វត្ត​ចំ​នួ​ន​១៥​ផ្ត​ល់​អំ​ណោយ​ ​ដល់​អ​នុ​សា​ខា​កាក​បាទ​ក្រ​ហម​ ​ខណ្ឌ​ឫ​ស្សី​កែវ​

អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌឫស្សីកែវ ជានិច្ចកាលតែងតែបានទទួលអំណោយ ពីសប្បុរសជន, ព្រះសង្ឃ និងជនរួមជាតិនានាបន្តបន្ទាប់ ដើម្បីយកទៅជួយដល់ពលរដ្ឋ ទីទ័លក្រីក្រ, ពិការ, ជរា, អ្នកមានផ្ទុក មេរោគអេដស៏ ដែលមានជីវភាពខ្វះខាត។ ជាក់ស្តែងដូចជានៅព្រឹកថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០១២ ព្រះតេជគុណ សុវណ្ណជោតិ…

ឯក​អគ្គរដ្ឋ​ទូត​គុយ​វែត​ថ្មី​ចាប់​អារម្មណ៍​ការ​អភិវឌ្ឍន៍ ​នៅ​រាជ​ធានី​ភ្នំ​ពេញ

នាព្រឹកថ្ងៃដដែល ទី០៥ ខែកញ្ញា ឆ្នាំ២០១២ បន្ទាប់ពីជំនួបសម្តែងការ គួរសមរវាងឯកឧត្តមឯកអគ្គរដ្ឋទូតឥណ្ឌាថ្មី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម កែប ជុតិមា អភិបាលរាជធានីភ្នំពេញ បានទទួលជួបជាមួយ ឯកឧត្តម Dherar Naser Al Tuwaijr ឯកអគ្គរដ្ឋទូតគុយវែតថ្មី នៃ សាធារណរដ្ឋគុយវែត…

តា​រា​ស​ម្តែ​ង​ ​លឹ​ម​ ​ជា​ឡា​យ​ ​គ្រោះ​ថ្នាក់​ច​រា​ចរ​ណ៍​

ប្រភពព័ត៌មានចចាមអារ៉ាមបានឲ្យដឹងថាតារាសម្តែង លោក លឹម ជាឡាយ ដែលគ្រប់គ្នាកោតសរសើរពីសម្រស់ធម្មជាតិរបស់លោក ថាស្អាតៗគ្រប់គ្នានោះ កំពុងជួបនូវបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ខណះដែលតារាសម្តែងរូបនេះបានចូលទៅ ផឹកស៊ី នៅក្លិបមួយកន្លែងក្នុងរាជធានីភ្នំពេញ។ ប្រភព ចចាមអារ៉ាមដដែលបានបន្តទៀតថា ហេតុការណ៍នេះកើតឡើងដោយសារតារាសម្តែងរូបនេះ ផឹកស្រាស្រវឹងបាត់បង់ស្វារតីក្នុងការបើកបរ រហូតដល់ថ្នាក់រេចង្កូតធ្លាក់ផ្លូវទៅបុកដើមឈើ។ម្យ៉ាងវិញទៀតការក្រេបសុរា ដល់ថ្នាក់បាត់បង់ស្វារតីនេះដែរដោយសារតែលោក បាត់បង់នូវស្នេហា ដែលខំសន្សំជាយូរណាស់មកហើយជាមួយនឹងម្ចាស់ចិត្តរបស់ខ្លួន និងទង្វើរមិនគាប់បីរបស់ខ្លួន ទៅលើមិត្តស្រីនោះ។…

ភូមិ​អណ្តូង ​៣ ​ជា​សហ​គមន៍​ទី​១ ​ទទួល​បាន​ផ្សារ​កម្ពស់​ពីរ​ជាន់

ផ្សារដ៏ថ្មីស្រឡាងមួយខ្នង នៅសហគមន៍ភូមិអណ្តូង ៣ សង្កាត់គោករកា ខណ្ឌពោធិសែនជ័យ ទំហំ ២៥,៦០ ម៉ែត្រ គុណនឹង ១១,៦០ ម៉ែត្រ កម្ពស់ ពីរជាន់ ដែលទើបតែបានសាងសង់រួចជាស្ថាពរ ក្រោមការជួយឩបត្ថម្ភពី អង្គការ People for Care and…

ឯក​អគ្គ​រដ្ឋ​ទូត​ឥណ្ឌា​ថ្មី​ប្រចាំ​នៅ​កម្ពុជា ​សំដែង​ការ​គួរ​សម ​ជាមួយ ​អភិបាល

ឯកឧត្តម Dinesh K. Patnaik ឯកអគ្គរដ្ឋទូតឥណ្ឌាថ្មីប្រចាំនៅ ព្រះរាជាណាចក្រកម្ពុជា បានលើកឡើងពីចំណងកិច្ចសហប្រតិបត្តការ រវាង ប្រទេសទាំងពីរកម្ពុជា-ឥណ្ឌាប្រកបដោយផ្លែផ្កាកន្លងមកនៅក្នុងឱកាស នៃ ជំនួប សម្តែងការគួរសមជាមួយ ឯកឧត្តម កែប ជុតិមា អភិបាល រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១២។…

រាជ​ធា​នី​ភ្នំ​ពេញ​ ​ធ្វើ​ការ​ដុត​បំ​ផ្លាញ​គ្រឿង​ញៀន​ ​ទ្រង់​ទ្រាយ​ធំ​សំ​រាប់​ឆ្នាំ​២០​១២​

គ្រឿងញៀនយ៉ាងច្រើនសន្ធឹកសន្ធាប់ រួមទាំងឧបករណ៍ផ្សេងៗទាក់ទិន ដល់ការផលិត ការជួញដូរ ការចែកចាយ និងការប្រើប្រាស់គ្រឿងញៀន ប្រមាណជាងមួយតោន ត្រូវបានធ្វើការដុតបំផ្លា្ញញចោលទាំងស្រុង នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១២ នៅភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ពិធីនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម កែប ជុតិមា…

លំ​ហាត់​វា​យ​អ​ក្សរ​ខ្មែរ​ក្នុង​ទូ​រ​ស័ព្ទ​NO​KIA​ ​ASHA​ ​202​ស៊ីម​ពីរ​

ឆ្លើយតបទៅនឹងតម្រូវការដ៏ចាំបាច់របស់យុវជន-យុវតីខ្មែរ ក្នុងការប្រើប្រាស់ភាសាជាតិដើម្បីការទំនាក់ទំនងគ្នាតាមប្រព័ន្ធបណ្តាញសង្គមជាពិសេសFACEBOOK,ក្រុមហ៊ុនNOKIAថ្មីៗនេះបានបញ្ចូលកម្មវិធីវា យអក្សរខ្មែរយូនីកូដរួចជាស្រេចនៅក្នុងទូរស័ព្ទស៊ីមពីរប្រភេទ TOUCH & TYPE ដ៏ពោរពេញទៅដោយប្រជាប្រិយភាពរបស់ខ្លួនគឺ NOKIA ASHA 202 ស៊េរីថ្មី។ ដោយឡែក ចំពោះ NOKIA ASHA 202 ស៊េរីមុន អ្នកប្រើប្រាស់អាចយកទូរស័ព្ទទាំងនោះទៅតំលើងកម្មវិធីវាយអក្សរខ្មែរនៅ NOKIA CARE…

សា​លា​រាជ​ធា​នី​នឹង​មិន​យក​ថ្លៃ​ស្តង់​នៅ​ក្នុង​ការ​ប្រា​រព្ធ​ ​ពិ​ធី​ប​ង្ហា​ញនំ​ខ្មែរ​

នាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១២ នៅសាលារាជធានីភ្នំពេញបានបើក អង្គប្រជុំដើម្បីពិនិត្យទៅលើការងារមួយចំនួនពាក់ព័ន្ធទៅនឹងការត្រៀមរៀបចំ ពិធីបង្ហាញនំ និងបង្អែមខ្មែរ នៅចុងខែសីហា ក្រោមការដឹកនាំដោយ ឯកឧត្តម កែប ជុតិមា អភិបាលរាជធានីភ្នំពេញ។ ពិធីបង្ហាញនំនិង បង្អែមខ្មែរ ធ្វើឡើងស្របពេលដែលរូបសំណាកអតីតមេទ័ពខ្មែរដ៏ខ្លាំងពូកែគឺ តេជោមាស និងតេជោយ៉ត ត្រូវរៀបចំពិធីសម្ពោធជាផ្លូវការដោយសាលារាជធានីភ្នំពេញ។ តាមរបាយការណ៍របស់មន្ទីរវប្បធម៌…

NOKIA​និង​ម្ចាស់​ហាង​លក់​ទូរស័ព្ទ​រឹត​ចំ​ណង​ភាព​ជា​ដៃ​គូ​ដើម្បី​បង្កើត​បទ​ពិ​សោធន៍​ល្អ​ជូន​អ​តិ​ថិ​ជន​

ដោយបានសហការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុន NOKIA ប្រចាំនៅកម្ពុជាហាងលក់ទូរស័ព្ទធំៗចំនួនពីរនៅរាជធានីភ្នំពេញគឺហាងលក់ទូរស័ព្ទ “គីរីរម្យ” ស្ថិតនៅតាមបណ្តោយមហាវិថីព្រះមុនីវង្សនិងហាងលក់ទូរស័ព្ទ “ផ្កាឈូកទិព្វ” ស្ថិតនៅតាមបណ្តោយមហាវិថីព្រះសីហនុបានជួសជុលកែលំអតុបតែងប្រកបដោយសោភណ្ឌភាព និងបានបើកទ្វារទទួលអតិថិជនជាប្រក្រតីវិញហើយ។ស្របពេលនឹងការចាប់ផ្តើមបើកលក់សារជាថ្មី នេះហាងលក់ទូរស័ព្ទទាំងពីរខាងលើនឹងផ្តល់វត្ថុអនុស្សាវរីយ៍ដូចជាអាវយឺត អាវភ្លៀង ឬឆត្រ ដល់អតិថិជនរយៈពេលបីថ្ងៃគឺចាប់ពីថ្ងៃ6-8សីហា នៅរាល់ពេលនៃការជាវNOKIAដែលមានតម្លៃចាប់ពី ៣០ ដុល្លារឡើងទៅ។ អគ្គនាយកនៃក្រុមហ៊ុន NOKIA ប្រចាំនៅកម្ពុជា-ឡាវ លោក JERRY…

សាសា មានអង្គរក្សការពារ

តារាចម្រៀងផលិតកម្ម ថោន កញ្ញា សាសា មិនសូវចេញមុខតាមរយៈអាលប៊ុមផ្សេងៗ ហាក់បី ដូចជាស្ងប់ស្ងាត់ដូចចោរលួចសេះ ឬចេញមុខដូចភ្លើងចំបើង និងមិនសូវបានលេចមុខមាត់តាមស្ថានីយ៍ទូរទស្សន៍ផ្សេងៗដូចតារាចម្រៀងស្រីៗផ្សេងទៀតក្នុងទ្រនំជាមួយគ្នា ។ ទោះបីជាសាសាស្ងប់ស្ងាត់តែនាងនៅតែមានជំហរឈរជើងជានិច្ចក្នុងសង្វៀនសិល្បៈ ។កាលពីថ្ងៃ សុក្រ កន្លងមកថ្មីៗនេះដែរ សាសា តារាចម្រៀង ប្រចាំផលិតកម្ម ថោន សាច់សខ្ចីដូចត្រកួនឈ្លក់ទឹកខែវស្សា នាងបានចូលទៅផឹកស៊ីក្នុងហាងមួយកន្លែងក្នុងរាជធានីភ្នំពេញ…