តារាថៃ Mario មកសម្ដែងស្រុកខ្មែរ សុទ្ធតែសារ៉ែន និងកងអង្គរក្សបរទេស

កាលពីថ្ងៃទី១៩ កក្កដា ឆ្នាំ២០១៩ តារាសម្ដែង និងជាតារាចម្រៀងល្បីល្បាញ លោក ម៉ារីអូ Mario បានបង្ហាញខ្លួនយ៉ាងកក្រើក ក្នុងពិធីខួប៤ឆ្នាំរបស់ស្ថានីយ៍ទូរទស្សន៍ភីអ៊ិនអ៊ិន។ អ្វីដែលកត់សម្គាល់ គឺគេឃើញក្រុមការងារ និងកងការពាររបស់លោកយ៉ាងច្រោងច្រាងពេញពិធីតែម្ដង ខណៈដែលអ្នកចាំការពារលោកពេលសម្ដែង និងចុះពីឆាក គឺសុទ្ធតែជនបរទេស្បែកសតែម្ដង។ នៅក្នុងពិធីនោះតារាខ្មែរក៏ឃើញសុទ្ធតែល្បីៗផងដែរដូចជា លោក អែតវីន កញ្ញា…

តារាសម្ដែង ភុល សុវណ្ណដានីន ត្រៀមបំពេញបេសកកម្មនៅវៀតណាម

យោងតាមសេចក្ដីប្រកាសពីក្រសួងមហាផ្ទៃ តារាសម្ដែង លោក ភុល សុវណ្ណដានីន ដែលមានតួនាទីជាវរសេនីយ័ត្រី(ស័ក្ត៤) នាយរងការិយាល័យ នៃនាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រូវបានក្រសួងមហាផ្ទៃបញ្ជូនអោយទៅសិក្សាវគ្គបំប៉នរយៈពេល៣ខែ នៅក្នុងប្រទេសវៀតណាម។ ជាមួយនឹងសេចក្ដីប្រកាសនេះ លោកនឹងបាត់មុខពីការសម្ដែងមួយរយៈ ខណៈដែលលោកក៏ទើបតែលេចធ្លោ ក្នុងរឿងមួយចំនួនរបស់ផលិតកម្មLD។ តារាសម្ដែង លោក ភុល សុវណ្ណដានីន ទទួលស្គាល់ថា លោកពិតជាត្រូវអង្គភាពក្រសួងមហាផ្ទៃ…

ចាន់សុី សុីណាវ៉ាត់ត្រា ស្រាយមន្ទិលជំងឺតួឯក

ក្រោយទទួលបានឱកាសសម្ដែង ក្នុងបទចម្រៀងជាច្រើន តារាសម្ដែងទម្រង់មុខកូនកាត់ លោក ចាន់សុី សុីណាវ៉ាត់ត្រា ត្រូវគេកត់សម្គាល់ថា មានទីផ្សារគេទាក់ទងអោយសម្ដែងជាច្រើន ដោយមានការលើកឡើងថា តាំងពីបានឡើងកូដ លោកកើតជំងឺតួឯក ទទួលថតសាច់រឿងជាតួសំខាន់នោះផង។ យ៉ាងណាមិញ លោកបានឆ្លើយតបនឹងការលើកឡើងនេះ។ តារាសម្ដែង លោក ចាន់សុី សុីណាវ៉ាត់ត្រា បានឆ្លើយបញ្ជាក់ថា លោកមិនដែលកើតជំងឺតួឯក…

មិននឹកស្មានល្ខោនបាសាក់ ត្រូវបានផលិតកររឿង”ព្រឺ ឬ Fear” គាស់រំលើង

អាចចាត់ទុកថាជាលើកទី១ ក៏ថាបានដែរ ក្នុងពិធីរឿងត្រៀមដាក់បញ្ចាំងក្នុងរោង បែរជាជ្រើសយកសិល្បៈល្ខោនបាសាក់ យកមកសម្ដែង យ៉ាងកក្រើកមុនកាត់ខ្សែបូរ។ អ្នកចូលរួមមិនតិចនោះទេ សុទ្ធតែសរសើរពីជំហរផលិតករ ដែលនឹកឃើញ គាស់រំលើងល្ខោនបាសាក់យកមកបង្ហាញ។ ពិធីសម្ពោធរឿង”ព្រឺ ឬ Fear” របស់ផលិតកម្មខ្មែរមេគង្គ កាលពីល្ងាចពីថ្ងៃទី១៥ កក្កដា ឆ្នាំ២០១៩ នៅផ្សារទំនើបអុីអន១នោះ តួសម្ដែងល្ខោនបាសាក់២រូប គឺតួអង្គយក្ស…

តារាជើងចាស់ សរ កេសារ៉ា បង្ហើបបំណងប្រាថ្នាថ្ងៃខួបកំណើត

កាលពីថ្ងៃទី១៤ កក្កដា អ្នកស្រី សរ កេសារ៉ា ដែលត្រូវគេដឹងថា ជាតារាសម្ដែងជើងចាស់ និងជាម្ចាស់ផលិតកម្មកេសារ៉ាភាពយន្ត បានធ្វើខួបកំណើតយ៉ាងសប្បាយរីករាយ។ ខុសពីម្ចាស់ខួបកំណើត ភាគច្រើន ដែលតែងបួងសួងសុំអោយខ្លួនមានសុខភាពល្អ មានសម្រស់ស្រស់ស្អាត និងមានជោគជ័យក្នុងជីវិត អ្នកស្រី បែរជាបួងសួងផ្សងដើម្បីអ្នកដទៃទៅវិញ។ អ្នកស្រី កេសារ៉ា បញ្ជាក់ថា ខួបកំណើតឆ្នាំនេះ…

ក្រោយឡើងជាជំទាវ ឈឹម អារីយ៉ា បញ្ចេញស្នាដៃភាគចុងក្រោយ

តាំងពីរៀបមង្គលការ ជាមួយមន្ត្រីផ្កាយ២ តារាសម្ដែង អ្នកនាង ឈឹម អារីយ៉ា បានឡើងតំណែងជាជំទាវយ៉ាងកាលីប និងបានប្រកាសឈប់ពីសិល្បៈតែម្ដង ដោយសារតែស្វាមី របស់អ្នកនាង គឺមន្ត្រីពាក់ផ្កាយលើស្មាប្រចាំនៅក្រសួងមហាផ្ទៃ ហើយមិនអនុញ្ញាតិអោយសម្ដែងបន្ត។ យ៉ាងណាមិញ គេឃើញអ្នកនាង បង្ហាញមុខ ក្នុងភាពយន្តភាគចុងក្រោយ ដែលអ្នកនាងបានសម្ដែង មុនពេលលាឈប់។ អ្នកនាង ឈឹម…

លោក អ៉ិន ទទូចឲ្យមហាជនគាំទ្រភាពយន្តខ្មែរ

ក្នុងពិធីសម្ពោធដាក់បញ្ចាំង កាលពីល្ងាចថ្ងៃទី២ កក្កដា ឆ្នាំ២០១៩ ផលិតករមហាហង្ស បានសំណូមពរដោយទទូច សុំឲ្យអ្នកគាំទ្រក្នុងស្រុក ទស្សនាភាពយន្តខ្មែរឲ្យបានច្រើន ដើម្បីកុំឲ្យបណ្ដាម្ចាស់ផលិតកម្មដែលរអ៊ូថា ខ្វះការគាំទ្រ បន្តបិទទ្វារ។ យ៉ាងណាមិញលោកថា សម្រាប់ស្នាដៃរឿង “ព្រលឹង” ដែលជាស្នាដៃទី២ក្នុងឆ្នាំ២០១៩ និងប្រកាសដាក់បញ្ចាំងនៅថ្ងៃ៤ កក្កដា នេះ នឹងមិនភ័យរឿងខ្វះអ្នកគាំទ្រនោះទេ តែលោកនៅតែទទូចចង់ឲ្យមានការលើកស្ទួយកម្រិតឲ្យបានខ្លាំង។…

ភិន សុដាលីស ដូចទទួលកាដូធំ ក្រោយបញ្ចប់ការសិក្សា

លើសពីការទទួលបានកាដូជាគ្រឿងអលង្ការពេជ្រ មានតម្លៃទៅទៀត ដោយសារតែ ភិន សុដាលីស គ្រាន់តែទទួលបានសញ្ញាប័ត្របញ្ចប់ការសិក្សាផ្នែក Professional Design ភ្លាម ក៏មានកាដូធំមួយ មិនខុសពីជាកាដូយ៉ាងមានកិត្តិយសអោយនាងតែម្ដង។ នោះគឺការដាក់បញ្ចាំងភាពយន្តដែលនាងសម្ដែង នៅថ្ងៃទី៧ កក្កដានេះ គឺតែប៉ុន្មានថ្ងៃក្រោយនាងបញ្ចប់ការសិក្សា។ អ្នកគាំទ្រភាគច្រើនកំពុងចាត់ទុកថា ជាការរៀបចំ ប៉ុន្តែភាគីខាងផលិតកម្មថា ជារឿងចៃដន្យប៉ុណ្ណោះ។ ម្នាក់ៗនិយាយថា…

ដាច់គេដាច់ឯងទាំង២ឈុតតែម្ដង ណាតាយ៉ា ក្នុងថ្ងៃសម្ពោធតំណែង

ក្នុងពិធីកាត់ខ្សែបូរប្រកាសនាំចូលផលិតផលផ្ដាច់មុខមកពីជប៉ុន កាលពីល្ងាចថ្ងៃទី១៥ មិថុនា តារាសម្ដែង កញ្ញា ណាតាយ៉ា ត្រូវគេកត់សម្គាល់លែងខ្លួនស្រស់ស្អាត ទាំងឈុតស្រគត់ស្រគំ និងស៊ិចស៊ីតែម្ដង។ ទាំងតារាសិល្បៈ និងភ្ញៀវកិត្តិយសលាន់មាត់សរសើរនាងមិនតិចទេ ក្នុងពេលដែលនាងតែងខ្លួនបានស្អាត ហើយមានតំណែងជាថៅកែធំមួយ ដែលតារាសិល្បៈមួយចំនួនពិបាកតាមទាន់បែបនេះ។ ពិធីដែលនាងប្រកាសឡើងនៅក្នុងពេលនោះ គឺប្រកាសចែកចាយផលិតផល Inner Mois Collagen plus…

ទឹម រដ្ឋា បានតំណែងទៀតហើយ នៅប៉ុស្តិ៍លេខ ៥

ទើបតែបញ្ចប់ការថតភាពយន្តមួយអោយប៉ុស្តិ៍លេខ៥សោះ តារាម៉ូដែល កញ្ញា ទឹម រដ្ឋា ត្រូវបានស្ថាប័នមួយនេះ អោយគ្រងតំណែងជាតួអង្គសំខាន់ក្នុងរឿង “ភ្លើងគំនុំ” ដែលជាភាពយន្តថ្មីសន្លាង។ ភាពយន្តនេះ ត្រូវបានក្រុងពាលីប្រកាសចេញថត កាលពីព្រឹកថ្ងៃទី១០ មិថុនា ដោយនាងត្រូវគេអោយសម្ដែង ជាតួឆ្នាស់ឆ្នើម និងចិត្តអាក្រក់ទៀតហើយ។ កញ្ញា ទឹម រដ្ឋា និយាយថា…