រថយន្តបាញ់បេតុងបុកជាមួយម៉ូតូ ចំណុចផ្លូវបំបែកជាបួនរបួសធ្ងន់ ២នាក់ បញ្ជូនទៅសង្គ្រោះភ្លាមៗ
ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលរថយន្តបាញ់បេតុងធុនធំ បានបុកជាមួយម៉ូតូនៅចំណុចផ្លូវបំបែកជាបួន បណ្ដាលឲ្យភាគីខាងម៉ូតូពីរនាក់ប្រុសស្រីរងរបួសធ្ងន់ បញ្ជូនទៅសង្គ្រោះភ្លាមៗនៅឯមន្ទីរពេទ្យ។ ហេតុការណ៍ខាងលើ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១១និង៣០នាទីព្រឹក ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ក្នុងភូមិកំបូល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មាននៅទីតាំងកន្លែងកើតហេតុបានឲ្យដឹងថា មុនដំបូងគេបានឃើញម៉ូតូមួយគ្រឿងម៉ាក AIR BLADE…