កូរ៉េខាងជើង បាញ់​មី​ស៊ី​ល​រយៈ​ចម្ងាយ​ខ្លី ២​គ្រាប់​គំរាម​ដល់​កូរ៉េខាងត្បូង និង​សហរដ្ឋអាមេរិក​

​ប្រទេស​កូរ៉េខាងជើង បាន​បាញ់​មី​ស៊ី​ល​រយៈ​ចម្ងាយ​ខ្លី​ចំនួន ២​គ្រាប់​ចូល​ទៅ​កាន់​សមុទ្រ​នៅថ្ងៃនេះ ហើយ​ការបា​ច់នេះ​ត្រូវ​បាន​រដ្ឋាភិបាល​ទីក្រុង​សេ​អ៊ូ​ល​និយាយថា គឺជា​ការបង្ហាញ​ជាក់ស្ដែង​នូវ​កំហឹង​របស់​កូរ៉េខាងជើង ខណៈពេល​ដែល​កូរ៉េខាងត្បូង​ត្រៀម​ធ្វើ​សមយុទ្ធ​យោធា​រួមគ្នា​ជាមួយ​នឹង​សហរដ្ឋអាមេរិក​នៅ​ពេល​ខាងមុខ​។​ ​កូរ៉េ​ខាងជើង​បានឲ្យដឹងថា មី​ស៊ី​ល​ឆ្លង​ទ្វីប​រយៈ​ចម្ងាយ​ខ្លី​បាន​បាញ់​ចូល​សមុទ្រ​ភាគ​ខាងកើត​នៃ​ប្រទេស កាលពី​ម៉ោង ១៖២០ រំលង​អា​ត្រាត​។ នេះ​បើ​យោង​តាម​មន្ត្រី​ក្រសួង​ការពារជាតិ​បាន​ថ្លែង​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​បារាំង AFP​។​ ​ប្រទេស​កូរ៉េខាងត្បូង និង​ធ្វើ​សមយុទ្ធ​រួមគ្នា​ជាមួយនឹង​សហរដ្ឋអាមេរិក នៅ​ថ្ងៃ​ទី​១៦​ខែកក្កដា រហូត​ដល់​ថ្ងៃ​ទី​២១​ខែកក្កដា ដូច្នេះហើយ​បានជា​កូរ៉េខាងត្បូង​និយាយថា កូរ៉េខាងជើង​ខឹង​នឹង​ការធ្វើ​សមយុទ្ធ​នេះ​ទើប​បាញ់​មី​ស៊ី​ល​រយៈ​ចម្ងាយ​ខ្លី ពីរ​គ្រាប់​ដើម្បី​សម្ញែង​ឲ្យដឹង​៕​

យន្តហោះ​ឈ្លបយកការណ៍​របស់​ចិន ហោះហើរ​ពីលើ​ស្ថានីយ៍​ខួងអណ្តូង​ប្រេងកាត​

​កាលពី​ថ្ងៃ​អង្គារ យន្តហោះ​ឈ្លបយកការណ៍​មួយ​គ្រឿង​របស់​ចិន បាន​ហោះហើរ​ពី​លើ​ទី តាំង នៃ​ស្ថានីយ៍​ខួងអណ្តូង​ប្រេងកាត Haiyang Shiyou-981 ដែល​ត្រូវបាន​បោះ​ទីតាំង​ដោយ ប្រទេស​ចិន នៅក្នុង​ដែនទឹក​វៀតណាម នេះ​បើ​តាម​ការ​ឱ្យដឹង​របស់​មន្ត្រី​ឃ្លាំ​មើល​ធនធាន​នេសាទ របស់​វៀតណាម ។​ ​នៅវេលា​ម៉ោង​៧ និង​១៥​នាទី ដល់​ម៉ោង​៨ និង​០៥​នាទី យន្តហោះ​ឈ្លបយកការណ៍​ធុន «TU-154M »…

BBC សាកល្បង​ផ្សាយ​ព័ត៌មាន​ជា​ភាសា​ថៃ​នៅលើ​បណ្ដាញ​សង្គម​

​ទូរទស្សន៍ BBC បាន​ចុះផ្សាយ​នៅលើ​គេហទំព័​របស់ខ្លួន កាលពី​ថ្ងៃ​ទី​០៩​ខែកក្កដា ឆ្នាំ ២០១៤ ម្សិលមិញ​នេះ​ថា ខ្លួន​នឹង​ចាប់ផ្ដើម​សាកល្បង​ការផ្សាយ​ព័ត៌មាន​ជា​ភាសា​ថៃ និង​អង់គ្លេស​នៅលើ​បណ្ដាញ​ទំនាក់ទំនង ដូចជា Facebook ជាដើម​។​ ​ការផ្សាយ​សាកល្បង​នេះ នឹង​ត្រូវ​ធ្វើឡើង​ចាប់ពី​ថ្ងៃ​ទី​១០​ខែកក្កដា ឆ្នាំ ២០១៤ ពោល​គឺ​ចាប់ពី​ថ្ងៃនេះ ដោយ​មាន​រយៈពេល ៣​ខែ ដើម្បី​ផ្ដល់​នូវ​ព័ត៌មាន​មួយ​ដេល​អាច​ទុកចិត្ត​បាន…

មនុស្ស ២១​នាក់ បាន​ស្លាប់ និង​រងរបួស ក្នុង​ហេតុការណ៍​ធ្លាក់ឧ​ទ្ធ​ម្ភាច​ក្រនៅ​វៀតណាម​

​កងទ័ព​វៀតណាម​ចំនួន ១៦​នាក់ បាន​ស្លាប់ និង ៥​នាក់​ផ្សេងទៀត​បាន​រងរបួស ដោយឧ​ប​ទ្ធ​វហេតុ​ធ្លាក់ឧ​ទ្ធ​ម្ភាច​ក្រយោង​ធា ១​គ្រឿង​នៅ​ក្នុង​ទីក្រុង​ហាណូយ​។​ ​យោង​តាម​មន្ត្រី​វៀតណាម​បានឲ្យដឹង​ថា​ឧទ្ធម្ភាចក្រ​យោធា​បាន​ធ្លាក់​នៅ​ព្រឹក​ថ្ងៃទី​០៧​ខែកក្កដា ឆ្នាំ ២០១៤ នេះ ខណពេល​ដែល​កំពុង​ហ្វឹកហាត់​លោតឆ័ត្រ​យោង​។ អត្តសញ្ញាណ​នៃ​អ្នក​ដែល​ស្លាប់ និង​រង​បរ​បួស​នោះ មិន​ត្រូវ​បាន​បង្ហាញ​ឲ្យដឹង​ឡើយ គ្រាន់តែ​ដឹងថា ឧទ្ធម្ភាចក្រ​នោះ​ផលិត​ឡើង​នៅក្នុង​ប្រទេស​រុស្ស៊ី មាន​មនុស្ស ២១​នាក់ បាន​ជិះ​។​…

ស្លាប់​ម្នាក់​របួស​ធ្ងន់ធ្ងរ​២​នាក់​ខណៈម៉ូតូ​២​គ្រឿង​ព្រលះ​គ្នា

យ៉ាងហោចណាស់​ក៏​មាន​មនុស្ស​ម្នាក់​បាន​ស្លាប់​នៅ​កន្លែងកើតហេតុ​និង​២​នាក់​ទៀត​បាន​រងរបួស​ធ្ងន់ធ្ងរ​ដោយសារតែ​ពួកគេ​ជិះ​ម៉ូតូ​២​គ្រឿង​ក្នុង​ល្នឿន​លឿន​បុក​គ្នា​ពេញទំហឹង កាលពី​វេលា​ម៉ោង​២១​និង​៥០​នាទី យប់ ថ្ងៃទី​០៤ ខែ​កក្ត​ដា ឆ្នាំ​២០១៤ នៅ​ចំណុច​មុខ​សាលារៀន ខេ​ម​វើល​ដ៏ ភូមិ​ដំណាក់​ធំ​៣ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។​ ​ ​យោង​តាម​សាក្សី​នៅ​កន្លែងកើតហេតុ​បានឲ្យដឹងថា មុនពេល​កើតហេតុ​គេ​បាន​ឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​សេ​រូស ពណ៌​ក្រហម ពាក់​ស្លាក​លេខ​ខេមរៈភូមិន្ទ​01 1-4041 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​ណត​ប្រី​ត ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង​ដែល​ទើបតែ​ចេញពី​កន្លែង​ធ្វើការ​នៅ​គោលបំណង​ត្រឡប់ទៅផ្ទះ​លុះ​ធ្វើដំណើរ​មក​ដល់​ចំណុច​មុខ​សាលារៀន…

រដ្ឋាភិបាល​កម្ពុជា​ដោះលែង​មេដឹកនាំ​ចលនា​អាវ​លឿង​ថៃ លោក វីរៈ ស៊ុម​ក្វាម​ឃី​ដ​

កាលពី​ថ្ងៃ​ទី ០១ ខែ កក្កដា ឆ្នាំ ២០១៤ នេះ មន្ត្រីជាន់ខ្ពស់ កម្ពុជា​បាន​មានប្រសាសន៍​ឲ្យដឹងថា ព្រះករុណា ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ឡាយព្រះហស្ថលេខា​លើ ព្រះរាជ​ក​ក្រឹត្យ​ដោះលែង​អតីត​អតីត​មេ​ចលនា​ថៃ​អាវ​លឿង​លោក វីរៈ ស៊ុម​ក្វាម​ឃី​ដ ហើយ…

កូរ៉េខាងជើង​បាញ់​មី​ស៊ី​ល​រយៈ​ខ្លី​២​គ្រាប់​ចូលទៅក្នុង​សមុទ្រ​ខាងកើត​

​កង​យោធា​កូរ៉េខាងត្បូង​បាន​និយាយថា កូរ៉េ​ខាងជើង​បាន​បាញ់​មី ស៊ី​ល​ផ្លោង​រយៈ​ខ្លី​២​គ្រាប់​ចូលទៅក្នុង​ដែនទឹក នៅ​ឯនាយ​ឆ្នេរ សមុទ្រ​ខាងកើត​របស់ខ្លួន កាលពី​ព្រឹក​ព្រលឹម​ថ្ងៃ​អាទិត្យ​នេះ ។​នេះ​បើ​យោងតាម​ប្រភព​ព័ត៌មាន​ស៊ីន​ហួរ ។​ ​នាយសេនាធិការ​រួម ( JCS ) បាន​និយាយថា កូរ៉េ​ខាងជើង​បាន​បាញ់​មី​ស៊ី​ល​មួយ​គ្រាប់ៗ ដែល​គេ​សន្មត់​ថា ជា​មី​ស៊ី​ល​ស្គុត​ចេញពី​ទី​ជិត​ខាង​រ៉ុន​សាន ខេត្ត​ហ្គាង​វ៉ុន នៅ​ប្រហែល​ម៉ោង​៤,៥០ នាទី​ព្រឹក​ចូលទៅ​ក្នុង​សមុទ្រ​ខាងកើត ។​…

កងកម្លាំង​ប៉ា​គី​ស្ថាន​សម្លាប់​ពួក​ភេរ​វករ​៣២៧​នាក់​នៅ​ក្នុង​ការ វាយលុក​នៅ​ប្រទេស​វ៉ា​ហ្ស៊ី​រី​ស្ថាន​ខាងជើង​

​កង​យោធា​ប៉ា​គី​ស្ថាន​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ពួក​ភេរ​វករ​ប្រមាណ​៣២៧ នាក់​ត្រូវបាន​គេ​សម្លាប់ នឹង​កន្លែង​លាក់​ខ្លួន​របស់​ពួក​គេ​ចំនួន​៤៥ កន្លែង បាន​បំផ្លាញចោល​នៅ តំបន់​កុលសម្ព័ន្ធ​ក្នុង​ប្រទេស​វ៉ា​ហ្ស៊ី​រី​ស្ថាន​ខាងជើង ចាប់តាំងពី​ការវាយលុក​ដ៏​ធំ​មួយ​ត្រូវបាន​គេ​ធ្វើ ឡើង​នៅក្នុង​ខែ​នេះ ។​ ​មិន​មាន​ការអះអាង​ឯករាជ្យ​ណាមួយ របស់​កង​យោធា​ខណៈ​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​មិន​ត្រូវបាន​គេ​អនុញ្ញាត​ឱ្យ​យក​ព័ត៌មាន​នៅ​ក្នុង​តំបន់ កំពុង​មាន​ជម្លោះ នោះឡើយ ។​ ​អ្នកនាំពាក្យ​កង​យោធា​ឧត្តមសេនីយ៍ អា​ស៊ីម​សាឡេ​មប៉ា​ហ្វ​វ៉ា បាន​និយាយថា ពួក​ភេរ​វករ ចំនួន​១៩​នាក់​បាន​ចុះចូល​ជាមួយ​កងកម្លាំង​សន្តិសុខ…

អាជ្ញាធរ​ប៉ា​គី​ស្ថាន​មិន​ឱ្យ​យន្តហោះ​ដឹក​មេដឹកនាំ​សាសនា ប្រឆាំង​រដ្ឋាភិបាល ចុះចត​នៅ​អ៊ី​ស្លា​ម៉ា​បាដ​

​បណ្ឌិត តា​ហៀរ អ៊ុល កា​ឌ្រី (Tahir Ul Qadri) ដែល​បាន​នឹង​កំពុង​រស់នៅ​ក្នុង​ប្រទេស កាណាដា​អស់​ពេល​ជា​ច្រើន​ឆ្នាំ​មកហើយ​នោះ បាន ត្រឡប់​មក​កាន់​ប្រទេស​វិញ កាលពី​ថ្ងៃ​ចន្ទ​នេះ តាម​ជើង​យន្តហោះ​របស់​ក្រុមហ៊ុន​យន្តហោះ Emirate Airlines ដើម្បី​ដឹកនាំ​ធ្វើ​ការតវ៉ា​ប្រឆាំង រដ្ឋាភិបាល​មួយ​។​ ​ពួក​អាជ្ញាធរ​អាកាសចរណ៍​ស៊ីវិល នៅ​ឯ​ព្រលានយន្តហោះ​អ៊ី​ស្លា​ម៉ា​បាដ​បានបញ្ជាក់​អះអាងថា តែ​យ៉ាងណាក៏ដោយ…

ពលករ​ខ្មែរ​ដែល​ថៃ​បញ្ជូន​ត្រលប់​មក​វិញ​កើន​ដល់​ជាង ១៧​ម៉ឺន​នាក់​

បន្ទាយមានជ័យ​៖​អភិបាល​ខេត្ត​បន្ទាយមានជ័យ លោក គោ ស៊ុំ​សារឿ​ត បានឲ្យដឹងថា គិត​ត្រឹម​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០១៤ អាជ្ញាធរ​ថៃ​បាន​បញ្ជូន​ពលករ​ខ្មែរ​ជាង ១៧​ម៉ឺន​នាក់ ត្រលប់​មក​ស្រុក​កំណើត​វិញ ហើយ​តួលេខ​នេះ​នឹង​កើនឡើង​ថែម​ទៀត​នៅ​ថ្ងៃ​បន្តបន្ទាប់ ។​ ប្រភព​ដដែល​បាន​បន្តទៀតថា ចំនួន​ពលករ​ខ្មែរ ដែល​បាន ចាកចេញ​ពី​ប្រទេស​ថៃ ឆ្លងកាត់​តាម​ច្រក ទ្វារ​អន្ដរជាតិ​ប៉ោយ​ប៉ែត នៅក្នុង​ថ្ងៃ​ទី​១៧…