Update៖ ស្ត្រីលក់ខ្យងម្នាក់ជិះម៉ូតូឌុប ត្រូវរថយន្តបុកពីក្រោយស្លាប់ បន្សល់ទុកកូន៥នាក់ឲ្យនៅកំព្រា

ភ្នំពេញៈ ស្ត្រីជាអ្នកលក់ខ្យងក្តាមម្នាក់បានស្លាប់ បន្ទាប់ពីមានរថយន្តធុនធំសណ្តោងរ៉ឺម៉កបើកបុក ពីក្រោយរុញផ្ទប់ និងរថយន្តមួយគ្រឿងទៀត បណ្តាលឲ្យបែកក្បាលស្លាប់ ខណៈជនរងគ្រោះកំពុងឈប់ម៉ូតូរង់ចាំស្តុប ចំណែកបុរសដែលជាអ្នកឌុបរងរបួសស្រាល ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កាលពីវេលាម៉ោង០២និង៣០នាទីរសៀល ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុចស្តុប៥០ម៉ែត្រកែងនឹងផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ តាមប្រភពពីអ្នកស្គាល់ស្ត្រីខាងលើ…

ចិនបើករថយន្តស៊េរីទំនើប បុកម៉ូតូស្គុបពីមួយគ្រឿង បណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់

ភ្នំពេញៈ នៅវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី២៤ ខែ កុម្ភៈ ឆ្នាំ ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ ជនជាតិចិនម្នាក់បើករថយន្ត មួយគ្រឿង ជ្រុលទៅបុកម៉ូតូស្គុពីមួយគ្រឿងពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់ រួចលើកជនរងគ្រោះបើករត់ ត្រូវបានរថយន្តសាម៉ុយនិងសមត្ថកិច្ចដេញ ឃាត់ រួចយកជនរងគ្រោះចេញពីរថយន្តជនជាតិចិន ដាក់រថយន្តសាម៉ុយដឹកទៅសង្គ្រោះភ្លាមៗ ស្ថិតតាមបណ្ដោយផ្លូវសុធារស កែងនិងផ្លូវព្រះសីហនុ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ…

បង្ក្រាបមុខសញ្ញាជួញដូរ នូវសារធាតុញៀន២ទីតាំង ឃាត់ខ្លួនជនសង្ស័យចំនួន០៨នាក់

ព្រះសីហនុៈ យោងតាមផេក បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានឲ្យដឹងថា គោរពតាមបទបញ្ជាដ៏ម៉ឺងម៉ាត់ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ នៅថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០២២ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន មន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តព្រះសីហនុ ដឹកនាំដោយលោកវរសេនីយ៍ត្រី ឡុង គឹមហួរ នាយការិយាល័យ…

ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីបង្ខាំងមនុស្សដោយខុសច្បាប់ ដើម្បីជំរិតទារប្រាក់ចំនួន ៤៤,០០០ដុល្លារអាមេរិក ត្រូវបានកម្លាំងចំរុះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួន

ភ្នំពេញៈ យោងតាមផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង ០០:៣០នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល សហការជាមួយកម្លាំងការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រួមជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌចំការមន និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ ដឹកនាំផ្ទាល់ពីលោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះទៅធ្វើការឆែកឆេរ និងឃាត់ខ្លួនជនសង្ស័យម្នាក់…

កម្លាំងជំនាញសហការចុះឆែកឆេរអាវុធជាតិផ្ទុះនៅតាមទីតាំងសំខាន់ៗនៅក្នុងក្រុងព្រះសីហនុ

ព្រះសីហនុៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា​នៅយប់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ ក្រោមការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុបានចាត់ឲ្យលោកវរសេនីយ៍ទោឌិន លីក្រូ ស្នងការរងទទួលផែនការងារគ្រប់គ្រងអាវុធគ្រឿងផ្ទុះនិងអគ្គីភ័យបានដឹងនាំកម្លាំងការិយាកល័យគ្រប់គ្រងអាវុធគ្រឿងផ្ទុះនិងជាតិពុលសហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌកម្លាំងនគរបាលចរាចរណ៍ផ្លូវគោកកម្លាំងនគរបាលការពារអន្តរាគមន៍និងកម្លាំងអធិការក្រុងព្រះសីហនុបានធ្វើការចុះឆែកឆេរអាវុធជាតិផ្ទុះនៅតាមទីតាំងសំខាន់ៗនៅក្នុងក្រុងព្រះសីហនុ៕  

រថយន្តបែនដឹកថ្មបើកឆ្លងផ្លូវបុកជាមួយតាកូមា បើកស្របទិស បណ្តាលឲ្យខូចខាតទាំងសងខាង

ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលរថយន្តបែនដឹកថ្មធន់ធំ បានបើកឆ្លងផ្លូវបណ្តាលឲ្យជ្រុលទៅបុកជាមួយរថយន្តតាកូមា រងការខូចខាតទាំងសងខាង ហេតុការណ៍ខាងលើបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៩និង០០នាទីព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ ស្ថិតតាមបណ្តោយផ្លូវជាតិ៤ ភូមិថ្នល់បំបែក សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មាននៅទីតាំងកន្លែងកើតហេតុបានឲ្យដឹងថា មុនដំបូងគេបានឃើញរថយន្តតាកូមា ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AG-1361 ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត…

សមត្ថកិច្ចឃាត់ខ្លួនជនជាតិចិនប្រុស-ស្រី ៩ នាក់ ព័ន្ធបទល្មើសគ្រឿងញៀន និងប្រើប្រាស់អា.វុធខ្លី ខុសច្បាប់ នៅក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ ៖ កម្លាំងសមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី ១៧ ខែ កុម្ភៈ ឆ្នាំ ២០២២ បានចុះបង្រ្កាប និង ឃាត់ខ្លួនមនុស្សប្រុស-ស្រី ៩ នាក់ ក្នុងនោះមានស្រី ២ នាក់ ពាក់ព័ន្ធបទល្មើស រក្សាទុកដោយខុសច្បាប់ នូវសារធាតុញៀន…

ឃាត់ខ្លួនជនជាតិវៀតណាមម្នាក់ ករណីធ្វើសកម្មភាពលួចរថយន្ត១គ្រឿង នៅចំណុចក្រុមហ៊ុនឆៃណាថោន

ព្រះសីហនុៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃអង្គារ ១៤កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង១២និង៤០នាទីថ្ងៃត្រង់ នៅចំណុចក្រុមហ៊ុន ឆៃណាថោន ស្ថិតនៅ ភូមិ៦ សង្កាត់៤ក្រុង-ខេត្តព្រះសីហនុ មានករណីអំពើចោរកម្ម…

មន្រ្តីជំនាញដកហូតទំនិញចម្រុះ ហួសកាលបរិច្ឆេទប្រើប្រាស់ ស្ថិតនៅតាមទីផ្សារ ក្នុងរាជធានីភ្នំពេញនិងខេត្តព្រះសីហនុ

ភ្នំពេញៈ យោងតាមផេក អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឲ្យដឹងថា ក្នុងគោលដៅធានាឱ្យបាននូវសុវត្ថិភាព ចំណីអាហារជូនប្រជាពលរដ្ឋ មន្ត្រីស៊ើបអង្កេត ក.ប.ប. សាខារាជធានីភ្នំពេញ និងខេត្តព្រះសីហនុ នៅថ្ងៃទី១៤-១៥ ខែកុម្ភៈ ឆ្នាំ២០២២ បានបន្តភារកិច្ចត្រួតពិនិត្យគុណភាព សុវត្ថិភាពទំនិញតាមទីផ្សារ ស្ថិតក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ…

ជនជាតិចិន២នាក់ ត្រូវកម្លាំងសមត្ថកិច្ច ចាប់ខ្លួនបានភ្លាមៗ បន្ទាប់ពីធ្វើសកម្មភាព ផ្ទុះអាវុធ នៅក្រុងព្រះសីហនុ

ព្រះសីហនុ ៖ ជនជាតិចិនម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ច ចុះស្រាវជ្រាវចាប់ខ្លួនបានភ្លាមៗ បន្ទាប់ពីធ្វើសកម្មភាព ផ្ទុះអាវុធនៅមុខហាងផឹកស៊ីមួយកន្លែង ។ ចំណែកជនជាតិចិនម្នាក់ទៀត ក៏ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួនផងដែរ ដោយជាប់ពាក់ព័ន្ធរក្សាទុកអាវុធជាតិផ្ទុះដោយខុសច្បាប់ ។ សមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃទី ១៥ ខែ កុម្ភៈ ឆ្នាំ ២០២២ វេលាម៉ោង៣រសៀល…