នគរបាល​ខណ្ឌមានជ័យ ចុះ​រៀបចំ​សណ្តាប់ធ្នាប់​ នៅ​លើ​កំណាត់​ផ្លូវលេខ​២៧១ ​​​

​ភ្នំពេញៈ​ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កម្លាំង​ការិយាល័យ​នគរបាល​សណ្តាប់ធ្នាប់​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បាន​ឃាត់​ម៉ូតូ​ចំនួន​០៩​គ្រឿង​ និង​ឧបករណ៍​សម្ភារៈ​មួយ​ចំនួន​ទៀត​ យក​ធ្វើការ​ផាកពិន័យ​តាម​ច្បាប់​ ខណៈ​អ្នកបើកបរ​ម៉ូតូ​ទាំងនេះ​បើក​បញ្ច្រាសទិស​ និង​ដាក់​តាំង​ឧបករណ៍​សម្ភារៈ​រំលោភ​លើ​ចំណី​ផ្លូវ​ បង្ក​ប៉ះពាល់​សណ្តាប់​សុវត្ថិភាព​ចរាចរណ៍​ នៅ​គ្រា​ដែល​កម្លាំង​នគរបាល​សណ្តាប់ធ្នាប់​បន្ត​ចុះ​ពង្រឹង​អនុវត្ត​រៀបចំ​សណ្តាប់ធ្នាប់​នៅ​លើ​កំណាត់​ផ្លូវ​២៧១​ ចាប់ពី​ខាង​មុខ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​ រហូត​ដល់​ខ្លោងទ្វារវត្ត​សន្សំ​កុសល​ ក្នុង​ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​ នៅ​ល្ងាច​ថ្ងៃ​ទី​២១​ ខែធ្នូ​ ឆ្នាំ​២០២១​…

ខ្ចីម៉ូតូទៅទិញបារីជក់មួយភ្លែតបាត់២ថ្ងៃត្រូវជនរងគ្រោះប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លួន

ភ្នំពេញៈ នៅថ្ងៃទី២០ ខែ ធ្នូ ឆ្នាំ២០២១ វេលាម៉ោង ១០និង ០០នាទីព្រឹក កម្លាំងជំនាញព្រហ្មទណ្ឌ និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងកេងកងទី៣ ធ្វើការឃាត់ ខ្លួនជនសង្ស័យចំនួន០១នាក់ ពីបទ៖ រំលោភលើទំនុកចិត្ដ (យកម៉ូតូ០១គ្រឿង) នៅចំនុចផ្ទះលេខ៤៥B ផ្លូវលេខ៤៥ ក្រុមទី៤៥ ភូមិ២ សង្កាត់បឹងកេងកងទី៣…

ឃាត់ខ្លួនជនសង្ស័យម្នាក់! ករណីចាប់រំលោភសេពសន្ថវៈទៅលើក្មេងស្រីអាយុ ១០ឆ្នាំ បានសម្រេច ៤ដង

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ធ្វើការឃាត់ខ្លួនបានភ្លាមៗ បន្ទាប់ពីធ្វើសកម្មភាពគំរាមនិងចាប់រំលោភសេពសន្ថវៈទៅលើក្មេងស្រីអាយុ១០ ឆ្នាំ បានសម្រេច ៤ដងនៅក្នុងខ្ទម។ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើង កាលពីវេលាម៉ោង៨ និង៣០ នាទីយប់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ ២០២១ ដែលស្ថិត នៅតាមបណ្ដោយផ្លូវបេតុង ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនសង្ស័យមានឈ្មោះ…

សម្តេចតេជោ ហ៊ុន សែន៖ គ្មានសម្ពាធណាផ្សេងទៀត មកដាក់បន្ថែមលើកម្ពុជានោះទេ ដោយគ្រាន់តែកម្ពុជាមានទំនាក់ទំនងជាមួយចិន

ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាសង្ឃឹមថា គ្មានសម្ពាធណាមួយ ដាក់ទណ្ឌកម្មលើកម្ពុជា ដោយគ្រាន់តែកម្ពុជាមានសេរីភាព ក្នុងការធ្វើទំនាក់ទំនងជាមួយ ចិន នោះទេ។ ការថ្លែងបែបនេះរបស់សម្តេចតេជោហ៊ុនសែន បានធ្វើឡើង បន្ទាប់ពីសហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះ បានបង្ហាញអំពីទណ្ឌកម្មរបស់ខ្លួន មកលើរាជរដ្ឋាភិបាលកម្ពុជា ដោយប្រកាសមិនលក់អាវុធមកឱ្យប្រទេសកម្ពុជា ដោយចោទរាជរដ្ឋាភិបាលកម្ពុជា…

ទីបំផុត! អង្គភាព ACU សម្រេចឃាត់ខ្លួនឈ្មោះ ស៊ំ សុជាតិ ស្នងការរង និងនាយការិយាល័យអន្ដរាគមន៍ ខេត្តកំពង់ឆ្នាំង ពាក់ព័ន្ធព្រៃលិចទឹក

(កំពង់ឆ្នាំង)៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានសម្រេចឃាត់ ខ្លួន លោកផ្កាយ១ ស៊ុំ សុជាតិ ស្នងការរងខេត្តកំពង់ឆ្នាំង និងលោកសក្តិ៥ កែវ ណារុន នាយការិយាល័យអន្ដរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ឆ្នាំង បន្ទាប់ពីបញ្ចប់ការសួរនាំ ពាក់ព័ន្ធ ការកាន់កាប់ព្រៃ លិចទឹក នៅតំបន់៣ ក្នុងស្រុក…

ក្រុមសមត្ថកិច្ចជំនាញ បើកការស៊ើបអង្កេតជាថ្មី លើករណីឃាតកម្មសម្លាប់កុមារអាយុ១៤ម្នាក់ កាលពីជាង២ខែមុន នៅខេត្តកំពង់ចាម

កំពង់ចាម៖ ក្រុមការងារស៊ើបអង្កេតបទល្មើសឃាតកម្ម (HIT) និងក្រុមការងារបច្ចេកទេសវិទ្យាសាស្រ្ត (FST) នៃអង្គភាពការពារកុមារ (CPU) រួមជាមួយមន្ត្រីជំនាញពីក្រសួងមហាផ្ទៃ បានធ្វើដំណើរទៅខេត្តកំពង់ចាមកាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ ដើម្បីចុះទៅមើលទីតាំងកន្លែងកើតហេតុជាថ្មីម្តងទៀត និងធ្វើកោសល្យវិច័យទៅលើវត្ថុតាងមួយចំនួនដែលបានដកហូតមករក្សាទុក ក្នុងការស៊ើបអង្កេតទៅលើឃាតកម្មរបស់កុមារីអាយុ ១៤ឆ្នាំម្នាក់ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១។ក្រុមការងារចម្រុះ JULIET21 ត្រូវបានបង្កើតឡើងនៅថ្ងៃទី១…

NATO ច្រានចោលការចោទប្រកាន់របស់រុស្ស៊ី ជុំវិញផែនការដាក់ពង្រាយមីស៊ីលនុយក្លេអ៊ែរ នៅអឺរ៉ុប

(ព្រុចសែល)៖ អង្គការ NATO មិនមានផែនការក្នុងការដាក់ពង្រាយមីស៊ីលនុយក្លេអ៊ែររយៈចម្ងាយមធ្យមនៅក្នុងតំបន់អឺរ៉ុបនោះឡើយ ដែលនេះជាការច្រានចោលការចោទប្រកាន់របស់ទីក្រុងម៉ូស្គូ ហើយអំពាវនាឱ្យរុស្ស៊ីបញ្ឈប់ដាក់ពង្រាយអាវុធប្រភេទនេះដូចគ្នា។ ការអះអាងខាងលើរបស់អង្គការ NATO ធ្វើឡើងបន្ទាប់រុស្ស៊ីបានព្រមានថាខ្លួននឹងដាក់ពង្រាយប្រព័ន្ធមីស៊ីលបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ នៅតំបន់អឺរ៉ុប ប្រសិនបើអង្គការ NATO មានផែនការធ្វើដូច្នេះដែរ។ ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្នុងទីក្រុងព្រុចសែល នៅថ្ងៃអង្គារសប្តាហ៍នេះ អគ្គលេខាធិការអង្គការ NATO លោក Jens…

កម្លាំងសមត្ថកិច្ចឃាត់ខ្លួនក្មេងប្រុសម្នាក់ ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈអនីតិជន

បាត់ដំបងៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កម្លាំងផ្នែកយុត្តិធម៌ នៃអធិការដ្ឋាននគរបាល ស្រុកកំរៀង បានធ្វើការឃាត់ខ្លួនយុវជនជាអនីតិជនម្នាក់ ក្នុងករណីរំលោភសេពសន្ថវៈ លើក្មេងស្រីអាយុ១៣ឆ្នាំ កាលពីថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង១៤និង៣០នាទី ត្រង់ចំនុចផ្ទះក្រុមទី០៨ ភូមិឡាក់ហុកពីរ ឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង…

ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីរំលោភសេពសន្ទវ:ចំនួន ​៣ដង បានសម្រេច ​២ដង នៅខេត្តកោះកុង

(ខេត្តកោះកុង) ៖ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ១៥ និង១២ នាទីរសៀល តាមការចង្អុលបង្ហាញ ពី លោក ឧត្តមសេនីយ៍ទោ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង និងការណែនាំរបស់ លោកស្រី ស្នងការរងផែនការងារប្រឆាំងបទល្មើសការជួញដូរ មនុស្ស និងការងារអនិតិជន…

សមត្ថកិច្ចចុះរៀបចំសណ្តាប់ធ្នាប់ដោយប្រជាពលរដ្ឋ មួយចំនួនបើកបរបញ្ច្រាសទិស និង លក់ទំនិញតាម រទេះ មុខផ្ទះ រំលោភលើទ្រូងផ្លូវនៅលើកំណាត់ផ្លូវលេខ២៧១

ភ្នំពេញៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កម្លាំង ការិយាល័យ នគរបាល សណ្តាប់ធ្នាប់ នៃ ស្នងការដ្ឋាន នគរបាល រាជធានី ភ្នំពេញ នៅ ល្ងាច ថ្ងៃ ទី ០៩ ខែធ្នូ ឆ្នាំ ២០២១ ជា…