Facebook បាន​សម្រេច​រឹត​បន្តឹង​ និង​លុប​ចោល​នូវ​រាល់​គណនី​ទាំង​ឡាយ​ណា ដែល​ជា​​ក្រុមហ៊ុន​ គ្រប់គ្រង​ដោយ​ពួក​យោធា

កាលពី​ចុង​ខែ​កុម្ភៈ​ ហ្វេសប៊ុក​បាន​លុប​គណនី​មាន​ពាក់ព័ន្ធ​នឹង​​ពួក​យោធាចោល​អស់​មួយ​សារ​ហើយ ព្រមទាំងលុប​ការ​ផ្សាយ​ពាណិជ្ជកម្មរបស់​ក្រុមហ៊ុន​កាន់កាប់​ដោយ​ក្រុម​យោធា​ ដើម្បី​ព្រមាន​របប​សឹក​ដែល​បាន​ប្រើ​អំណាច​និង​កម្លាំង​ទៅ​សម្លាប់​បាតុករ​ដែល​ងើប​ប្រឆាំង​នឹង​ការធ្វើ​រដ្ឋប្រហារ​​​ទម្លាក់​លោកស្រី អ៊ុងសានស៊ូជី។ ថ្ងៃនេះ មេតា បាន​សម្រេច​រឹត​បន្តឹង​សកម្មភាព​ខ្លួន ដោយ​លុប​ចោល​នូវ​រាល់គ្រប់​ទំព័រ គ្រប់​ក្រុម និង​គណនី​ទាំង​ឡាយ​ណា ដែល​ជា​របស់​ក្រុមហ៊ុន​សហគ្រាស គ្រប់គ្រង​ដោយ​ពួក​យោធា។ នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍ ហ្វេសប៊ុកបានពន្យល់​ថា ក្រុមហ៊ុន​ចេញ​សេចក្តីសម្រេច​បែប​នេះ ដោយ​ផ្អែក​ទៅ​លើ​ឯកសារ​ដ៏ច្រើន​សន្ធឹកសន្ធាប់​របស់​សហគមន៍​អន្តរជាតិ ដែល​បង្ហាញ​ឱ្យ​ឃើញ​អំពី​​តួនាទីផ្ទាល់​​របស់​ក្រុមហ៊ុន​សហគ្រាស​ទាំងនោះ​ ក្នុងការ​ចិញ្ចឹម​អំពើ​ហិង្សា​និង​ការ​រំលោភ​សិទ្ធិមនុស្ស​នៅភូមា​ នាពេល​បច្ចុប្បន្ន​នេះ…

អូស្ត្រាលី ក្លាយជាប្រទេសទី២ ដែលប្រកាសធ្វើពហិការផ្នែកការទូត មិនចូលរួមក្នុងកីឡាអូឡាំពិករដូវរងាក្នុងទីក្រុងប៉េកាំង

(ស៉ីដនី)៖ អូស្ត្រាលី នឹងចូលរួមជាមួយសហរដ្ឋអាមេរិក ក្នុងការធ្វើពហិការផ្នែកការទូត មិនចូលរួមក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា ក្នុងទីក្រុងប៉េកាំង ប្រទេសចិន នៅខែកុម្ភៈ ឆ្នាំ២០២២ខាងមុខនេះ។ នេះបើតាមនាយករដ្ឋមន្ត្រីអូស្ត្រាលី Scott Morrison។ ការប្រកាសរបស់លោក Scott Morrison នៅថ្ងៃពុធ ទី០៨ ខែធ្នូនេះគឺជាការសម្រេចចិត្តដ៏ប្រថុយប្រថានមួយ ចំពោះមុខទំនាក់ទំនងទ្វេភាគីជាមួយចិន ដែលមានភាពភាពតានតឹងនឹងគ្នាស្រាប់។…

សហរដ្ឋ​អាមេរិក​​ប្រកាស​ពីការធ្វើ​ពហិកា​រការទូត​មិន​ចូលរួម​នៅក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវ​រងា​នៅ ប្រទេស​ចិន

រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ដែល​ដឹកនាំ​ដោយ​លោក​ប្រធានាធិបតី Joe Biden បាន​ប្រកាស​ធ្វើ​ពហិកា​រការទូត​មិន​ចូលរួម​នៅក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវ​រងា​ក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី ៤ ដល់​ថ្ងៃ​ទី ២០ ខែ​កុម្ភៈ ឆ្នាំ ២០២២ ខាង​មុខ​នេះ។ អ្នក​នាំពាក្យ​សេតវិមាន​អ្នកស្រី Jen Psaki បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​ថា រដ្ឋបាល​របស់​លោក Biden «នឹង​មិន​បញ្ជូន​តំណាង​ការទូត​…

កម្លាំងនគរបាល​ឃាត់​ម៉ូតូ​ បើក​បញ្ច្រាសទិស​១៣​គ្រឿង ​និង​ណែនាំ​អាជីវករ​បញ្ឈប់​ ការ​តាំង​លក់ទំនិញ​លើ​ទ្រូងផ្លូវ​

​ភ្នំពេញៈ​ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅ​លើ​កំណាត់​ផ្លូវ​លេខ​២៧១​ ខាង​មុខ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​ រហូត​ដល់​ខាង​មុខ​ខ្លោងទ្វារវត្ត​សន្សំ​កុសល​ ក្នុង​ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​ ដែល​តែង​រង​ការ​កកស្ទះ​ចរាចរណ៍​ដោយ​ការ​យក​ទ្រូងផ្លូវ​ធ្វើ​អាជីវកម្ម ​ពី​សំណាក់​អាជីវក​រដាក់​លក់ទំនិញ​ អាហារ​ តាម​រទេះ​និង​ការ​ដាក់​តាំង​លក់ទំនិញ​ សម្ភារៈ​ ឧបករណ៍​ផ្សេងៗ​ខាង​មុខ​ផ្ទះ​រឺ​ខាង​មុខ​ហាង​ ក្រុមហ៊ុន ​បង្ក​ឱ្យ​បាត់បង់​សណ្តាប់ធ្នាប់​ ត្រូវ​បាន​ កម្លាំង​ការិយាល័យ​នគរបាល​សណ្តាប់ធ្នាប់​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ…

មហាជនខ្មែរមានមោទនភាព ខណៈបវរកញ្ញាកម្ពុជា ប៉ូគីមថេង សុតធីតា និយាយយ៉ាងល្អក្នុងវគ្គ TOP10

(ភ្នំពេញ)៖ នេះចាត់ទុកជាលើកដំបូងហើយសម្រាប់បវរកញ្ញាកម្ពុជា ដែលមានឱកាសបានចូលដល់វគ្គ Top10 ដោយទទួលបាននៅពានរង្វាន់ Miss Popular Vote ។ មិនចាញ់បវកញ្ញាប្រទេសដទៃក្នុងចំណោម ១០នាក់ឡើយ ប៉ូគីមថេង សុតធីតា បានបញ្ចេញសមត្ថភាពយ៉ាងអស់ពីខ្លួន ដោយលើប្រធានបទអំពីការបញ្ឈប់អំពើហិង្សានៅលើពិភពលោក ដែលធ្វើឲ្យមហាជនខ្មែរកោតសរសើរជាខ្លាំង។ បវរកញ្ញាតំណាងប្រទេសកម្ពុជា បានលើកឧទាហរណ៍ពីប្រទេសដែលកំពុងរងនូវការប្រើប្រាស់អំពើហិង្សា ទៅលើប្រទេសមីយ៉ាន់ម៉ា ។…

ឃាត់ខ្លួនក្មេងប្រុស០២នាក់ ករណីរំលោភសេពសន្ថវៈ បានសម្រចក្មេងស្រីអាយុ១២ឆ្នាំម្នាក់

រតនគិរីៈ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង១០និង២៧នាទី លោកអធិការបានទទួលព័ត៌មានពីលោកស្រី ឧត្តមសេនីយ៍ត្រី កែវ ដាវី ស្នងការរងទទួលផែនប្រឆាំង ការជួញដូរមនុស្ស និងការពារអនីតិជន បានឲ្យដឹងថា មានករណីរំលោភសេពសន្ថវៈ មួយបានកើតឡើង នៅចំណុចភូមិកាណាត ឃុំតាឡាវ ស្រុកអណ្តូងមាស ខេត្តរតនគិរី ។…

ចិន កោះហៅឯកអគ្គរាជទូតជប៉ុន ក្រោយអតីតនាយករដ្ឋមន្ត្រី លោក Shinzo Abe និយាយថាជប៉ុនគួរចូលជួយតៃវ៉ាន់

(ប៉េកាំង)៖ ក្រសួងការបរទេសចិន បានកោះហៅឯកអគ្គរាជទូតជប៉ុន ប្រចាំទីក្រុងប៉េកាំង ចូលរួមកិច្ចប្រជុំយ៉ាងបន្ទាន់មួយដើម្បីស្រាយបំភ្លឺ ជុំវិញការអត្ថាធិប្បាយរបស់ អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe ពាក់ព័ន្ធនឹងកោះតៃវ៉ាន់។ នៅក្នុងអត្ថបទចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters កាលថ្ងៃពុធ ទី០១ ខែធ្នូនេះ លោក Shinzo Abe បានក់តសម្គាល់តាមប្រព័ន្ធវីដេអូទៅកាន់វេទិកាថ្នាក់តំបន់…

ឃាត់ខ្លួនឪពុកចុងម្នាក់ ករណីបបួលជនរងគ្រោះទៅចាប់កង្កែប រួចបានចាប់រំលោភ និងគំរាមសម្លាប់ចោល

រតនគិរីៈ ករណីរំលោភសេពសន្ថវៈបានសម្រេច នៅចំណុចភូមិណាយ ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី ។ ជនសង្ស័យ (ឪពុកចុង) ឈ្មោះ រម៉ាម ស្វាន អាយុ ៤០ ឆ្នាំ ជនជាតិកាចក់ ទីកន្លែងកំណើតភូមិតាណង ឃុំតាឡាវ ស្រុកអណ្តូងមាស ខេត្តរតនគិរី…

សម្តេចតេជោ ហ៊ុន សែន ៖ អ្នកដែលពាក់ព័ន្ធនឹងការរំលោភដីព្រៃលិចទឹក នៅតំបន់បឹង ទន្លេសាប បើចង់បន្ធូរបន្ថយទោស ត្រូវចេញមកសារភាពជាបន្ទាន់!

ភ្នំពេញ ៖ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណា ចក្រកម្ពុជាបានណែនាំ ឱ្យអ្នកដែលពាក់ព័ន្ធនឹងការរំលោភដីព្រៃលិចទឹក នៅតំបន់បឹង ទន្លេសាប បើចង់បន្ធូរបន្ថយទោស ត្រូវចេញមកសារភាពជាបន្ទាន់ ។ តាម​ រយៈសារសំឡេងពិសេស កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ ២០២១…

ស្គាល់គ្នាតាមហ្វេសប៊ុកណាត់ជួបដើរកម្សាន្តលេង បន្ទាប់មកដឹកទៅកន្លែងស្ងាត់ធ្វើសកម្មភាពរំលោភ

ភ្នំពេញៈ នៅវេលាម៉ោង២៤និង០០នាទីយប់ឈានចូលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ មានករណីរំលោភសេពសន្ថវៈ និងប្រព្រឹត្តអំពើលួចទូរស័ព្ទនិងលុយ នៅភូមិកប់ភ្លុក សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។ ក្រោយពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ លោកវរសេនីយ៍ឯក ហង្ស មុនី អធិការនគរបាលខណ្ឌកំបូល បានឲ្យលោក វរសេនីយ៍ទោ ឈឹម សាវុទ្ធ…