ប្រជាពលរដ្ឋ ២នាក់ ពេលភ្លៀងរត់ទៅជ្រកក្រោមដើមស្វាយ ត្រូវរន្ទះបាញ់របួសធ្ងន់ នៅស្រុកស្វាយចេក

បន្ទាយមានជ័យៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃចន្ទ ១៥កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ មនុស្ស០២នាក់រងរបួសធ្ងន់ បន្ទាប់ពីរន្ទះបាញ់ ។ ហេតុការណ៍បង្កឲ្យភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោង ៣រសៀល នៅភូមិដូនណូយ ឃុំទ្រាស…

ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តស៊េរីទំនើបពីរគ្រឿង និងម៉ូតូមួយគ្រឿង បណ្តាលឲ្យស្រ្តីទើបសម្រាលកូនខ្ចីម្នាក់របួសធ្ងន់

ភ្នំពេញៈ នៅវេលាម៉ោង០៦និង៣០នាទីយប់ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រវាងរថយន្តម៉ាក Kuru ៥៧០ ពណ៌ខ្មៅ ជាមួយរថយន្ត Ford និងម៉ូតូ បណ្តាលឲ្យស្រ្តីម្នាក់ទើបសម្រាលកូនខ្ចីរួច បានរងរបួសធ្ងន់ ទីតាំងស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៣ ត្រង់ចំណុចមុខវត្តព្រៃស្ពឺ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ…

រន្ទះបាញ់ដើមដូងធ្វើឲ្យដាច់ខ្សែភ្លើង ធ្លាក់មកប៉ះចំស្រ្តីម្នាក់ បណ្តាលឲ្យឆក់សន្លប់មួយសន្ទុះធំ

កំពង់ឆ្នាំងៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃចន្ទ ទី០៣ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង៧និង៤០នាទីយប់ មានភ្លៀងខ្យល់កន្ដ្រាក់ បណ្ដាលអោយមានរន្ទះបាញ់ ដើមដូងធ្វើឲ្យដាច់ខ្សែភ្លើង ធ្លាក់មកឆក់ចំមនុស្សម្នាក់ឈ្មោះ ឡាង សុឃា ភេទស្រី អាយុ៣៤ឆ្នាំ សញ្ជាតិខ្មែរ រស់នៅភូមិ ជំពារ…

ករណីគ្រោះធម្មជាតិរន្ទះបាញ់ កម្មករធ្វើផ្លូវម្នាក់ បណ្តាលអោយស្លាប់បាត់បង់ជីវិត

កណ្តាលៈ នៅវេលាម៉ោង១៧និង០០នាទីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២ មានករណីគ្រោះធម្មជាតិរន្ទះបាញ់ កម្មករធ្វើផ្លូវម្នាក់ បណ្តាលអោយស្លាប់បាត់បង់ជីវិត ទីតាំងស្ថិតត្រង់ចំណុចភូមិស្តៅកន្លែង៥ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ ជនរងគ្រោះឈ្មោះ សែម សុខជា ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើតភូមិប៉ោឡោ ឃុំមេទឹក…

HINO ដឹកហ្គាស​ ប៉ះជាមួយរថយន្ត​ FUSO លាន់ដូចរន្ទះ​ នៅចន្លោះគីឡូម៉ែត្រ​លេខ៥៩-៦០​ ផ្លូវជាតិ​លេខ​៤​ ​

កំពង់ស្ពឺៈ យោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១៧ និង ៣០ នា​ទី​ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ​នៅលើផ្លូវជាតិលេខ៤ គីឡូម៉ែត្រ ៥៩-៦០​ ស្ថិត​នៅ​ចំណុចមុខភូមិកណ្ដាល ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បង្កឡើង​ដោយរថយន្ដ​០២គ្រឿ​ង…

សូមប្រុងប្រយ័ត្ន! បុរស​ម្នាក់​ទៅ​មើល​គេ​ភ្ជួរ​ដីស្រែ​ពេល​មេឃ​ស្រទុំ​ ត្រូវ​រន្ទះបាញ់​បណ្តាល​ឲ្យស្លាប់​ នៅខេត្តបាត់ដំបង​

​បាត់ដំបងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅ​ថ្ងៃ​ទី​០៣​ ខែកញ្ញា​ ឆ្នាំ​២០២២​ វេលា​ម៉ោង​១៥​និង​៣៥​នាទី​ មុន​ពេល​មាន​ភ្លៀង​ធ្លាក់​មេឃ​ស្រទុំ​ មាន​ករណី​រន្ទះបាញ់​ បណ្ដាល​អោយ​ស្លាប់​ប្រជាពលរដ្ឋ​ចំនួន​ ០១​នាក់​ ត្រង់​ចំនុច​វាលស្រែ​ខាងកើត​ស្វាយ​ជួរ​ ស្ថិត​នៅ​ភូមិ​ចក​តូច​ ឃុំ​កកោះ​ ស្រុក​មោងឫស្សី​ ខេត្តបាត់ដំបង​ ។ ជន​រង​គ្រោះ​ឈ្មោះ​ ធិ​ញ​ ធឿ​ត​ ភេទ​ប្រុស​…

រថយន្តបែនដឹកខ្សាច់បើកគេច រេចង្កូតក្រឡាប់ជ្រុលទៅបុកផ្ទះប្រជាពលរដ្ឋ បណ្តាលឲ្យរងការខូចខាត

កណ្កាលៈ នៅវេលាម៉ោង៣និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ បានកើតឡើង រថយន្តបែនដឹកខ្សាច់ មួយគ្រឿង ក្រឡាប់ជ្រុលទៅបុកផ្ទះប្រជាពលរដ្ឋ បណ្តាលឲ្យរងការខូចខាត ទីតាំងស្ថិតតាមបណ្តោយផ្លូវជាតិលេខ៣ ភូមិកំពង់ទួល ឃុំអន្លង់រមៀត ស្រុកកណ្កាលស្ទឹង ខេត្តកណ្កាល ។ ហេតុការណ៍៖ នៅមុនពេលកើតហេតុ គេឃើញរថយន្តបែនចង្កូតស្តាំ ដឹកខ្សាច់មួយគ្រឿង…

គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តស៊េរីទំនើប Lexus LX ៥៧០ និងម៉ូតូឌ្រីមសង់ បណ្តាលឲ្យបុរសម្នាក់សង្ស័យបាក់ជើង រងរបួសធ្ងន់

ភ្នំពេញៈ នៅវេលាម៉ោង៧និង៥០នាទីយប់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រវាងរថយន្តស៊េរីទំនើបម៉ាក Lexus LX ៥៧០ ពណ៌ស ១គ្រឿង ពាក់ស្លាកលេខកណ្តាល2C-1890 និងម៉ូតូឌ្រីមសង់១គ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខព្រៃវែង 1Q-7883 បណ្តាលឲ្យបុរសម្នាក់ សង្ស័យបាក់ជើង រងរបួសធ្ងន់…

បុរសម្នាក់បើករថយន្តម៉ាស្តារមួយគ្រឿង រេចង្កូតបុកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញៈ នៅវេលាម៉ោង៤និង៣០នាទីទៀបភ្លឺឈានចូលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តម៉ាកម៉ាស្តារ មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2BG-9122 បើកបរបុកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យរងការខូចខាត បង្កឲ្យមានការភ្ញាក់ផ្អើល ទីតាំងស្ថិតតាមបណ្តោយផ្លូវព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ នៅមុនពេលកើតហេតុ គេឃើញរថយន្តម៉ាស្តារ…

លាន់ដូចរន្ទះ! រថយន្តCorolla មួយគ្រឿង បុកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យផ្នែកខាងមុខរួញចូលគ្នា

ភ្នំពេញៈ នៅវេលាម៉ោង១១និង៥០នាទីយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង បុរសម្នាក់បើករថយន្តម៉ាក Corolla មួយគ្រឿង បុកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យបាក់រងការខូចខាត ចំណែករថយន្តផ្នែកខាងមុខរួចចូលគ្នា ស្ថិតតាមបណ្តោយផ្លូវព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ។ នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់បើកបររថយន្តម៉ាក Corolla…