ដឹងពីមហិច្ឆតា ទើបដឹងថា សាង សុរិយា មិនដូចគេក្នុងសិល្បៈ

រយៈពេល២ឆ្នាំនេះ គេកត់សម្គាល់ថាអ្នកនាង សាង សុរិយា តារាសម្ដែងមួយរូប ទាញយកទីផ្សារជាច្រើន ដោយបានសម្តែងក្នុងខ្សែភាពយន្តប្រមាណជា៣ ទៅ៤រឿងមកហើយ។ ក្នុងនោះរឿង”កូនស្រីអ្នកនេសាទ” និងភាពយន្តចាក់ផ្សាយ តាមកញ្ចាក់ទូរទស្សន៍ជាច្រើន បែរជាត្រូវតារាស្រីវ័យជ្រេរូបនេះ ប្រាប់ថាគ្រប់គ្រាន់។ អ្នកនាងថា អ្នកខ្លះគេតូចចិត្តដែលប្រឡូកសិល្បៈប៉ុណ្ណឹងដែរ មិនទាន់មានគេ ស្គាល់ច្រើន ប៉ុន្តែសម្រាប់អ្នកនាងប្រាប់ថា ប៉ុណ្ណឹងគឺជាអ្វីអ្នកនាងពេញចិត្តហើយ ដោយសារតែអ្នកនាងចូលសិល្បៈ…

តារាហ្វីលីពីន២រូប ប្រកាសសម្ដែងភាពយន្តនៅកម្ពុជា

ក្នុងការបង្ហាញខ្លួន កាលពីរសៀលថ្ងៃទី១ កញ្ញា ឆ្នាំ២០១៩ នៅកម្ពុជា តារាវ័យក្មេងស្រស់ស្អាតហ្វីលីពីន២រូប ដែលជាតួអង្គក្នុងរឿង”សួស្ដីស្នេហា លាសិនហើយ ឬ Hello, Love, Goodbye” ដែលជាភាពយន្តស្នេហា ល្បីល្បាញនៅប្រទេសហ្វីលីពីន បានអះអាងថា ពួកគេពេញចិត្ត បើមានការសម្ដែងនៅកម្ពុជា។ តួឯកប្រុសស្រីទាំងពីរ គឺ Joy…

ស្ទើរមិនគួរជឿ កូនស្រីតារាសម្ដែង នាយឆ្មារ បាត់ពីផ្ទះរាប់គីឡូ ម៉ោង១១យប់ អាចមកវិញដោយសុវត្ថិភាព

ផលិតករ និងតារាសម្ដែងបែបកំប្លែង លោក ហេង សុវណ្ណារ៉ា ហៅនាយឆ្នារ ឬ នាយវិចិត្រស្នេហា កាលពីរសៀលថ្ងៃទី២២ សីហា ហើយថា រកឃើញកូនស្រីវ័យ១ឆ្នាំកន្លះ ដែលផ្ញើនៅនឹងប្អូន នៅខេត្តសៀមរាបនោះហើយ ដោយខណៈដែលប្អូនស្រី របស់លោកក៏យកទៅបន់ហៅព្រលឹង និងធ្វើកិច្ចមួយចំនួន តាមសាសនា ក្រោយវង្វេងដើរចោលផ្ទះទាំងយប់នោះ។ អ្វីដែលគួរចាប់អារម្មណ៍…

ភាពយន្តមួយ ជ្រើសមនុស្សយន្ដដំបូងគេរបស់កម្ពុជាជាតួសម្ដែង

នៅទីបំផុតមនុស្សយន្ តដែលកូនខ្មែរផលិតឡើងដំបូងគេ ដែលមានឈ្មោះថា RoboCam ព្រះកុសុមៈ ដែលកំពុងមានឈ្មោះបោះសំទ្បេង ក្នុងព្រះរាជាណាចក្រកម្ពុជា និងបានទទួលស្គាល់ពីអន្ដរជាតិ អំពីបច្ចេកវិទ្យា AI (Artificial intelligence) ដំណើរការដោយប្រព័ន្ធ Google API នោះ ត្រូវបានជ្រើសអោយក្លាយ ជាតួសម្ដែងក្នុងរឿង “វិនាសខ្លួន ”…

ញ៉ាមលួចម្ដងមិនសម្រេច មកធ្វើសកម្មភាពលើកទី២ អស់លក្ខណ៍ ក៏ត្រូវ….

ភ្នំពេញៈ សម​ត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យ ២នាក់ ពាក់ព័ន្ធនឹងករណីប៉ុនប៉ងលួច (យកទ្រព្យសម្បត្តិ) កាលពីវេលាម៉ោង ១១ និង០០នាទីយប់ថ្ងៃទី ០៧ ខែសីហា ឆ្នាំ ២០១៩ ត្រង់ចំណុចផ្ទះគ្មានលេខផ្លូវលំ ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ជនសង្ស័យទី១.ឈ្មោះ នុង…

តារាសម្ដែង កញ្ញា ទេព ស្រីពៅ រំពឹងកេរ្តិ៍ឈ្មោះក្នុងរឿង”ដើម្បីកូន”

បន្ទាប់ពីមានឱកាសបង្ហាញខ្លួន ជាតួអង្គម្នាក់ក្នុងរឿង”ដើម្បីកូន” ដែលជាស្នាដៃប្រកាសផលិតថ្មីរបស់លោក ហ៑ុយ យ៉ាឡេង តារាសម្ដែងសំបូរសាច់ដើមទ្រូងទ្រលុកទ្រលន់គួរឲ្យក្នាញ់ កញ្ញា ទេព ស្រីពៅ ហាក់រំពឹងយ៉ាងខ្ពស់ថា ភាពយន្តរបស់លោក ហ៑ុយ យ៉ាឡេង ដែលនាងបានសម្ដែងមួយរឿងនេះ នឹងជួយឲ្យនាងឈានឡើង។ បើទោះជានាងនិយមស្ទីលចំហរ ដើមទ្រូងសុិចសុី ប៉ុន្តែកញ្ញាបែរជាមានភាពស្ទាក់ស្ទើរ ក្នុងការទទួលថតឈុតស្រើបស្រាល។ កញ្ញា…

ភាពយន្តថ្មីនិយាយពីវិស័យរោងចក្រ ប្រកាសក្រុងពាលី

កាលព្រឹកពីថ្ងៃទី៧ សីហា ឆ្នាំ២០១៩ ម្ចាស់ផលិតកម្ម B&S Good Day បានប្រកាសក្រុងពាលី ថតរឿងថ្មីប្រចាំប៉ុស្តិ៍លេខ៥ ក្រោមចំណងជើងថា “ល្បិចលួងល្បួងស្នេហ៍” ដែលសាច់រឿងទាំងស្រុង សំដៅលើវិស័យរោងចក្រ។ នេះជាភាពយន្តភាគ៤០ដុំ ដែលគ្រោងនឹងផលិតឲ្យចប់សព្វគ្រប់នៅខែ១២ចុងឆ្នាំនេះ។ លោក ប៑ុន ស៑ា ចាងហ្វាងផលិតកម្ម B&S…

ដួង ម៉ានិច និង សេង មង្គល ចាប់ដៃគ្នាលើកដំបូង

ក្នុងពិធីក្រុងពាលីថតរឿង អន្ទាក់ស្នេហ៍ កាលពីព្រឹកថ្ងៃទី២ សីហា ឆ្នាំ២០១៩ របស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ កញ្ញា ដួង ម៉ានិច ដែលមានឱកាសសម្ដែងតួឯក បានបង្ហាញអារម្មណ៍រីករាយយ៉ាងខ្លាំង បន្ទាប់ពីបានសម្ដែងតួឯក ជាមួយលោក សេង មង្គល ជាលើកដំបូង។ នៅក្នុងពិធីនោះ តារាសម្ដែងជាច្រើន ត្រូវគេឃើញបង្ហាញខ្លួនយ៉ាងកុះករ ខណៈដែលភាពយន្តនេះ…

ផលិតករអាមេរិក ប្រកាសបញ្ចប់ភាពយន្តស្ដីពីជនជាតិខ្មែរមួយរូប នៅចុងឆ្នាំនេះ

យោងតាមសន្និសីទសារព័ត៍មានកាលពីថ្ងៃទី២៩ កក្កដា ឆ្នាំ២០១៩ នៅហាងកាហ្វេមួយ ស្ថិតនៅភ្នំពេញថ្មី ខ្សែភាពយន្តខ្នាតធំ ដែលផលិតដោយក្រុមផលិតភាពយន្ត នៅសហរដ្ឋអាមេរិក ស្ដីពីភាពជោគជ័យរបស់ជនជាតិខ្មែរមួយរូប គឺរឿង The Donut King Ted Ngoy នឹងត្រូវបញ្ចប់ការថត នៅពេលដ៏ខ្លីខាងមុខនេះហើយ។ នេះជាភាពយន្តស្ដីពីជនជាតិខ្មែរទី២ហើយ ដែលត្រូវបានផលិតករបរទេស ទិញសិទ្ធិផលិតជាភាពយន្ត…

ទើបកាន់តំណែងទូតសុឆន្ទៈ រុន ណាកូ ត្រូវក្លាស៊ិក ប្រកាសអោយតួឯក

យោងតាមផេករបស់ផលិតកម្មក្លាស៊ិក កាលពីល្ងាចថ្ងៃទី១៩ កក្កដា ឆ្នាំ២០១៩ បានបង្ហោះក្ដៅៗថា ម្ចាស់ពានគ្រងឈុតបុរាណលេចធ្លោ និងស័ក្តសមកាលពីឆ្នាំ២០១៨ ដែលបានទទួលពានប្រជាប្រិយភាពឆ្នាំ២០១៩ ពីការបោះឆ្នោតមុននេះ លោក រុន ណាកូ គឺជាតួឯកប្រុសក្នុងរឿង”ទឹកភ្នែកមួយលានដំណក់”។ ការប្រកាសនេះ បានធ្វើអោយម្នាក់ៗមានការចាប់អារម្មណ៍មិនតិចទេ ដោយថែមទាំងសរសើរថា ឡូយមែនទើបក្លាយជាទូតសុឆន្ទៈរបស់គ្រួសារតារាកម្ពុជា ក្នុងចំណោមម្ចាស់ពានទាំង១២រូបសោះ ក៍ឡលងតួឯកភ្លែត។ ផេកផលិតកម្មក្លាស៊ិកបានសរសេរបង្ហោះថា”សូមស្វាគមន៍សមាជិកថ្មីក្នុងផលិតកម្មក្លាសស៊ិក…