សម្ពាធទឹកនៅក្នុងខណ្ឌទួលគោក អាចនឹងចុះទាបជាងថ្ងៃធម្មតា

ភ្នំពេញៈ តាមការឲ្យដឹង ពីរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានឲ្យដឹងមុននេះបន្តិចថា ប្រជាពលរដ្ឋដែលមានទីលំនៅដ្ឋាន រស់នៅក្នុងសង្កាត់បឹងកក់១ បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ អាចនឹងមានសម្ពាធទឹកប្រើប្រាស់ចុះទាងជាងថ្ងៃធម្មតា។ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានឲ្យដឹងទៀតថា គោលបំណងគ្រប់គ្រងបរិមាណទឹកបាត់បង់ ឲ្យនៅកម្រិតទាបក្នុងផ្ទៃសេវាទាំងមូល រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ គ្រោងកាត់បំពង់តម្លើងនាឡិកា ទឹកទំហំ ៣០០មម នៅលើផ្លូវ២៨៩ កែងផ្លូវ៥៦៦…

ផ្ដាច់ទឹកមួយយប់នៅថ្ងៃទី១៦ធ្នូខាងមុខ ដើម្បីកាត់ភ្ជាប់បំពង់មេនាំទឹកស្អាត

ភ្នំពេញៈ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ គ្រោងនឹងធ្វើការកាត់ភ្ជាប់បំពង់មេនាំទឹកស្អាតថ្មីទំហំ៣០០មីលីម៉ែត្រ នៅខាងលិចនៃចិញ្ចើមផ្លូវជាតិលេខ២ ចាប់ពីស្ពានអាកាសក្បាលថ្នល់ ដល់រង្វង់មូលព្រះនរាយណ៍ ស្ថិតនៅក្នុងសង្កាត់ចាក់អង្រែលើ និងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ការអនុវត្តការងារកាត់ភ្ជាប់បំពង់មេនាំទឹកស្អាតថ្មីនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងធ្វើការផ្អាកផ្គត់ផ្គង់ទឹកស្អាត ចាប់ពីផ្លូវលេខ១CA ដល់ផ្លូវ១៩CA ស្ថិតនៅក្នុងសង្កាត់ចាក់អង្រែលើ និងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ មួយរយៈពេលខ្លីនៅយប់ថ្ងៃសុក្រ ទី១៦…

ប្រជាពលរដ្ឋរស់នៅបុរីវិរៈជន-កោះពេជ្រ នឹងត្រូវផ្លាស់ប្ដូរមកប្រើនាឡិកាទឹកស្វយ័តក្រុងភ្នំពេញ វិញ

ភ្នំពេញៈ ប្រជាពលរដ្ឋរស់នៅក្នុងបុរីវិរៈជន ក្នុងទីក្រុងកោះពេជ្រ ដែលកំពុងប្រើប្រាស់បណ្ដាញទឹករបស់កោះពេជ្រទាំងអស់ នឹងត្រូវផ្លាស់ប្ដូរឲ្យមកប្រើប្រាស់នាឡិកាទឹករបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ វិញ ចាប់ពីថ្ងៃទី១២ ខែធ្នូខាងមុខ។ សេចក្ដីជូនដំណឹងរបស់រដ្ឋាករទឹក ចេញផ្សាយកាលពីថ្ងៃម្សិលមិញ ឲ្យដឹងថា ចាប់ពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦ខាងមុខនេះ អង្គភាពរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងចុះទៅរៀបចំផ្លាស់ប្តូរនាឡិកាទឹករបស់ទីក្រុងកោះពេជ្រ មកជារបស់អង្គភាពរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញវិញ សម្រាប់ពលរដ្ឋដែលមានទីលំនៅក្នុងបុរីវិរ:ជន នៃទីក្រុងកោះពេជ្រ។ ជាមួយគ្នា…

ពលរដ្ឋស្នើឲ្យ​អាជ្ញាធរជួយអន្តរាគមន៍ បញ្ហាភ្លើងអគ្គិសនីឡើងថ្លៃ ការសុំទឹកស្អាតប្រើប្រាស់ គ្រូជំរិតលុយសិស្ស និងគ្រឿងញៀន

ភ្នំពេញៈ បញ្ហាភ្លើងអគ្គិសនីឡើងថ្លៃស្រេចចិត្ត ការសុំទឹកស្អាត ដើម្បីប្រើប្រាស់ គ្រូជំរិតលុយសិស្សនៅតាមសាលារៀន និងគ្រឿងញៀនជាប្រធានបទមួយ ដែលប្រជាពលរដ្ឋលើកឡើង ដើម្បីសុំឲ្យអាជ្ញាធរមានសមត្ថកិច្ចជួយអន្តរាគមន៍ នៅក្នុងវេទិកាសាធារណៈរបស់ក្រុមប្រឹក្សារាជធានីភ្នំពេញនៅសាលាខណ្ឌដង្កោ កាលពីព្រឹកថ្ងៃទី១៧ វិច្ឆិកា ក្រោមអធិបតីភាពលោកស្រី មុំ សណ្តាប់ តំណាងលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លោកស្រី ម៉ក់…

រដ្ឋាករទឹក នឹងសាកល្បងបោះវិក្កយបត្រ ជូនអតិថិជននៅនឹងទីតាំង

ភ្នំពេញៈ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ឲ្យដឹងថា ចាប់ពីខែវិច្ឆិកា ឆ្នាំ២០១៦នេះតទៅ ខ្លួននឹងធ្វើការអានលេខនាឡិកាទឹក និងសាកល្បងប្រើប្រាស់ឧបករណ៍បោះពុម្ពវិក្កយបត្រថ្លៃទឹកផ្ទាល់នៅទីតាំង ដោយបោះពុម្ពវិក្កយបត្រថ្លៃទឹក ជូនដល់អតិថិជនបានភ្លាមៗតែម្តង (ដូចមានគំរូជូនភ្ជាប់មកជាមួយ) ដែលធ្វើឲ្យអតិថិជនមានភាពងាយស្រួលក្នុងការផ្ទៀងផ្ទាត់ក្នុងពេលនោះផងដែរ។ ទន្ទឹមនឹងនេះ អង្គភាពរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ សូមធ្វើការសំណូមពរដល់គ្រប់អតិថិជនទាំងអស់មេត្តារៀបចំឲ្យមានប្រអប់សំបុត្រនៅតាមផ្ទះរៀងៗខ្លួន ជៀសវាងការយកវិក្កយបត្រថ្លៃទឹកទៅសៀតនៅរបង ឬទ្វារផ្ទះ ក្នុងករណីអតិថិជនមិននៅផ្ទះ ឬផ្ទះជាប់សោ បណ្តាលឲ្យបាត់បង់ដោយប្រការណាមួយ។ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ…

ផ្ដាច់ទឹក៣ម៉ោង នៅយប់ថ្ងៃទី០២ ខែវិច្ឆិកា ស្ថិតក្នុងសង្កាត់វត្តភ្នំ

ភ្នំពេញៈ យោងតាមរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅថ្ងៃទី០២ ខែវិច្ឆិកានេះ បានឲ្យដឹងថា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងធ្វើការកាត់ភ្ជាប់បំពង់ចែកចាយទឹកស្អាតថ្មីទំហំ ២២៥មម នៅខាងលិចនៃចិញ្ចើមផ្លូវលេខ៦១ កែងនឹងផ្លូវលេខ១០២ ស្ថិតនៅក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ការអនុវត្តការងារកាត់ភ្ជាប់បំពង់ចែកចាយទឹកស្អាតថ្មីនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងធ្វើការផ្អាកផ្គត់ផ្គង់ទឹកស្អាត​ នៅលើផ្លូវលេខ១០៦ ផ្លូវលេខ១០៨ និងផ្លូវលេខ១១០ ស្ថិតនៅក្នុងសង្កាត់វត្តភ្នំ…

ផ្ដាច់ទឹក៣ម៉ោង នៅយប់ថ្ងៃទី២ វិច្ឆិកា ខាងមុខនេះ

ភ្នំពេញៈ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានឲ្យដឹងថា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ គ្រោងនឹងធ្វើការកាត់ភ្ជាប់បំពង់ចែកចាយទឹកស្អាតថ្មីទំហំ ២២៥មម នៅខាងលិចនៃចិញ្ចើមផ្លូវលេខ៦១ កែងនឹងផ្លូវលេខ១០២ ស្ថិតនៅក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ការអនុវត្តការងារកាត់ភ្ជាប់បំពង់ចែកចាយទឹកស្អាតថ្មីនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងធ្វើការផ្អាកផ្គត់ផ្គង់ទឹកស្អាតនៅលើផ្លូវលេខ១០៦ ផ្លូវលេខ១០៨ និងផ្លូវលេខ១១០ ស្ថិតនៅក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ មួយរយៈពេលខ្លីនៅយប់ថ្ងៃពុធ…

ថ្ងៃស្អែក សង្កាត់ចោមចៅ ដាច់ទឹកមួយយប់ទល់ភ្លឺ

ភ្នំពេញៈ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ គ្រោងនឹងធ្វើការកាត់ភ្ជាប់បំពង់មេនាំទឹកស្អាតថ្មីទំហំ៣០០មីលីម៉ែត្រ នៅខាងជើងនៃចិញ្ចើមផ្លូវជាតិលេខ៤ ចាប់ពីរង្វង់មូលចោមចៅ ដល់ផ្លូវ១២០K ស្ថិតនៅក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ការអនុវត្តការងារកាត់ភ្ជាប់បំពង់មេនាំទឹកស្អាតថ្មីនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងធ្វើការផ្អាកផ្គត់ផ្គង់ទឹកស្អាត ចាប់ពីរង្វង់មូលចោមចៅ ដល់ផ្លូវ១២០K ស្ថិតនៅក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មួយរយៈពេលខ្លី នៅយប់ថ្ងៃពុធ ទី២៦ ខែតុលា…

ផ្ដាច់ទឹកមួយយប់ទល់ព្រឹក នៅខណ្ឌមានជ័យ

ភ្នំពេញៈ រដ្ឋាការទឹកស្វយ័តក្រុងភ្នំពេញ គ្រោងនឹងធ្វើការកាត់ភ្ជាប់បំពង់មេនាំទឹកស្អាតថ្មីទំហំ៣០០មីលីម៉ែត្រ នៅខាងលិចនៃចិញ្ចើមផ្លូវជាតិលេខ២ ចាប់ពីស្ពានអាកាសក្បាលថ្នល់ ដល់រង្វង់មូលព្រះនរាយណ៍ ស្ថិតនៅក្នុងសង្កាត់ចាក់អង្រែលើ និងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ការអនុវត្តការងារកាត់ភ្ជាប់បំពង់មេនាំទឹកស្អាតថ្មីនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងធ្វើការផ្អាកការផ្គត់ផ្គង់ទឹកស្អាត ចាប់ពីផ្លូវលេខ០១CA ដល់ផ្លូវលេខ១៩CA ស្ថិតនៅក្នុងសង្កាត់ចាក់អង្រែលើ និងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ មួយរយៈពេលខ្លី នៅយប់ថ្ងៃសុក្រ…

ថ្ងៃស្អែក រដ្ឋាករទឹក នឹងផ្ដាច់ទឹករយៈពេល៥ម៉ោង នៅភ្នំពេញ

ភ្នំពេញៈ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងធ្វើការផ្អាកការផ្គត់ផ្គង់ទឹកស្អាតនៅយប់ថ្ងៃសុក្រ ទី១៤ ខែតុលា ឆ្នាំ២០១៦ រយៈពេល៥ម៉ោង ដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការស្រាវជ្រាវរកទឹកបាត់បង់ សំដៅកាត់បន្ថយការបាត់បង់ទឹកឲ្យនៅកម្រិតទាប។ ការផ្អាកការផ្គត់ផ្គង់ទឹកនេះ នឹងត្រូវធ្វើឡើងនៅតំបន់មួយចំនួនក្នុងសង្កាត់ស្រះចក និងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ រដ្ឋាករទឹកក្រុងភ្នំពេញ ជូនដំណឹងមុននេះប៉ុន្មាននាទីថា «ក្រុមការងារយើងខ្ញុំ នឹងចុះអនុវត្តធ្វើការស្រាវជ្រាវរកទឹកបាត់បង់ ក្នុងគោលបំណងកាត់បន្ថយទឹកបាត់បង់ឲ្យនៅកម្រិតទាប ក្នុងផ្ទៃសេវាទាំងមូល…