នាំយកបច្ច័យ២លាន២០ម៉ឺនរៀល ចូលបុណ្យសពអតីតមន្ត្រីនគរបាលចូលនិវត្តន៍ ដែលទទួលមរណភាព

ព្រះសីហនុៈ រសៀលថ្ងៃទី១៨ខែឧសភា ឆ្នាំ២០១៦នេះ លោកវរសេនីយ៍ឯក ប៊ួរ សុធីស្នងការរង តំណាងឲ្យលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទស្នងការនគរបាលខេត្តព្រះសីហនុ បាននាំយកបច្ច័យរបស់គណៈស្នងការនគរបាលខេត្ត ចំនួន២.២០០.០០០ រៀល(ពីរលានពីរសែនរៀល) មកចូលបុណ្យសព លោកព្រិន្ទបាលឯកអន ហៃមន្ត្រីនគរបាលប៉ុស្ដិ៍ឃុំអូរជ្រៅ ស្រុកព្រៃនប់ ដែលចូលនិវត្តន៍ ហើយបានទទួលមរណភាពដោយសារជំងឺកាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦…

ក្ដៅៗ! ប៉ូលិសបំបែកសម្បុកចោរកម្មដ៏ធំ ឃាត់ខ្លួនជនសង្ស័យ៧នាក់

ព្រះសីហនុៈ កម្លាំងនគរបាលខេត្តព្រះសីហនុ បានបំបែកសម្បុកចោរកម្មយ៉ាងសកម្មដ៏ធំមួយកន្លែង បន្ទាប់ពីធ្វើការស្រាវជ្រាវអស់រយៈពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះ។ ប្រតិបត្តិការបង្ក្រាបសម្បុកចោរកម្មនេះ បានធ្វើឡើងតាំងពីម៉ោង៧ព្រឹក ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦នេះ ដោយឃាត់ខ្លួនជនសង្ស័យបាន៧នាក់ ដកហូតវត្ថុតាងម៉ូតូ១៣គ្រឿង និងស្លាកលេខម៉ូតូ៥។ នគរបាលស្រុកព្រៃនប់ ប្រាប់ឲ្យដឹងថា ក្រោយទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះឈ្មោះ ម៉ុត វិទ្យា ភេទប្រុស អាយុ៥០ឆ្នាំ មានទីលំនៅភូមិអូរត្រជាក់ចិត្ត…

ប៉េអឹមចាប់ខ្លួនសកម្មជនចែកចាយគ្រឿងញៀន៣នាក់

ព្រះសីហនុៈ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានបើកប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ៣នាក់ ពាក់ព័ន្ធករណីជួញដូរសារធាតុញៀន កាលពីវេលាម៉ោង១រសៀល ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦ ស្ថិតនៅចំណុចក្រុម៣១ ភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ មន្ត្រីអាវុធហត្ថបានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់ ដែលត្រូវបានឃាត់ខ្លួន មាន ទី១.ឈ្មោះ សាយ…

ឈ្លោះទាស់ទែងគ្នាឈានទៅហិង្សាពាក្យសម្ដី និងបោកប្រាស់អីវ៉ាន់លក់បាយម្ហូបនៅក្នុងហាង

ព្រះសីហនុ: នៅក្រោយផ្សារលើទីតាំងលក់បាយម្ហូបយីហោ ជៀង លា មានករណីឈ្លោះគ្នារវាងប្តី និងប្រពន្ធបានកើតឡើង ប្តីឈ្មោះ ផេង ផាយ ប្រពន្ធឈ្មោះ ជៀង លា នាវេលាម៉ោង១០ព្រឹក ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦នេះជម្លោះនេះកើតឡើងដោយសារទំនាស់ពាក្យសម្ដីគ្នា ហើយពំុមានបង្កជារបួសស្នាមឡើយ គ្រាន់តែជម្លោះពាក្យសម្តីហើយមានការបោកប្រាស់បន្តិចបន្តួចតែប៉ុណ្ណោះ។ បើយោងតាមសម្តីស្រ្តីជាប្រពន្ធ បានឲ្យដឹងថា ប្តីរបស់គាត់បានបោកប្រាស់ ដូចជាចាក់អង្ករចោល…

ក្រុមហ៊ុនចិនគ្រោងបង្កើតរោងចក្រផលិតបារីស៊ីហ្គាដ៏ធំនៅកម្ពុជា

ភ្នំពេញៈ សម្ព័ន្ធសហគ្រាសអចលនទ្រព្យហ្វូលិចិនមានបំណងវិនិយោគបង្កើតរោងចក្រផលិតបារីស៊ីហ្គាដ៏ធំមួយនៅខេត្តព្រះសីហនុ ហើយក្រៅពីនេះសហគ្រាសក៏នឹងវិនិយោគទៅលើវិស័យផ្សេងៗទៀត ដូចជាវិស័យទេសចរណ៍ សណ្ឋាគារ និងវិស័យអចលនទ្រព្យផងដែរ។ នៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ព្រឹកថ្ងៃទី១៦ឧសភានេះ នៅភូមិគ្រឹះសម្តេចចំការមនលោក ចាងលិ អគ្គនាយកនិងជាប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធសហគ្រាសអចលនទ្រព្យហ្វូលិបានជំរាបជូនសម្តេចប្រធានរដ្ឋសភាថា “សហគ្រាសរបស់លោកមានមូលដ្ឋាននៅទីក្រុងក្វាងចូវប្រទេសចិន ចាត់ទុកជាសហគ្រាសធំមួយនៅប្រទេសចិន ដែលមានដើមទុនវិនិយោគឆ្នាំមុនកើនដល់ប្រមាណជាង១០ពាន់លានដុល្លារ និងមានប្រាក់ចំណេញចំនួន២ពាន់លានដុល្លារអាមេរិក”។ លោកបានបន្តថា…

បើកកិច្ចប្រជុំពិភាក្សាលើផែនការគ្រប់គ្រងអភិវឌ្ឍន៍តំបន់ឆ្នេរនៅខេត្តព្រះសីហនុ

ភ្នំពេញៈ នៅព្រឹកថ្ងៃទី១៦ខែឧសភាឆ្នាំ២០១៦ គណៈកម្មាធិការជាតិគ្រប់គ្រងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា បានបើកកិច្ចប្រជុំពិភាក្សាលើផែនការគ្រប់គ្រងអភិវឌ្ឍន៍តំបន់ឆ្នេរនៅខេត្តព្រះសីហនុ ក្រោមវត្តមានលោកទេសរដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជា សុផារ៉ា ប្រធានគណៈកម្មាធិការ លោក ថោង ខុន អនុប្រធាន និងក្រសួងបរិស្ថាន។ កិច្ចប្រជុំនេះពិនិត្យលើផែនការ ដើម្បីគ្រប់គ្រង និងអភិវឌ្ឍន៌តំបន់ឆេ្នរសមុទ្រខេត្តព្រះសីហនុ ដោយផ្តោតលើចំណុច៥សំខាន់ៗ៖ ១-បើករបងបាំងខឿនខាន់ព្រុំដី…

កម្ពុជាផ្តើមបើកយុទ្ធនាការ នៅតាមតំបន់គោលដៅទេសចរណ៍ ដើម្បីអនាម័យ និងបរិស្ថាន

ភ្នំពេញៈ ស្របពេលកម្ពុជាត្រូវបានប្រទេសជាសមាជិកាស៊ាន បានចាត់ទុកជាប្រទេសឈានមុខគេលើការអភិវឌ្ឍន៍ទេសចរណ៍អាស៊ាន និងជាកូនខ្លាអាស៊ីដែលមានកំណើនសេដ្ឋកិច្ចគួរឱ្យកត់សម្គាល់នោះ ប្រមុខរាជរដ្ឋាភិបាលបាននិងកំពុងជម្រុញឱ្យមន្រ្តីជំនាញ និងមន្រ្តីថ្នាក់មូលដ្ឋាន ដោយសហការជាមួយសង្គមស៊ីវិល វិស័យឯកជន គិតគូរពីបញ្ហាអនាម័យ បរិស្ថានដោយមានការរៀបចំទុកដាក់និងប្រមូលសំរាម នៅតាមតំបន់គោលដៅទេសចរណ៍នានាឱ្យបានល្អ ដើម្បីធានាដល់ការទាក់ទាញទេសចរណ៍ជាតិ-អន្តរជាតិ។ នៅដើមរដូវវស្សានេះគេសង្កេតឃើញមន្រ្តីសាលាខេត្ត មន្ទីរបរិស្ថានៃខេត្តសៀមរាប បាននឹងកំពុងផ្តើមនាំគ្នាបើកយុទ្ធនាការប្រមូលសំរាមនិងថង់ប្លាស្ទីក នៅតាមបណ្តារតំបន់គោលដៅទេសចរណ៍ តាមដងផ្លូវនិងទីប្រជុំជន ដោយសហការជាមួយក្រុមហ៊ុន ម្ចាស់ភោជនីយដ្ឋានក្រុមហ៊ុនផលិតថង់ធ្វើពីម្សៅដំឡូងមី ម្ចាស់ហាងនុំ…

ប្រទះឃើញក្មេងប្រុសម្នាក់ស្លាប់ដោយលង់ទឹក

ព្រះស៊ីហនុៈ ក្មេងប្រុសម្នាក់ត្រូវបានកងរាជអាវុធហត្ថ ស្នាក់ការ៤០១នឹងក្រុមគ្រួសារប្រទះឃើញស្លាប់ដោយសារលង់ទឹកក្នុងរណ្តៅជីកដីមួយកន្លែង ដែលមានចម្ងាយពីផ្ទះប្រមាណជាង៣០០ម៉ែត្រ ស្ថិតនៅភូមិតានៃ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីវេលាម៉ោងជាង៩យប់ថ្ងៃទី១៤ឧសភា២០១៦។ ក្មេងរងគ្រោះឈ្មោះ ភា ធារ៉ូ ភេទប្រុសអាយុ១១ឆ្មាំជាសិស្សថ្នាក់ទី២ សាលាបឋមសិក្សាតានៃ ម្តាយឈ្មោះ រី ឈុនហៀង អាយុ២៩ឆ្នាំមុខរបរមេផ្ទះ និងកំព្រាឪពុក (ឪពុកស្លាប់)។…

រថយន្ត Corola បុកគូទរថយន្ត Prius ទារសំណង ២០០$

ព្រះសីហនុ: មានរថយន្តពីរគ្រឿង បុកគូទគ្នា ដោយរថយន្ត Corola បុកគូទរថយន្ត Prius រថយន្តរងគ្រោះ (រថយន្ត Prius) បានទារសំណងចំនួន ២០០$ តែខាងរថយន្តបង្កហេតុ (រថយន្ត Corola) មិនឲ្យ។ ហេតុការណ៍នេះកើតទ្បើងកាលពីម៉ោង៩:៣០ ព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៦នេះ នៅសង្កាត់២ ចំនុចមុខការ៉ាសាំង…

លោកទេសរដ្ឋមន្ត្រី ជា សុផារ៉ា ប្រើកណ្តាប់ដៃដែក រៀបចំតំបន់ឆ្នេរសមុទ្រខេត្តព្រះសីហនុ

ភ្នំពេញៈ លោកទេសរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយាដី ជា សុផារ៉ា នឹងប្រើកណ្តាប់ដៃដែក ក្នុងការរៀបចំតំបន់ឆ្នេរសមុទ្រឡើងវិញ។ លោក ជា សុផារ៉ា បានបញ្ជាក់ក្នុងទំព័រហ្វេសប៊ុករបស់លោកថា គ្រប់ឆ្នេរសមុទ្រទាំងអស់ នៅខេត្តព្រះសីហនុ នឹងត្រូវរៀបចំឲ្យមានច្រកចូល ដោយមានស្លាកឈ្មោះត្រឹមត្រូវ និងវិធានការក្តៅមួយចំនួនទៀត ដេីម្បីសម្រួលដល់ការកម្សាន្តរបស់ភ្ញៀវទេសចរនៅតំបន់ឆ្នេរ។ ក្នុងទំព័រហ្វេសប៊ុករបស់លោក ជា…