រកឃើញ ទឹកក្រូច ទឹកស៊ីអ៊ីវ ត្រីខ ចាហួយតុក្កតា ស្ពៃកំប៉ុង ទឹកដោះគោខាប់ …ខូចគុណភាព ហួសកាលបរិច្ឆេទ

ព្រះវិហារៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃចន្ទ ៦រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ មន្ត្រីសាខាកាំកុងត្រូលខេត្តព្រះវិហារ ដោយមានការសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានបន្តចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ត្រួតពិនិត្យផលិតផលម្ហូបអាហារ និងទំនិញវេចខ្ចប់ស្រាប់…

មិនគួរណាគិតខ្លីលោតពីលើផ្ទះធ្លាក់បាក់.ក ស្លាប់ភ្លាមៗចោលប្រពន្ធនិងកូនបែបនេះសស់

ព្រះវិហារ: បុរសម្នាក់គិតខ្លីដល់ថ្នាក់បញ្ចប់ជីវិតខ្លួនដោយលោតពីលើផ្ទះ បាក់.ក ស្លាប់ភ្លាមនៅនឹងកន្លែងបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី២០ ខែកក្តដា ឆ្នាំ២០១៩ នៅចំណុចផ្ទះកូនជនរងគ្រោះ ស្ថិតនៅភូមិអន្លង់វែង ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ សាមឹត មួន ភេទប្រុស អាយុ៥៧ រស់នៅភូមិ ឃុំ…

អាសូរណាស់! លោកតាវ័យ៧០ឆ្នាំ ជាជនពិការម្នាក់ត្រូវអគ្គិភ័យឆាបឆេះផ្ទះអស់ទាំងស្រុង

ព្រះវិហារៈ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ៦នឹង០០នាទី មានករណីអគ្គិភ័យឆេះផ្ទះមួយខ្នងចំណុចកូនភ្នំ ស្ថិតនៅភូមិភារកិច្ច សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហា ម្ចាស់ផ្ទះមានឈ្មោះ សេង សុវណ្ណ (ហៅឃ្នី) ភេទប្រុស អាយុ ៧០ឆ្នាំ ជាជនពិការ ការខូចខាត៖…

ទឹកសូដា តែបៃតង ត្រីខ ហួសកាលបរិច្ឆេទ ត្រូវបានមន្ត្រីកាំកុងត្រូលដកហូត នៅផ្សារចំបក់សែនជ័យ

ព្រះវិហារៈ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ មន្ត្រីសាខាកាំកុងត្រូលខេត្តព្រះវិហារ ដោយទទួលបានការចូលរួមសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរស្រុក បានចុះត្រួតពិនិត្យ និងផ្សព្វផ្សាយនៅផ្សារចំបក់សែនជ័យ។ គោលដៅសំខាន់នៃការត្រួតពិនិត្យគឺដើម្បី ស្រាវជ្រាវ ទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា និងផុតកំណត់កាលបរិច្ឆេទប្រើប្រាស់។ ក្នុងសកម្មភាពនេះ មន្ត្រីជំនាញ បានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសំបកវេចខ្ចប់ផលិតផលម្ហូបអាហារផងដែរ ។ ជាលទ្ធផលមន្ត្រីជំនាញ បានរកឃើញផលិតផលហួសកាលបរិច្ឆេទប្រើប្រាស់មួយចំនួនដូចជា៖…

សមត្ថកិច្ចខណ្ឌឬស្សីកែវឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ Iphone XS MAX

ភ្នំពេញៈ ស្ត្រីជនជាតិបរទេសម្នាក់កំពុងតែដើរចុចទូរសព្ទ មកដល់ចំណុចក្រោមស្ពានជ្រោយចង្វា ត្រូវបានជនសង្ស័យ ២នាក់ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ១គ្រឿងម៉ាក iphone XS. MAX បានសម្រេចហើយត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌឬស្សីកែវ ជួយដេញចាប់ប្រផាប់ចាប់ប្រភីងឃាត់បាន ២នាក់យកមកសួរនាំ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៥និង០០នាទីទៀបភ្លឺថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ មុខសាលាបឋមសិក្សាកុលាបតាមបណ្តោយផ្លូវមហាវិថីព្រះស៊ីសុវត្តិ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។…

អុញនោះ! អ្នកជំនួញដីឡូតិ៍ក្រុមហ៊ុន Enarita កំពុងតែជាប់ពាក់ព័ន្ធរឿងឆបោក និងចេញសែកស្អុយរាប់រយលានដុល្លារ

ភ្នំពេញៈ យោងតាមផេកអធិការដ្ឋាននគរបាលស្រុកមេមត់ បានឲ្យដឹងថា រឿងនេះមិនខុសពីរឿងមុនៗនោះទេ ដែលដាក់លុយបានលុយមកវិញ ក្នុងអត្រាការប្រាក់ខ្ពស់ ស្រាប់តែពេលនេះ លេចឮដំណឹងថា សមត្ថកិច្ចចម្រុះបានចុះចាប់ខ្លួនអ្នកជំនួញដីឡូតិ៍ដ៏ល្បីម្ចាស់ម្នាក់ ក្រុមហ៊ុន Enarita លោក ឌីម សួនណាត ពីបទឆបោក និងចេញសែកស្អុយរាប់រយលានដុល្លារ។ ក្នុងនោះដែរ តាមប្រភពរបស់ជនរងគ្រោះ បានឱ្យដឹងថា លោក…

មិនដឹងប៉ះពាល់ប្រជាពលរដ្ឋប៉ុន្មាននាក់ទេ?

ព្រះវិហារៈ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ អាជ្ញាធរស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានចុះបិទទីតាំងលក់ដូរ និងចាក់ថ្នាំខុសច្បាប់ចំនួន ៤ទីតាំង ដោយដកហូតឱសថផុតសុពលភាពបាន ចំនួន៤៦មុខ លោក ជា គីមសេង អភិបាលស្រុកជាំក្សាន្ត បានប្រាប់បណ្តាញព័ត៌មានឲ្យដឹងថា ក្រុមការងារលោកបានចុះពិនិត្យ និងបិទបញ្ឈប់ការលក់ដូរ និងចាក់ថ្នាំខុសច្បាប់ ស្ថិតនៅមូលដ្ឋានឃុំកន្តួត…

កាម៉ារីឆ្លាម ប៉ះគ្នាជាមួយម៉ូតូ១គ្រឿង រួចបន្តបុករថយន្តកុងតឺន័រ បណ្ដាលឲ្យរបួសមនុស្ស ៤នាក់

ព្រះវិហារៈ ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តកាម៉ារីឆ្លាមបុកម៉ូតូ១គ្រឿង ម៉ាកស្គុបពីពេញទំហឹង ដោយមិនទាន់អស់ល្បឿន បានបន្តទៅបុក រថយន្តកុងតឺន័រ ដែលកំពុងចតនៅម្ខាងនៃផ្លូវ រងការខូចខាត។ កើតហេតុវេលាម៉ោង ៥ និង៣៥នាទីល្ងាចថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចភូមិពោធិ៍ ឃុំពោធិ៍ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ។ ករណីនេះ…

ព្រះសង្ឃ២អង្គប្រឡែងគ្នានៅលើសាលាឆាន់ចៅអធិការវត្ត ហាមមិនស្ដាប់ ក៏កើតជាកំហឹងប្រើសុទតែក្បាច់ពិសេស

ព្រះវិហារៈ យោងតាមផេកស្នងការដ្ឋាននគរបាលខេត្ត ព្រះវិហារ សូមធ្វើការបំភ្លឺជូនដល់ សាធារណជន និងម្ចាស់គណនីFB ឈ្មោះ sorphea ps អោយ បានជ្រាបថា នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល ៩ និង៣០នាទីមានករណីកើតអំពើហិង្សា ដោយចេតនាកើតឡើង1ករណី នៅចំណុច បរិវេណវត្តឧត្តរគិរីទួលអណ្តែតដែលហៅវត្តថ្នល់បែក…