ភូមិ​ នំ​បញ្ចុក​ឆ្ងាញ់​ ព្រះដាក់​ ខេត្ត​សៀមរាប​

តាំងតែពីដើមរៀងមក ផលិតផលរបស់ខ្មែរយើងរមែងសបញ្ជាក់អំពីអត្តសញ្ញាណ ទីតាំងភូមិសាស្ត្រ ភូមិ ស្រុកនីមួយៗ ឧទាហរណ៍ បើនិយាយអំពី ក្អម ឆ្នាំង នោះគេនឹងនឹកភ្នកដល់ខេត្តកំពង់ឆ្នាំង ហើយប្រសិនបើខេត្តពោធិ៍សាត់ នោះនឹងស្រមៃដល់ចម្លាក់ថ្មកែវ ជាក់ជាមិនខាន។ ជាមួយគ្នានោះ នៅឯខេត្តសៀមរាប ទឹកដីអង្គរនៃយើងឯ ណោះវិញ ក៏មានភូមិស្រុកមួយចំនួន មានផលិតផលទេសចរណ៍ផ្ទាល់ខ្លួនផងដែរ ដូចជាភូមិព្រះដាក់ល្បីនំបញ្ចុកឆ្ងាញ់ជាដើម។…

អ្នកវិទ្យាសាស្ត្រ​ដែល​កើត​ក្នុង​ឆ្នាំ ម្សាញ់ ដែល​ល្បីល្បាញ​ក្នុង​ប្រវត្តិសាស្ត្រ​មនុស្សជាតិ​

Alfred Nobel កើត​ថ្ងៃ ២១ ខែ ១០ ឆ្នាំ ម្សាញ់ ១៨៣៣ ។ គាត់​ជា​គីមី​វិទូ និង ជា​វិស្វករ​ល្បី​ឈ្មោះ​ម្នាក់ Sweden ។ គាត់​ជា​អ្នក​ដែល​បាន​រកឃើញ​រំសេវ ( Dynamite) ។ Alfred…

ទស្ស​នា​​វីធី​ធ្វើ​​​ស៊ុ​ប​ផ្កា​ខាត់ណា​បៃតង​

នៅថ្ងៃនេះ ដែរ​គេហទំព័រ ដំណឹង មានមុខ​ប្ហូបថ្មីមួយ​ទៀត​ ដែលប្រភេទ​វីដេអូ​ធ្វើមុខ​ម្ហូប​ ​ស៊ុបខាត់ណា​បៃតង ដើម្បី​ផ្គត់ផ្គង់ដល់សុភាព​​របស់​​លោក​អ្នក ដែល​មានដូច​វីដេអូ​ខាង​ក្រោម​នេះ​៖

ក្រុមហ៊ុន​ផលិត​បន្ទះ​សូ​ឡា​ធំ​មួយ​របស់​ចិន ប្រកាស​ក្ស័យធន​

​ក្រុមហ៊ុន​ផលិត​បន្ទះ​សូ​ឡា​ធំ និង​នាំ​មុខ​របស់​ចិន Wuxi Suntech ដែល​ជា​បុត្រ​សម្ព័ន្ធ​របស់ Suntech Power បានប្រកាស​ក្ស័យធន​កាលពី​ថ្ងៃ​ពុធ​កន្លងទៅនេះ​។​ ​កាលពី​ថ្ងៃ​ពុធ​កន្លងទៅនេះ តុលាការ​បាន​សម្រេច និង​យល់ព្រម​លើ​លិខិត​ប្រកាស​ក្ស័យធន​របស់​ក្រុមហ៊ុន​មួយ​នេះ ដោយ​ព្រមទាំង​ទុក​ឱកាស​ឲ្យ​ក្រុមហ៊ុន​ធ្វើការ​ខ្ចីប្រាក់​ពី​ធនាគារ​ទៀតផង​។​ ​ក្រុមហ៊ុន​មួយ​នេះ បានកកើតឡើង​កាលពី​ឆ្នាំ ២០០១ ដោយ​ភាគច្រើន​ទទួល​ផ្គត់ផ្គង់​ផលិតផល​ឲ្យ​ក្រុមហ៊ុន Suntech Power ដែលជា​ក្រុមហ៊ុន​មេ​របស់​ខ្លួន​។​ ​អនុប្រធាន​គ្រប់​គ្រង់​ក្រុមហ៊ុន​មួយ​នេះ​បានបញ្ជាក់​ថា…

អារ៉ាប់​រួមសម្ពោធ​បើ​កឲ្យប្រើប្រាស់​នូវ​រោងចក្រ​ផលិត​ថាមព​ល​ដែល​ទទួលបាន​ពី​ព្រះអាទិត្យធំ​​ជាង​គេ​លើ​ពិ​ភព​លោក​

លោក​ប្រធានាធិបតី​នៃ​សហរដ្ឋអារ៉ាប់​រួម​Sheikh Khalifa Bin Zayed Al-Nahyan​កាលពី​ថ្ងៃ​អាទិត្យ​នេះ​បាន​ធ្វើ​ពិធី​សម្ពោធ​បើ​កឲ្យប្រើប្រាស់​នូវ​រោងចក្រ​ផលិត​ថាមព​ល​ដែល​ទទួលបាន​ពី​ព្រះអាទិត្យ​ដែល​មាន​ទំហំ​ដល់​ទៅ​១០០​មេហ្គា​វ៉ាត់​ដែល​មាន​ទីតាំង​នៅ​វាល​ខ្សាច់​នៃ​ទីក្រុង​អា​ប៊ូ​ដាបៃ​ហើយ​ត្រូវបាន​គេ​ជឿជាក់​ថា​ជា​រោងចក្រ​ដ៏​ធំ​ជាងគេ​លើ​លោក​ដែល​ផលិត​នូវ​ថាមពល​ប្រភេទ​នេះ​។​ ​រោងចក្រ​មួយ​នេះ​ត្រូវបាន​សាងសង់​ឡើង​លើ​ដី​ទំហំ​ប្រមាណ​២,៥​គីឡូ​ម៉ែត​ក្រឡា​ដែល​ចំណាយ​ទឹកប្រាក់​អស់​៦០០​លាន​ដុល្លារ​គឺជា​ការ​បញ្ចូល​គ្នា​នៃ​បច្ចេក​វីទ្យា​ចុងក្រោយ​ដោយ​មាន​កញ្ចក់​២៥៨០០០​ផ្ទាំង​។​លទ្ធផល​ដែល​អាច​ទទួលបាន​គី​ប្រជាជន​ប្រហែល​ជា​២០០០០​គ្រួសារ​នឹង​អាច​ប្រើប្រាស់​នូវ​ថាមពល​ដែល​ប្រមូល​បាន​នេះ​។​ ​លោក​ប្រធាន​ធិបតី​បាន​អបអរសាទរ​និង​លើក​សរសើរ​ថា​រោងចក្រ​ដែល​មានឈ្មោះ​Sham1​គឺជា​បង្គោល​យ៉ាងសំខាន់​នៃ​សេដ្ឋកិច្ច​ជាតិ​និង​វា​បាន​បង្ហាញ​ពី​សញ្ញាណ​នៃ​ដំណើរការ​ឆ្ពោះ​ទៅ​មុខ​នៃ​សន្តិសុខ​វិស័យ​ថាមពល​របស់​ខ្លួន​ហើយ​ទ្រង់​មាន​ព្រះរាជបន្ទូល​ថា​សហភាព​អារ៉ាប់​និង​បន្ត​ប្តេជ្ញាចិត្ត​ក្នុង​ការបន្ត​ការអភិវឌ្ឍ​និង​ថែរក្សា​ក្នង​នាមខ្លួន​ជា​អ្នក​ផ្គត់ផ្គង់​ថាមពល​ដ៏​ធំ​ក្នុង​តំបន់​។​ ​សហរដ្ឋអារ៉ាប់​រួម​ពឹងផ្អែក​សំខាន់​លើ​ការនាំចេញ​ប្រេងកាត​ហើយ​ខ្លួន​មាន​គោលបំណង​ក្នុង​ការកាត់បន្ថយ​នូវ​ការប្រើប្រាស់​ប្រេង​ក្នុងស្រុក​ពី​ប្រមាណ​ជា​៩៩​ភាគរយ​នា​ពេលបច្ចុប្បន្ន​មក​ត្រឹមតែ​៧៥​ភាគរយ​នៅ​ឆ្នាំ​២០៣០​។​ការចាប់ផ្តើម​នៃ​ការបង្កើត​ឲ្យមាន​រោង​ចក្រ​Sham1​គី​ជា​ជំហាន​ដ៏​ជោគជ័យ​ហើយ​វា​ក៏​ជា​គោលបំណង​របស់​ទីក្រុង​អា​ប៊ូ​ដាបៃ​ដើម្បី​ទទួលបាន​នូវ​ថា​មពលប្រើប្រាស់​សរុប​៧​ភាគរយ​នា​ឆ្នាំ​២០២០៕​

ក្រុមហ៊ុន​ផលិត​រថយន្ត​Ford​ប្រមូល​រថយន្ត 6500​គ្រឿងដើម្បី​ដោះដូរ​ប្រព័ន្ធ​សុវត្ថិភាព​សោរ​ទ្វារ​ខាងក្រោយ​

រដ្ឋឈីកា​ហ្គោ​: ក្រុមហ៊ុន​ផលិត​រថយន្ត​Ford​ថ្មី​នេះ​កំពុង​តែ​បញ្ជា​ឲ្យ​ប្រមូល​មក​វិញ​នូវរ​ថយ​ន្ត​Ford​ចំនួន​ដល់​ទៅ​6500​គ្រឿង​ដែល​បាន​លក់​នៅ​អាមេរិក​ខាងជើង​ដើម្បី​ដោះដូរ​ប្រព័ន្ធ​សុវត្ថិភាព​សោរ​ទ្វារ​ខាងក្រោយ​ដែល​អាច​នឹង​មាន​កំហុស​បច្ចេកទេសសម្រាប់​​ការពារ​ក្មេងៗ​។​ ​ម៉ាក​មួយ​ចំនួន​ដែល​នឹង​ត្រូវ​ប្រមូល​ហៅ​មក​វិញ​មាន​ដូចជា​Ford Focus2013, C-Max​និង Escape​ដែល​បាន​ដាក់​លក់​ដាច់​សហរដ្ឋអាមេរិក​និង​កាណាដា​ដែល​រថយន្ត​ទាំងអស់​ត្រូវបាន​ពិនិត្យឃើញ​ថា​ប្រព័ន្ធ​សុវត្ថិភាព​នៃ​ទ្វារក្រោយ​ខាងឆ្វេង​មាន​ការតំឡើង​មិន​ត្រឹមត្រូវ​តាម​បច្ចេកទេស​នោះទេ​។​ ​ប្រាប់​ទៅ​កាន់​ការិយាល័យ​សុវត្ថិភាព​ចរាចរណ៍​ថា​ប្រព័ន្ធ​សោរ​ដែល​មាន​នៅក្នុង​រថ​យន្ត​មិនបាន​ចាប់​ភ្ជាប់​ទៅ​នឹង​ខ្លួន​ក្មេងៗ​ក្នុង​រថយន្ត​​​បាន​ល្អ​ទេ​ខ​ណះ​ដែល​ប្រព័ន្ធ​បញ្ជា​នៅ​តែ​បង្ហាញ​ថា​សោរ​គឺ​បាន​ភ្ជាប់​បាន​100​ភាគរយ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ​មកទល់នឹង​ពេលនេះ​មិន​មាន​របាយការណ៍​ណា​បញ្ជាក់​ពី​ការគ្រោះថ្នាក់​និង​រងរបួស​ដែល​បណ្តាល​មកពី​កំហុស​បច្ចេកទេស​នេះ​នៅឡើយ​។​ ​រថយន្ត​ប្រមាណ​5676​គ្រឿង​ដែល​យក​មក​វិញ​ពី​សហរដ្ឋអាមេរិក​និង​ប្រមាណ​859​គ្រឿង​ពី​កាណាដា​ដែល​រថយន្ត​ត្រូវបាន​តំឡើង​ឡើង​នៅ​រោងចក្រ​របស់​Ford​នៅ​Michigan​ចន្លោះ​ខែវិច្ឆិកា​។​ក្រោយ​ការពិនិត្យ​របស់​អ្នកជំនាញ​បាន​និយាយ​ថា​កំហុស​បច្ចេកទេស​គឺ​បណ្តាល​មក​ពី​ក្រុមហ៊ុន​ផ្គត់ផ្គង់​បាន​ប្រើប្រាស់​នូវ​គ្រឿងបន្លាស់​ចំរុះ​ដែល​ធ្វើឲ្យ​គន្លឹះ​ទ្វារ​របស់រថយ​ន្ត​មិន​មាន​ដំណើរការ​ត្រឹម​ត្រូវ​៕​

Intel ប្រហែល​ក្លាយជា​អ្នកផ្គត់ផ្គង់ Chips ដល់ iPhone និង iPad

យោងតាម​ប្រភពព័ត៌មាន​ដែល​ដឹង​រឿង​ផ្ទៃក្នុង Apple បាន​បង្ហើប​ឲ្យ​ដឹងថា ក្រុមហ៊ុន Apple បាន​ជួបពិភាក្សា​ជាមួយ​ក្រុមហ៊ុន Intel រឿង​ទិញ​-​លក់ Chips សម្រាប់ iPhone និង iPad​។​ ​ទីភ្នាក់ងារ​ព័ត៌មាន Reuters បាន​រាយការណ៍​ថា ក្រុមហ៊ុន​ទាំងពីរ​ធ្លាប់បាន​ជួបពិភាក្សា​គ្នា​តាំងពី​ឆ្នាំ ២០១២ ម្ល៉េះ ប៉ុន្តែ​ការពិភាក្សា​នៅ​មិនទាន់​សម្រេច​ជា​លទ្ធ​ភល…

ថ​វិ​កា​​​ជំ​នួ​យ​​​ជា​ង​​១​​ពា​ន់​​លា​ន​​ដុ​ល្លា​រ​​នឹ​ង​​ប​ន្ថែ​ម​​ទៅ​ឲ្យ​​ស៊ី​រី​​

​ជំនួយ​ថវិកា​ចំនួន​ជាង ១​ពាន់​លាន​ដុល្លារ​ត្រូវបាន​សន្យា​ផ្តល់​ទៅ​អោយ​ប្រទេស​ស៊ី​រី​សម្រាប់​ផ្គត់ផ្គង់​ជនភៀសខ្លួន​និង​ប្រជាជន​ដែល​រងគ្រោះ​ពី​សង្គ្រាម​ដែល​អូសបន្លាយ​រយះពេល​ជិត​ពីរ​ឆ្នាំ​មកហើយ​នោះ​។​ ថ​វិ​កា​​​ជំ​នួ​យ​​​ជា​ង​​១​​ពា​ន់​​លា​ន​​ដុ​ល្លា​រ​​នឹ​ង​​ប​ន្ថែ​ម​​ទៅ​ឲ្យ​​ស៊ី​រី​​ ​នៅក្នុង​សន្ន​សិត​កាសែត​ស្តីពី​ជំនួយ​មនុស្សធម៌​អន្ត​រ​ជាតិ លោក​Ibrahim Al-Assaf​រដ្ដ​មន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​នៃ​ប្រទេស​អា​រា​ប៊ី​សោ​ឌី​នឹង​បែង​ចែង​លុយ​ចំនួន​៣០០​លាន​ដុល្លារ​របស់​ខ្លួន​ទៅ​អោយ​ជនរងគ្រោះ​ទាំងនោះ​ខណះពេលដែល​ប្រទេស​គុយវែត​និង​សហ​អារ៉ាប់​រួម​ក៏​ផ្តល់​ទឹកប្រាក់​ជំនួយ​ក្នុង​ចំនួន​ប្រហែល​គ្នា​នេះ​ដែរ​។ ​សរុប​ទាំង​បី​ប្រទេស​នេះ​ទឹកប្រាក់​ប្រមាណ​៩០០​លាន​រួចទៅហើយ​ដែល​នឹង​ត្រូវ​សន្យា​ផ្តល់​អោយ​ស៊ី​រី​។​អាមេរិក​ក៏​បាន​សន្យា​ផ្តល់​ទឹកប្រាក់​បន្ថែម​១៥៥​លាន​ដុល្លារ​ពី​លើ​ជំនួយ​ចាស់​ចំនួន​ជាង​២០០​លាន​ដុល្លារ តាម​សេចក្តី​ថ្លែង​ការណ៏មួយ​របស់លោក Rajiv Salah​ប្រធាន​អង្គការ​USAID​របស់​អាមេរិក​។​នៅ​មាន​ជំនួយ​១៨២​លាន​ដុល្លារ​ទៀត​ដែល​ទទួលបាន​ពី​អង្គការ​ក្នុង​និង​ក្រៅ​ស្រុក​ដែល​បាន​ចូលរួម​ប្រជុំ​រៀបចំ​ដោយ The International Charitable Organization របស់​ប្រទេស​គុយវែត​តាំងពី​ថ្ងៃ​អង្គារ​មក​ម្លេះ​៕​ ប្រែសម្រួលអត្ថបទដោយ៖Mr.News

សុ​គ​ន្ធ​ ​និ​សា​ ​អា​ច​​នឹ​ង​​ឈ​ប់​​ពី​​សិ​ល្បៈ​​

​តារា​ចម្រៀង​ដែល​ខំ​សាង កេរ្តិ៍ឈ្មោះ តាំង​ពី​កម្សត់កម្ររ សុគន្ធ និសា រហូត​ឈានដល់​តំណែង​តារា​ស្រី​ឈានមុខ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ពេល​ថ្មីៗ​នេះ លេច​ព័ត៌មាន​ថា លាឈប់​ពី​សិល្បៈ​។​ សុ​គ​ន្ធ​ ​និ​សា​ ​អា​ច​​នឹ​ង​​ឈ​ប់​​ពី​​សិ​ល្បៈ​​ ​សុគន្ធ និសា ដែល​បាត់​តំណែង​ពី ការផ្សាយ​ផលិតផល​ទូរស័ព្ទ Samsung ដែល​ជា​ការដណ្តើម​ពី អតីត​អ្នក​រួម​អាជីព​ក្នុង​ដំបូល​ជាមួយនឹង​គ្នា កញ្ញា…

រ​ថ​យ​ន្ត​​តា​ក់​ស៊ី​​នៅ​​​ទី​ក្រុ​ង​​ឡុ​ង​​ដ៍​ ​ផ្ត​ល់​​ជួ​ន​ ​Wi-Fi​ ​ឥ​ត​គិ​ត​ថ្លៃ​​ជា​មួ​យ​នឹ​ង​​ល្បឿ​ន​​លឿ​ន​​

​រដ្ឋាភិបាល​នៃ​ចក្រភព​អង់គ្លេស បាន​ផ្តល់​នូវ​សេវាកម្ម Wi-Fi ជាមួយនឹង​ល្បឿន​លឿន​ដល់​រថយន្ត​តាក់ស៊ី នៅក្នុង​ទីក្រុង​ឡុង​ដ៍​។​ ​យោងតាម​សេចក្ដីប្រកាស​បានឲ្យដឹងថា សេវាកម្ម Wi-Fi នេះ គឺ​ខាង​ក្រុមហ៊ុន Eystese ជា​អ្នក​ផ្គត់ផ្គង់ ដោយ​អ្នកដំណើរ​ដែល​បាន​ធ្វើដំណើរ​តាម​រថយន្ត​តាក់ស៊ី​ទាំងអស់​អាច​ប្រើប្រាស់ Wi-Fi ដោយ​ឥតគិតថ្លៃ​នៅក្នុង​រថយន្ត ខណៈពេល​ដែល​កំពុង​ធ្វើដំណើ​រ​។​ ​នៅពេល​ដែល​អ្នកដំណើរ​ចាប់ផ្តើម​ប្រើប្រាស់​នូវ​សេវាកម្ម​នេះ​ភ្លាម អ្នកដំណើរ​នឹង​ទទួលបាន​នូវ​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ពី​ក្រុមហ៊ុន​ដែល​ផ្តល់​សេវាកម្ម​ចំនួន ១៥​វិនាទី ក្រោយ​ពី​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​នេះ​ចប់…