Update៖ ករណីរំលោភសម្លាប់នារីបុគ្គលិកនៅកាស៊ីណូម្នាក់ នៅក្រុងប៉ោយប៉ែត ត្រូវសមត្ថកិច្ចចាប់ខ្លួនជនសង្ស័យបានហើយ

សៀមរាបៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កម្លាំងសមត្ថកិច្ចចម្រុះនៃខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ សហការជាមួយនគរបាលព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ បានស្រាវជ្រាវចាប់ជនសង្ស័យ ដែលបានរំលោភរួចសម្លាប់នារីបម្រើការងារ នៅកាស៊ីណូម្នាក់ នៅប៉ោយប៉ែត បានហើយ ។ លោកវរសេនីយ៍ទោ សុខ ម៉េង អ៊ាង នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា…

សមត្ថកិច្ចឃាត់ខ្លួនសង្សារ ១គូ ករណីលួចលុយ និងរក្សាទុកសារធាតុញៀន

ភ្នំពេញៈ ប្រព្រឹត្តអំពើលួច (លួចលុយចំនួន ៥,៦០០ដុល្លារអាមេរិក ) និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ១០និង៤៥នាទី ត្រង់ចំណុចសួនច្បារបុរីលឹមឈាងហាក់ ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះ ឈន កុម្ភា ភេទប្រុស…

យុវជនម្នាក់ នាំនារីរកស៊ីផ្លូវភេទ ចូលផ្ទះសំណាក់ បេ៩ ដោយនិយាយត្រូវថ្លៃគ្នា មិនទាន់ទាំងបានអីផង នាងបោកយកលុយ និងទូរស័ព្ទគេចខ្លួនបាត់

ភ្នំពេញៈ នៅវេលាម៉ោង១១និង០០នាទីយប់ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ មានករណីយុវជនម្នាក់ បាននិយាយត្រូវថ្លៃគ្នាជាមួយនារីរកស៊ីផ្លូវភេទម្នាក់ ក្នុងតម្លៃ១៥ដុល្លារ រួចក៏នាំទៅផ្ទះសំណាក់មួយកន្លែង មិនទាន់ទាំងបានអីផង នាងបានទារលុយមុន ខណៈដែលជនរងគ្រោះរូបនេះ ចូលបន្ទប់ទឹកដើម្បីងូតទឹក ក៏លួចយកទូរស័ព្ទ១គ្រឿង ដោយបានប្រើល្បិចប្រាប់ថា ខ្ចីចុះទៅទិញស្រោមអនាម័យមួយភ្លែត ស្រាប់តែនាងគេចខ្លួនបាត់ ត្រង់ចំណុចផ្ទះសំណាក់យីហោ បេ៩ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ…

ឃាត់ខ្លួនជនជាតិចិនម្នាក់ ដកហូតអាវុធខ្លី១ដើម នៅខេត្តព្រះសីហនុ

ព្រះសីហនុៈ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង១០និង៣០នាទី មានប្រជាពលរដ្ឋ រាយការណ៍ប្រាប់កម្លាំងសមត្ថកិច្ចថា បានឃើញជនជាតិចិនម្នាក់ ភេទប្រុស ជិះរថយន្ត០១គ្រឿង ម៉ាក LEXUS RX300 ផ្លាកលេខភ្នំពេញ 2AZ-6349 ត្រង់ចំណុចអូរត្រេះ២ ស្ថិតក្នុងភូមិ៦ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ហើយនៅក្នុងដៃជនជាតិចិននោះ…

ជនល្មើសប្រព្រឹត្តអំពើឃាតកម្ម គិតទុកជាមុន បានចងកសម្លាប់ខ្លួន នៅផ្ទះសំណាក់យីហោ ឡាក់គីស្តារ

ស្ទឹងត្រែងៈ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង២និង២៥នាទី មានករណីមនុស្សធ្វើអត្តឃាត ដោយចងកសម្លាប់ខ្លួន នៅផ្ទះសំណាក់យីហោ ឡាក់គីស្តារ បង្កឲ្យមានការភ្ញាក់ផ្អើល កើតឡើង ស្ថិតនៅក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។ សពជនរងគ្រោះឈ្មោះ មៀង សឹម ភេទប្រុស អាយុ២៧ឆ្នាំ ។…

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីជួញដូរម៉ាទឹកកក

កណ្ដាលៈ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ៧និង៤០នាទី មានករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក) ចំណុចផ្ទះសំណាក់វិបុលសុខ(បន្ទប់លេខ១០៦) ស្ថិតនៅភូមិចុងបង្គោល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ជនសង្ស័យឈ្មោះ ជា ធារ៉ា ភេទប្រុស អាយុ ២៥ឆ្នាំ…

សមត្ថកិច្ចចុះបង្រ្កាបក្នុងគ្រឿងញៀនផ្ទះសំណាក់ស្រែផលនៅខណ្ឌសែនសុខនិងពោធិ៍សែនជ័យឃាត់ខ្លួនជនសង្ស័យ០៤នាក់និងថ្នាំញៀន០៥កញ្ចប់ធំ

ភ្នំពេញៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននករបាលរាជធានីភ្នំពេញបានឆ្មក់ចូលបង្ក្រាបករណីជួញដូរគ្រឿងញៀននៅក្នុងផ្ទះសំណាក់ស្រែផលនៅខណ្ឌសែនសុខនិងនៅខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញចាប់ឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន០៤នាក់និងវត្ថុតាងគ្រឿងញៀន០៥កញ្ចប់តូច-ធំ។ ប្រតិបត្តិការបង្ក្រាបគ្រឿងញៀនបានធ្វើឡើងនៅសៀលថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០២១ ដោយបានការសម្របសម្រួលនីតិវិធីពីលោកប្លង់សុផលព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ ការបង្ក្រាបគ្រឿងញៀនពីសំណាក់កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនរាជធានីភ្នំពេញបានធ្វើឡើងបន្ទាប់ពីអគ្គស្នងការរងនរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញឯកឧត្តមសេនីយ៍ឯកសថេតបានលើកឡើងនៅក្នុងពិធីប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងនិងតំឡើងឋានន្តរសក្តិមន្ត្រីនគរបាលរាជធានីភ្នំពេញកាលពីកន្លងទៅនេះដោយបានដាក់បទបញ្ជាដល់កម្លាំងនគរបាលតាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌទាំង១៤និងកម្លាំងការិយាល័យជំនាញត្រូវសហការគ្នាពង្រឹងការបង្ការទប់ស្កាត់និងបង្ក្រាបគ្រឿងញៀនឱ្យមានប្រសិទ្ធភាពនៅតំបន់មិនរៀបរយស្មុគស្មាញដោយបញ្ហាគ្រឿងញៀននិងដាក់បទបញ្ជាទៅមន្ត្រីនគរបាលក្រោមឱវាទមិនត្រូវអន្តរាគមន៍មិនត្រូវជាប់ពាក់ព័ន្ធបញ្ហាគ្រឿងញៀននិងត្រូវយកទៅចាត់ការតាមផ្លូវច្បាប់ដោយមិនលើកលែងនោះឡើយចំពោះអ្នកប្រព្រឹត្តបទល្មើស។ ជុំវិញការបង្ក្រាបជនសង្ស័យជួញដូរគ្រឿងញៀនខាងលើលោកវរសេនីយ៍ទោរ៉ឹមម៉ិចនាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនប្រាប់ឱ្យដឹងថាប្រតិបត្តិការបង្ក្រាបគ្រឿងញៀនធ្វើឡើងខណៈជនសង្ស័យទាំងនេះកំពុងធ្វើសកម្មភាពប្រព្រឹត្តបទល្មើសជាក់ស្តែងហើយជនសង្ស័យនៅពេលឃើញសមត្ថកិច្ចចូលទៅបង្ក្រាបក៏បានក្រវាត់គ្រឿងញៀនចេញពីបន្ទប់ផ្ទះសំណាក់ដើម្បីបំផ្លាញភស្តុតាងក្រោយពេលដែលកម្លាំងនគរបាលការិយាល័យជំនាញបានស្រាវជ្រាវស៊ើបអង្កេតលើមុខសញ្ញាជនសង្ស័យគ្រឿងញៀនទាំងនោះជាយូរមកហើយ។ លោកវរសេនីយ៍ទោរ៉ឹមម៉ិចប្រាប់ឱ្យដឹងថាការបង្ក្រាបជនសង្ស័យគ្រឿងញៀនទាំងនេះផងដែរមុនដំបូងកម្លាំងសមត្ថកិច្ចចុះបង្ក្រាបនៅចំណុចផ្លូវបេតុងភូមិថ្មគោលសង្កាត់ចោមចៅ២ខណ្ឌពោធិ៍សែនជ័យឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះទេពដារាស័ក្តភេទប្រុសអាយុ១៨ឆ្នាំជនជាតិខ្មែរមុខរបរដឹកឥវ៉ាន់អនឡាញដកហូតវត្ថុតាងគ្រឿងញៀនក្រាមពណ៌សចំនួន០២កញ្ចបតូចនិងធំ,និងម៉ូតូចំនួន០១គ្រឿងរួមនឹងទូរស័ព្ទ០៣គ្រឿង។ ជាបន្តមកទៀតបន្ទាប់ពីបានចម្លើយសារភាពពីជនសង្ស័យឈ្មោះទេពដារាស័ក្តនិងមានការសហការពីនគរបាលខណ្ឌសែនសុខសមត្ថកិច្ចបន្តធ្វើការឆែកឆេរបន្ទប់លេខ១៣ផ្ទះសំណាក់យីហោស្រែផលភូមិចុងថ្នល់ខាងកើតសង្កាត់ទឹកថ្លាខណ្ឌសែនសុខឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះតាន់ហុកសេងភេទប្រុសអាយុ៣៨ឆ្នាំជនជាតិខ្មែរមុខរបរនគរបាលដកហូតវត្ថុតាងថ្នាំញៀនក្រាមពណ៌សចំនួន០៣កញ្ចប់ធំដែលជនសង្ស័យឈ្មោះតាន់ហុកសេងបានទម្លាក់គ្រឿងញៀនចេញមកក្រៅតាមបង្អួចដើម្បីបំផ្លាញវត្ថុតាងនិងក៏បានរកឃើញវត្ថុតាងជញ្ជីងថ្លឹងគ្រឿងញៀនអេឡិចត្រូនិចចំនួន០១គ្រឿង,ថង់ប្លាស្ទិកសម្រាប់ច្រកគ្រឿងញៀនមួយចំនួន,ទូរស័ព្ទចំនួន០២គ្រឿងនិងបន្តធ្វើការឆែកឆេរបន្ទប់លេខ១៤សមត្ថកិច្ចក៏បានរកឃើញឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀតផងដែរ។ បន្ទាប់មកទៀតកម្លាំងការិយាល័យជំនាញមានការសហការពីនគរបាលខណ្ឌពោធិ៍សែនជ័យបានធ្វើការឆែកឆេរផ្ទះលេខ៩០ផ្លូវលេខ២៤បូរីពិភពថ្មីភូមិត្រពាំងថ្លឹង៤សង្កាត់ចោមចៅទី១ខណ្ឌពោធិ៍សែនជ័យឃាត់ខ្លួនជនសង្ស័យបក្ខពួកចំនួន០២នាក់៖១-ឈ្មោះទេពផលរាជនីភេទស្រីអាយុ២៨ឆ្នាំជនជាតិខ្មែរ,២-ឈ្មោះឡូញពិសីភេទស្រីអាយុ៣០ឆ្នាំជនជាតិខ្មែរនិងដកហូតវត្ថុតាងជាឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។ បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបានកម្លាំងការិយាល័យជំនាញកសាងសំណុំរឿងចាប់បញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕  

សមត្ថកិច្ចឃាត់ខ្លួនប្រុសស្រី ៣នាក់ ក្នុងផ្ទះសំណាក់ បក្សីមាស ពាក់ព័ន្ធករណីជួញដូរ និងរក្សាទុកសារធាតុញៀន

មណ្ឌលគិរីៈ នៅវេលាម៉ោង ៩និង០០នាទី ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ កម្លាំងផ្នែកជំនាញការិយាលយ័ប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ពានមានជ័យ ដឹកនាំដោយលោក ស៊ុម សោភ័ណ្ឌ ស្នងការរងទទួលបន្ទុកផែនប្រឆាំងគ្រឿងញៀន និងសម្របសម្រួលពីលោក ម៉ម វ៉ាន់ដា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី បានចុះបង្រ្កាបករណីជួញដូរ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចបន្ទប់Bផ្ទះសំណាក់បក្សីមាស…

​ស្រាវជ្រាវ​​​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ នៅចំណុចផ្ទះសំណាក់មានជ័យ ក្រុង​ពោធិ៍សាត់ ពាក់ព័ន្ធករណី​លួច​ម៉ូតូ​

​ពោធិ៍សាត់ៈ​ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កម្លាំង​ជំនាញ​នគរបាល​ក្រុង​ពោធិ៍សាត់​ចុះ​ស្រាវជ្រាវ​ និង​បាន​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ ពាក់ព័ន្ធ​ករណី​លួច​ម៉ូតូ​ ០១​គ្រឿង​ ម៉ាក​ហុងដា​វេ​វ​អា​ហ្វា​ ពណ៌​ក្រហម​ នៅ​ចំណុច​ផ្ទះសំណាក់​មាន​ជ័យ​ ស្ថិត​នៅ​ភូមិ​ពោធិ៍​តា​គួ​យ​ សង្កាត់​លលកស​ ក្រុង​ពោធិ៍សាត់​ កាលពី​ថ្ងៃ​ទី​១៥​ ខែ​កុ​ម្ភៈ ​ឆ្នាំ​២០២១​ វេលា​ម៉ោង​១១​និង​៣០​នាទី​ ។​ ​បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​នេះ​…

ឃាត់ខ្លួនជនសង្ស័យ២នាក់ ធ្វើសកម្មភាពប្លន់សម្លាប់ជនរងគ្រោះម្នាក់ យកម៉ូតូ និងទូរស័ព្ទ នៅផ្ទះសំណាក់មួយកន្លែងក្នុងក្រុងតាខ្មៅ

ភ្នំពេញៈ ដោយអនុវត្តនូវភារកិច្ចស្នូលរបស់កងរាជអាវុធហត្ថ បង្ការ បង្ក្រាប និងសង្គ្រោះ ពិសេសប្រសាសន៍ដឹកនាំ ព្រមទាំងការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពី លោក​​នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកបានយកចិត្តទុកដាក់ដាស់តឿនក្រើនរម្លឹកដល់ ពង្រឹងការយកចិត្តទុកដាក់ បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់សង្គម បង្ការ បង្ក្រាប រាល់បទល្មើសគ្រប់ប្រភេទ ពិសេសបទល្មើសគ្រឿងញៀន…