ចេញពីពន្ធនាគារ មិនរាងចាល នៅប្រព្រឹត្តបទល្មើសទៀត ត្រូវនគរបាលចាប់ញាត់គុកលើកទី២

បន្ទាយមានជ័យៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ជនសង្ស័យម្នាក់ ធ្លាប់ត្រូវបានកម្លាំងនគរបាលចាប់ខ្លួន បញ្ជូនទៅតុលាការពីបទប្រព្រឹត្តអំពើរំលោភ លើសេចក្តីទុកចិត្ត ហើយត្រូវតុលាការកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល១ឆ្នាំកន្លះ ពេលចេញមកវិញ ទើបបាន១ខែកន្លះ បានបោកយកម៉ូតូរបស់បងប្អូន ក្នុងភូមិចំនួន២គ្រឿង យកទៅបញ្ចាំលេងល្បែង និងទិញគ្រឿងញៀនជក់អស់ ក៏ត្រូវបានកម្លាំងនគរបាលចាប់ឃាត់ខ្លួន កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមផ្លូវច្បាប់ ។ លោកវរសេនីយ៍ឯក…

បុរសម្នាក់ ជិះរថយន្តផ្លាកលេខខេមរៈភូមិន្ទ មានទ្បូហ្គូ «កងទ័ពជើងគោក» បំបុកចូលផ្ទះប្រជាពលរដ្ឋ បើករត់ ទៅចាប់ជាប់នៅខណ្ឌមានជ័យ

ភ្នំពេញៈ កាលពីវេលាម៉ោង០១ និង១៥នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ ត្រង់ចំណុចម្តុំផ្លូវរថភ្លើង ស្ថិតក្នុងសង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ មានករណីទាស់សម្ដីគ្នា ក្នុងវង់ផឹកស៊ី ឈានដល់ប្រើហិង្សាប្តឹងផ្តល់គ្នា ចេញមកវិញកើត ជារឿងនឹកស្មានមិនដល់។ ដោយបុរសម្នាក់ បានបើករថយន្តម៉ាស្តា ពណ៌ត្រេអ៊ីមួយគ្រឿង បំបុកចូលផ្ទះប្រជាពលរដ្ឋ ហើយមិនព្រមឈប់ទទួលខុសត្រូវ ព្យាយាមបើករត់គេចខ្លួន…

ផឹកស៊ីច្រលំស្បែកជើង និយាយឌឺដងចុះឡើង ប្អូនថ្លៃយកកាំបិតកាប់បងថ្លៃ រងរបួស នៅស្រុកកោះធំ

កណ្ដាលៈ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ៣និង៤០នាទី ចំណុចផ្ទះរបស់ជនរងគ្រោះ ក្នុងភូមិល្វាទោង ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្តាល ។ ជនរងគ្រោះឈ្មោះ ឈាង ឆេង ភេទប្រុស អាយុ ៤២ឆ្នាំ មុខរបរកសិករ នៅភូមិល្វាទោង…

Update៖ សាហាវណាស់! ក្រុមក្មេងទំនើង ព្រួតវាយបុរសម្នាក់ បែកក្បាលហូលឈាមស្រោចពេញខ្លួន ស្លាប់យ៉ាងរន្ធត់

ភ្នំពេញៈ បុរសម្នាក់ បានអង្គុយផឹកស៊ីជាប្អូនប្រុសម្នាក់ទៀត នៅហាងមួយកន្លែង លើផ្លូវ១៧២ ហើយបានទាស់សម្ដីជាមួយគេ ពេលចេញមកវិញ ត្រូវគេស្ទាក់វៃតាមផ្លូវ ដោយយកដុំថ្មធំ វាយចំក្បាល បណ្តាលឲ្យជនរងគ្រោះម្នាក់ បែកក្បាលហូលឈាម ស្លាប់បាត់បង់ជីវិត។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៣ទៀបភ្លឺ ឈានចូលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ តាមបណ្តោយផ្លូវ៦៣ កែងផ្លូវ១៧៤…

បុរសម្នាក់ ផឹកស្រាស្រវឹង ប្រើអំពើហិង្សាក្នុងគ្រួសារ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

កណ្តាលៈ កាលពីវេលាម៉ោង២០និង២៣នាទីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ ករណីប្តីចេញពីផឹកស៊ីជាមួយមិត្តភក្តិ ត្រឡប់មកដល់ផ្ទះវិញ ខឹងប្រពន្ធមិនដួសបាយឲ្យហូប យកកាំបិតប៉័ងតោ ដេញកាប់ និង វាយបំផ្លាញទ្រព្យសម្បត្តិ បង្កការភ្ញាក់ផ្អើលកើតឡើង នៅចំណុចភូមិតាគាត់កើត ឃុំជ័យធំ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។ ជនរងគ្រោះឈ្មោះ ទ. ល.…

KTV ក្លឹបកម្សាន្ដបិទអស់ហើយ ខណៈអាជ្ញាធរ ចុះណែនាំ ម្ចាស់ហាងប្រាប់ថា «បៀហ្កាឌិន» ទេ បើកធម្មតា….

ភ្នំពេញៈ តាមសេចក្ដីរាយការណ៍ព័ត៌មានបឋម នៅវេលាម៉ោង ៨ ​យប់ថ្ងៃទី១៧ ខែមីនា​ ឆ្នាំ២០២០ កម្លាំងសមត្ថកិច្ចខណ្ឌដង្កោ បានចុះណែនាំឲ្យម្ចាស់ហាង KTV ក្លឹបកម្សាន្តនានា ឲ្យផ្អាកជាបណ្ដោះអាសន្ន បន្ទាប់ពីមានការជូនដំណឹង របស់ក្រសួងសុខាភិបាល ស្ដីពីការទប់ស្កាត់ការរាតត្បាតនៃជំងឺឆ្លងកូវីដ ១៩ នាពេលបច្ចុប្បន្ន។ ខណៈដែលកម្លាំង បានចុះអនុវត្តនៅទីតាំងមួយកន្លែង ស្ថិតក្នុងសង្កាត់ដង្កោ…

ពិធីមង្គលការមិនទាន់ចប់ផងស្រាប់តែកើតជាហិង្សា នៅស្រុកមុខកំពូល

កណ្តាលៈ ករណីហិង្សាដោយចេតនាកើតហេតុថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង៩និង៣០នាទីចំណុចរោងការមុខផ្ទះឈ្មោះអែម ភូមិក្រោមឃុំព្រែកអញ្ចាញស្រុកមុខកំពូល ខេត្តកណ្ដាល។ ជនរងគ្រោះ០១នាក់ឈ្មោះធឿន សៀងហៃ ភេទប្រុសអាយុ២០ឆ្នាំ រស់នៅភូមិក្រោមឃុំព្រែកអញ្ចាញស្រុកមុខកំពូល ខេត្តកណ្ដាល មុខរបរ កម្មករ រត់តុការ របួសធ្ងន់ចំសៀតផ្កាខាងស្ដាំ០១កន្លែង។ ជនសង្ស័យ០១នាក់(គេចខ្លួន) ឈ្មោះ រិន រ៉ាណូ…

បងថ្លៃស្រីកញ្ញាសាសា អតីតពិធីការិនី និងតារាសម្ដែង មានវិបត្តិគ្រួសារ ប៉ុនប៉ងលោតសម្លាប់ខ្លួន ពីស្ពានអាកាស៧មករា

ភ្នំពេញៈ ស្ត្រីម្នាក់ត្រូវជាបងថ្លៃស្រីរបស់កញ្ញា សាសា អតីតពិធីការិនី និងតារាសម្ដែង ព្រោះតែមានវិបត្តិ ក្នុងគ្រួសារ បានផឹកស្រាស្រវឹង រួចគិតខ្លី ប៉ុនប៉ងលោតសម្លាប់ខ្លួន ពីលើស្ពានអាកាស៧មករា តែមិនបានសម្រេច ខណៈដែល កំពុងធ្វើការដំណើរ នៅលើរថយន្តជាមួយកញ្ញាសាសា។ ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១២កណ្ដាលអធ្រាត្រថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០…

កម្លាំង​ជំនាញ​កំពុង​ស្រាវជ្រាវ​រក​ជនសង្ស័យ​ យក​កែវ​ស្រា​ គប់​ទៅ​លើ​ជន​រង​គ្រោះ​ចំ​សៀត​ថ្កា​ខាងស្ដាំ​ រង​របួសធ្ងន់​ ក្នុង​ពិធី​មង្គលការ​

កណ្ដាលៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កម្លាំង​ជំនាញ​ប៉ុស្តិ៍​ កំពុង​ស្រាវជ្រាវ​រក​ជនសង្ស័យ​ ដែល​យក​កែវ​ស្រា​គប់​ទៅ​លើ​ជន​រង​គ្រោះ​ ចំ​សៀត​ថ្កា​ខាងស្ដាំ​ រង​របួសធ្ងន់​ ក្នុង​ពិធី​មង្គលការ​ ត្រង់ចំណុច​រោងការ​មុខ​ផ្ទះ​ឈ្មោះ​ អែម​ ភូមិ​ក្រោម​ ឃុំ​ព្រែក​អញ្ចាញ​ ស្រុក​មុខកំពូល​ ខេត្តកណ្ដាល​ កាលពី​ថ្ងៃ​ទី​១២​ ខែមីនា​ ឆ្នាំ​២០២០​ វេលា​ម៉ោង​២៣​និង​៣០​នាទី​…

កំពុងផឹកស៊ីជុំគ្នា ទាញកាំភ្លើងកែច្នៃបាញ់សត្វ បែរជារាលកៃត្រូវក្បាលមិត្តភក្តិ បណ្តាលឲ្យស្លាប់ម្នាក់

ពោធិ៍សាត់ៈ កាលពីវេលាម៉ោង១៨និង៤៥នាទីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ មានករណីរាលកៃកាំភ្លើងខ្យល់ បណ្ដាលឲ្យស្លាប់ម្នាក់ ត្រង់ចំណុចស្រះចិញ្ចឹមត្រី ក្នុងភូមិក្រឡាញ់ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ ជនរងគ្រោះឈ្មោះ វណ្ណ វាសនា អាយុ២៤ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ មានទីលំនៅភូមិ-ឃុំកើតហេតុ។ ចំណែកជនសង្យ័យឈ្មោះ…