប្រុសម៉ៅ ហាជី លាហើយតារាបានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល។ កវីនិពន្ធ ងួន សុបិន បានសរសេរនៅលើហ្វេសប៊ុកខ្លួននៅមុននេះបន្តិច ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៦ ឲ្យដឹងថា…

តារាល្បីៗ លេចមុខថ្ងៃសម្ពោធសណ្ឋាគារ«តារា»

ភ្នំពេញៈ កាលពីយប់ថ្ងៃទី១៧ មិថុនា លោកប៉ាន់ តារាដែលត្រូវគេដឹងថាជាពាណិជ្ជករមានទំនាក់ទំនងស្អិតល្មួតជាមួយតារាសិល្បៈនៅក្នុងប្រទេសកម្ពុជា បានប្រារព្ធពិធីបើកសម្ពោធភោជនីយដ្ឋាន និងសណ្ឋាគារយីហោ«តារា» យ៉ាងអធឹកអធម។ នៅក្នុងពិធីនោះគេឃើញវត្តមានតារាល្បីៗយ៉ាងច្រើនកុះករដែលសុទ្ធសឹងតែជាតារាល្បីៗមកពីបណ្ដាផលិតកម្មផ្សេងៗ និងតារាសម្ដែងផងចូលរួម។ ហាងដែលបើកដំណើរការនេះ គឺជាប្រភេទសណ្ឋាគារ និងភោជនីយដ្ឋានក្នុងទ្រង់ទ្រាយធំមួយនៅលើទីតាំងផ្ទះលេខ១០៦AB សង្កាត់ផ្សារដើមគរ តាមបណ្ដោយផ្លូវធំ ត្រង់ខាងកើតស្ដុបម៉ុងឌីយ៉ាល់នៅផ្សារដើមគរ។ តារាសិល្បៈដែលបានបង្ហាញមុខនៅក្នុងយប់នោះរួមមាន លោកហ្សូណូ, លោកនៅ ស៊ីនឿន…

លី ណូរ៉ា បន្តដើរលើផ្លូវក្រាលដោយបន្លាក្នុងសិល្បៈ

ភ្នំពេញៈ បើទោះមិនទាន់ក្លាយខ្លួនជាតារាជួរមុខនៅឡើយ ប៉ុន្តែគេកត់សម្គាល់ថាតារាសម្ដែងវ័យក្មេងលោកលី ណូរ៉ា ទទួលផ្លែផ្កាកាន់តែច្រើននៅក្នុងសិល្បៈ។ លោកគឺជាតារាដែលត្រូវគេដឹងថាបានបន្តដំណើរលើមាគ៌ាជាតារាសម្ដែងដោយការតស៊ូគួរឲ្យសរសើរ មុនក្លាយខ្លួនជាអ្នកបង្ហាញម៉ូតអាជីព ជាអ្នកចម្រៀងអាជីព និងចុងក្រោយបានបន្តបោះជំហានជាពិធីករថែមទៀត នៅលើផ្លូវសិល្បៈដែលក្រាលដោយបន្លាយ៉ាងលំបាក។ តារាវ័យ២៥ឆ្នាំរូបនេះ ថ្លែងប្រាប់Postnews ថា ប្រមាណ១ឆ្នាំចុងក្រោយលោកកត់សម្គាល់ថាទីផ្សារសិល្បៈរបស់ខ្លួនមានការឡើងសន្ទុះទាំងការសម្ដែង ការដើរម៉ូត និងឱកាសក្លាយខ្លួនជាតារាចម្រៀងតែម្ដង។ រម្លឹកដល់រង្វង់៣ឆ្នាំមុន លោកថាខ្លួនគ្រាន់តែជាតារាដែលបានហក់ចូលអាជីពសិល្បៈដោយភាពប្រថុយប្រថានប៉ុណ្ណោះ ខណៈដែលក្នុងពេលនោះគឺទោះជាប្រឹងទទូចសុំឲ្យមានគេផ្ដល់ឱកាសឲ្យថត ឬឲ្យសម្ដែងណាមួយក៏ស្ទើរមិនមានអ្នកឲ្យតម្លៃ។…

តារាចម្រៀងខេមចូលខ្លួនបំភ្លឺចំពោះមុខតំណាងអយ្យការតាមការកោះហៅ ពាក់ព័ន្ធរឿងគ្រោះថ្នាក់ចរាចរណ៍

ភ្នំពេញៈ លោក សៀង សុខ តំណាងអយ្យការអមសាលាដំបូងភ្នំពេញ បានថ្លែងប្រាប់នៅមុននេះបន្តិចថា នៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៦នេះ តារាចម្រៀង ខេម ពិតជាបានចូលខ្លួនមកបំភ្លឺតាមដីកាកោះរបស់តំណាង អយ្យការពាក់ព័ន្ធនឹងសំណុំរឿងគ្រោះថ្នាក់ចរាចរណ៍នៅខណ្ឌឬស្សីកែវ ប្រាកដមែន។ លោក សៀង សុខ បានឆ្លើយតបតាមបណ្តាញទំនាក់ទំនង WhatsApp យ៉ាងដូច្នេះថា…

តារាចម្រៀងM កញ្ញា Ammie ធ្វើខួបកំណើត

ភ្នំពេញៈ កាលពីយប់ថ្ងៃទី៥ ខែមិថុនា មុននេះ តារាចម្រៀងប្រចាំផលិតកម្ម M កញ្ញាស្រីនុច ហៅAmmie បានប្រារព្ធពិធីខួបកំណើតយ៉ាងអធឹកអធមគម្រប់វ័យ២៦ឆ្នាំរបស់ខ្លួននៅហាងវីហ្វ្រនផ្សារដេប៉ូ។ នេះក៏ជាពិធីដែលនាងធ្វើឡើងដើម្បីជួបជុំមិត្តភ័ក្រ្តមុនចេញទៅសម្ដែងនៅក្នុងប្រទេសអូស្រ្តាលីផងដែរ ខណៈដែលទីផ្សារចម្រៀងរបស់នាងក៏ទទួលបានជោគជ័យគួរឲ្យកត់សម្គាល់នាពេលចុងក្រោយ។ កញ្ញា Ammie បញ្ជាក់ថានេះជាពិធីខួបកំណើតធំលើកទី១ ដែលនាងប្រារព្ធធ្វើជាទ្រង់ទ្រាយធំ ហើយក្រោយបញ្ចប់ការសម្ដែងរយៈពេល៤០ថ្ងៃនៅក្នុងប្រទេសអូស្រ្តាលី នាងក៏គម្រោងបើកជំនួញលក់សំលៀកបំពាក់ និងទឹកអប់នាំចូលពីក្រៅប្រទេសនោះផងដែរ។ ក្នុងពិធីខួបកំណើតរបស់នាងយប់នេះ គេឃើញវត្តមានផលិតករ…

អ្នកដឹកនាំសម្ដែងនៅថោន ធ្វើខួបកំណើតដោយវត្តមានតារាល្បីតិចតួច

ភ្នំពេញៈ ផ្ទុយពីលោកម៉ាដូណា ដែលគ្រាន់តែជាតារាកំប្លែងតែមានតារាសិល្បៈយ៉ាងច្រើនកុះករសុទ្ធតែជាតារាល្បីឈ្មោះចូលរួម ពិធីខួបកំណើតរបស់លោក រិទ្ធ អូមេហ្គា ដែលអ្នកណាក៏ស្គាល់ថាមានស្នាដៃរាប់មិនអស់នៅក្នុងផលិតកម្មថោននោះ បែរជាមានតារាចម្រៀង និងតារាសម្ដែងល្បីៗតិចតួចទៅបំផុតចូលរួម។ ពិធីរបស់លោកធ្វើឡើងកាលពីរាត្រីថ្ងៃទី២៧ ឧសភា គឺជាន់កម្មវិធីខួបកំណើតរបស់លោក ម៉ាដូណាផងដែរ ទើបវត្តមានតារាល្បីភាគច្រើនមិនសូវបង្ហាញខ្លួននៅក្នុងពិធីនោះ។ យ៉ាងណាមិញ អ្នកដឹកនាំដែលមានកេរ្តិ៍ឈ្មោះរូបនេះបានអះអាងថាខ្លួនមិនសូវហ៊ានរំខានដល់តារាល្បីៗនៅក្នុងពិធីខួបគម្រប់២៤ឆ្នាំរបស់លោកនោះទេ ទើបក្នុងពិធីរបស់លោកភាគច្រើនបង្ហាញវត្តមានតែជាតារាក្មេងៗស្រករក្រោយ និងមិនសូវលេចធ្លោដូចគ្នាពិធីរបស់លោក ម៉ាដូណា។ តារាសិល្បៈខ្លះត្រូវគេឃើញបង្ហាញមុខដោយគ្រាន់តែមកចងដៃប៉ុណ្ណោះ…

តារាចម្រៀងលោក ខេម ប្រឈមទោសព្រហ្មទណ្ឌបើរកឃើញថា បង្កឲ្យមនុស្សស្លាប់ ក្នុងគ្រោះថ្នាក់ចរាចរណ៍

ភ្នំពេញៈ រឿងរ៉ាវគ្រោះថ្នាក់ក្បែរឃ្លាំងសាំងសូគីម៉ិចផ្លូវជាតិលេខ៥នាយប់មិញ បណ្តាលឲ្យមនុស្សស្លាប់ ហើយគេអះអាងថា តារាចម្រៀងល្បីឈ្មោះ ខេម ជាអ្នកបើករថយន្ត ហើយចុះគេចខ្លួនតាមម៉ូតូឌុបជាមួយស្រីស្អាតម្នាក់ទៀតនោះ វានៅតែជាចំណាប់អារម្មណ៍ពីសំណាក់មហាជនទូទៅថាជា ខេម ពិតឬយ៉ាងណា បើជា ខេម ពិតមែន តើសមត្ថកិច្ចចាត់ការបែបណា។ ពាក់ព័ន្ធករណីនេះ Post News បានលាតត្រដាងនូវមន្ទិលទាំងនោះតាមរយៈកិច្ចសម្ភាសន៍ជាមួយប្រធានការិយាល័យនគរបាលចរាចរផ្លូវគោក នៃស្នងការរាជធានីភ្នំពេញលោក…

កែវ វាសនា គ្រោងបើកជំនួញក្រោយរៀបការ

ភ្នំពេញ: កាលពីថ្ងៃទី១០ ឧសភា តារាចម្រៀងល្បីឈ្មោះ របស់ផលិតកម្មថោនបានរៀបការយ៉ាងអធឹកអធម នៅខេត្តបន្ទាយមានជ័យ ជាមួយកូនស្រីរបស់គ្រួសារមួយដែលមានជីវភាពធូរធារ។ ជាមួយនឹងគម្រោងអនាគតបន្ទាប់ពីរៀបការ មានការអះអាងថាលោក នឹងអាចមានជំនួញពីរនាក់ភរិយាដោយមិនពឹងតែលើ អាជីពសិល្បៈតែមួយមុខនោះផង។ យ៉ាងណាមិញ មានការបញ្ជាក់ថា លោកមិនបោះបង់ការងារសិល្បៈនោះទេ បើទោះជាលោកក្លាយជាកូនប្រសារអ្នករកស៊ីធំដុំ នៅខេត្តបន្ទាយមានជ័យតាមរយៈអាពាហ៍ពិពាហ៍នោះក៏ដោយ។ តារាមួយរូបដែលស្និទ្ធនឹងកែវ វាសនា បានអះអាងថា វាសនា…