រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងចុះពិនិត្យ និងប្ដូរនាឡិកាទឹកថ្មី ដោយឥតគិតថ្លៃ

ភ្នំពេញៈ ក្រុមការងាររដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងចុះត្រួតពិនិត្យ-វាស់ស្ទង់គុណភាពនាឡិកាទឹក នៅតាមបណ្តាញដែលមានអាយុកាលប្រើប្រាស់១១ឆ្នាំឡើង ចាប់ពីថ្ងៃទី១៣ ខែតុលានេះតទៅ។ ក្នុងនោះ ករណីរកឃើញថា នាឡិកាទឹកមានកម្រិតលម្អៀងខ្ពស់ ឬខូច រាល់ការផ្លាស់ប្ដូរនាឡិកាទឹកថ្មី ពុំតម្រូវឲ្យបង់ថ្លៃនោះទេ។ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ជូនដំណឹងនៅរសៀលថ្ងៃទី៥ ខែតុលានេះថា ក្រុមជាងរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ត្រូវចុះធ្វើការពិនិត្យ-វាស់ស្ទង់គុណភាពនាឡិកាទឹក នៅតាមបណ្ដាញ ដែលមានអាយុកាលប្រើប្រាស់១១ឆ្នាំឡើង ដោយដាក់នាឡិកាទឹកថ្មីជំនួស…

អាជ្ញាធរ បិទទឹកនៅសង្កាត់វត្តភ្នំ ចាប់ពីម៉ោង១០យប់នេះ

ភ្នំពេញៈ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងសម្រេចបិទទឹកបណ្ដោះអាសន្ននៅក្នុងសង្កាត់វត្តភ្នំ ចាប់ពីម៉ោង១០៖០០នាទីយប់ ថ្ងៃទី៥ រហូតដល់ម៉ោង១អធ្រាត្រ ចូលថ្ងៃទី៦ ខែតុលានេះ ដើម្បីឲ្យក្រុមការងារធ្វើការផ្លាស់ប្ដូរវ៉ានសម្រាប់បិទបើកទឹកស្អាត។ នេះបើតាមការជូនដំណឹងពីរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅមុននេះបន្តិច។ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ជូនដំណឹងយ៉ាងដូច្នេះ «ដោយសារតែមានការខូចវ៉ានសម្រាប់បិទបើកទឹកស្អាតទំហំ ១០០មម នៅលើផ្លូវលេខ១៩ សង្កាត់វត្តភ្នំ៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ អង្គភាពយើងខ្ញុំ…

រដ្ឋាករទឹកក្រុងភ្នំពេញ នឹងផ្ដាច់ទឹកនៅយប់ថ្ងៃទី១២ តុលា ខាងមុខ

ភ្នំពេញៈ តាមការជូនដំណឹងមុននេះបន្តិច រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ឲ្យដឹងថា អង្គភាពមួយនេះ នឹងធ្វើការផ្អាកការផ្គត់ផ្គង់ទឹកស្អាត ចាប់ពីរង្វង់មូលចោមចៅ ដល់ផ្លូវ១២០K ស្ថិតនៅក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មួយរយៈពេលខ្លី នៅយប់ថ្ងៃពុធ ទី១២ ខែតុលា ឆ្នាំ២០១៦ ចាប់ពីម៉ោង៩៖០០នាទីយប់ ដល់ម៉ោង៤៖០០នាទីទៀបភ្លឺ។ រដ្ឋាករទឹកក្រុងភ្នំពេញ បញ្ជាក់ថា ការផ្អាកការផ្ដត់ផ្គង់ទឹកស្អាតនៅពេលនេះ…

ថ្ងៃស្អែក រដ្ឋាករទឹកក្រុងភ្នំពេញ នឹងចាប់ផ្ដើមជីកដាក់បំពង់មេនាំទឹក នៅខណ្ឌច្បារអំពៅ

ភ្នំពេញៈ ចាប់ថ្ងៃស្អែក ថ្ងៃទី៤ ខែតុលាតទៅ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងធ្វើការជីកដាក់បំពង់មេនាំទឹក នៅខាងត្បូតនៃចិញ្ចើមផ្លូវជាតិលេខ១ ដែលស្ថិតនៅក្នុងសង្កាត់និរោធន៍ និងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រហូតដល់បញ្ចប់ការងារទៅតាមគម្រោង។ នេះបើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅមុននេះបន្តិច។ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានជូនដំណឹងដល់ពលរដ្ឋ ដែលបច្ចុប្បន្នរស់នៅសង្កាត់ទាំងពីរ ក្នុងខណ្ឌច្បារអំពៅ ថា ដើម្បីបង្កើនសំពាធទឹកនៅប៉ែកខាងកើតរាជធានីភ្នំពេញ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ…

រដ្ឋាករទឹកក្រុងភ្នំពេញ ដាក់កម្មវិធីចុះស្រាវជ្រាវរកទឹកធ្លាយ រយៈពេល១ខែពេញ

ភ្នំពេញៈ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានដាក់កម្មវិធីចុះស្រាវជ្រាវរកទឹកធ្លាយនៅពេលយប់ ដែលនឹងធ្វើឡើងក្នុងតំបន់មួយចំនួនខណ្ឌចំនួន៣ រួមមាន ខណ្ឌ៧មករា ខណ្ឌទួលគោក និងខណ្ឌមានជ័យ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ ពីម៉ោង១០៖០០នាទីយប់ ដល់ម៉ោង៥៖០០នាទីទៀបភ្លឺ។ បើតាមរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ការចុះស្រាវជ្រាវរកទឹកធ្លាយនាពេលយប់នេះ គឺធ្វើឡើងក្នុងគោលបំណងកាត់បន្ថយទឹកបាត់បងឲ្យនៅកម្រិតទាបក្នុងផ្ទៃសេវាទាំងមូល សំដៅទៅលើការបង្កើនសេវាផ្គត់ផ្គង់ទឹកឲ្យបានកាន់តែប្រសើរឡើងដល់អតិថិជន៕

សិក្ខាសាលាស្ដីពីការកែលម្អប្រព័ន្ធប្រឡាយ លូបង្ហូរទឹកភ្លៀង និងសំណល់រាវក្នុងរាជធានីភ្នំពេញ

ភ្នំពេញៈ រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយអង្គការចៃកាជប៉ុន កាលពីព្រឹកថ្ងៃទី១៥ កញ្ញា ២០១៦នេះ បានបើកសិក្ខាសាលាពិគ្រោះយោបល់ សេចក្តីព្រាងរបាយការណ៍បញ្ចប់ការសិក្សាគ្រោងផែនការមេ កែលម្អប្រព័ន្ធប្រឡាយ លូបង្ហូរទឹកភ្លៀង និងសំណល់រាវក្នុងរាជធានីភ្នំពេញ ក្រោមជំនួនឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុន ដោយមានការអញ្ជើញចូលរួមពីលោកអៀង អូននី អភិបាលរងរាជធានីភ្នំពេញ លោក អ៊ុយឈីដា តូហ្គូ តំណាងអង្គការចៃកាជប៉ុន អ្នកជំនាញការអង្គការចៃកា…

រដ្ឋាករទឹកនឹងផ្អាកការផ្គត់ផ្គង់រយៈពេលមួយថ្ងៃ នៅចោមចៅ

ភ្នំពេញៈ យោងលិខិតជូនដំណឹងរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានឲ្យដឹងថា ប្រជាពលរដ្ឋដែលមានផ្ទះនៅក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែន​ជ័យ រាជធានីភ្នំពេញ នឹងមានការផ្អាកការផ្គត់ផ្គង់ទឹក នៅយប់ថ្ងៃពុធ ទី២៨ ខែកញ្ញា ឆ្នាំ ២០១៦ ខាងមុខនេះ ។ ការផ្អាកការផ្គត់ផ្គង់ទឹកនេះ គឺដោយសារតែរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ គ្រោងកាត់តភ្ជាប់បំពង់មេនាំទឹកថ្មី ទំហំ ៣០០ មម…

មុននេះបន្តិច មានមន្ត្រីរដ្ឋាករទឹកខេត្តស្ទឹងត្រែង ធ្វើអត្តឃាតចាក់ក សម្លាប់ខ្លួនឯង

ស្ទឹងត្រែងៈ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីមន្ត្រីរដ្ឋាករ ទឹកខេត្តស្ទឹងត្រែងម្នាក់ បានធ្វើអត្តឃាតយកកូនកាំបិត មកចាក់បំពង់ក ស្លាប់យ៉ាងអាណោច អាធម័ កាលពីវេលាម៉ោង៨ព្រឹកថៃ្ងទី ៨ ខែកញ្ញា ឆ្នាំ ២០១៦ នៅចំណុចក្នុងភូមិបាចុង សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ។ ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ សន ដន…

ផ្អាកការផ្គត់ផ្គង់ទឹកស្អាត ចាប់ពីក្រោយបន្ទាយទាហានភេវកម្ម ដល់ផ្លូវ៨CC សង្កាត់ចោមចៅ មួយរយៈពេលខ្លី

ភ្នំពេញៈ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានកិត្តិយសសូមជម្រាប សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី មេត្តាជ្រាបថា អង្គភាពយើងខ្ញុំគ្រោងនឹងធ្វើការកាត់ភ្ជាប់បំពង់ចែកចាយទឹកស្អាតថ្មីទំហំ២២៥មម នៅលើចិញ្ចើមផ្លូវ២៧CC-៤ ចាប់ពីផ្លូវលេខ២៧CC រហូតដល់ប្លុក ស្ថិតនៅក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ការអនុវត្តន៍ការងារកាត់ភ្ជាប់បំពង់ចែកចាយទឹកស្អាតថ្មីនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងធ្វើការផ្អាកការផ្គត់ផ្គង់ទឹកស្អាតចាប់ពីក្រោយបន្ទាយទាហានភេវកម្ម…

ឯកអគ្គរដ្ឋទូតបារាំង ចុះពិនិត្យរោងចក្រផលិតទឹកស្អាតនិរោធ

ភ្នំពេញៈ លោក ហ្សង់ក្លូដ ពាំបឺហ្វ (Jean-Claude Poimboeuf) ឯកអគ្គរដ្ឋទូតបារាំង ប្រចាំកម្ពុជា អមដំណើរដោយលោក ហ្វីលីព ស្តាំងម៉េត (Philippe Steinmetz) នាយកទីភ្នាក់ងារភិវឌ្ឍន៍បារាំង ប្រចាំកម្ពុ ជានិងឡាវ នៅព្រឹកថ្ងៃទី១៣ ខែមិថុនានេះ បានអញ្ជើញទៅពិនិត្យដំណើរការសាងសង់រោងចក្រផលិតទឹកស្អាតនិរោធ ជំហានទី២។…