ម៉ៅ គឹមធីតា អះអាងថា គូម៉ា អត់ប្រចណ្ឌជាមួយនាយគ្រឿន

ក្នុងពិធីបើកសម្ពោធដាក់បញ្ចាំងភាពយន្តរឿង “ផ្ទះចុងភូមិ”កាលពីល្ងាចថ្ងៃទី៦ ឧសភា របស់ផលិតកម្មមហាហង្ស ដែលតារាសម្ដែង កញ្ញា ម៉ៅ គឹមធីតា គឺជាតួឯក ហើយសម្ដែងស្និទ្ធស្នាល ជាមួយនាយគ្រឿននោះ បានអះអាងថា តារាចម្រៀង លោក គូម៉ា ដែលជាគូស្នេហ៍អត់មានប្រចណ្ឌនោះទេ បើទោះជានាង និងនាយគ្រឿន សម្ដែងស្និទ្ធិ ជាមួយគ្នា២រឿងមកហើយ…

អ្នកអាជីពកំប្លែង ធ្លាក់ចុះ នាយគ្រឿន រំលេចភាពយន្ត ជាជំនួស

ក្នុងមួយរយៈចុងក្រោយគេកត់សម្គាល់ថា តារាកំប្លែងនាយគ្រឿន កាន់តែកាក់កបនឹងការសម្ដែង ខណៈដែលអាជីពកំប្លែងរបស់លោកស្ទុះអស់ប្រជាប្រិយភាព។ ទើបតែដាក់បញ្ចាំងរោង ក្នុងភាពយន្តរឿង”ជួបស៑យ”សោះ នៅដើមខែ៥នេះ ភាពយន្តថ្មីរបស់លោក នៅក្នុងផលិតកម្មមហាហង្ស ត្រៀមបង្ហាញវត្តមានទៀតហើយ ដោយគ្រាន់តែចំណងជើង គឺទាក់ទាញបាត់ទៅហើយ។ យោងតាមការបង្ហោះ តារាកំប្លែងនាយគ្រឿន បានត្រៀមបញ្ចេញភាពយន្តរឿង”ផ្ទះចុងភូមិ” ដែលជាស្នាដៃថ្មីមួយរឿងទៀតហើយ ដោយក្នុងភាពយន្តនេះ លោក គឺជាតួអង្គសំខាន់ ហើយកំប្លែងផង…

តារាល្បីៗ៤រូប ចេញប្រកួតបាល់ទាត់នៅប្រទេសថៃ

កាលពីព្រឹកថ្ងៃទី៩ មេសា តារាចម្រៀង និង តារាសម្ដែងល្បីៗ៤រូបរួមមាន លោក គូម៉ា តារាចម្រៀង លោក ខេម តារាចម្រៀង លោក ភឹម តារាវិបុល និង តារាសម្ដែង លោក សេង មង្គល ក្រោមការដឹកនាំរបស់…

ចឹងសោះ ទើប ម៉េង ប៊ុនឡូ ញឹម ចាន់ថន និងទូច ស្រីលក្ខណ៍ ប្រឹងដល់ម្លឹង!

កន្លងមកគេបានត្រឹមតែដឹងថា ភាពយន្តខ្នាតធំរឿង «ចិញ្ចៀន» ស្ថិតក្រោមការផលិតរបស់ផលិតកម្មចក្រវាឡពេជ្រ និងនិពន្ធសាច់រឿងដោយលោក ម៉េងប៊ុនឡូ ប៉ុណ្ណោះ ដោយគេមិនបានដឹងថា ការពិតនោះជារឿងដែលលោកប្រើទុនខ្លួនឯងផលិត ហើយបានចូលហ៊ុន ជាមួយតារាស្រី ក្នុងរឿង២រូបទៀតនោះទេ។ យ៉ាងណាមិញ លោកបានទម្លាយថា ក្នុងភាពយន្តនេះ គឺលោកចេញទុន៥០ភាគរយ កញ្ញាញឹម ចាន់ថន ២៥ភាគរយ និងអ្នកនាង…

ភ្ញាក់ផ្អើល ពេល ភឹម តារាវិបុល ថាដកខ្លួន ក្រោយបញ្ចប់រឿង«កាំបិតមុខ២»

ក្នុងជំនួបដោយផ្ទាល់ កាលពីល្ងាចថ្ងៃទី២៨ ធ្នូ ក្នុងកម្មវិធីប្រកាសរឿងទាំង១០ ដែលមានអ្នកទស្សនាច្រើនរបស់ក្រុមហ៊ុនលីជេន លោក ភឹម តារាវិបុល បានអះអាងថា លោកនឹងដើរឆ្ងាយពីការងារសិល្បៈបន្តិចម្ដងៗ នៅអំឡុងដើមឆ្នាំ២០១៩នេះហើយ ដោយសារតែលោកចង់ងាកទៅរកស៊ី ហើយយល់ថា បើនៅតែបន្តត្រាំត្រែង ក្នុងការងារនេះបន្តទៀត នឹងធ្វើឲ្យលោកបានត្រឹមតែល្អមើល។លោកថាខ្លួននឹងដកថយក្រោយបញ្ចប់ភាពយន្តរឿង «កាំបិតមុខ២» របស់ផលិតកម្មមហាហង្ស បើទោះជាវិស័យភាពយន្ត កាន់តែធ្វើឲ្យលោកឈានឡើងសន្ទុះទីផ្សារនាពេលចុងក្រោយ។…

យស បូវណ្ណៈ សម្ដែងឆាកដំបូង ក្នុងប្លង់ឆេះផ្ទះ

គ្រាន់តែចុះមកដល់ប្រទេសកម្ពុជាមិនទាន់បានប៉ុន្មានម៉ោងផង តារាសម្ដែងជើងចាស់ លោក យស បូវណ្ណៈ ត្រូវគេឃើញលេខមុខសម្ដែងភ្លាមៗ កាលពីព្រឹកថ្ងៃទី៤ ធ្នូ នៅខាងក្រោយវត្តគោកឃ្លាង ដោយលោកត្រូវសម្ដែងក្នុងឆាកធំ ជាមួយនឹងដៃគូចាស់ គឺអ្នកនាង ចាន់ តារាទី ក្នុងឆាកភ្លើងឆេះផ្ទះ រលេះរលួយរាងកាយតែម្ដង។ លោកត្រូវគេឃើញតុបតែងជាមនុស្សរលាកភ្លើង និងតម្រូវអោយសម្ដែងក្នុងប្លង់កម្សត់ និងពិបាកបើកឆាកតែម្ដង ប៉ុន្តែគេនៅតែកត់សម្គាល់ថា…

តារាជើងចាស់ យស់ បូវណ្ណៈ មកដល់ខ្មែរ ផ្អើលពេញព្រលាន

កាលពីវេលាថ្ងៃត្រង់ទី២ធ្នូ ឆ្នាំ២០១៨ តារាសម្ដែងជើងចាស់ លោក យស បូវណ្ណៈ ដែលត្រូវគេស្គាល់ថា ជាតារាល្បីល្បាញក្នុងជំនាន់អ្នកនាង អម្ពរ ទេវី បានមកដល់ប្រទេស ដោយមានក្រុមអ្នកសារព័ត៍មាន និងតារាសិល្បៈរបស់ផលិតកម្មមហាហង្សមកទទួលយ៉ាងច្រើនកុះករ។ នេះជាវត្តមានបង្ហាញខ្លួនលើកដំបូងរបស់លោក ដែលមានអ្នកកាសែត និងតារាៗមកទទួល ចាប់តាំងពីលោកចេញទៅរស់នៅ នៅអាមេរិក។ លោក យស…

តារាសិល្បៈ ចុះចែកសម្ភារៈសិក្សាច្រើនពាន់ដុល្លារ ដល់សាលាដាច់ស្រយាលមួយ

បើទោះស្ថានភាពផ្លូវឆ្ងាយ និងពិបាក តែក្រុមតារាមហាហង្ស រួមមានអ្នកនាង ភិន សុដាលីស លោក អូន ឧស្សាហ៍ លោក ភឹម តារាវិបុល លោកសួន រ៉ានីរ៉ាស៊ីនី និងក្រុមការងារផលិត ក្រោមការកដឹកនាំរបស់លោក អ៉ិន នៅតែបានទៅដល់ទីតាំងចែកអំណោយដែលស្ថិតនៅភូមិតាម៉ៅ ឃុំស្រក ស្រុកកំពង់សៀម…

ទីបំផុត ណាក់ ស្រីណា បង្ហោះសារសុំទោស មហាហង្ស

គ្មានអ្នកណាមិនដឹងនោះទេ ថាតារាសម្ដែង និងពិធីការិនី កញ្ញា ណាក់ ស្រីណា បានផ្ទុះជម្លោះយ៉ាងក្ដៅគគុកជាមួយផលិតកម្មមហាហង្ស ដោយបានទាំងបង្ហោះសារម្ដងជាពីរដង វាយប្រហារផលិតកម្មនេះ និង លោក អ៉ិន ជាម្ចាស់ផលិតកម្មផង រហូតធ្វើអោយមានការភ្ញាក់ផ្អើលដល់ស្រទាប់មហាជន។ យ៉ាងណាក៏ដោយ គេឃើញតារាស្រីរូបនេះ បែរជាបង្ហោះសារដែលមានខ្លឹមសារបញ្ច្រាសទិស ពីអ្វីដែលធ្លាប់បង្ហោះ ដោយបានប្រកាសសុំទោសជាសាធារណៈ និងអះអាងថាអ្វីដែលបានបង្ហោះកន្លងមក…

អនុប្រធានសមាគមភាពយន្ត ចេញមុខអំពាវនាវ និងលាងជម្រះមន្ទិល

ខណៈដែលជម្លោះរវាងតារាសម្ដែង និងផលិតករកាន់តែផ្ទុះមានឡើង ពាក់ព័ន្ធនឹងករណីលុយកាក់ លោកអ៉ិន ដែលទទួលព្យុះភ្លៀង ក្នុងនាមជាម្ចាស់ផលិតកម្មមហាហង្ស និងជាអនុប្រធានសមាគមភាពយន្តកម្ពុជា បានអះអាងថា ផលិតកម្មរបស់លោកពិត ជាមានករណីយឺតយ៉ាវ លុយកាក់ចំពោះតារាសម្ដែងកន្លងមក ដូចអ្វីដែលបានកើតឡើងប្រាកដមែន ប៉ុន្តែលោកថា នោះមិនមែនជាកំហុសរបស់លោក ឬកំហុសរបស់ផលិតកម្មនោះទេ។ លោកក៏បានបង្ហោះ សារអំពាវនាវឲ្យតារាសិល្បៈប្ដូរឥរិយាបថ ដើម្បីកុំឲ្យមានការរិះគន់ខ្លាំងឡើង នាំឲ្យសិល្បៈធ្លាក់ក្នុងការមាក់ងាយពីសំណាក់មហាជនផងដែរ។ លោកបានថ្លែងនៅលើហ្វេសប៊ុកជាសាធារណៈថា…