ចុះផ្សព្វផ្សាយពីផលប៉ះពាល់ ការកំចាត់ និងការទប់ស្កាត់រុក្ខជាតិរាតត្បាត
ភ្នំពេញៈ នាយកដ្ឋានជីវៈចម្រុះ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរ (ក.ជ.អ.ច) នៅថ្ងៃទី១១ មិថុនា នេះ បានចុះអប់រំផ្សព្វផ្សាយអំពីផលប៉ះពាល់ ការកំចាត់ និងការទប់ស្កាត់លើការរីករាលដាលនៃរុក្ខជាតិរាតត្បាត និងផ្សព្វផ្សាយអំពីពិធីសារ ណាហ្គូយ៉ា នៅសាកលវិទ្យាល័យឯកទេសនៃកម្ពុជាសាខាខេត្តកំពង់ធំ។ លោក ម៉េង មុនីរក្ស ប្រធាននាយកដ្ឋានជីវចម្រុះបានថ្លែងថា “គោលបំណងនៃការចុះអប់រំផ្សព្វផ្សាយនេះ គឺដើម្បីបង្កើនការយល់ដឹងអំពីផលប៉ះពាល់ បង្កើនការយកចិត្តទុកដាក់ចូលរួមកំចាត់…