ជនបរទេសម្នាក់បើករថយន្ត Lexus LS460L ពាក់ស្លាកលេខខេមរភូមិន្ទ 0 2.៣394 បុកបង្គោលស្លាកសញ្ញា១ដើម បាក់រងការខូចខាត

ភ្នំពេញៈ នាវេលាម៉ោង០៨និង៣០នាទីយប់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ ជនបរទេសម្នាក់បើករថយន្ត Lexus LS 460L មួយគ្រឿង រេចង្កូតបុកបង្គោលស្លាកសញ្ញា បណ្តាលឲ្យបាក់មួយដើមរងការខូចខាត ទីតាំងស្ថិតតាមបណ្ដោយផ្លូវព្រះសីហនុ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។ នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ជាជនបរទេស បើករថយន្តស៊េរីទំនើប…

មុខសញ្ញាធ្លាប់ធ្វើសកម្មភាព ឆក់សម្ភារៈតាមផ្លូវកន្លងមក ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួនយកទៅសាកសួរ

ព្រះសីហនុៈ នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២ ដោយមានការដឹកនាំបញ្ជាពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ វេលាម៉ោង២២និង០០នាទីយប់ អធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ កំពុងជិះម៉ូតូ០១គ្រឿង ម៉ាកសង់ប៉ិច ពណ៌ខ្មៅ ម្នាក់ឯង តាមផ្លូវ ហើយកម្លាំងសមត្ថកិច្ចមានការសង្ស័យ មានភិនភាគដូចមុខសញ្ញាធ្លាប់ធ្វើសកម្មភាព ឆក់សម្ភារៈតាមផ្លូវកន្លងមក…

ទូរថភ្លើងក្រឡាប់ទាំងព្រឹក បន្ទាប់ពីកំពុងធ្វើដំណើរ ស្រាប់តែស្រុតផ្លូវដែក សំណាងមិនបណ្តាលឲ្យមានមនុស្សរងរបួស

ភ្នំពេញ: រថភ្លើងមួយខ្សែសណ្តោងទូដឹកស៊ីទែនប្រេង និងកុងតឺន័រផ្ទុកទំនិញសរុបជាច្រើនទូ ខណៈពេលកំពុងបើកបរសុខៗ ស្រាប់តែស្រុតផ្លូវ បណ្ដាលឲ្យកង់រត់ខុសផ្លូវក្រឡាប់ធ្លាក់ទូ១ ដែលមានដឹកប្រេងចំនួន ២ស៊ីទែន និងទូ១ទៀតដឹកប្រេង ២ស៊ីទែនដែរនោះបានធ្លាក់ផ្លូវ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៧និង៤០នាទីព្រឹក ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២ នៅតាមផ្លូវដែក ត្រង់ចំណុចភូមិតិក្ខបញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ…

ជិះម៉ូតូរេចង្កូតជ្រុលទៅបុករថយន្ត បណ្តាលឲ្យដួលបាក់ឆ្អឹងដងកាំបិត​

កណ្តាលៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃពុធ ៥កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង០៦និង៥៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក រវាង ម៉ូតូ និង រថយន្តសណ្ដោងរ៉ឺម៉ក បណ្ដាលឲ្យរបួសបាក់ឆ្អឹងដងកាំបិត…

រថយន្តដឹកដែកបុករថយន្តស៊ីទែនដឹកស៊ីម៉ង់ត៍ឆ្លងផ្លូវ រងការខូចខាតទាំងសងខាង

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលរថយន្តដឹកដែក ១គ្រឿង ខណៈកំពុងបើកបរក្នុងល្បឿនលឿនគួរសមដែរ ស្រាប់តែវាក់អឺជាមួយរថយន្តស៊ីទែនដឹកស៊ីម៉ង់ត៍ ១គ្រឿងទៀត ដែលកំពុងបើកបរឆ្លងផ្លូវ ហើយជាន់ហ្រ្វាំងឈប់ក៏អត់ទាន់ និងគេចចេញក៏ពុំទាន់ បានបុកគ្នាផ្នែកខាងក្រោយ បណ្ដាលឲ្យរងការខូចខាតទាំងសងខាង ប៉ុន្តែសំណាងល្អពុំបណ្ដាលឲ្យអ្នកបើកររថយន្តទាំង ២គ្រឿងនេះរងរបួសនោះឡើយ។ ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង ៩និង០០នាទីព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ តាមផ្លូវជាតិលេខ៣ ត្រង់ចំណុចភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ…

ជនសង្ស័យ ២នាក់ លួចស៊ីទែនទឹក ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ព្រះសីហនុៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃសៅរ៍ ៨ រោច ខែស្រាពណ៍ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២ ដោយមានការដឹកនាំបញ្ជារ ពីសំណាក់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ​ វេលាម៉ោង​ ១០និង៣០ព្រឹក កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានធ្វើការឃាត់ខ្លួនជនសង្យ័យចំនួន…

ជនសង្ស័យធ្វើសកម្មភាពកាត់ខ្សែភ្លើង និងទទួលផលនៃអំពើលួចចំនួន០៥នាក់ ត្រូវកម្លាំងល្បាតខេត្តព្រះសីហនុឃាត់ខ្លួន

ព្រះសីហនុៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ ដោយមានការដឹងនាំបញ្ជាពីសំណាក់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងជំនាញការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានល្បាតនៅតាមភូមិសាស្ត្រម្តុំអូរ៥ ស្ថិតក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ នៅវេលាម៉ោងប្រហែល០០និង៣០នាទីយប់ បានប្រទះឃើញជនសង្ស័យ២នាក់ កំពុងធ្វើសកម្មភាពលួចកាត់ខ្សែភ្លើង…

ជនសង្ស័យម្នាក់ តែងធ្វើសកម្មភាពលួចប្រាក់តាមរថយន្ត ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួន

ព្រះសីហនុៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃពុធ ៥រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២​ ដោយមានការដឹកនាំបញ្ជា ពីសំណាក់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ​ វេលាម៉ោង​…

រថយន្តមួយគ្រឿងម៉ាក FUSO បើកគេចឆ្កែរត់ឆ្លងកាត់ផ្លូវ បណ្តាលឲ្យរេចង្កូតក្រឡាប់ផ្ងារជើង

ព្រះសីហនុៈ នៅវេលាម៉ោង០៥និង៥០នាទីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង លើដងផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ១៩២-១៩៣ ស្ថិតក្នុងភូមិអូរតាប៉ាង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ ហេតុការណ៍ករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្ត០១គ្រឿងម៉ាក FUSO ពណ៌ស ពាក់ស្លាកលេខ…

រថយន្តរត់តាក់ស៊ីពីរគ្រឿងបុកគ្នាពេញទំហឹង បណ្តាលឲ្យអ្នកដំណើរទាំងសងខាងរងរបួស និងរងការខូចខាតយ៉ាងដំណំ

ភ្នំពេញៈ នៅវេលាម៉ោង០៦និង៤០នាទីយប់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តរត់តាក់ស៊ីពីរគ្រឿងបុកគ្នាពេញទំហឹង បណ្តាលឲ្យអ្នកដំណើររងរបួសទាំងសងខាង និងរងការខូចខាតយ៉ាងដំណំ បង្កឲ្យមានការភ្ញាក់ផ្អើល ទីតាំងស្ថិតតាមបណ្តោយផ្លូវ២០០៤ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ នៅមុនពេលកើតហេតុ គេឃើញរថយន្តម៉ាក Lexus រត់តាក់ស៊ីមួយគ្រឿង ពណ៌ខ្មៅ…