អាមេរិក ត្រៀមខ្លួនទប់ស្កាត់ការឈ្លានពាន ក្នុងលំហអាកាស បន្ទាប់ពីរុស្ស៊ី ធ្វើតេស្តមីស៊ីលប្រឆាំងផ្កាយរណប

អាមេរិកៈ យោធាអាមេរិក កាលពីថ្ងៃពុធ បានឲ្យដឹងថា រដ្ឋាភិបាលក្រុងម៉ូស្កូ បានធ្វើតេស្តមីស៊ីល ប្រឆាំងផ្កាយរណប ដោយក្រុងវ៉ាស៊ីនតោន បានហៅការសាកល្បងនេះថា ជាការគំរាមកំហែងផ្នែកលំហអាកាស សម្រាប់ប្រទេសខ្លួន។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០។ ប្រភពដដែល បានបញ្ជាក់ថា លំហអាកាស នឹងក្លាយជាទីលាននៃសង្គ្រាម…

ក្រុមឧទ្ទាមហ៊ូទីសនៅយេម៉ែន ចាប់ផ្តើមបាញ់មីស៊ីលបាលីស្ទីក បន្ទាប់ពីអារ៉ាប៊ីសាអូឌីត អំពាវនាវឱ្យមានបទឈប់បាញ់

អារ៉ាប៊ីសាអ៊ូឌីតៈ យោងតាមទូរទស្សន៍រដ្ឋអារ៉ាប៊ីសាអ៊ូឌីត បានឲ្យដឹងថា ក្រុមឧទ្ទាមហ៊ូទីស បានបាញ់មីស៊ីលបាលីស្ទិក នៅឯទីក្រុង Ma’rib ភាគខាងជើងប្រទេសយេម៉ែន ជាទីតាំងគ្រប់គ្រងដោយកងកម្លាំង ដែលមានសម្ព័ន្ធមិត្តជាមួយក្រុមចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីត។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០។ ការវាយប្រហារនេះ បានកើតឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីទីក្រុងរីយ៉ាដ បានអំពាវនាវឱ្យមានបទឈប់បាញ់មួយ ដើម្បីដោះស្រាយការផ្ទុះឡើងនៃជំងឺឆ្លង…

ក្ដៅៗ! កូរ៉េខាងជើង បាញ់មីស៊ីលផ្លោងចំនួន ២ គ្រាប់ ចូលសមុទ្រជប៉ុន

កូរ៉េៈ នេះជាលើកទី ៣ ហើយ ដែលកូរ៉េខាងជើង បានបាញ់មីស៊ីលនាពេលថ្មីៗនេះ បន្ទាប់ពីការបាញ់មីស៊ីលមិនស្គាល់អត្តសញ្ញាណចំនួន ៣ គ្រាប់ ចូលសមុទ្រជប៉ុន កាលពីថ្ងៃទី ៩ ខែមីនាកន្លងទៅ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០។ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ ដោយដកស្រង់សម្តីពីប្រធានអគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង…

កូរ៉េខាងជើង បាញ់បង្ហោះមីស៊ីលយ៉ាងហោចណាស់ចំនួន ៣ គ្រាប់ ចូលសមុទ្រជប៉ុន

កូរ៉េៈ នេះជាលើកទី ២ ហើយដែលកូរ៉េខាងជើង បានបាញ់មីស៊ីលនាពេលថ្មីៗនេះ បន្ទាប់ពីការបាញ់សាកល្បងមីស៊ីល មិនស្គាល់អត្តសញ្ញាណចំនួន ២ គ្រាប់ ចូលសមុទ្រជប៉ុន កាលពីថ្ងៃទី ២ ខែមីនាកន្លងទៅ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០។ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ បានរាយការណ៍នៅថ្ងៃច័ន្ទនេះ…

ឧទ្ធម្ភាគចក្រយោធាស៊ីរី ត្រូវបាញ់ទម្លាក់ ចំពេលមានការប្រយុទ្ធ កាន់តែខ្លាំងនៅខេត្តអ៊ីដលីប

ស៊ីរីៈ ឧទ្ធម្ភាគចក្រយោធាស៊ីរីគ្រឿង ត្រូវបានគេបាញ់ទម្លាក់ នៅភាគពាយព្យប្រទេស ដែលជាទីតាំងមានការប្រយុទ្ធគ្នាកាន់តែខ្លាំង ពីសំណាក់រដ្ឋាភិបាល ដើម្បីដណ្តើមតំបន់កាន់កាប់ ដោយក្រុមឧទ្ទាមចុងក្រោយ នៅក្នុងប្រទេស។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០២០។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋស៊ីរី បាននិយាយថា ឧទ្ធម្ភាគចក្រនេះ…

របាយការណ៍UN៖ កូរ៉េខាងជើង បានបន្តកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីល នៅឆ្នាំ ២០១៩ ដោយរំលោភបំពានទណ្ឌកម្ម

អាមេរិកៈ រដ្ឋាភិបាលកូរ៉េខាងជើង បានបន្តលើកកម្ពស់កម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់ខ្លួន កាលពីឆ្នាំមុន ដោយរំលោភលើទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ (UN)។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០។ លើសពីនេះទៅទៀត ក្រុងព្យុងយ៉ាង ក៏បាននាំចូលប្រេងចម្រាញ់ខុសច្បាប់ និងនាំចេញធ្យូងថ្មមានតម្លៃ ៣៧០ លានដុល្លារថែមទៀត…

អ៊ីរ៉ង់ បង្ហាញកាំជ្រួចមីស៊ីល សម្រាប់បាញ់បង្ហោះផ្កាយរណប

អ៊ីរ៉ង់ៈ កាលពីថ្ងៃអាទិត្យ ប្រទេសអ៊ីរ៉ង់ បានបង្ហាញមីស៊ីលផ្លោងថ្មីមួយ សម្រាប់បាញ់បង្ហោះផ្កាយរណប ដែលបានសាងសង់ក្នុងស្រុក ប៉ុន្តែវាមិនទទួលបានជោគជ័យ ក្នុងការហោះទ្បើងទៅដល់គន្លងគោចរនោះទេ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០។ ការបាញ់បង្ហោះផ្កាយរណបនេះ បានកើតឡើងនៅម៉ោង ៧ និង ១៥ នាទីយប់ (ម៉ោងក្នុងស្រុក)…

ក្រុមសកម្មប្រយុទ្ធស៊ីរី ប្រើយន្តគ្មានមនុស្សបើក វាយប្រហារនៅមូលដ្ឋាន Hmeimim របស់រុស្ស៊ី

ស៊ីរីៈ ក្រុមសកម្មប្រយុទ្ធមិនស្គាល់អត្តសញ្ញាណ បានប្រើប្រាស់យន្តហោះគ្មានមនុស្សបើក វាយប្រហារតាមអាកាស កាលពីថ្ងៃអាទិត្យ សំដៅទៅលើមូលដ្ឋានទ័ពអាកាស Hmeimim របស់រុស្ស៊ី នៅក្នុងប្រទេសស៊ីរី។ នេះបើយោតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២០។ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា ប្រព័ន្ធការពារដែនអាកាស ក៏បានរារាំងការវាយប្រហារនោះ ដោយជោគជ័យផងដែរ ហើយទីតាំងដំទ្បើងសម្ភារយោធា…

យន្ដហោះអ៊ុយក្រែន រងការវាយប្រហារដោយមីស៊ីលអ៊ីរ៉ង់ចំនួន ២ គ្រាប់

អ៊ុយក្រែនៈ សារព័ត៌មាន New York Times បានរាយការណ៍កាលពីថ្ងៃអង្គារថា មីស៊ីលអ៊ីរ៉ង់ចំនួន ២ គ្រាប់ បានបាញ់ទម្លាក់យន្ដហោះដឹកអ្នកដំណើរ របស់អ៊ុយក្រែន១គ្រឿង ដោយរូបភាពកាមេរ៉ាសុវត្ថិភាព បានបង្ហាញពីការបាញ់ផ្លោងទ្វេរដងលើអាកាស។ ​នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០។…

លោក ត្រាំ ៖ អាមេរិក នឹងដាក់ទណ្ឌកម្មថ្មីដ៏មានឥទ្ធិពល ប្រឆាំងនឹងអ៊ីរ៉ង់ បន្ទាប់ពីការវាយប្រហារ

អាមេរិកៈ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃពុធថា ការវាយប្រហារមីស៊ីលរបស់អ៊ីរ៉ង់ ទៅលើមូលដ្ឋានទ័ព នៅអ៊ីរ៉ាក់ មិនបានធ្វើឱ្យប៉ះពាល់ដល់យោធាមេរិកណាមួយ ដែលកំពុងឈរជើងនៅទីនោះទ្បើយ ហើយការខូចខាត ក៏មានតិចតួចប៉ុណ្ណោះ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩។ ដោយលោក ត្រាំ…