ម៉ៅ ហាជី ក្រោយលែងប្រពន្ធមានទីផ្សារនៅអាមេរិក

ភ្នំពេញៈ គ្មានអ្នកណាមិនដឹងនោះទេ ថាតារាចម្រៀងដែលបានល្បីឈ្មោះដោយសារតែកម្មវិធី Cambodian idol លោកម៉ៅ ហាជី បានដាច់ស្រេចជាមួយភរិយាមិនបានរៀបការជាអ្នកចម្រៀងអកកេសរួមដំបូលកាលពីប៉ុន្មានខែមុន រហូតធ្វើឲ្យមានការភ្ញាក់ផ្អើល បន្ទាប់ពីលោកក៏ផ្ទុះរឿងចម្រូងចម្រាស់ជាមួយហង្សមាសផងដែរ។ យ៉ាងណាក៏ដោយគេកត់សម្គាល់ថា ក្រោយការពើបប្រទះនូវរឿងអាស្រូវៗបោកបក់នេះ គឺមិនបានឲ្យលោកធ្លាក់កូដនោះទេ។ ផ្ទុយទៅវិញក្រៅពីមានទីផ្សារឡើងឆាកក្នុងស្រុកមិនសូវលោះពេល ក៏ត្រូវបានសមាគមខ្មែរនៅអាមេរិកប្រកាសធានាឲ្យចេញច្រៀងឡើងកាលីបផងដែរ។ លោកករុណា ពេជ្រ តារាចម្រៀងប្រចាំផលិតកម្មថោនបានអះអាងថា នៅ អំឡុងដើមខែ១០ខាងមុខនេះ…

កែវ រំចង់ បង្ហាញខ្លួនក្នុងបទ «ជីវិតអ្នកប្រដាល់» របស់ ខេម

ភ្នំពេញៈ អ្នកប្រដាល់ចិត្តសឿង លោក កែវ រំចង់ នឹងបង្ហាញវត្តមាន​ក្នុងបទចម្រៀង «ជីវិត​អ្នកប្រដាល់» របស់​តារាចម្រៀង​សំនៀង​ស្អក លោក ខេម ដែលជា​ដំណឹងមួយ រំជើបរំជួល​សម្រាប់អ្នកស្នេហាវិស័យកីឡា និងសិល្បៈ ។​ លោក ងួន សុបិន្ត អ្នកនិពន្ធ និង​ជា​អ្នកដឹកនាំ ក្នុងផលិតកម្ម…

ងួន សុបិន្ត៖ គ្មានអ្នកនិពន្ធ អ្នកចម្រៀងក៏គ្មានបទច្រៀងដែរ

ភ្នំពេញៈ កវិនិពន្ធចម្រៀងក្នុងផលិតកម្មថោន លោក ងួន សុបិន្ត បានថ្លែងប្រាប់ Post News នៅរសៀលថ្ងៃទី២៨ ខែកក្កដា ឲ្យដឹងថា ពីមុនមកអ្នកនិពន្ធ បងប្អូនខ្មែរយើងសឹងតែមិនមានតម្លៃក្នុងចិត្តគាត់ អ្នកនិពន្ធស្មើនឹងសូន្យ ។ ទម្រាំនឹងវិវត្តន៍ខ្លួន ក្លាយជាកវីនិពន្ធចម្រៀងក្នុងផលិតកម្ម ថោន លោក ងួន…

មាស សុខសោភា ប៉ះប៊ុត សីហា លើឆាកផ្លូវការ

ភ្នំពេញៈ នៅល្ងាចថ្ងៃអាទិត្យទី២៤ កក្កដាស្អែកនេះ តារាចម្រៀងប្រចាំទ្រនំរៀងខ្លួនដែលសុទ្ធតែមានឈ្មោះបោះសំឡេង២រូប គឺ មាស សុខសោភា និងលោក ប៊ុត សីហា ត្រូវគេប្រកាសថា នឹងឡើងច្រៀងប៉ះគ្នាជាលើកដំបូងនៅលើឆាកតន្ត្រី។ នេះការប៉ះគ្នាដ៏កម្រសម្រាប់ឆាកន្ត្រីទូរទស្សន៍ ក្នុងពេលដែលកន្លងមកអ្នកទាំងពីរធ្លាប់បានឡើងឆាកជាមួយគ្នាដែរ តែគ្រាន់តែពិធីមង្គលការតូចៗនោះ។ ជំនួបរបស់តារាទាំងពីរនេះ ត្រូវបានប្រកាសថា នឹងត្រូវធ្វើឡើងនៅក្នុងវេទិកាតន្ត្រី Super Sunday …

អាន គុណកូឡា អូសបង្វេចទៅផលិតកម្មថោន

ភ្នំពេញៈ ប្រភពច្បាស់ការមួយបានប្រាប់ដល់ Post News ឲ្យដឹងថា តារាចម្រៀង អាន គុណកូឡា ពេលនេះបានត្រៀមអូសបង្វេចចាក់ចេញពីផលិតកម្មសាន់ដេ ទៅកាន់ផលិតកម្មថោន។ សញ្ញាមួយនេះ អាចបញ្ជាក់ថា ផលិតកម្មសាន់ដេ កំពុងមានបញ្ហាផ្ទៃក្នុង ដែលធ្វើឲ្យតារាចម្រៀងដែលខ្លួនជ្រកកោន អាកអន់ស្រពន់ចិត្ត រហូតធ្វើឲ្យអាន គុណកូឡា ដាច់ចិត្តអូសបង្វេចចាកចេញដោយមិនមើលក្រោយ។ ផលិតករ…

ករុណា ពេជ្រ បង្កើតក្រុមផលិតបទភ្លេងថ្មី

ភ្នំពេញៈ ខណៈដែលក្រុមមហាជនកាន់តែផ្ដោតការរិះគន់យ៉ាងពេញទំហឹង ទៅលើបទចម្លង ជាពិសេសគឺដែលមានអត្ថន័យប្រាស់ចាកពីសីលធម៌ខ្មែរ ដូចជាបទ«ស៊ីបានចេះតែស៊ីទៅ»របស់លោកកែវ វាសនា និងបទ«ទាល់យូរបានស៊ីអូនបាន»របស់កញ្ញាម៉ាលីសនោះ លោកករុណា ពេជ្រ តារាចម្រៀងប្រចាំផលិតកម្ម ថោន ត្រូវគេឃើញប្រកាសស្វែងរកអ្នកមានសមត្ថភាពក្នុងការនិពន្ធបទថ្មីមកធ្វើជាក្រុមផ្ទាល់ខ្លួន។ តាមរយៈការប្រកាសជាសាធារណៈនេះ លោកជឿជាក់ថានឹងមានក្រុមផលិតចម្រៀងជារបស់ផ្ទាល់ខ្លួនមួយ ដែលក្រុមទាំងនេះក្រៅពីជាផ្នែកមួយសម្រាប់លោក ក៏នឹងក្លាយជាផ្នែកដ៏សំខាន់របស់ផលិតកម្មថោនផងដែរ។ លោកករុណា ពេជ្រ បានថ្លែងប្រាប់ Post…

រឿង «ទឹកចិត្តម្ដាយសម័យថ្មី» បន្តលាក់ខ្ទង់ចំណាយ

ភ្នំពេញៈ ក្នុងពិធីក្រុងពាលីចេញថតរឿង «ទឹកចិត្តម្ដាយសម័យថ្មី» របស់ផលិតកម្ម Town កាលពីថ្ងៃទី៦ កក្កដា នៅម្ដុំវិទ្យាល័យព្រែកឯង ផលិតករ និងតំណាងក្រុមហ៊ុនដោយផ្ទាល់នៅតែបន្តលាក់ខ្ទង់ចំណាយ បើទោះជារឿងមួយនេះ ត្រូវគេចាប់អារម្មណ៍បានប្រមូលផ្ដុំដោយតារាសម្ដែងល្បីៗ ដែលសុទ្ធតែមានតម្លៃខ្លួនខ្ពស់ និងត្រូវផលិតឡើងក្នុងកម្រិតជាភាពយន្តប្រកួតប្រជែង។ នៅក្នុងពិធីនោះ គេឃើញវត្តមានតារាសម្ដែងទាំងចាស់ទាំងថ្មី បង្ហាញខ្លួនយ៉ាងច្រើនកុះករ លើកលែងតែអ្នកនាងអម្ពរ ទេវី ដែលមិនទាន់ចុះមកពីអាមេរិកមកធ្វើពិធីក្រុងពាលីឲ្យទាន់គេប៉ុណ្ណោះ។…

ទិត្យ វិច្ឆិកា៖ ស៊ីបានចេះតែស៊ីទៅ ពាក្យនេះថោក ក្រសួងសូមពិនិត្យផង

ភ្នំពេញៈ ចេញមុខប្រតិកម្មប្រាប់ Post News នៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៦ តារាចម្រៀង ទិត្យ វិច្ឆិកា បានធ្វើការអះអាងថា បទចម្រៀង «ស៊ីបានចេះតែស៊ីទៅ» និង «ទាល់តែយូរបានស៊ីអូនបាន» ប៉ារ៉ូលបទចម្រៀងនេះ វាអាវ៉ាសែ សូមឲ្យក្រសួងវប្បធម៌ និងវិចត្រសិល្បៈ ជួយពិនិត្យផង។…

(មានវីដេអូ) បទចម្លង «ទាល់តែយូរបានស៊ីអូនបាន» កាន់តែផ្ទុះការរិះគន់បែកផ្កាភ្លើង

ភ្នំពេញៈ មកទល់នឹងពេលនេះ គេកត់សម្គាល់ថាម្ចាស់បទ «ទាល់តែយូរបានស៊ីអូនបាន» របស់តារាចម្រៀងកញ្ញា ម៉ា លីស និងបទ«ស៊ីបានចេះតែស៊ីទៅ»របស់លោក កែវ វាសនា នៅក្នុងផលិតកម្មថោន ត្រូវបានមហាជនជន និងតារាសិល្បៈផ្ទុះការរិះគន់ស្ទើររញ្ជួយបណ្ដាញហ្វេសប៊ុក។ ម្នាក់ៗបានបង្ហាញអារម្មណ៍ខកចិត្តចំពោះប៉ារ៉ូលបទចម្រៀងនេះយ៉ាងខ្លាំង និងបានទទូចឲ្យក្រសួងវប្បធម៌ធ្វើចំណាត់ការលើបទទាំងពីរនេះ។ នៅក្នុងបណ្ដាញហ្វេសប៊ុកស្ទើរក្លាយជាអណ្ដាត​ផ្កាភ្លើងទៅហើយ ដោយសារតែម្នាក់ៗបានងាកមកព្រួតវាយសំពងមកលើបទទាំងពីរ ដោយចោទថាបទទាំងពីរ ជាការបន្ទាបបន្ថោកតម្លៃស្រ្តីខ្មែរ និងបង្ហាញពីភាពអាណាចារ្យធ្វើឲ្យប៉ះពាល់ដល់សីលធម៌ខ្មែរ។…

(មានវីដេអូ) ចេន សាយចៃ ជំងឺមហារីកធ្វើទុក្ខ

ភ្នំពេញៈ ចាត់ទុកជាការភ្ញាក់ផ្អើល ដែលតារាចម្រៀងសំនៀងរដឺនអ្នកនាង ចេន សាយចៃ បានសារភាពថា អ្នកនាងមានជំងឺមហារីកនៅត្រង់បំពង់-ក ដែលផ្ទុយពីតារាចម្រៀងខ្លះ បើទោះជាកើតមាននូវបញ្ហានេះដូចអ្នកនាង ក៏មិនហ៊ានលាតត្រដាងការពិត។ មកទល់ពេលនេះ ជំងឺរបស់អ្នកនាង ដែលបានកើតឡើងនៅតែបន្តធ្វើទុក្ខ បើទោះជាដុំសាច់កាចនោះ ត្រូវបានព្យាបាលដោយក្រុមគ្រូពេទ្យក៏ដោយ។ ឆ្លើយតបនឹងកម្មវិធី «ស៊ីអារម្មណ៍» របស់ទូរទស្សន៍ PNN កាលពីយប់ថ្ងៃទី៤…