​បង្ក្រាបគ្រឿងញៀនមួយករណី​ នៅផ្ទះ​សំណាក់​ ច័ន្ទ​ណា​រី​ ឃាត់ខ្លួន​ជនប្រុស-ស្រីចំនួន​៦​នាក់​

​កណ្តាលៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា​ ជនសង្ស័យ​ប្រុស​-​ស្រី​ចំនួន​៦​នាក់​ ត្រូវ​បាន​កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កោះធំ​បង្ក្រាប​ឃាត់ខ្លួន​ ពាក់ព័ន្ធ​ករណី​ ជួញដូរ​ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ ។​ ​ប្រតិបត្តិការ​នេះ​សមត្ថកិច្ច​ធ្វើ​នៅ​ថ្ងៃ​ទី​០៩​ ខែមេសា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​ ០៦​និង​១៥​ នាទី​ ចំណុច​កើតហេតុ​៖​ ចំណុច​ផ្ទះសំណាក់​ ច័ន្ទ​ ណា​រី​…

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ ដែលជំនាញកាច់សោរកម៉ូតូ

ព្រះសីហនុៈ យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ (ពេលល្ងាច)៖ I-សភាពការណ៍សន្តិសុខ: ល្អ II-សណ្តាប់ធ្នាប់សង្គម: ១-បទល្មេីសព្រហ្មទណ្ឌ:១ករណី(អំពើលួច): នៅថ្ងៃទី ០៧.០៤.២០២១វេលាម៉ោង២២:០០នាទី នៅភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ។ កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យចំនួន២ នាក់ ភេទប្រុស(១-ឈ្មោះ ឃុត សុជាតិ…

សង្សារមួយគូ ជាមុខសញ្ញាប្រើប្រាស់សារធាតុញៀន បានធ្វើសកម្មភាពលួចម៉ូតូ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

បន្ទាយមានជ័យៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា មុខសញ្ញាជាជនសង្ស័យ០២នាក់ ជាគូសង្សារនិងគ្នាធ្វើសកម្មភាពលួចម៉ូតូ និងប្រើប្រាស់គ្រឿងញៀន ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល រៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ចំណែកម៉ូតូបានប្រគល់ជូនម្ចាស់ដើមវិញ នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ ។ លោកវរសេនីយ៍ទោ ព្រហ្ម ប៊ុនធឿន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានឲ្យដឹងថា…

សម្តេចតេជោ ហ៊ុន សែន៖ យើងត្រូវខិតខំចាក់វ៉ាក់សាំងកូវីដ១៩ក្នុងកម្រិត១លាននាក់ក្នុងមួយខែ

ផែនការពន្លឿនការចាក់វ៉ាក់សាំងកូវីដ១៩ ត្រូវបានសម្តេចតេជោ ហ៊ុន សែន បញ្ជាក់តាមសារសំឡេងមួយនៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១នេះ។ សម្តេចតេជោ បានបញ្ជាក់ដូច្នេះ «យើងត្រូវខិតខំចាក់ក្នុងកម្រិត១លាននាក់ក្នុងមួយខែ។ ប្រសិនបើវ៉ាក់សាំងមកច្រើនជាងនេះ យើងអាចចាក់លើសពីនេះ»។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ពីរការរៀបចំ ដើម្បីពន្លឿនការចាក់វ៉ាក់សាំងនេះផងដែរ។ ដើម្បីពន្លឿនការចាក់វ៉ាក់សាំងកូវីដ១៩ សម្តេចនឹងបញ្ជូនក្រុមគ្រូពេទ្យពីថ្នាក់ជាតិ ដែលក្រុមគ្រូពេទ្យស្ម័គ្រចិត្តជាច្រើនក្រុមផង ចុះជួយអន្តរាគមន៍ និងជួយការចាក់នៅតាមបណ្តាខេត្ត។…

នគរបាលខណ្ឌពោធិ៍សែនជ័យ ចុះស្រាវជ្រាវឃាត់បក្ខពួកឆក់យ៉ាងសកម្មបាន ៥នាក់

ភ្នំពេញៈ កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ នៅវេលាម៉ោង១២និង០០នាទី កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យ បានចុះធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យចំនួន ៥នាក់ ដែលតែងតែធ្វើសកម្មភាពឆក់ទូរស័ព្ទនិងកាបូប របស់ប្រជាពលរដ្ឋជាញឹកញាប់ក្នុងខណ្ឌពោធិ៍សែនជ័យនាពេលកន្លងមក ក្នុងនោះជនសង្ស័យ៖ 1/ឈ្មោះ សុខ អ៊ុយឡាង ភេទប្រុស អាយុ១៨ ឆ្នាំ។ 2/ឈ្មោះរី ដាវីន…

សមត្ថកិច្ចខេត្តកណ្តាល ធ្វើការឆ្លើយបំភ្លឺជូនសាធារណជន ករណីពលរដ្ឋបាត់ម៉ូតូនៅស្រុកអង្គស្នួល

កណ្តាលៈ យោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឲ្យដឹងនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១នេះ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមធ្វើការបំភ្លឺឆ្លើយតបជូនសាធារណជន និងម្ចាស់គណនីហ្វេសបុកឈ្មោះ នី សុខគា ដែលបានផ្ញើសារចូលក្នុងប្រអប់សារផេក ស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានខ្លឹមសារថា (ពេលបាត់ម៉ូតូនៅសាលាចិនម៉ោង៤និង៦នាទីយប់ រហូតដល់ព្រឹកប្រហែលម៉ោង៧ព្រឹកថ្ងៃ១៩ ខែមីនា ឆ្នាំ២០២១…

រត់គេចពីកន្លែងធ្វើចត្តាឡីស័កនៅភ្នំពេញ ត្រូវឃាត់បាននៅពោធិ៍សាត់!

បុរសម្នាក់ដែលមានជាប់ពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ-១៩ ហើយបានគេចពីការធ្វើចត្តាឡីស័កនៅភ្នំពេញ ត្រូវបានអាជ្ញាធរខេត្តពោធិ៍សាត់ ឃាត់ខ្លួនបាននៅវេលាម៉ោង ៨៖៣០នាទីព្រឹក ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១នេះ ក្នុងភូមិដំណាក់អំពិលក្រោម សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ ប្រតិបត្តិការខាងលើធ្វើឡើងដោយបានការបញ្ជាផ្ទាល់ពីសំណាក់លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ បើតាមប្រភពពីមន្ត្រីយោធា នៃស្នាក់ការសន្តិសុខ B05…

នៅព្រឹកនេះ! រកឃេីញអ្នកជម្ងឺ កូវីដ១៩ ចំនួន០១ នាក់ទៀត ស្ថិតនៅក្នុងសង្កាត់ផ្សារថ្មីទី២

នាព្រឹកថ្ងៃសៅរ៍ ទី២០ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង០៩:០០នាទីនេះ រដ្ឋបាលខណ្ឌដូនពេញ សហការជាមួយក្រុមគ្រូពេទ្យ បានបន្តចុះយកអ្នកជំងឺកូវីដ១៩ ចំនួន០១ នាក់ទៀត ភេទប្រុស ស្ថិតនៅក្នុងសង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ ដែលបានពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ២០កុម្ភៈ . សូមបញ្ជាក់ថា អ្នកជម្ងឺបានស្នាក់ នៅផ្ទះសំណាក់ គឹម…

ឃាត់ខ្លួនមេខ្យល់២នាក់ និងម្ចាស់ផ្ទះសំណាក់ ម៉ី ម៉ី ម្នាក់ ពាក់ព័ន្ធករណីនាំពលករឆ្លងដែនខុសច្បាប់

​បន្ទាយ​មាន​ជ័យៈ​ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ជនសង្ស័យ​ចំនួន​០៣​នាក់​ ក្នុង​នោះ​០២​នាក់​ជា​មេ​ខ្យ​ល់​នាំ​ពលករ​ឆ្លង​ដែន​ដោយ​ខុសច្បាប់​និងម្នាក់​ទៀត​ ជា​អ្នក​ផ្តល់​ទីតាំង​លាក់​ពលករ​សម្រាប់​ឆ្លង​ដែន​ ត្រូវ​បាន​កម្លាំង​នគរបាល​ការិយាល័យ​ ប្រឆាំង​ការ​ជួញដូរ ​និង​ការពារ​អនីតិជន​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​ រៀបចំ​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ នៅ​ថ្ងៃ​ទី​១៧​ ខែមីនា​ ឆ្នាំ​២០២១​ ។​ ​លោកស្រី​ឧត្តមសេនីយ៍ត្រី​ ឌី​ សុ​ជាតិ​…

យុវជនម្នាក់ត្រូវរថយន្តវីហ្គោ បើកបុកម៉ូតូផ្ដាច់ជីវិតភ្លាមៗ នៅស្រុកក្រគរ

ពោធិ៍សាត់ៈ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ៦និង០០នាទីយប់ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ លើផ្លូវលំទៅរមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀង ដែលកំពុងស្ថាបនាចាក់កៅស៊ូ នៅខាងជើងផ្ទះសំណាក់ហេងលីពេជ្រចម្ងាយប្រហែល ២០០ម៉ែត្រ ស្ថិតនៅភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ រថយន្តម៉ាក (វីហ្គោ) ពណ៌ខ្មៅ ពាក់ស្លាកលេខ…