សេដ្ឋី​រុស្ស៊ី Polonsky ត្រូវបាន​ចាប់ខ្លួន​ភ្លាមៗ ក្រោយពេល​កម្ពុជា​បញ្ចូន​ដល់​ម៉ូស្គូ​

​រុស្ស៊ី​៖ យោង​តាម​ការចុះផ្សាយរ​បស់ AFP បានឲ្យដឹងថា សេដ្ឋី​ជនជាតិ​រុស្ស៊ី លោក Sergei Polonsky ត្រូវបាន​ចាប់ខ្លួន​ភ្លាមៗ បន្ទាប់​ពី​បញ្ជួន​ទៅ​ដល់​ទីក្រុង​ម៉ូស្គូ កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​។​ ​លោក Sergei Polonsky ត្រូវបាន​ឃាត់ខ្លួន​នៅក្នុង​អាកាស​យាន្តដ្ឋាន Domodedovo​នៃ​ទីក្រុង​ម៉ូស្គូ និង​ត្រូវបាន​បញ្ជូន​ទៅ​ឃុំខ្លួន​ភ្លាមៗ បន្ទាប់​ពី​រាជរដ្ឋាភិបាល​កម្ពុជា បាន​បញ្ជួន​សេដ្ឋី​រូបនេះ ទៅកាន់​ប្រទេស​រុស្ស៊ី​វិញ…

Smart ប្រកាស ព័ត៌មាន​លម្អិត​ស្តីពី​ការរៀបចំ ការប្រគុំ​តន្ត្រី Smart Mega: Demi World Tour កក្រើក​កោះ​ពេជ្រ​

​ភ្នំពេញ​ថ្ងៃ​ទី ២៩ ខែ មេសា ២០១៥ : ក្រុមហ៊ុន Smart Axiata បានឱ្យ​ដឹង​ពត៌មាន​លំអិត​បន្ថែម​អំពី ការរៀបចំ​ប្រគុំ​តន្ត្រី អន្ដរជាតិ Smart Mega Concert នាពេល​ខាងមុខ​នេះ ដែល​សម្តែង​ដោយ​តារាចម្រៀង Demi Lovato នឹង​ធ្វើឡើង​នៅ​ថ្ងៃទី…

នា​វា​ទេ​សច​រ​ណ៍​នាំភ្ញៀ​វ​ច​ម្រុះជា​តិ​សា​សន៍​​​ជិត​ ​២.​០​០​០នា​ក់​ ចូ​ល​ច​ត​នៅ​កំព​ង់​ផែ​ក្រុង​ព្រះ​សី​ហ​នុ​​​​

ខេត្តព្រះសីហនុ ៖លោកវរសេនីយ៍ឯក ស៊ាង ឡេង ប្រធានប៉ុស្តិ៍ច្រកទ្វារកំពង់ផែអន្តរជាតិ ក្រុងព្រះសីហនុឱ្យដឹងថា នៅព្រឹកថ្ងៃទី០១ ខែ​មេ​សា​ ​ឆ្នាំ​២​០​១​៥​ ​នា​វា​ទេ​ស​ចរ​​ណ៍មួ​យ​គ្រឿ​ង​មា​ន​ឈ្មោះ​ ​Q​U​E​E​N​ ​E​L​I​Z​A​B​A​T​H​ធ្វើ​ដំ​ណើ​រ​ម​ក​ពី​ប្រ​ទេ​ស​ថៃ​បា​ន​នាំ​ភ្ញៀ​វ​ទេ​ស​ច​រ​ច​ម្រុះ​ជា​តិ​សា​ស​ន៍​​ចំនួ​ន​ ​១​.​៨​៩​៦​នា​ក់​ ​ចូ​ល​ច​ត​នៅ​កំ​ព​ង់​ផែ​អ​ន្ត​រ​ជា​តិ​ក្រុ​ង​ព្រះ​សី​ហ​នុ​ ​ដើ​ម្បី​ធ្វើ​ទ​ស្ស​ន​កិ​ច្ច​រ​យះពេ​​លមួ​យ​ថ្ងៃ​ ​ ​មុ​ន​ពេ​ល​ធ្វើ​ដំ​ណើ​រ​ចា​ក​ចេ​ញ​ទៅ​កា​ន់​ប្រ​ទេ​ស​សិ​ង្ហ​បុ​រី​ ​នៅ​ល្ងា​ច​ថ្ងៃ​ដ​ដែ​ល​នេះ​។​ ​លោ​​កវ​រ​ស​នី​យ៍​ឯ​ក​ ​ស៊ា​ង​…

ស្រ្តី​​ជ​ន​ជាតិ​ចិ​ន៤​នា​ក់​ចរា​ច​រ​លុ​យដុ​ល្លា​រ​ក្លែ​ងក្លា​យ​នៅ​ក្នុ​ងក្រុ​ង​ព្រះ​សី​ហ​នុត្រូ​វ​បា​នឃា​ត់​ខ្លួ​ន​​​

ខេត្តព្រះសីហនុ៖កម្លាំងមន្ទីរព័ត៌ និងសន្តិសុខ នៃទីបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ សហការជាមួយលោក រស់ សារាំ ព្រះរាជអាជ្ញារង សាលាដំបូងខេត្តព្រះសីហនុ បានចុះទៅឆែកឆេរ និងធ្វើការឃាត់ខ្លួនស្រីជនជនជាតិចិនចំនួន០៤នាក់ នៅម៉ោង២០ និង២០នាទី ថ្ងៃទី៣០ ខែមិនា ឆ្នាំ២០១៥នៅសណ្ឋាគារហ្វាយបិក ដែលមានទីតាំងក្រុម១៤ ភូមិ៤ សង្កាត់លេខ៤ ក្រុង ខេត្តព្រះសីហនុ…

ខេត្តព្រះ​សីហនុ​ ទទួល​បាន​ភ្ញៀវ​ទេសចរណ៍​ជាង​ ៦ម៉ឺន​នាក់​ ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ចិន​-​​វៀតណាម​

ភ្នំពេញ៖ ក្នុងរយៈ​ពេល​ពិធីបុណ្យចូលឆ្នាំចិន-​វៀតណាមចាប់ពីថ្ងៃទី ១៨ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៥ ខេត្តព្រះ​សីហនុ ទទួលបាន​ភ្ញៀវទេសចរជាតិ និងអន្តរជាតិមានចំនួន ​៦២.៩៧៦នាក់​ កើនឡើងជាងពិធី បុណ្យ​ចូលឆ្នាំចិន-វៀតណាម ២០១៤ ចំនួន ២៧.២២%។ ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ លោក នូ សុផល កំណើនភ្ញៀវទេសចរគឺដោយសារខេត្តព្រះសីហនុ ជាខេត្ត​ទេសចរណ៍​តភ្ជាប់ជាមួយខេត្តកំពត…

កម្មវិធី “Facebook Now” របស់​ក្រុមហ៊ុន Smart បានធ្វើអោយ បណ្តាញ​ហ្វេ​ស​ប៊ុកដ៏​មាន​ប្រជាប្រិយភា​ពកា​ន់តែមាន​ភាពងាយស្រួល​ជាង​មុន​និង​មិន​ធ្លាប់​មាន​ពីមុនមក​

​សព្វថ្ងៃ​នេះ​ក្រុមហ៊ុន Smart បាន​ប្រកាស​ពី​ការចាប់ផ្តើម​នៃ​កម្មវិធី “Facebook Now” ដែល​ផ្តល់ជូន​អតិថិជន​របស់​ខ្លួន ក្នុង​ការប្រើប្រាស់​ហ្វេ​សប៊ុក​អោយ​កាន់តែ​មាន​ភាពងា​យ​ស្រូល​ជាមួយនិង​គំរោង​Facebook Unlimited ការចុះ​ឈ្មោះ​ប្រើ Facebook ដោយ​ប្រើ​លេខ​ទូរស័ព្ទ Facebook USSD និង លេង Facebook តាមរយៈ​ការផ្ញើរ​សារ​។​ ​កម្មវិធី​នេះ​អនុញ្ញាត​ឱ្យ​អតិថិជន Smart បង្កើត​គណនី​Facebook…

ក្រុម​ជនខិលខូច​កាប់​ទន្ទ្រាន​ព្រៃឈើ​តំបន់​ហាមឃាត់​ក្បាលឆាយ​ប្រភព​ទឹកស្អាត​នៅតែ​មាន​សកម្មភាព​យ៉ាង​ផុលផុស​ផ្គើន​និង​សេចក្តី​ថ្លែង​ការ​របស់​អាជ្ញាធរខេត្ត​

​ខេត្ត​ព្រះសីហនុៈ​បើ​ទោះជា​អាជ្ញាធរ​ខេត្ត​ចេញ​សេចក្តី​ថ្លែង​បង្ហាញ​ពី​គោល​ជំហរ​ការពារ​ដី​ព្រែ​ឈើ​តំបន់​ក្បាលឆាយ​ដែលជា​ប្រភព​ផ្គត់ផ្គង់​ទឹកស្អាត​តែមួយគត់​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ខេត្ត​ព្រះសីហនុ​ព្រមទាំង​ធ្វើ​ការព្រមាន​យ៉ាងធ្ងន់ធ្ងរ​ផងដែរ​ចំពោះ​ជន​ខិលខូច​ដែល​មាន​ការពា​ក់ពន្ធ័​ចូល​ទៅ​កាប់​បំផ្លាញ​ព្រែឈើ​ទន្ទ្រាន​វាទទី​យក​ដី​តំបន់​នោះ​តាំង​ទីលំនៅ​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លូន​ខុសច្បាប់​យ៉ាងណា​ក៍ដោយ​។​ប៉ុន្តែ​សំរាប់​ក្រុម​ជនខិលខូច​ទាំងនោះ​ពូកគេ​ហាក់​មិន​បាន​ខ្វាយខ្វល់​អ្វី​ទាំងអស់​តែ​ផ្ទុយទៅវិញ​សកម្មភាព​ពូកគេ​នៅតែ​បន្ត​យ៉ាង​ផ្គើន​ព្រមទាំង​មាន​ការគៀងគរ​ប្រមូលផ្តុំ​គ្នា​ក្នុង​គោលដៅ​ធ្វើ​ការតវ៉ា​ជាមួយ​អាជ្ញាធរ​ខេត្ត​ទៀតផង​។​ដោយ​ភាពក្លាហាន​នែ​ក្រុម​ប្រជាពលរដ្ឋ​ខិលខូច​ទាំងនោះ​ត្រូវបាន​គេ​សង្ស័យថា​ពូកគេ​មាន​អង្គការ​ក្រៅ​រាជរដ្ឋាភិបាល​មួយ​ចំនូ​ន​នៅ​ពីក្រោយ​ខ្នង​ជា​អ្នកជំរុញ​និង​គាំទ្រ​ក្នុង​រឿង​នេះ​។​ .​ជុំវិញ​បញ្ហារ​ខាងលើ​នេះ​ឯកឧត្តម តេង សា​វុង រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​កាលពី​ថ្ងៃ​ទី ១៧ ខែវិច្ឆិកា​ឆ្នាំ​២០១៤​ក៍​គេ​សង្កេតឃើញ​មាន​វត្តមាន​ចុះ​ទៅ​ធ្វើការ​ពិនិត្យ​មើល​ជាក់ស្តែង​អំពី​ស្ថានភាព​ប្រជាពលរដ្ឋ​ដែល​កំពង់រ​ស់បែប​អានាធិបតេយ្យ​ក្នុង​តំបន់​ក្បាល់ឆាយ​នេះ​ផង​ដែរ​។​ ​ ​.​លោក​ឈិត សុខុន អភិបាល​នែ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ​បាន​មានប្រសាសន៍​បញ្ជាក់​ថា​ទីតាំង​ដី​តំបន់​ដែល​ប្រជាពលរដ្ឋ​កំពង់​បោះជំរុំ​សាងសង់​ខ្ទម​.​ផ្ទះ​រស់នៅ​យ៉ាង​អនាធិបតេយ្យ​ខាងលើ​នោះ​អាជ្ញាធរ​ខេត្ត​កំពង់​ចុះ​ពិនិត្យ​មើល​ជាក់ស្តែង​និង​ធ្វើការ​ស្រង់​មតិ​នែ​ប្រជាពលរដ្ឋ​ទាំងនោះ​រក​មើល​អ្នក​ដែល​មិន​មាន​ដី​រស់នៅ​ពិតប្រាកដ​ដើម្បី​ធ្វើ​ការដោះស្រាយ​ផ្តល់​ដីធ្លី​កម្មសិទ្ធិឲ្យ​ពូកគាត់​បាន​រស់នៅ​ស្របច្បាប់​ពីព្រោះ​អជ្ញាធរ​ខេត្ត​បាន​រៀបចំ​ដី​ជា​ឡូរ៏ៗ​រូ​ច​ជា​ស្រេច​ហើយ​នៅ​ឯ​ស្រុក​ស្ទឹងហាវ​សំរាប់​ទុក​ចែក​ជូន​ប្រជាពលរដ្ឋ​ដែល​មិន​មាន​ដី​ពិតប្រាកដ​។​ហើយ​សំរាប់​ដី​តំបន់​ជំរាល​ក្បាលឆាយ​នេះ​អជ្ញាធរ​និង​ចាត់​វិធាន​អនុវត្ត​ន៏​ច្បាប់​យ៉ាង​ម៉ឺងម៉ាត់​ធ្វើ​ការបោះសម្អាត​ឲ្យ​អសស់​មិន​អនុញាត្តិ​ឲ្យ​កើត​មាន​តទៅទៀត​នោះ​ឡើយ​ហើយ​ប្រជាពលរដ្ឋ​ធ្វើ​ការប្រឆាំង​តវ៉ា​ទាំង​បំពាន​អាច​ប្រឈរ​មុខ​ការផ្តន្ទាទោស​តាម​និតីវិធី​នែ​ច្បាប់​មិន​អាច​គេ​ចរូច​នោះឡើយ​។​ .​លោកឈិត​សុខុន​អភិបាលនែគណៈ​អភិបាលខេត្ត​ព្រះសីហនុ​ជុំវិញ​បញ្ហារ​ភាពអនាធិបតេយ្យ​ខាងលើនេះ​លោក​បាន​ធ្វើ​ការអំពាវនាវ​ផង​ដែរ​ទៅ​ដល់​ក្រុម​មន្ត្រី​រាជការ​.​កងកំលាំង​ប្រដាប់​អាវុ​រូម​និង​អង្គការសង្គ​ម​ស៊ីវិល​បើសិនជា​មាន​ការពា​ក់ព​ន្ធ័​ធ្វើជា​ខ្នង​បង្អែ​ករូម​គំនិត​ក្នុង​បទល្មើស​ខាងលើ​នេះ​សូម​មេត្តា​ដក់​ខ្លូន​ឲ្យអស់​ជាសវាង​ប្រឈរមុខ​និង​ផ្លូវច្បាប់​ពីព្រោះ​ចំណាតការ​របស់​អជ្ញាធរខេត្ត​ព្រះសីហនុ​នៅ​តែ​បន្តរ​ហូ​ត​មិន​មាន​ការយោគយល់​នោះឡើយ​។​ ​ ​.​គូរ​រំលិក​ផង​ដែរ​ថា​ដី​តំបន់​អនុក្រិត្យ​ជំរាល​ក្បាលឆា​យ​ខាងលើ​នេះ​មាន​ទំហំ​៦០២០២​ហិកតា​ប៉ុន្តែរ​ដី​ព្រែ​ឈើ​ទាំង​នោះ​បច្ចុប្បន្ន​មួយ​ចំនូ​ន​ត្រូវបាន​គ្រប់គ្រង​ដោយ​កម្ម​សិទ្ឋិ​ឯកជន​និង​មួយ​ចំនូ​ន​ទៀត​ត្រូវបាន​ប្រជាពលរដ្ឋ​ចូលមក​រស់នៅ​កាន់កាប់​ដោយ​ខុសច្បាប់​បង្ករ​ភាព​អានាធិបតរយ្យ​រូម​និង​ការ​កាប់បំផ្លាញ​ព្រែឈើ​ជា​ប្រចាំ​យ៉ាង​រង្គាល​ផងដែរ​។​សកម្មភាព​លូច​កាប់​ព្រែ​ឈើ​វាទី​យក​ដី​តំបន់​ខាងលើ​នេះ​មិន​មាន​ប្រជាពលរដ្ឋ​មក​ពី​រណា​នោះទេ​គឺ​ប្រជាពលរដ្ឋ​ខិលខូច​ដែល​រស់នៅ​តំបន់​នោះ​តែម្តង​ដោយ​ពូកគេ​បាន​លូច​ធ្វើ​សកម្មភាព​កាប់​ព្រែ​ឈើ​នៅ​ពេលយប់​ជា​ហូរហែរ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ដោយ​ក្នុង​១​ឆ្នាំៗ​ការ​លូច​កាប់បំផ្លាញ​ព្រែ​ឈើ​វាតទី​យក​ដី​មិនតិច​ជាង​ពី​៥០​ទៅ​៧០​ហិកតា​នោះ​ឡើយ​៕ ​

នាវា​ទេសចរ​ពីរ​គ្រឿង​នាំ​ភ្ញៀវទេសចរ​ជាង ២ ០០០​នាក់ ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​

​ខេត្ត​ព្រះសីហនុ​៖​លោក​វរ​សេ​នីយ៌ឯក ស៊ា​ង ឡេង ប្រធាន​ប៉ុស្តិ​ច្រកទ្វា​អន្តរជាតិ​ក្រុងព្រះសីហនុ​បានឪ្យដឹងថា នៅវេលា​ម៉ោង​៧ ថ្ងៃទី​០៤ ខែ​ធ្នូ​ឆ្នាំ​២០១៤ នាវា​ទេសចរណ៌​ឈ្មោះ SAPPHIRB PRINCESS សញ្ជាតិ BRITISH បណ្តោយ ២៨៨៣៣​ម៉ែត្រ ទ​ទឺង ៣៧.៧៥​ម៉ែត្រ មាន​នាវិក​បំរើ​ការងារ​សរុប​ចំនួន​១.០៩១​នាក់​។ នាវា SAPPHIRB PRINCESS…

ជនរងគ្រោះ​ដែល​ប្រទះ​ឃើញ​លង់ទឹក​នៅ​កណ្តាល​សមុទ្រ​នោះ​បាន​រូ​ច​ផុតពីរ​សេចក្តីស្លាប់​ហើយ​

​ខេត្ត​ព្រះសីហនុ​៖​រហូត​មក​ថ្ងៃនេះ​បុរស​ម្នាក់​ដែល​កំលាំង​សមត្ថកិច្ច​នគរបាល​ទេសចរណ៍​ជិះទូក​ប្រទះ​ឃើញ​លង់ទឹក នៅក្បែរ​កោះរ៉ុង កាលពី​យប់​ថ្ងៃ​ទី ២៨ ខែ វិច្ឆិកា ឆ្នាំ ២០១៤ នៅក្នុង​លំហ​សមុទ្រ​នោះ​នៅ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​បណ្ណ័​និង​និយាយស្តី​ឲ្យបាន​ច្បាស់លាស់​នៅឡើយ​ទេ​បើទោះជា​សុខភាព​របស់​គាត់​បាន​ធូរស្បើយ​ហើយ​ក៍ដោយ​។ ​ ​លោក​វេជ្ជៈបណ្ឌិត​សេង​ណុង​ប្រធាន​មន្ទីរពេទ្យបង្អែក​ចំការចេក​បានអោយដឹង​ថា​ជនរងគ្រោះ​ខាងលើ​បាន​មក​ដល់​កន្លែង​លោក​រយៈពេល​ប្រមាណ​១​សប្តាហ៍​ហើយ​បន្ទាប់ពីរ​រូប​គាត់​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ទេសចរណ៍​ធ្វើការ​ស្រង់​ពី​ក្នុង​ទឹកសមុទ្រ​យកមក​ប្រគល់​អោយ​ក្រុម​គ្រូពេទ្យ​បង្អែក​ចំការចេក​ក្រុងព្រះសីហនុ​ដើម្បី​ជូ​យ​សង្គ្រោះ​។​រ​ហូរ​មក​ដល់ពេលនេះ​អាការៈ​ជនរងគ្រោះ​បាន​រូចផុត​ពី​គ្រោះថ្នាក់​ដល់​អាយុជីវិត​និង​មាន​សុខភាព​ល្អ​ប្រសើរ​ជា​ធម្មតា​វិញ​ហើយ​ប៉ុន្តែរ​ជនរងគ្រោះ​ហាក់​នៅ​មាន​ការភ័យខ្លាច​មិន​អាច​និយាយស្តី​អ្វី​ឲ្យបាន​ច្បាស់លាស់​នៅឡើយ​ទេ​សូម្បី​តែ​អត្តសញ្ញាណ​ខ្លួនឯង​ក៏​ពុំ​ស្គាល់​ដែរ​។​ .​ហើយ​ជុំវិញ​ការគ្រោះថ្នាក់​លង់ទឹក​នេះ​គេ​មក​ដឹង​ថា​មកពី​មូលហេតុ​អ្វី​នោះ​ទេ​ហើយ​អ្វី​ដែល​គូរឲ​យ​ចាប់អារម្ម​នោះ​គឺ​ជនរងគ្រោះ​ត្រូវបាន​គេ​ប្រទះ​ឃើញ​លិចអណ្តែតៗ​នៅ​កណ្តាល​សមុទ្រ​តែម្តង​ឯង​មិនឃើញ​ទូក​នេសាទ​ឬ​ទូក​ដឹក​ទំនិញ​ផ្សេងៗ​នៅក្បែរ​នោះ​ទេ​។​ស​រុម​សេចក្តី​មក​ជនរងគ្រោះ​ចាត់ទុក​ជា​សំណាង​ពាស់​ដែល​បាន​ជូ​យ​និង​ទូក​សមត្ថកិច្ច​ហើយ​ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​ជូ​យ​ស្រង់​នាំយក​មក​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ​ធ្វើការ​ជូ​យ​សង្គ្រោះ​ទាន់​ពេលវេលា​បើ​មិន​អញ្ចឹង​ទេ​នោះ​ប្រហែលជា​ត្រូវ​ស្លាប់​នៅក្នុង​លំហរ​សមុទ្រ​បាន​ទៅហើយ​។​ .​ប៉ុន្តែរ​ទោះជេ​ជា​យ៉ាងណាក៍ដោយ​ទាក់ទិន​បញ្ហា​ខាងលើ​នេះ លោក​វេជ្ជបណ្ឌិត សេង ណុង​ប្រធាន​មន្ទីរពេទ្យបង្អែក​ចំការចេក​សូម​អំពាវនាវ​ដល់​ក្រុមគ្រួសារ​ក៍​ដូច​ជា​បងប្អន​ណាបាន​ស្គាល់​ជនរងគ្រោះ​ខាងលើបើ​បាន​ដឹង​និង​ស្គាល់​ហើយ​ប្រញាប់ប្រញាល់​មក​ខេត្ត​ព្រះសីហនុ​ដើម្បី​ទទួល​យក​ជនរងគ្រោះ​ត្រឡប់ទៅផ្ទះ​វិញ ។ ​

ក្រុមហ៊ុន​ម៉ុង​ឬ​ទ្ធី​គ្រុប​អភិវឌ្ឍន៌​ប្រកបដោយ​វិសាលភាព​ខ្ពស់​ផ្នែក​​កសិឧស្សាហកម្ម​នៅ​ខេត្ត​ព្រះសីហនុ​ ​

​ឯកឧត្តម​បណ្ឌិត ម៉ុង ឬ​ទ្ធី ប្រធាន​គណះកម្មការ​ទី​៣ ព្រឹទ្ធិ​សភា និង​ជាស្ថ​បនិក​ក្រុមហ៊ុន​ម៉ុង ឬ​ទ្ធី​គ្រុប បាន​មាន​ប្រសា​សន៌ថា ក្រុមហ៊ុន​បាន​ទទួល​សិទ្ធិ​វិនិយោគ​ពី​រាជរដ្ឋាភិបាល​កម្ពុជា ដាំ​ដំណាំ​ដូងប្រេង​នៅក្នុង​ខេត្ត​ព្រះសីហនុ​ចាប់ពី​ឆ្នាំ​១៩៩៥​មក​ម្លេះ ដោយ​យើង​ជ្រើសរើស​យក​ពូជ​ដូងប្រេង​ពី​ក្រៅ​ប្រទេស​យក​មក​បណ្តុះរ​ហូត​ដល់​ឆ្នាំ​១៩៩៧ បាន​ធ្វើ​ការដាំដុះ​និង​ពង្រីក​ផ្ទៃដី​ប្រកប​ដោយ​វិសាលភាព រហូតមកដល់​សព្វថ្ងៃ​នេះ​នឹង​កំពុង​ទទួលបាន​ផល​ជា​ទី​ពេញចិត្ត ។​ ​ឯកឧត្តម​បណ្ឌិត​បាន​បន្តថា ក្រៅពី​ដំណាំ​ដូង​ប្រេង ក្រុមហ៊ុនក៌​បាន​ធ្វើការ​អភិវឌ្ឍន៌​ដាំ​ដំណាំ​កៅស៊ូ​នៅលើ​ផ្ទៃដី​ចំនួន ២៥០០​ហិកតា រហូតមកដល់​ពេលនេះ​កំពុង​ទទួលបាន​ជៀ​ជរ័ជា​បណ្តើរៗ ហើយ​នៅ​ដើមឆ្នាំ​២០១៥​ខាងមុខនេះ…