រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងចុះពិនិត្យនិងប្ដូរនាឡិកាទឹកថ្មីជូនពលរដ្ឋ

ភ្នំពេញៈ ក្រុមការងាររដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងចុះត្រួតពិនិត្យ-វាស់ស្ទង់គុណភាពនាឡិកាទឹក នៅតាមបណ្តាញដែលមានអាយុកាលប្រើប្រាស់១១ឆ្នាំឡើង ចាប់ពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧នេះតទៅ។ ក្នុងនោះ ករណីរកឃើញថា នាឡិកាទឹកមានកម្រិតលម្អៀងខ្ពស់ ឬខូច រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ តម្រូវឲ្យអតិថិជនកាន់នាឡិកាផ្ទាល់យកមករោងជាងនាឡិកានៅរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដើម្បីពិនិត្យនិងវាស់ស្ទង់បន្ថែម។ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ជូនដំណឹងនៅរសៀលថ្ងៃទី១៣ ខែមករានេះថា ក្រុមជាងរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ត្រូវចុះធ្វើការពិនិត្យ-វាស់ស្ទង់គុណភាពនាឡិកាទឹក នៅតាមបណ្ដាញ…

យប់ស្អែក ដាច់ទឹករយ:ពេល៦ម៉ោង នៅខណ្ឌដង្កោ

ភ្នំពេញ: រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងផ្អាកផ្គត់​ផ្គង់ទឹកក្នុងតំបន់ខ្លះ​នៃសង្កាត់ដង្កោ ខណ្ឌដង្កោ រយៈពេលប្រមាណ៦ម៉ោង គឺនៅ​យប់​ថ្ងៃទីចន្ទ ទី១៦ ខែមករា ឆ្នាំ២០១៧ ចាប់ពីម៉ោង១០យប់ ដល់ម៉ោង៤ទៀបភ្លឺថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ ដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការកាត់​តបំពង់ដំឡើងនាឡិកាទឹកមួយកន្លែងមាន​ទំហំ ២០០មម នៅលើផ្លូវលេខ១០ដេ កែងនឹងផ្លូវ២១៧។ ជាមួយគ្នា រដ្ឋាករទឹក ក៏អំពាវនាវឲ្យប្រជាពលរដ្ឋរស់នៅតំបន់ខាងលើ មេត្តាត្រៀមបម្រុងទឹកទុកសម្រាប់ប្រើប្រាស់…

ខណ្ឌសែនសុខ នៅថ្ងៃទី១២ ខែមករា ដាច់ទឹកពេលយប់

ភ្នំពេញៈ យោងតាមរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅថ្ងៃទី ៦ ខែមករា ឆ្នាំ២០១៧ បានឲ្យដឹងថា នៅយប់ថ្ងៃព្រហស្បតិ៍ ទី១២ ខែមករា នឹងផ្អាកការផ្គត់ផ្គង់ទឹកស្អាត ចាប់ពីម៉ោង ៩ យប់ ដល់ម៉ោង ៤ ទៀបភ្លឺព្រឹក ដើម្បីកាត់ភ្ជាប់បំពង់មេនាំទឹកស្អាតថ្មីទំហំ២៥០មម នៅលើផ្លូវ២០១១ ចាប់ពីផ្លូវរថភ្លើង…

ផ្ដាច់ទឹក១យប់ ២ខណ្ឌ នៅភ្នំពេញ

ភ្នំពេញៈ បើតាមសេចក្ដីជូនដំណឹង រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ គ្រោងនឹងកាត់ភ្ជាប់បំពង់មេនាំទឹកស្អាតថ្មីទំហំ៣០០មម នៅលើផ្លូវ៥៥P ចាប់ពីផ្លូវលេខ១១០ (ផ្លូវសហភាពសូវៀត) ដល់ផ្លូវលេខ៦B (ផ្លូវណតប្រ៊ីដ) ស្ថិតនៅក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ និងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ សេចក្ដីជូនដំណឹងរបស់រដ្ឋាករទឹក នាថ្ងៃទី៤ ខែមករានេះ បន្តឲ្យដឹងថា ក្នុងការអនុវត្តការងារតកាត់ភ្ជាប់បំពង់មេនាំទឹកស្អាតថ្មីនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ…

រដ្ឋាករទឹកអញ្ជើញអ្នករស់នៅក្នុងខុនដូរពីរ ធ្វើកិច្ចសន្យា និងបង់ថ្លៃប្រើប្រាស់ទឹកស្អាត

ភ្នំពេញៈ នៅមុននេះ១០នាទី រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចេញផ្សាយលិខិតជូនដំណឹងមួយអញ្ជើញលោក-លោកស្រី ដែលរដ្ឋនៅក្នុងខុនដូ Rose និង Shop House Bassac មកចុះកិច្ចសន្យា និងបង់ប្រាក់កក់ថ្លៃប្រើប្រាស់ទឹកស្អាត។ ការអញ្ជើញអតិថិជនទៅធ្វើកិច្ចសន្យា និងបង់ថ្លៃប្រើប្រាស់ទឹកស្អាតនាពេលនេះ បន្ទាន់ពីរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ គ្រោងធ្វើការផ្លាស់ប្ដូរនាឡិកាទឹករបស់ទីក្រុងកោះពេជ្រ មកជាការផ្គត់ផ្គង់របស់អង្គភាពខ្លួនវិញ។ បើតាមសេចក្ដីជូនដំណឹង ចេញផ្សាយនារសៀលថ្ងៃទី៤ ខែមករានេះ​…

អាជ្ញាធរផ្ដាច់ទឹកមួយយប់ ថ្ងៃទី១១ មករា

ភ្នំពេញៈ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងធ្វើការផ្អាកការផ្គត់ផ្គង់ទឹក១យប់ ថ្ងៃទី១១ ខែមករាខាងមុខ ដើម្បីអនុវត្តការងារគម្រោងចែកចាយទឹកស្អាត​។ ការផ្អាកនេះ នឹងធ្វើឡើងនៅខណ្ឌពោធិ៍សែនជ័យ។ នេះបើតាមការជូនដំណឹងមុននេះបន្តិចរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។ បើតាមសេចក្ដីជូនដំណឹងឲ្យដឹងថា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ គ្រោងនឹងកាត់ភ្ជាប់បំពង់មេនាំទឹកស្អាតថ្មីទំហំ៣០០មីលីម៉ែត្រ នៅប៉ែកខាងត្បូង នៃចិញ្ចើមផ្លូវជាតិលេខ៤ ចាប់ពីផ្លូវ១២០K (ផ្លូវទំនប់កប់ស្រូវ) ដល់ផ្លូវ១៩AS ស្ថិតនៅក្នុងសង្កាត់ចោមចៅ សង្កាត់កំបូល និងសង្កាត់កន្ទោក…

ស្អែកនេះ កំណាត់ផ្លូវជាតិលេខ៤ ខណ្ឌពោធិ៍សែនជ័យ នឹងមានការជីកដាក់បំពង់មេនាំទឹកស្អាត

ភ្នំពេញៈ តាមការឲ្យដឹងពី រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានឲ្យដឹងថា ដើម្បីបង្កើនសម្ពាធទឹកនៅប៉ែកខាងលិច រាជធានីភ្នំពេញ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ គ្រោងអនុវត្តការងារជីកដាក់បំពង់មេនាំទឹកស្អាតទំហំ ៨០០មម ដោយត្រូវកាត់ថ្នល់លើផ្លូវជាតិលេខ៤ ឆ្លងពីចិញ្ចើមផ្លូវប៉ែកខាងត្បូងទៅចិញ្ចើមផ្លូវប៉ែកខាងជើងស្របនឹងផ្លូវ១២០K ទល់មុខនឹងស្ថានីយ៍ប្រេងឥន្ធនៈតេលា (ស្តុបផ្លូវទំនប់កប់ស្រូវ) ក្នុងសង្កាត់អូរដឹម ខណ្ឌពោធិ៍សែនជ័យ ចាប់ពីថ្ងៃព្រហស្បតិ៍ ទី២៩ ខែធ្នូ ឆ្នាំ២០១៦ រហូតដល់បញ្ចប់ការងារនេះ។ អាស្រ័យដូចបានជម្រាបជូនខាងលើ…

រោងចក្រផលិតទឹកស្អាតចំការមន គ្រោងចំណាយ ៣០លានអឺរ៉ូ ពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាត

ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ AFD នឹងផ្តល់ទឹកប្រាក់ ៣០លានអឺរ៉ូ សម្រាប់គម្រោងពង្រីកសមត្ថភាពរោងចក្រផលិតទឹកស្អាតចំការមន និងប្រព័ន្ធចែកបាយទឹករបស់រដ្ឋាករទឹកស្វយ័ត ក្រុងភ្នំពេញ។ នេះបើយោងតាមការឲ្យដឹងពី ទីភ្នាក់ងារសារព័ត៌មានជាតិ។ តាមរយៈគម្រោងនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ អាចនឹងបង្កើនសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតរបស់ខ្លួន ឲ្យបានដល់ ៥២០០០ម៉ែត្រគុបក្នុងមួយថ្ងៃ ដែលបច្ចុប្បន្ន អាចផលិតបានត្រឹម ១៤០០០ម៉ែត្រគុបក្នុងមួយថ្ងៃ។ ដើម្បីសម្រេចគោលដៅនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ត្រូវធ្វើការផ្លាស់ប្តូរបំពង់ទុយោទឹកចាស់…

ខណ្ឌដង្កោ និង​សែនសុខ ដាច់ទឹកពីរថ្ងៃជាប់គ្នា​

សម្រាប់ខណ្ឌដង្កោ និងសែនសុខ ដែលក្នុងនោះមានសង្កាត់ពីរ នឹងគ្មានចរន្តទឹកប្រើប្រាស់ ដោយ​រដ្ឋាករទឹកស្វយ័ត ក្រុង​ភ្នំពេញ ធ្វើការគ្រប់គ្រងបរិមាណទឹកបាត់បង់ ឲ្យនៅកម្រិតទាបក្នុងផ្ទៃសេវាទាំងមូល ។​ យោងតាមសេចក្តីជូនដំណឹង​របស់រដ្ឋាករ​ស្វយ័តបានចុះនៅថ្ងៃទី​២៣ ខែធ្នូ បានឲ្យសាធារណៈ​ជនដឹងថា សម្រាប់សង្កាត់ភ្នំពេញថ្មី ក្នុងខណ្ឌសែនសុខ និង សង្កាត់ដង្កោ ខណ្ឌដង្កោ នឹងត្រូវផ្អាក់ការផ្គត់ផ្គង់ប្រើប្រាស់ទឹក ដោយរដ្ឋាករទឹកស្វ័យ័ត ក្រុង​ភ្នំពេញ…

យប់នេះ ដាច់ទឹកនៅសង្កាត់ទួលទំពូងទី១ និងទី២

ភ្នំពេញៈ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានឲ្យដឹងថា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងធ្វើការផ្អាកផ្គត់ផ្គង់ទឹកស្អាតនៅលើផ្លូវ១៦៣ ប៉ែកខាងលិចចាប់ពីចន្លោះផ្លូវ៤៣២ ដល់ផ្លូវ៤៦០ ដោយសារលេចធ្លាយបំពង់នាំទឹកស្អាតទំហំ២២៥មម នៅលើផ្លូវ១៦៣ ស្ថិតក្នុងសង្កាត់ទួលទំពូងទី១ និងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញសូមជម្រាបជូនថា ក្រុមការងារកំពុងធ្វើការជួសជុលបំពង់នាំទឹកស្អាតដែលលេចធ្លាយនោះឲ្យប្រសើរឡើងវិញនៅយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦ មួយរយៈពេលខ្លីចាប់ពីម៉ោង ២២៖០០នាទីយប់។ ជាមួយគ្នានេះដែរស្ថានភាពទឹកក៏នឹងអាចល្អក់ដោយកន្លែងផងដែរ។…