នារីរូបស្រស់បើករថយន្តកាមរីបត់មិនស៊ីញ៉ូប៉ះម៉ូតូដួលរបួសបុរស២នាក់
ភ្នំពេញ ៖ នារីរូបស្រស់ម្នាក់បើករថយន្តមិនបើកភ្លើង ពេលបត់មិនស៊ីញ៉ូបណ្ដាលគៀរប៉ះម៉ូតូមួយគ្រឿងជិះដោយបុរស២នាក់ បណ្ដាលអោយដួលបោកនិងថ្នល់របួសបន្តិចបន្តួច តែអ្វីដែលហួសចិត្តគឺនារីរូបស្រស់នេះបានចុះពីរថយន្តហើយនិយាយប្រម៉ាថបុរសរងគ្រោះទាំង២នាក់ថែមទាំងចង់ទារសំណងពីជនរងគ្រោះថែមទៀតផង បង្កអោយមានការចោមរោមមើលពីសំណាក់ប្រជាពលរដ្ឋ កាលពីវេលាម៉ោង១១និង២០នាទីយប់ថ្ងៃទី៧ខែមេសាឆ្នាំ២០១៤ ត្រង់ចំណុចច្រមុះជ្រូករង្វង់មូលវិមានឯករាជ ផ្លូវលេខ៥១កែងផ្លូវព្រះសីហនុ ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។ ប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿងម៉ាកតូយ៉ូតា កាមរី ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2R-8747 បើកបរដោយនារីរូបស្រស់ម្នាក់បានធ្វើដំណើរពីរង្វង់មូលវិមានឯករាជ…