លោក ត្រាំ អះអាងថា ការដោះស្រាយវិបត្តិនៅកូរ៉េខាងជើង គឺស្ថិតនៅលើផ្លូវដ៏វែងឆ្ងាយ
អាមេរិកៈ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កាលពីថ្ងៃអាទិត្យបាននិយាយថា វិបត្តិនុយក្លេអ៊ែរនៅកូរ៉េខាងជើង នឹងជាផ្លូវដ៏វែងឆ្ងាយមួយ ដែលត្រូវធ្វើការដោះស្រាយ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨។ ការធ្វើកត់សម្គាល់យ៉ាងដូច្នោះ បានកើតទ្បើងមួយថ្ងៃក្រោយមេដឹកនាំកំពូលកូរ៉េខាងជើង បានប្ដេជ្ញាបញ្ចប់ការធ្វើតេស្តនុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់ខ្លួន នៅមុនពេលកិច្ចប្រជុំកំពូល…