ជនសង្ស័យប្រុសស្រី ២នាក់ ជំនាញខាងដាក់ថ្នាំសណ្តំ លួចយកម៉ូតូ ពេលនេះ សមត្ថកិច្ចឃាត់ខ្លួនបានហើយ

ភ្នំពេញៈ កាលពីវេលាម៉ោង ១០និង៤០នាទីព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតក្នុងភោជនីយដ្ឋានភូមិគ្រឹះទន្លេ ភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កម្លាំងសមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ២នាក់ ដែលជំនាញដាក់ថ្នាំសណ្តំយកម៉ូតូ។ ជនសង្ស័យទី១ឈ្មោះ ពេជ្រ លាប ភេទប្រុស អាយុ ២៨ឆ្នាំ…

ផឹកចំស្រាកាច! ស្រវឹងព្រួតគ្នា២នាក់បងប្អូន វាយបុរសម្នាក់បណ្ដាលឲ្យរបួសធ្ងន់

តាកែវៈ យោតាមផេក ការិយាល័យផ្សព្វផ្សាយអប់រំ បានឲ្យដឹងថា កាលពីវេលាម៉ោង ៨ និង ៤០នាទី ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ ២០២០ ស្ថិតភូមិក្លែងគង់ ឃុំកំពង់រាប ស្រុកព្រៃកប្បាស ខេត្តតាកែវ មានករណីហិង្សាមួយកើតឡើងបង្កដោយជនសង្ស័យចំនួន២នាក់។ ជនសង្ស័យចំនួន២នាក់រួមមាន៖ ១/ឈ្មោះ ក្រឹម…

ដើរមកទិញសាច់ក្លែមជួបគូសត្រូវចាស់ ទៅវិញផឹកអស់១កេះហើយ ទើបទាញកាំបិតកាប់ជនរងគ្រោះ របួសស្រោចឈាមពេញខ្លួន

ភ្នំពេញៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្ដាញសង្គម បានឲ្យដឹងថា កាលពីវេលាម៉ោង ៥ និង ៤០នាទីល្ងាច ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២០ ត្រង់ចំណុចតូបលក់ដូរ ផ្លូវលំ ស្ថិតភូមិសាលា សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ មានករណីហិង្សាមួយកើតឡើង ។ ដំណើររឿង៖…

សូមប្រុងប្រយ័ត្ន! ស្រ្តីវ័យ ៦០ឆ្នាំម្នាក់ ត្រូវអ្នករត់ Passapp ដឹកទៅកន្លែងស្ងាត់ រួចធ្វើសកម្មចាប់រំលោភបានសម្រេច នៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញៈ កាលពីយប់ថ្ងៃ៧ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតនៅម្តុំកាណាឌីយ៉ាផ្លូវវែងស្រេង ស្ថិតក្នុងសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ស្ត្រីវ័យ ៦០ឆ្នាំម្នាក់ ត្រូវបុរសអ្នករត់ Passapp ចាប់រំលោភសេពសន្ថវៈរហូតបានសម្រេច ខណៈគាត់ចេញពីផឹកស៊ីជាមួយបងប្អូនរៀងស្រវឹងស្រឿងៗ ហើយបានហៅ passapp ខាងលើ ដើម្បីជិះត្រលប់ទៅផ្ទះវិញ នៅម្ដុំសាលាសាមគ្គី ស្រាប់តែអ្នកដឹកហួសទៅកន្លែងស្ងាត់…

Update៖ គេចសម្ងំលាក់ខ្លួន មិនបានមួយថ្ងៃផង ត្រូវសមត្ថកិច្ចក្របួចជាប់ ករណី ប្រើល្បិចទៅទិញម៉ូតូសុំសាកបែរជាជិះទៅបាត់

ភ្នំពេញៈ ជនសង្ស័យប្រុសស្រីចំនួន៣នាក់ ជួលម៉ូតូកង់បី PassApp ជិះទៅរកទិញម៉ូតូ នៅហាងលក់ម៉ូតូគ្រប់ប្រភេទយីហោ «រស្មីហេងឆាយច្រិច» ស្ថិតនៅភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ហើយបានប្រើល្បិចសុំសាកម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីមសង់ ស៊េរីឆ្នាំ២០១៩ រួចក៏ជិះយកទៅបាត់ ម្ចាស់ចាំយូរពេក ក៏ឃាត់បក្ខពួក២នាក់ នាំយកមកនៅប្តឹងនគរបាល កាលពីវេលាម៉ោង ២និង៣០នាទីរសៀលថ្ងៃទី៦…

ល្បិចថ្មី! ទៅទិញម៉ូតូសុំសាកបែជាជិះទៅបាត់មានអី២នាក់ក្របួចជាប់

ភ្នំពេញៈ ក្រុមជនសង្ស័យមួយក្រុមមានប្រសស្រី៣នាក់បានជិះpassap p ទៅរកទិញម៉ូតូនៅហាងលក់ម៉ូតូគ្រប់ប្រភេទ រស្មីហេងឆាយច្រិច ស្ថិតនៅភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ហេីយបានសុំសាកម៉ូតូហុងដាឌ្រីមសង់ សេរីឆ្នាំ២០១៩មួយគ្រឿងបែជាយកទៅបាត់ម្ចាស់ចាំយូពេកឃាត់បក្សពួក២នាក់ប្តឹងនគរបាល កាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី៦ ខែកុម្ភះ ឆ្នាំ២០២០ ។ ជនសង្ស័យទី១ឈ្មោះ យន សុចាន់ ៣២ឆ្នាំ មុខរបរបំរេីការក្នុងខាងរ៉ាអូខេ…

ចេញពីផឹកស៊ី ចិត្តហ៊ានធ្វើសកម្មភាពឆក់ ត្រូវសមត្ថកិច្ចចាប់វាយខ្នោះ

កណ្ដាលៈ កាលពីវេលាម៉ោង៥ និង ២០នាទី ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០ លើផ្លូវជាតិលេខ៤ ស្ថិតភូមិព្រៃរការ ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល មានករណីឆក់ទូរស័ព្ទមួយកើតឡើង។ ជនរងគ្រោះឈ្មោះ នឿន ឃុននាថ ភេទស្រី អាយុ ២៦ ឆ្នាំ…

សប្បាយក្លាយជាទុក្ខ! លុចស៊ីស GS300 ទើបទិញថ្មី ចេញពីកម្មវិធីផឹកស៊ី បុកបង្គោលភ្លើង ស្លាប់យុវជនម្នាក់ ចំថ្ងៃខួបកំណើត

ភ្នំពេញៈ កាលពីវេលាម៉ោង ០០ និង ១០ នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ ត្រង់ចំណុចលើផ្លូវ ៦០ម៉ែត្រ ស្ថិតក្នុងភូមិ ព្រែកតាឡុង១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តមួយគ្រឿង បើកបុកបង្គោលភ្លើង បណ្ដាលឲ្យស្លាប់ម្នាក់…

ជនសង្ស័យ៦នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនករណីឃាតកម្មនៅខេត្តសៀមរាប

សៀមរាបៈ ក្រោមការដឹកនាំរបស់លោក ទិត្យ ណារ៉ុង ស្នងការ និងលោក ភឹង ចិន្ដារ៉េត ស្នងការរងនិងជាប្រធានផែនទទួលការងារព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដោយមានការសម្របសម្រួលនីតិវិធីពីលោកកើត សុវណ្ណារ៉េតព្រះរាជអាជ្ញាអបសាលាដំបូងខេត្តសៀមរាប និងមានកំលាំងសហការពីការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់នគរបាលខេត្តសៀមរាប។ លោក ណុប សារ៉ាក់ អធិការ នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប បានដឹកនាំកិច្ចប្រតិបត្តិការបើកការស៊ើបអង្កេតបំបែកសំណុំរឿងករណីឃាតកម្មគិតទុកជាមុន បានជោគជ័យសម្រាប់រកយុត្តិធម៌ជូនជនរងគ្រោះឈ្មោះហេង…

នគរបាលឃាត់ខ្លួនជនសង្ស័យ ៤នាក់ ពីបទហិង្សាដោយចេតនា កាប់យុវជនម្នាក់ស្លាប់ នៅក្រុងសៀមរាប

សៀមរាបៈ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ សមត្ថកិច្ចខេត្តសៀមរាបបានឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់៖ ១- ជនសង្ស័យឈ្មោះ វ៉ន វ៉ែន ភេទប្រុស អាយុ២១ឆ្នាំ មុខរបរជាងភ្លើង បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប ២- ជនសង្ស័យឈ្មោះ គង់…