ជនសង្ស័យ​ម្នាក់​បាន​យក​ដប​ស្រា​វាយ​ទៅលើ​ជនរង្គ្រោះ​បណ្តាល​ឲ្យ​បែកក្បាល​ហូរ​ឈាមម​ញ្ជូ​ន​ទៅ​មន្ទីរពេទ្យ​

​បន្ទាយមានជ័យ​៖​បុរស​ម្នាក់​ទាស់​ពាក្យសំដី​គ្នា​បន្តិច​បន្ទួច​សោះ​ឈាន​យកដប​ទៅ​វាយ​ក្បាល​មនុស្ស​ស្រី​បែកក្បាល​ហូរឈាម​ស្រោច​ពេញ​មុខ​ជនសង្ស័យ​អាវុធហត្ថ​ឃាត​ខ្លួន​រួច​បញ្ជូន​ទៅ​តុលាការ​។​ករណី​ហឹង្សា​ដោយ​ចេតនា​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​២៤​ខែវិច្ឆកា​ឆ្នាំ​២០១៤​នៅ​ខ្លឹប​ឌី​ស្កូថា​ចដោ​ន​ក្រុង​ប៉ោយ​ប៉ែត​ខេត្ត​បន្ទាយមានជ័យ​។​លោក ឧត្តមសេនីយន៍ ត្រី​ឪ​បូ​រិន្ទ​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​បាន​ប្រាប់ថា ជនរងគ្រោះ​មានឈ្មោះ កើត​ស្រី​តី ភេទ​ស្រី អាយុ​២២​ឆ្នាំ អាស័យដ្ឋាន​ភូមិ​អូរ ១​សង្កាត់​២​ក្រុង​មិត្តភាព​ខេត្ត​ព្រះសីហនុ ចំណែក​ជនសង្ស័យ​មាន​ឈ្មោះ សុច​សំអឿន ភេទ​ប្រុស អាយុ​២0​ឆ្នាំ អាស័យដ្ឋាន ខ្នាច​រមាស ឃុំ​ខ្នាចរមាស ស្រុក​បរ​វិល​ខេត្ត​បាត់ដំបង​អ្នក​ទាំង​ពីរ​ស្នាក់​នៅ​ក្រុង​ប៉ោយ​ប៉ែត​។​លោក​ឪ​បូ​រិន្ទ​បញ្ជាក់​ទៀត​ថា​មុនពេល​កើតហេតុ នៅ​ថ្ងៃ​យប់​ទី​២៤​ខែវិចិ្ឆកា​ឆ្នាំ​២០១៤​នោះ​ឈ្មោះ​កើត​ស្រី​តី​និង​ឈ្មោះ​សុច​សំអឿន​អ្នក​ទាំង​ពីរ​បាន​ចូល​ក្លឹប​ឌិ​ស្កូថា​ចដោ​ន ក្រុង​ប៉ោយប៉ែត ដោយ​អង្គុយ​តុ​ក្បែរ​គ្នា​ដោយ​ចៃដន​តែ​អ្នក​ទាំង​ពុំ​ដែល​ស្គាល់​គ្នា​ទេ​.…

ភ្ញៀវ​ទេសចរណ៍​ជនជាតិ​សាំង​ហ្គា​ពួរ​រិះគន់​គណៈកម្មការគ្រប់​គ្រង​ឆ្នេរសមុទ្រ​ខេត្ត​ព្រះសីហនុ​ថា​មិន​មាន​ការ​ទ​ទូល​ខុសត្រូវ​អនាម័យ​និង​បរិស្ថាន​ឆ្នេរ​

​ខេត្ត​ព្រះសីហនុ​៖​ភ្ញៀវ​ទេសចរណ៍​ជនជាតិ​សាំង​ហ្គា​ពួរ​ចំនូ​ន​ប្រមាណ​៤​នាក់​ខណៈ​ពេល​បាន​ដើរ​លេង​កម្សាន្ត​តាម​បណ្តោយ​ឆ្នេរ​សមុទ្រ​តំបន់​អូរ​ឈើទាល​(​ចំណុច​ក្រុម​ហ៊​ន​សុខ​គង់​)​ប្រទះ​ឃើញ​អូរ​មួយ​ដ៍​ធំ​ត្រូវបាន​គេ​បើក​បង្ហូរទឹក​សម្អុយ​ចាក់​ចូល​សមុទ្រ​ដែល​មាន​ក្លិនស្អុយ​គូរឲ្យ​ខ្ពើមរអើម​ផង​នោះ​ក៍​បាន​ធ្វើការ​រិះគន់ត្រ​ង់ៗ​ទៅលើ​ការគ្រប់គ្រង​ឆ្នេរសមុទ្រ​របស់​អជ្ញាធ​ក្រុង​.​ខេត្ត​ព្រះសីហនុ​ថា​នេះ​ជាកា​មិន​ទ​ទូល​ខុស​ត្រូវ​ដ៍​ធំ​មួយ​របស់​អជ្ញាធរ​ក្រុង​.​ខេត្ត​ព្រះសីហនុ​ដែល​ជា​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​បំផុត​សំរាប់​វិស័យ​ទេសចរណ៍​ពីព្រោះ​ខេត្ត​ព្រះសីហនុ​នេះ​អាច​ទាក់ទាញ​ភ្ញៀវ​ទេ​ចរណ៍​មក​លេង​កម្សាន្ត​បាន​ច្រើន​គឺ​ពឹងផ្អែក​តែ​ទៅលើ​ឆ្នេរសមុទ្រ​តែប៉ុណ្ណុះ​។​ .​ក្រុម​ភ្ញៀវ​ទេសចរណ៍​ជា​ជនជាតិ​សាំង​ហ្គា​ពួរ​ដដែល​បាន​និយាយ​យ៉ាងខ្លី​ថា​ពូកគេ​ដូចជា​មាន​អា​រម្ម​សោកស្តាយ​ណាស់​ចំពោះ​ទិដ្ធភាព​ឆ្នេរ​ដូច​ច្នេះ​។​ ​ការ​បង្ហូរទឹក​សម្អុយ​ចាក់​ចូល​សមុទ្រ​បែប​នេះ​មិនមែន​មាន​តែ​មួយ​កន្លែង​នេះ​ទេ​គឺ​មាន​ច្រើន​កន្លែង​ណាស់​ត្រូវបាន​គេ​ធ្វើ​ជា​លូ​ឬ​ទុយូ​លូ​ច​បង្កប់​ដើម្បី​បង្ហូរទឹក​សម្អុយ​ចាក់​ចូល​សមុទ្រ​ជាប្រចាំ​ដូចជា​ឆ្នេរ​តំបន់​លំហែកាយ​.​ឆ្នេរ​ខាងមុខ​សាលាខេត្ត​ចំណុច​កាស៊ីណូ​(​ហ្វេ​ន​ខូ​).​ឆ្នេរ​ប្រាំពី​ជាន់​.​ឆ្នេរ​អូរ​ឈើទាល​តំបន់​អតីត​បន្ទាយ​PM​ចាស់​ជាដើម​និង​មាន​កន្លែង​ខ្លះ​ទឹក​សម្អុយ​ត្រូវបាន​គេ​បង្ហូរ​តាម​អូរ​ចាក់​ចូល​សមុទ្រ​ត្រង់​តែម្តង​។​ទាំងនេះ​គឺជា​បញ្ហា​រដ៍​ធំ​មួយ​ដែល​អជ្ញាធរ​ក្រុង​.​ខេត្ត​គូរ​មាន​ការចុះ​ទៅ​ពិនិត្យមើល​ខ្លះ​ហើយ​ដើម្បី​មាន​វិធាន​ទប់ស្កាត់​កែលំអរ​ឡើងវិញ​ឲ្យមាន​សោភណ្ណ័ភាព​អនាម័យ​និ​ង​បរិស្ថាន​ល្អ​ឲ្យ​ស្រប​ទៅ​និង​ឋានៈ​ដែល​ទ​ទូល​បាន​ជាប់​ជា​សមាជិក​ឆ្នេរសមុទ្រ​ល្អ​ស្អាត់​បំផុត​នៅលើ​ពិភពលោក​។​ ​គូរ​បញ្ជាក់​ផង​ដែរ​ថា​ក្រៅពី​ផលប៉ះពាល់​ពីរ​ការបង្ហូ​រ​ទឹក​សម្អុយ​ចាក់​ចូល​សមុទ្រ​បច្ចុប្បន្ន​ឆ្នេរសមុទ្រ​ក្នុង​ខេត្ត​ព្រះសីហនុ​ដែល​អាច​បំរើរ​សេវា​ភ្ញៀវ​ទេសចរណ៍​មក​លេង​កម្សាន្ត​នៅ​មាន​តិច​ទូច​ណាស់​គឺ​មិន​គ្រប់​តំ​រ៉ូវ​ការនិង​កំណើន​ភ្ញៀវទេសចរ​ណ៍បច្ចុប្បន្ន​នោះ​ទេ​ពីព្រោះ​ឆ្នេរសមុទ្រ​សំខាន់ៗ​ចំនូ​ន​៧​ទៅ​៨​កន្លែង​ត្រូវបាន​គេ​ពុះ​ច្រៀក​ប្រគល់​ទៅឲ្យ​ក្រុមហ៊ុន​ឯ​កជនគ្រប់គ្រង​អស់​ទៅ​ហើយ​ដូចជា​ឆ្នេរ​៧​ជាន់​ឬ​ហៅ​ថា​ឆ្នេរ​ឯករាជ​ប្រវែង​ប្រមាណ​១​ពាន់​ម៉ែត្រ​នៅសល់​សំរាប់​ភ្ញៀវ​ទេសចរណ៍​លេង​កម្សាន្ត​ប្រវែង​តែ​១៥០​ម៉ែត្រ​ប៉ុណ្ណោះ​រីឯ​ឆ្នេរ​អូរ​ឈើទាល​ប្រវែង​ជាង​២​ពាន់​ម៉ែត្រ​នៅសល់​ប្រមាណ​១​ពាន់​ម៉ែត្រ​រូ​ម​និង​ឆ្នេរ​ឯករាជ​.​ឆ្នេរ​ព្រែកត្រែង​.​ឆ្នេរ​អូរត្រេះ​.​ឆ្នេរ​អូរ​តែ​ល​សុខា​.​ជាដើម​សុទ្ឋសឹង​ប្រគល់ឲ្យ​ក្រុមហ៊ុន​ឯកជន​កាន់កាប់​អស់​ទៅហើយ​និង​មួយ​ចំនូ​ន​ក្លាយទៅជា​កម្មសិទ្ធិ​ឯកជន​ស្របច្បាប់​តែ​ម្តង​។​ ​ការប្រគល់​ដី​ឆ្នេរ​ទៅឲ្យ​ក្រុមហ៊ុន​ឯកជន​កាន់កាប់​គ្រប់​គ្រង​ហើយ​ក្រុមហ៊ុន​ទាំងនោះ​មិន​មាន​សកម្មភាព​អភិវឌ្ឍន៍​ហើយ​ថែមទាំង​ធ្វើ​របង​ថ្ម​បិតបាំង​យ៉ាង​ជិត​មិន​ឲ្យ​មនុស្សម្នា​ចេញចូល​ដូចនេះ​វា​ជា​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​លើ​វិសយ័​ទេសចរណ៍​ជាតិ​និង​ជីវភាព​ប្រជាពលរដ្ឋ​រស់នៅ​លើទឹក​ដី​ខេត្ត​ព្រះសីហនុ​ផងដែរ​។​ចំណុច​ដូច​បាន​លើកឡើង​នេះ​បើ​រាជរដ្ឋាភិបាល​នៅតែ​បណ្តោយ​និង​មិន​គិតគូរ​ឲ្យបាន​ដិត​ដល់​ហើយ​ចេះតែ​ជឿ​លើ​មន្ត្រី​ពុករ​លូ​យ​ក្រោយ​ឱវាទ​ច្បាស់​ជា​វី​វរហើយ​៕​

ក្រុមហ៊ុនអេហ្សិត​កំពុង​ដំណើរការអ​នុវ​ត្ត​គម្រោង​សាងសង់​ពង្រី​ក​ផ្លូវ​នៅក្នុង​តំបន់​ភូមិសាស្ត្រ​ដែល​មាន​ចរាចរណ៏​មមាញឹ​ក​និង​នៅលើ​កំណាត់​ផ្លូវ​កោង​និង​កំណាត់​ផ្លូវ​ដែល​អាច​បង្កឲ្យមាន​គ្រោះថ្នាក់​ចរាចរណ៍​

​កំពង់ស្ពឺ​៖​បន្ទាប់​ពី​រដូវភ្លៀង​បាន​កន្លងផុតទៅ​ក្រុម​ការងារ​សាងសង់​និង​ពង្រីក​ផ្លូវជាតិ​លេខ​៤​របស់​ក្រុមហ៊ុនអេហ្សិត​បាននិ​ង​កំពុង​ដំណើ​របើក​ការដ្ឋាន​ពង្រីក​ផ្លូវ​នៅក្នុង​ភូមិសាស្ត្រ​ទីប្រជុំជន​ស្មាច់​ដែង ការពង្រីក​ផ្លូវ​នេះ​គឺ ត ភ្ជាប់​ពី​ផ្សារ​ទៅ​ចំណោត​ប៊ិត​ត្រាង​(​ចំនុច​គីឡូម៉ែត្រ​លេខ ២១១)​។​ ​ឆ្លើយតប​ជាមួយ​អ្នក​សា​ព័ត៌មាន​លោក​ប្រធាន​ការដ្ឋាន​បាន​មាន​ប្រសា​ស​ន៏​ថាៈ​ក្រុម​លោក​គឺជា​អ្នក​អនុវត្ត​គម្រោង​ពង្រីក​ផ្លូវ​នៅតាម​កំណាត់​ផ្លូវ​ខ្លីៗ​តាម​តំបន់​ភូមិសាស្ត្រ​ដែល​មាន​ចរាចរ​មមាញឹក​និង​លើ​កំណាត់​ផ្លូវ​កោង​និង​កំណាត់​ផ្លូវ​ដែល​អាច​បង្កឲ្យមាន​គ្រោះថ្នាក់​ចរាចរណ៍​។​សម្រាប់​គម្រោង​នៅ​កន្លែង​នេះ​យើង​ត្រូវ​ពង្រីក​ផ្លូវ​បន្ថែម​ប្រមាណ​2,5​ម៉ែត្រ​សងខាង​និង​មាន​ប្រវែង​ប្រមាណ​ជាង​២​គីឡូម៉ែត្រ​។​ដូចគ្នានេះដែរ​ប្រមាណ​ជា​ពីរ​បី​សប្តាហ៍​ខាង​មុខ​នឹង​មាន​ក្រុមការងារ​មួយ​ក្រុម​ទៀត​មក​បើក ការដ្ឋាន​ជិត​នេះ​ដែរ​គឺ​នៅក្បែរ​ចំណោត​អូរ​ត្រាវ​(​ត្រង់​ចំនុច​គីឡូម៉ែត្រ​លេខ​២១៥)​។​ ​ ​លោក​ជួន​វ៉ាន់​ឌន​ជា​នាយក​កិច្ចការ​ធុរកិច្ច​នៃ​ក្រុមហ៊ុនអេហ្សិត​បាន​មានប្រសាសន៏បំ​ភ្លឹ​បន្ថែម​តាម​រយៈ​ទូរ​សព្ទ័​បាន​ប្រាប់ថា​អំពី​គម្រោង​ការងារ​សំខាន់ៗ​មួយចំនួន​ដែល​ក្រុមហ៊ុន​កំពុង​អនុវត្ត​គឺ​ការងារ​អ៊ុត​បេតុង​កៅស៊ូ​នៅតាម​ដងផ្លូវ​ការពង្រីក​ផ្លូវ​ឲ្យបាន​៤​ជួរ​នៅ​តំបន់​ភូមិសាស្ត្រ​ពី​រាជធានី​ភ្នំពេញ​ការងារ​ពង្រីក​ផ្លូវ​នៅតាម​កំណាត់​ផ្លូវ​ខ្លីៗ​តាម​តំបន់​ភូមិសាស្ត្រ​ដែល​មាន​ចរាចរ​មមាញឹក​និង​នៅលើ​កំណាត់​ផ្លូវ​កោង​និង​កំណាត់​ផ្លូវ​ដែល​អាច​បង្កឲ្យមាន​គ្រោះថ្នាក់​ចរាចរណ៍ ព្រមទាំង​កិច្ចការ​សាងសង់​ជួសជុល​ស្ពាន​លូ​ប្រឡាយ​ការជួសជុល​គ្រឹះ​ផ្លូវថ្នល់​និង​ការងារ​ថែទាំ​ជា​ប្រចាំ​លើ​តួ​ផ្លូវ​ការងារ​គូស​គំនូស​ផ្លូវ​ការងារ​ថែទាំ​និង​បំពាក់​បរិក្ខារ​សុវត្ថិភាព​តាម​ដង ផ្លូវ​ជា​ដើម​។​បច្ចុប្បន្ន​ក្រុមហ៊ុន​មាន​បុគ្គលិក​បំរើ​ការងារ​ប្រមាណ​ជាង​៥០០​នាក់​ក្នុងនោះ​បុគ្គលិក​បំរើ​ការងារ​សំណង់​ប្រមាណ​២៥០​នាក់​និង​បាន​បែងចែក​ទៅតាម​ក្រុម​ឯកទេស​ដែល​មាន​ចំនួន​១៥​ក្រុម​។​ ​ប្រជាពលរដ្ឋ​អាជ្ញាធរ​ដែន​ដី​ក្នុង​តំបន់​បាន​ស្វាគ​ម​ន៏​រីករាយ​ចំពោះ​ការបើក​ការដ្ឋាន​ការអភិវឌ្ឍ​ន៏​របស់​ក្រុមហ៊ុន​ដែល​បង្ក​ការងាយស្រួល​ក្នុងការ​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​ព្រះសីហនុ​។​ប៉ុន្តែ​ក៏​មាន​ការបារម្ភ​ដោយហេតុ​ថា​ផ្លូវ​ស្រួល​មនុស្ស​បើក​លឿន​មិន​គោរព ផ្លាកសញ្ញា​មិន​គោរព​ច្បាប់​។ ពួក​គាត​បាន​លើកឡើង​ថា​អ្នកបើកបរ​ខ្លះ​បាន​បើក​បរទាំង​មាន​ជាតិ​ញៀន​ជាតិ​ស្រវឹង​ក្នុង​ខ្លួន​ជា​ពិសេស​អ្នក​បើក​ឡាន​ដឹក​ជញ្ជូន​ទំនិញ​ធំៗ​ដែល​ជា​ញឹកញាប់​បាន​បង្ក​គ្រោះ ថ្នាក់​ដល់​អ្នកដទៃ​។ ដោយសារ​កត្តា​បែបនេះ​ក្រុមហ៊ុន​បាន​ធ្វើ​សកម្មភាព​បំពាក់​បរិក្ខា​សុវត្ថិភាព​ដូចជា ផ្លាក​ហាម​ជែង ផ្លាក​ឡើង​ចំណោត ផ្លាក​ចុះ​ចំណោត ហាម​ចត​ក្បែ​ចំណោត…

មេធាវី​អត់​កាតគ្រីម្នាក់ ជំនាញ​បោកប្រាស់​ប្រាក់​ជនរងគ្រោះ ត្រួវបាន​កម្លាំង​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ធ្វើការ​ឃាត់ខ្លួន​

​ខេត្ត​ប៉ៃលិន​៖ ជនសង្ស័យ​ម្នាក់ ដែល​គេ​ស្កាល់​ថា ជា​មេធាវី​ជំនាញ​បោកប្រាស់​ប្រជាពលរដ្ឋ ត្រួវបាន​កម្លាំង​សមត្ថកិច្ច​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន ចាប់​ឃាត់ខ្លួន តាម​ពាក្យបណ្តឹង​របស់​ជនរ​ង​គ្រោះ ។ ហេតុ​ការណ៏ចាប់​ឃាត់​ខ្លួន​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១០ និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៤ ស្ថិតក្នុង​ភូមិ​អូរ​ពើត សង្កាត់​ទូល​ល្វា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​។ ​ជនសង្ស័យ​ដែល​ជា​មេធាវី​បោកប្រាស់​ឈ្មោះ…

ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់សោម​ទម្លាក់​ប្រអប់​ថ្ម​ជម្រក សិប្បនិមិ្មត​ចំនួន​១០​ដុំ​ក្នុង​ដែន​សហគមន៌​នេសាទ​ស្រុក​ព្រៃនប់​

​ខេត្ត​ព្រះសីហនុ​៖ កាលពី​ព្រឹក​ថ្ងៃទី​១១ ខែ វិច្ឆិកា ឆ្នាំ​២០១៤ ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់សោម បាន​នាំយក​ប្រអប់​ថ្ម​ជម្រក​សិប្បនិមិ្មត ទៅ​ទម្លាក់ នៅ​ក្មុង​ដែន​នេសាទ​សហគមន៌​ព្រៃនប់​២ ស្ថិតនៅ​មុខ​ឃ្លង​ព្រែក​កំពង់​ចិន ភូមិ​ទួល​សង្កែ ឃុំ​ទឹកថ្លា ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ដោយ​មាន​ការចូលរួម​ពី​ឯកឧត្តម យុទ្ធ ភូថ​ង រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ…

ព្រះអង្គម្ចាស់ អាល់​ប៊ឺត​ទី​២ (Albert II fo Monaco) នៃ​ព្រះរាជាណាចក្រ​ម៉ូ​ណាកូ យាង​ទស្សនកិច្ច​ខេត្ត​ព្រះសីហនុ​

​ខេត្ត​ព្រះសីហនុ ៖​កាលពី​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៤ ព្រះអង្គម្ចាស់​អាល់​ប៊ឹត​ទី​២ (Albert II fo Monaco)​នៃ​ព្រះរាជាណាចក្រ​ម៉ូ​ណាកូ ទ្រង់​យាង​បំពេញ​ទស្សនកិច្ច​លើក​ទី​១ នៅ​ខេត្ត​ព្រះសីហនុ​រយះពេល​១​ថ្ងៃ ក្នុង​គោលបំណង ដើម្បី​ពិនិត្យ​ស្វែងយល់​ពី​ការអនុវត្ត​គម្រោង​គ្រប់គ្រង​ធនធាន​ជលផល​សមុទ្រ​នៅក្នុង​តំបន់​ប្រជុំ​កោះរ៉ុង និង​កោះរុងសន្លឹម ក្នុង​ក្រុង​ព្រះសីហនុ ក្រោម​ជំនួយ​មូលនិធិ​របស់​ព្រះអង្គ​ផ្ទាល់ គាំទ្រ​ដល់​កិច្ច​ការពារ​ជី​វះ​ចម្រុះ​នៅ​បាតសមុទ្រ និង​គ្រប់គ្រង​ជលផល​សមុទ្រ​ក្នុង​ខេត្ត​ព្រះសីហនុ ។ ក្នុង​ឪ​កាស​ដែល​ព្រះអង្គ​ទស្សនកិច្ច​ក្នុង​ខេត្ត​ព្រះសីហនុ…

ភ្ញៀវ​ទេសចរណ៍​ជាតិ​និង​អន្តរជាតិ​មក​លេង​ខេត្ត​ព្រះសីហនុ​ក្នុង​ថ្ងៃ​សំរាក​ព្រះរាជ​ពិធីបុណ្រ​អ៊ុំ​ទូក​អកអំ​បុកសំពះព្រះខែ​ឆ្នាំ​នេះ​មាន​ចំនូ​ន​ច្រើន​គូរឲ្យគត់សម្គាល់​

​ខេត្ត​ព្រះសីហនុ​៖​លោក នូ សុផល មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ​បានឲ្យដឹង​ថា​នៅ​ថ្ងៃ​ឈប់សំរាក​ព្រះរាជ​ពិធី​បុណ្យ​អ៊ុំ​ទូក​អកអំបុក​សំពះ​ព្រះ​ខែ​ឆ្នាំ​នេះ​គ្រាន់តែ​រយៈពេល​២​ថ្ងៃ​គឺ​ចាប់ពីរ​ថ្ងៃ​ទី​០៥​និង​ថ្ងៃ​ទី​០៦ មាន​ភ្ញៀវ​ទេសចរណ៍​ជាតិ​និង​អន្តរជាតិ​ប្រមាណ​ជាង​៦​ម៉ឺន​នាក់​បាន​ធ្វើដំណើរ​មក​លេង​កម្សាន្ត​នៅ​តំបន់​ឆ្នេរសមុទ្រ​ខេត្ត​ព្រះសីហនុ​ក៍​ដូច​ជា​តាម​បណ្តាល​រមណីយដ្ឋាន​ផ្សេងៗ​ជាច្រើន​កន្លែង​ទៀត​ដូច​ជា​រមណីយ៍ដ្ឋាន​ទឹកធ្លាក់​ក្បាល​ឆាយ​.​រមណីយដ្ឋាន​ទឹកធ្លាក់​ថ្ម​រូង​ក្នុងស្រុក​កំពង់សីលា​រួម​និង​តាម​បណ្តា​លកោះ​នានា​មួយ​ចំនូ​ន​ទៀត​ផង​ដែរ​។​ហើយ​សំរាប់​ភ្ញៀវ​ទេសចរណ៍​ថ្ងៃទី​០៧​ក៍មាន​ចំនូ​ន​ច្រើន​គូរឲ្យ​កត់សម្គាល់​ផងដែរ​ប៉ុន្តែរ​មិនទាន់​អាច​កំណត់​បាន​ដោយសារ​តែ​ចំនូ​ន​ភ្ញៀវ​ទេសចរណ៍​ចេះ​តែ​បន្ត​ចូល​មក​ម​ន្ថែ​មទៀត​។​ .​កំណើន​អ្នក​ទេសចរណ៍​ច្រើន​បែប​នេះ​ត្រូវបាន​គេ​វាយ​តំលៃ​ថា​បណ្តាល​មក​ពី​សេដ្ឋកិច្ច​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​មាន​ស្ថេរភាព​ប្រទេសជាតិ​មាន​សុខ​សន្តិភាព​រូ​ម​ផ្សំ​ការរៀបចំ​សន្តិសុខ​សណ្តាប់ធ្នាប់​និង​ការរៀបចំ​សេវាកម្ម​ជូន​អ្នក​ទេសចរណ៍​មាន​ដំណើរការ​ល្អប្រសើរ​ជាង​បណ្តាល​ឆ្នាំមុនៗ​ដូចជា​ការលក់ដូរ​មិន​មាន​ការតំឡើងថ្លៃ​រ​កន្លែង​លក់​អាហារ​មាន​រៀបចំ​ជា​សៀវភៅ​កំណត់តំ​ម្លៃ​មុខម្ហូប​ច្បាស់លាស់​ទទូលស្គាល់​ដោយ​មន្ទីរ​ទេសចរណ៍​ខេត្ត​ហើយ​នៅ​តាម​សណ្ឋាគារ​ឬ​ផ្ទះសំណាក់​ផ្សេងៗ​ក៍​ដូចគ្នា​ដែរ​គឺ​មាន​ភ្ញៀវ​ទេសចរណ៍​ចូលទៅ​ស្នាក់នៅ​ពេញៗ​បន្ទប់​ហើយ​រក្សា​បាន​នៅ​តម្លៃ​ប្រាកដប្រជា​តាម​ការប្រកាស់​របស់​អជ្ញាធរ​ខេត្ត​ពោលគឺ​ប្រជាពលរដ្ឋ​ដែល​ជា​អាជីវករ​មាន​ការយល់​ដឹង​ល្អប្រសើរ​ជាង​មុន​ពាក់​ពន្ធ័​លើ​សេវាកម្ម​បំរើភ្ញៀវ​ទេសច​រណ៍​។​ .​នៅ​ក្នង​ខណៈពេល​ដែល​មាន​ភ្ញៀវ​ទេសចរណ៍​មក​លេង​កម្សាន្ត​ដូចនេះ​យើង​សង្កេតឃើញ​ថា​បណ្តាល​សន្តិ​សុខ​ត្រូវបាន​គេ​រឹតបន្តឹង​ទាំងថ្ងៃទាំងយប់​ដើម្បី​បញ្ជៀ​ស​គ្រោះថ្នាក់​ចរាចរណ៍​ផង​និង​ទប់ស្កាត់​អំពើចោរកម្ម​ចោរ​លូច​ចោរឆក់​ពី​សំណាក់​កងសន្តិសុខ​ប៉ូលីស​និង​កងរាជអាវុធហត្ថ​ហើយ​ប្រជាពលរដ្ឋ​អ្នក​ប្រកប​របរ​អជីវ​កម្ម​ផ្សេងៗ​ក៍​សប្បាយរីករាយ​ជាមួយ​សេវាកម្ម​របស់​ខ្លូន​ដោយ​សហការ​ជាមួយ​អាជ្ញាធរ​បាន​ល្អប្រសើរ​៕ ​

តៃ​កុង​រថយន្ត​ក្រុង​របស់​ក្រុមហ៊ុន​ដឹក​អ្នកដំណើរ​(​រិទ្ធី​មន្នី​)​ក្រុងភ្នំពេញ​.​ខេត្ត​ព្រះសីហនុ​មាន​ចរិក​មនុស្ស​ព្រែ​មិន​មាន​ការទទូលខុ​ស​ត្រូវលើ​ការខូចខាត​ទ្រព្យសម្បត្តិ​ភ្ញៀវ​

​ខេត្ត​ព្រះសីហនុ​៖​មាន​ការភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​ដោយសារតែ​តុង​រថយន្ត​ដឹក​អ្នកដំណើរ​របស់​ក្រុមហ៊ុន​(​រិទ្ធី​មុន្នី​)​បាន​ដំឡើង​សម្លេង​យ៉ាង​តឹង​ស​សែ​រក​ឈ្លោះ​ជាមួយ​ភ្ញៀវ​ដែល​ជិះ​លើ​រថយន្ត​របស់​ខ្លូន​មកពីរ​ទីក្រុង​ភ្នំពេញ​មក​ក្រុង​ព្រះសីហនុ​ពាក់​ពន្ធ័​រឿង​ខូចខាតទ​ទឹក​អង្ករ​ពី​ប៉ាវ​។​តែ​កុង​រថយន្ត​ម្នាក់​នោះ​បាន​ប្រើ​សម្តី​បែប​មនុស្ស​ពាល​ធ្វើការ​កំរាម​ជនរងគ្រោះ​ជា​ម្ចាស់​អង្ករ​យ៉ាង​ខ្លាំងក្លា​ក្នុង​គោលបំណង​មិន​ទ​ទូល​ខុសត្រូវ​លើ​សំណង​នែ​ការខូចខាត​។​ទង្វើ​បែប​នេះ​បាន​ធ្វើឲ្យ​មហាជន​ទូទៅ​ជា​ច្រើន​រស់នៅ​ក្នុង​ក្រុងព្រះសីហនុ​ដែល​ឃើញ​ហេតុ​ការ​នេះ​ផ្ទាល់​ភ្នែក​បាន​និយាយ​រិះគន់​ដល់​ប្រធាន​ក្រុមហ៊ុន​(​រិទ្ធី​មុន្នី​)​នេះ​ថា​មិន​គូរ​មាន​មនុស្ស​ប្រភេទ​នេះ​មក​ធ្វើជា​អ្នកបើកបរ​រថយន្ត​ដឹក​អ្នកដំណើរ​នោះ​ឡើយ​ពីព្រោះ​ចរិក​ពាល​បែបនេះ​វា​អាច​បង្ករ​គ្រោះថ្នាក់​ដល់​អ្នកដំណើរ​គ្រប់ពេលវេលា​។​ ​ ​.​ពាក់​ពន្ធ័​បញ្ហារ​ខាងលើ​នេះ​ត្រូវបាន​លោក សារ៉េត ជា​ជនរងគ្រោះ​(​ម្ចាស់​អង្ករ​)​បាន​និយាយ​រៀបរាប​ប្រាប់ឲ្យដឹង​លោក​និង​កូនស្រី​គាត់​ម្នាក់​បាន​ទិញ​សំបុត្រ​រថយន្ត​ពាក់​ផ្លាកលេខ​ភ្នំពេញ 3B 4048 (​ក្រុមហ៊ុន​រិទ្ធី​មុន្នី​) ខាងលើ​ជិះ​ពី​ក្រុងភ្នំពេញ​មក​ក្រុង​ព្រះសីហនុ​ដោយ​រូបលោក​បាន​ដឹង​អង្ករ​ចំនូ​ន​២​ប៉ាវ​ទំ​ម្ងន់​ជាង​១០០​គីឡូក្រាម​មក​ជាមួយ​ផងដែរ​។​លោក​សារ៉េត​បាន​ធ្វើ​ការបញ្ជាក់​ថា​នៅ​មុនពេល​ដែល​តែ​កុង​រថយន្ត​ខាងលើ​លើកដាក់​អង្ករ​របស់គាត់​ដាក់​នៅក្នុង​ខ្លុប​រថយន្ត​ផ្នែក​ខាងក្រោម​លោក​បាន​ធ្វើការ​សូរ​នាំ​យ៉ាងច្បាស់​ថា​តើ​ការ​ទុកដាក់​អង្ករ​របស់គាត់​បែប​នេះ​ធានាបាន​ទេ​បើសិនជា​មាន​ការ​ខូច​ខាត់​ហើយ​តែ​កុង​រថយន្ត​នោះ​បាន​ឆ្លើយ​យ៉ាងច្បាស់​ថា​បើ​មាន​បញ្ហារ​រូបគេ​ជា​អ្នក​ទ​ទូល​ខុស​ត្រូវ​គ្រប់យ៉ាង​។​លុះ​ក្រោយ​មក​រថយន្ត​បើក​មកដល់​ខេត្ត​ព្រះសីហនុ​ដោយ​នៅ​តាម​ផ្លូវ​ធ្លាក់​បន្តិច​បន្តូច​ផង​នោះ​ក៍​ស្រាប់តែ​អង្ករ​ទាំង​២​ប៉ាវ​របស់​លោក​ត្រូវ​ទឹកភ្លៀង​សាច​ទទឹកជោគ​គ្មាន​សល់​អ្វី​នោះទេ​ពោល​គឺ​ទទឹក​ដូច​គេ​យក​ទៅ​ត្រាំ​ក្នុង​ទឹក​យ៉ាង​ដូច​ច្នេះ​ដែរ​ជា​ហេតុ​ធ្វើ​អង្ករ​ទាំង​២​ប៉ាវ​នោះ​ខូចខាត​ទាំងស្រុង​តែម្តង​។​លោក​សារ៉េត​ក្រោយពីរ​ដឹងថា​អង្ករ​របស់​គាត់​ត្រូវ​ភ្លៀង​ទទឹកជោគ​ខូចខាត​អស់​ហើយ​គាត់​ក៍​បាន​ទៅ​ធ្វើការ​សូរ​នាំ​ជាមួយនិង​អ្នកបើករថយន្ត​ខាងលើ​ដើម្បី​ឲ្យមាន​ ​ការ​ទ​ទូល​ខុសត្រូវ​ដោយ​លោកតំ​រ៉ូវ​ឲ្យតែ​កុង​រថយន្ត​នោះ​ជូយ​សង​ការខូចខាត​ខ្លះៗ​គឺ​អង្ករ​២​ប៉ាវ​បើ​គិត​ជាតំ​ម្លែ​ជាង​៣០​ម៉ឺន​រៀល​ប៉ុន្តែ​ដោយសារ​លោក​គិត​ដល់​មនោ​សញ្ជេត​នា​ជាជនខ្មែរ​ដូច​គ្នា​គាត់​បាន​សុំឲ្យ​តែកុង​រថយន្ត​នោះសង​គាត់​តែ​១០​ម៉ឺន​រៀល​ប៉ុណ្ណុះក៍​ស្រាប់តែ​កុង​នោះ​និយាយស្តី​តប​មក​វិញ​បែប​មនុស្ស​ពាល​ថា​រូបគេ​មិន​សង​នោះ​ទេ​ពី​ព្រោះនេះ​ជា​រឿង​ខូចខាត​ដោយ​ចែដន្យ​ទទឹកដោយ​ទឹកភ្លៀង​ដូចនេះ​រូបគេ​មិន​សង់​នោះទេ​ជា​ហេតុ​ធ្វើ​ឲ្យ​ផ្ទុះ​ជម្លោះ​យ៉ាង​ក្តៅគគុក​កើតឡើង​បង្ករ​ភាព​ភ្លាក់​ផ្អើល​មនុស្សម្នា​ស្ទើរ​ទូ​ទាំង​ក្រុង​នាំគ្នា​មក​ចោមរោម​មើល​។​លុះ​ក្រោយមក​ដោយសារ​មក​មាន​មនុស្ស​ឈរ​មើល​ច្រើនពេក​តៃកុង​រថយន្ត​ចរិក​ពាលនោះ​បាន​សុខចិត្តយ​ល់​ព្រម​សង​ជនរងគ្រោះ​ចំនូ​ន​៦​ម៉ឺន​រៀល​ព្រមទាំង​និយាយ​គំរាម​ជនរងគ្រោះ​ថា​ចំនូ​ន​៦​ម៉ឺន​រៀល​នេះ​បើ​មិន​យក​ចង់​ទៅ​ប្តឹង​ណា​ក៏​ប្តឹង​ទៅ​រូបគេ​មិន​ខ្លាច​នោះឡើយ​។​ជនរងគ្រោះ​ដោយ​មើលឃើញ​ចរិក​ពាលតែ​រថយន្ត​បែបនេះ​លោកក៍​ឈប់​និយាយ​ហើយ​ក៍​បាន​ឡើង​ជិះ​ម៉ូតូ​តុៗ​ទៅ​ផ្ទះ​ទាំង​ហូ​ស​ចិត្ត​។​ ​ ​.​ក្រុម​អ្នករត់ម៉ូតូឌុប​ដែល​ប្រចាំការ​ចាំ​ដឹក​ភ្ញៀវ​នៅ​ចំណុច​ចំណតរថយន្ត​ក្រុង​ក្រុមហ៊ុន​(​រិទ្ធី​មុន្នី​)​ដែល​មាន​ទីតាំងនៅ​តាម​បណ្តោយ​វិថី​ឯករាជ្យ​សិ្ថត​នៅក្នុង​សង្កាត់​លេខ​២​ក្រុងព្រះសីហនុ​បាន​និយាយ​ប្រាប់​ឲ្យដឹង​ថា​រឿង​បែបនេះ​មិន​ទើប​កើត​ឡើង​ជា​លើក​ទី​មួយ​នោះ​ទេ​គឺ​កើតឡើង​ច្រើន​លើក​មក​ហើយ​ដោយ​កន្ល​ង​មក​មាន​ភ្ញៀវ​ខ្លះ​បាត់​កាបូប​លុយ​.​ខ្លះ​បាត់​ឥ​វ៉ាន​ឬ​បាក់បែក​ខូចខាត​សម្ភារៈ​ផ្សេងៗ​មិន​ត្រូវ​បាន​តែ​កុង​រថយន្ត​របស់​ក្រុមហ៊ុន​មួយ​នេះ​ទ​ទូល​ខុស​ត្រូវ​សង​អ្វី​នោះឡើយ​។​អ្វី​ដែល​បាន​លោក​ឡើង​ខាងលើ​នេះ​គឺជា​សារ​មួយ​ក្នុង​ការ​រំលិក​ទៅ​ដល់​បងប្អូន​ប្រជាព​ល​រដ្ឋទូទៅ​ក៍​ជា​ភ្ញៀវ​ទេសចរណ៍​ជាតិ​អន្តរៈជាតិ​ដែល​មាន​បំណង់​ធ្វើដំណើរ​តាម​រថយន្ត​ក្រុមហ៊ុន​មួយ​នេះ​មេត្តា​ធ្វើការ​ពិនិត្យ​ឡើង​វិញ​ផង​ជៀសវាង​មានការ​ស្តាយក្រោយ​នៅពេល​មាន​បាត់បង់​របស់ទ្រព្យ​មិន​មាន​អ្នក​ទ​ទូល​ខុស​ត្រូវ​ឡើយ​។​ហើយ​សំរាប់​ប្រធាន​ក្រុមហ៊ុន​រថយន្តក្រុង​ខាងលើ​នេះ​ក៍​គូរ​មាន​ការចាប់​អា​រម្ម​ខ្លះ​ដែរ​ហើយ​ពី​ព្រោះ​ទង្វើ​បែបនេះ​វា​ប៉ះពាល់​ធ្ងន់ធ្ងរ​ខ្លាំង​ណាស់​សំរាប់​ភ្ញៀវ​ដែល​គេ​សម្រេចចិត្ត​ជិះ​រថយន្ត​របស់​យើង​៕ ​

មន្ត្រីរាជការ ប្រជាពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ក៍​ដូចជា​អង្គការ​សង្គម​ស៊ីវិល​សម្តែង​ការគាំទ្រ រាជរដ្ឋាភិបាល​ចំពោះ​ការ ដកហូត​សិទ្ធិ​ក្រុមហ៊ុន​វិនិយោគ​លើ​ដី​សប្បទាន​របស់​រដ្ឋ​ដែល​មិន​ការអភិវឌ្ឍន៍​

​ខេត្ត​ព្រះសីហនុ​៖​ការសម្រេច​របស់​រាជ​រដ្ឋាភិបាល​ក្នុង​ការលុបចោល​អ​ជ្ញាប​ណ្ណ័​ក្រុមហ៊ុន​ចំនូន​៥​ដែល​ទ​ទូល​បាន​សិទ្ធិ​វិយោគ​លើ​ដី​សប្បទាន​តំបន់​ឧឡា​ជាតិ​រាម​ថ្មី​កន្លងទៅ​នេះ​ដោយសារ​តែ​ក្រុមហ៊ុន​ទាំងនោះ​មិនបាន​ធ្វើ​សកម្មភាព​អភិវឌ្ឍន៍​អ្វី​ទល់​តែ​សោះ​លើ​ទីតាំង​ដី​ដែល​ខ្លូន​ទ​ទូល​បាន​សិទ្ធិ​ពីរ​រាជ​រដ្ឋា​បាល​។​ការសម្រេច​របស់​រាជ​រដ្ឋាភិបាល​បែបនេះ​បាន​ធ្វើឲ្យ​ប្រជាពលរដ្ឋ​.​មន្ត្រីរាជការ​.​ក៍​ដូចជា​អង្គកា​សង្គម​ស៊ីវិល​សម្តែង​នូវ​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ដោយ​យល់ថា​ទាំងនេះ​ជា​ភាពត្រឹមត្រូវ​បំផុត​ហើយ​ក៍​ជា​ការព្រមាន​ដ៍​យុត្តិធម៌​ចំពោះ​បណ្តាល​ក្រុម​ផ្សេងៗ​ទៀត​ផង​ដែរ​។​ ​លោក អ៊ុំ សាត​រស្មី អាយុ​៦៥​ឆ្នាំ​រស់នៅ​ស្រុក​ព្រែ​ន​ប់ក៍​ជា​ប្រជាពលរដ្ឋ​ជាច្រើន​ទៀត​ជុំវិញ​ការដក​អ​ជ្ញាប​ណ្ណ័​លុបចោល​សិទ្ធវិ​យោគ​ក្រុមហ៊ុន​ចំនូ​ន​ប្រាំ​ខាងលើ​នេះ​វា​ជា​ភាពយុត្តិធម៌​បំផុត​ពីព្រោះថា​ការ​ដែល​រាជរដ្ឋាភិបាល​សម្រេច​ផ្តល់​សិទ្ធិ​វិនិយោគ​ទៅឲ្យ​ក្រុមហ៊ុន​ណា​មួយសង្ឃឹម​ថា​ក្រុមហ៊ុ​ន​នោះ​ធ្វើ​ការវិនិយោគ​លើ​តំបន់​ដែល​ខ្លូន​ទ​ទូល​បាន​សិទ្ធិ​ដើម្បី​រូ​ម​ចំណែក​ធ្វើការ​អភិវឌ្ឍន៍​សង្គម​ជាតិ​ឲ្យ​រីកចំរើនក៍​ដូច​ជា​ជូយ​ដល់​ប្រជាពលរដ្ឋ​ទូទៅ​រស់នៅ​តំបន់​នោះ​មាន​ការងារ​ធ្វើការ​បន្ត​យក​ភាពក្រីក្រ​។​ប៉ុន្តែរ​គូរឲ្យ​សោកស្តាយ​ក្រុមហ៊ុន​ទាំង​នោះ​ក្រោយពីរ​ទទូលបាន​សិទ្ធិ​ស្រប​ច្បាប់​ពី​រាជរដ្ឋាភិបាល​រូ​ច​បែរជា​មិន​មាន​ការអភិវឌ្ឍន៍​អ្វី​ទាល់តែសោះ​ដូចនេះ​ការសម្រេចចិត្ត​របស់​រា​ជ​រដ្ឋាភិបាល​ក្នុង​ដកសិទ្ធិ​ក្រុមហ៊ុន​ទាំងអស់​ខាងលើ​នេះ​ប្រជាពលរដ្ឋ​សូម​គាំទ្រ​យ៉ាង​ពេញទំហឹង​ពី​ព្រោះថា​ដី​ទំ​បន់​ឧឡា​ជាតិ​រាម​នេះ​ក្រុមហ៊ុន​ដែល​មាន​បំណង​ចង់​មក​ធ្វើ​អភិវឌ្ឍន៍​ពិតប្រាកដ​នៅ​មាន​ច្រើន​ណាស់​។​ ​ ​.​លោម សុខ សុខ​ម ប្រធាន​អង្គការ​ស្រាវជ្រាវ​ជាតិ​កម្ពុជា (CNRO) ប្រចាំ​ខេត្ត​ព្រះសីហនុ​បាន​មានប្រសាសន៍ថា​អ្វីដែល​រាជរដ្ឋាភិបាល​សម្រេច​ដូច​ខាងលើ​នេះ​វា​ជា​ការ​ល្អ​ណាស់​ដោយសារ​ក្រុមហ៊ុន​នោះ​មិន​ធ្វើ​ការវិនិយោគ​អ្វី​នៅ​លើ​ដី​តំបន់​នោះ​ទេ​ហើយ​បច្ចុប្បន្ន​រាជរដ្ឋាភិបាល​ដក់ហូត​យក​វិញ​ជា​ការ​ត្រឹមត្រូវ​តាមច្បាប់​ហើយ​ជាពិសេស​នៅសល់​ក្រុមហ៊ុន​ចំនូ​ន​៤​ទៀត​ក៍​សង្កេត​ឃើញថា​ដូចជា​មិនមាន​អ្វី​ការអភិវឌ្ឍន៍​អ្វី​នៅឡើយ​ដែរ​ដូច​ច្នេះ​រាជរដ្ឋាភិបាល​គូរ​តែ​ធ្វើការ​ពិនិត្យ​ឡើងវិញ​ដើម្បី​ដក​ហូត​ឲ្យអស់​ជា​បន្ត​ទៀត​កុំ​ទុកឲ្យ​ក្រុមហ៊ុន​ទាំងនោះ​ទី​១​ធ្វើ​នំ​អស់​ម្ស៉ៅ​ចេះតែបានអ​ជ្ញា​របណ្ណ័​ចេះ​តែ​បង្កកដី​ទុកចោល​មិន​ធ្វើការ​អភិវឌ្ឍន៍​អ្វី​.​ទី​២​ជៀសវាង​ផលប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​នោះ​ផងដែរ​។​ដូច្នេះ​ក្នុង​នាម​លោក​ជា​អង្គការ​សង្គម​ស៊ីវិល​លោក​ត្រេកអរ​ណាស់​ដែល​រាជរដ្ឋាភិបាល​ធ្វើបែបនេះ​ហើយ​សង្ឃឹមថា​រាជរដ្ឋាភិបាល​និង​បន្ត​អនុវត្តន៍​រូបមន្ត​នេះ​រហូត​ទៅ​លើ​ក្រុមហ៊ុន​ដទៃ​ទៀត​ដែល​មិន​មាន​សកម្មភាព​អភិវឌ្ឍន៍​អ្វី​ជៀសវាង​មាន​តែ​បរិមាណ​ក្រុមហ៊ុន​តែ​គុណភាព​អស់​មាន​។​ .​គូរ​បញ្ជាក់​ផង​ដែរ​ថា​ក្រុមហ៊ុន​ចំនូ​ន​៥​ដែល​រាជរដ្ឋាភិបាល​សម្រេច​ដ​ក​អជ្ញារ​បណ្ណ័​នោះ​រូមមាន​ទី​១​ក្រុមហ៊ុន​វិមាន​សីលា​អិល​ដី​ឌី​.​ដី​ទំហំ​៩៨៧​ហិកតា​គំរោង​អភិវឌ្ឍន៍​ទេសចរណ៍ធម្មជាតិ​(​ជា​ក្រុមហ៊ុន​របស់​លោកជំទាវ ឡុង សា​ខន អតីត​ភរិយា​សព​លោក ស៊ិន សុង )​ទី​២​ក្រុមហ៊ុន​ស៊ាន​ហេង​អ៊ិន​វេស​មេន​.​ដី​ទំហំ​៣៥០​ហិកតា​គំរោង​អភិវឌ្ឍន៍​ទេសចរណ៍​(​ជា​ក្រុមហ៊ុន​លោកស្រី ស៊ាន…

កំពង​ផែ​ទំនប់រលក​ក្រុងព្រះសីហនុ​ជា​តំបន់​ផ្តល់​ភាព​សុខសាន្ត​បំផុត​បទល្មើស​រកស៊ី​ដឹកជញ្ជូន​ទំនិញ​គេច​ពន្ធ​

​ខេត្ត​ព្រះសីហនុ​៖​សំរាប់​ក្រុង និង ខេត្ត​ព្រះសីហនុ​បើ​និយាយ​ពីរ​បទល្មើស​រកស៊ី​ដឹកជញ្ជូន​ទំនិញ​គេច​ពន្ធ​គ្រប់​សារពើ​នាំចូល​ពី​ប្រទេស​វៀតណាម​ក៍​ដូចជា​ប្រទេស​ថៃ​គឺ​ជាប់​លេខ​មួយ​ហើយ​កំពង់ផែ​ដែល​ផ្តល់​ភាពសុខសាន្ត​ជាងគេ​ក្នុង​អំពើរ​ល្មើសច្បាប់​នេះ​គឺ​កំពង់ផែ​តំបន់​ទំនប់រលក​ក្រុងព្រះសីហនុ​តែម្តង​ដោយ​ក្នុង​មួយថ្ងៃៗ​ទំនិញ​គ្រប់​សារពើ​ត្រូវបាន​ក្រុម​ឈ្មូញ​ដឹក​តាម​ទូក​នាំ​ចូល​មក​កាន់​កំពង់ផែ​តំបន់​នេះ​ដូច​ដង្ហែ​បុណ្យកឋិន​ហើយ​ការដឹកជញ្ជូន​យកទៅ​លក់​ចែកចាយ​បន្ត​គឺ​គេ​ធ្វើឡើង​យ៉ាង​រលូន​នៅពេល​យប់​។​សកម្មភាព​រកស៊ី​ល្មើស​ច្បាប់​បាន​យ៉ាង​កាក់កប​ដូចនេះ​ត្រូវបាន​គេ​សង្ស័យ​ថា​វា​ជាការ​ត្រូវរ៉ូវ​រវាង​ក្រុម​ជនល្មើស​និង​ក្រុម​សមត្ថកិច្ច​ពាក់​ពន្ធ័​ចាប់​តាំងពីរ​នៅ​លើ​ដែន​ផ្ទៃ​ទឹក​រហូតដល់​ដែនដី​គោក​យ៉ាង​ពិតប្រាកដ​ទើប​បានជា​មាន​ភាពរលូន​ដូចនេះ​។​ ​ ​ដោយឡែក​សំរាប់​បទល្មើស​រកស៊ី​ដឹកជញ្ជូន​ប្រេង​គេចពន្ធ​នាំចូល​ពី​របរ​ទេស​វិញ​ក៍​កំពង់​ត្រូវបាន​គេ​មើលឃើញ​ថា​ក្រុម​ឈ្មូញ​បាន​ប្តូរ​វិធីសាស្ត្រ​បទល្មើស​ថ្មី​ហើយ​ដោយ​ពីរ​មុខ​ប្រេង​គេច​ពន្ធ​យក​មក​ស្តុប​ទុក​លើ​ដីគោក​រូចហើយ​បាន​ធ្វើ​ការ​ចែកចាយ​លក់​បន្ត​ប៉ុន្តែរ​សំរាប់​បច្ចុប្បន្ន​ប្រេង​ដែល​សំរាប់​លក់​ឲ្យ​ក្រុមទូក​នេសាទ​គេ​មិន​ធ្វើ​ដូច​មុនៗ​ទេ​(​ពីមុន​នាំ​ប្រេង​យកមក​លក់​ឲ្យ​ស្រស់ៗ​ដល់​កន្លែង​ចតទូក​តែម្តង​)​តែ​ឥឡូវ​គេ​ប្តូរ​វិធីសាស្ត្រ​ថ្មី​ប្រេង​ទាំងនោះ​មិន​ត្រូវបាន​គេ​នាំ​មកកាន់​ដីគោក​ដូច​មុន​ទៀត​ទេ​ដោយ​ការលក់ដូរ​គឺ​គេ​ធ្វើឡើង​តាម​របៀប​ទិញ​លក់​(​បុង​ប្រេង​)​នៅលើ​ដី​គោ​ករូច​ហើយ​កាន់​បុង​ប្រេង​ទៅបើក​ប្រេង​នៅក្នុង​លំហរ​សមុទ្រ​។​សកម្មភាព​ការលក់ដូរ​ប្រេង​ល្មើស​ច្បាប់​សំរាប់​ទូក​នេសាទ​ដូចនេះ​វា​ជា​វិធិ​សា​ស្ត្រី​ថ្មី​និង​ល្អ​បំផុត​សំរាប់​ក្រុម​ល្មើស​ពីរ​ព្រោះថា​គ្រប់​ទូក​នេសាទ​តូច​ធំ​ទាំង​អស់​នៅ​ខេត្ត​ព្រះសីហនុ​មាន​ចំនូ​ន​ប្រមាណ​ជាង​៤០០០​ទូក​គឺ​ទូក​មួយ​ណា​ក៍​ទិញ​ប្រេង​ខុសច្បាប់​នេះ​ប្រើប្រាស់​ផងដែរ​ពោល​គឺ​មិន​មាន​ទូក​នេសាទ​ណាមួយ​ទិញ​ប្រេង​ស្រប់ច្បាប់​យក​ទៅ​ប្រើប្រាស់​នោះឡើយ​(​ដោយសារ​តែ​តម្លែ​ថ្លែ​)​។​ ​ ​.​ពាក់​ពន្ធ័​បញ្ហារ​ការទិញ​ប្រេង​បែប​ខាងលើ​នេះ​ត្រូ​បាន​បងប្រុស​ឈ្មោះ ស៊ុះ យា រស់នៅ​តំបន់​ទំនប់រលក​មាន​មុខរបរ​នេសាទ​បាន​និយាយ​រៀបរាប់​ប្រាប់ឲ្យដឹង​ថា​ការទិញ​ប្រេងម៉ាស៊ូត​សំរាប់​ប្រើប្រាស់​ទូក​នេសាទ​គេ​ធ្វើ​របៀប​ល​ក់បុង​នៅ​លើ​គោក​ហើយ​កាន់​បុងទៅ​ចាក់ប្រេង​នៅ​កណ្តាល​សមុទ្រ​ដូចនេះ​ទើប​និង​កើត​មាន​រយៈពេល​២​ទៅ​៣​ខែ​នេះ​ទេ​ពោល​គឺ​គេ​ប្រើ​វិធី​បែបនេះ​ស្របពេល​ដែល​រាជ​រដ្ឋា​រឹតបន្តឹង​ការនាំ​ប្រេង​គេច​ពន្ធ​មក​លក់​ក្នុង​ស្រុក​។​ដោយ​ចាប់​តាំងពីរ​ពេលនោះ​មក​ក្រុម​ឈ្មូញ​រកស៊ី​ប្រេង​ខុស​ច្បាប់​គេ​ធ្វើ​របៀប​នេះ​រហូត​និង​មិន​ហាន​ដឹក​ប្រេង​មក​ដីគោក​ធ្វើ​ការលក់ដូរ​ឆៅៗ​ដូច​មុន​នោះ​ឡើយ​ព្រោះ​ខា្ល​ចគ​យចាប់​។​ហើយ​នៅក្នុង​ចំណោម​មេ​ឈ្មូញ​រក​ស៊ីប្រេង​ខុស​ច្បាប់​ទាំងអស់​គេ​សង្កេតឃើញ​នៅ​មាន​តែ​ឈ្មូញ​ម្នាក់​(​ឈ្មោះ​ចិត​)​ប៉ុណ្ណុះ​ដោយ​មេ​ឈ្មូញ​ឈ្មោះ​ចិត​នេះ​គឺជា​មនុស្ស​មាន​ឥទ្ធិពល​បំផុត​នៅ​ទឹកដី​ក្រុង​.​ខេត្ត​ព្រះសីហនុ​ពីព្រោះ​ពូជ​ពង់​ខ្សែស្រឡាយ​មេ​ឈ្មូញ​ម្នាក់​នេះ​គឺ​សុទ្ធសឹង​ជា​មុន​ស្សមាន​លុយ​មាន​បុណ្យ​សក្ក័​ធំ​ទាំងអស់​ដូចនេះ​ការរកស៊ី​ល្មើស​ច្បាប់​របស់​គេ​មិន​មាន​សមត្ថកិច្ច​ណា​ម្នាក់​ហ៊ាន​ជាមូយ​ឡើយ​ដោយ​ប្រេងម៉ាស៊ូត​គេ​ពន្ធ​ដែល​គេ​នាំ​ចូល​មក​ដីគោក​ចូល​តាម​ចំណុច​អតីត​បន្ទាយវិរៈ​លេខ​៣៤០​ប៉ូលីស​ព្រំដែន​ទឹក​ស្ថិតនៅ​ក្នុង​ភូម​លេខ​៦​សង្កាត់​លេខ​៤​ក្រុង​ព្រះសីហនុ​ក្នុង​មួយ​យប់ៗ​មិនតិច​ជា​១០​ឡាន​ទៅ​១២​ឡាន​នោះ​ឡើយ​រូ​ច​ហើយ​ដឹក​ចេញ​ទៅ​តាម​ផ្លូវ​ថ្មី​ឆ្ពោះ​ទៅកាន់​ផ្លូវជាតិ​លេខ​៤​ដើម្បី​បន្ត​យកទៅ​លក់​តាម​តំបន់​ដែល​ពូកគេ​បានគ្រោង​ទុក​ដូចជា​តំបន់​កោះ​ខ្យង់​.​វាលរេញ​.​ស្រែអំបិល​.​ស្ទឹងហាវ​រូ​ម​និង​ក្រុងព្រះសីហនុ​ផងដែរ​ហើយ​អ្វី​ដែល​គូរឲ្យ​ចាប់អារម្ម​នោះ​គឺ​ស្ថានី​ប្រេងឥ​ទ្ធ​នៈ​ជាច្រើន​ក្នុង​ខេត្ត​ព្រះសីហនុ​ក៍បាន​យក​ប្រេង​ខុសច្បាប់​នេះ​ធ្វើការ​លក់ដូរ​យ៉ាង​រលូន​ផងដែរ​។​សរុបសេចក្តី​មក​មេ​ឈ្មោះ ចិត ដ៍​មាន​ឥទ្ធិពល​ម្នាក់​នេះ​រកស៊ី​មុខរបរ​លក់​ប្រេង​ខុស​ច្បាប់​បែបនេះ​ជាង​១០​ឆ្នាំ​មកហើយ​មិន​មាន​សមត្ថកិច្ច​ណា​ហ៊ាន​ចេញ​មុខ​បង្រា្គ​ប់​នោះឡើយ​ពិព្រោះ​ពូកគេ​ខ្លាច​អំណាច​បុណ្យសក្ក័នែ​ក្រុមគ្រូសារ​មេ​ឈ្មូញ​នេះហើយ​សូម្បីតែ​លោក​ឧត្តមសេនីយទៀសុ​ខា​ដែល​ជា​មេបញ្ជាកររង​កងទព័​ជើង​ទឹកមូល​ដា្ឋន​រាម​និង​ជា​មេ​ប្រធាន​សន្តិសុខ​លំហរ​សមុទ្រ​ដ៍​មាន​ឥទ្ធិពល​នៅលើ​ផ្ទៃសមុទ្រ​ខ្មែរ​ទាំងមូល​ក៍​ហាក់ដូចជា​មិន​មាន​ប្រតិកម្ម​លើ​បញ្ហារ​នេះ​ផង​ទេ​។​ជុំវិញ​បញ្ហារ​នេះ​ប្រជាពលរដ្ឋ​ខេត្ត​ព្រះសីហនុ​សូម​សុំណូមពរ​ទៅ​ដល់​រាជរដ្ឋាភិបាល​មេត្តា​ចាប់អ​រម្ម​លើ​បញ្ហារ​នេះ​ផង​ពី​ព្រោះ​ទង្វើ​បែប​ឃុបឃិត​និង​ប្រើប្រាស់​អំណាច​បែប​មិន​គោរព​ច្បាប់​ដូចនេះ​វា​ជា​បញ្ហារ​ខាតបង់​នៅ​ថិវិកាជាតិ​ក្នុង​មួយ​ឆ្នាំៗ​មិនតិច​លាន​ដុល្លា​នោះឡើយ​៕ ​