NATO ច្រានចោលការចោទប្រកាន់របស់រុស្ស៊ី ជុំវិញផែនការដាក់ពង្រាយមីស៊ីលនុយក្លេអ៊ែរ នៅអឺរ៉ុប
(ព្រុចសែល)៖ អង្គការ NATO មិនមានផែនការក្នុងការដាក់ពង្រាយមីស៊ីលនុយក្លេអ៊ែររយៈចម្ងាយមធ្យមនៅក្នុងតំបន់អឺរ៉ុបនោះឡើយ ដែលនេះជាការច្រានចោលការចោទប្រកាន់របស់ទីក្រុងម៉ូស្គូ ហើយអំពាវនាឱ្យរុស្ស៊ីបញ្ឈប់ដាក់ពង្រាយអាវុធប្រភេទនេះដូចគ្នា។ ការអះអាងខាងលើរបស់អង្គការ NATO ធ្វើឡើងបន្ទាប់រុស្ស៊ីបានព្រមានថាខ្លួននឹងដាក់ពង្រាយប្រព័ន្ធមីស៊ីលបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ នៅតំបន់អឺរ៉ុប ប្រសិនបើអង្គការ NATO មានផែនការធ្វើដូច្នេះដែរ។ ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្នុងទីក្រុងព្រុចសែល នៅថ្ងៃអង្គារសប្តាហ៍នេះ អគ្គលេខាធិការអង្គការ NATO លោក Jens…