លី ម៉ារីណា ធ្វើខួប៣៧ឆ្នាំ

នៅសម្រស់ក្មេងវ័យសោះតារាសម្ដែងអ្នកនាងលី ម៉ារីណា បានប្រកាសថាខ្លួនមានអាយុ៣៧ឈានចូល៣៨ឆ្នាំហើយ គិតត្រឹមថ្ងៃទី២៦ ឧសភា ដែលអ្នកនាងបានប្រកាសធ្វើខួបកំណើតនៅវីហ្វ្រេនកាលពីយប់មិញ។ យ៉ាងណាមិញ បើអ្នកនាងមិនបញ្ជាក់ដោយផ្ទាល់មាត់ទេ គឺពិតជាមានអ្នកគាំទ្រតិចណាស់ជឿថាអ្នកនាងមានវ័យ៣៧ឆ្នាំនាឆ្នាំនេះ។ អ្នកនាង លី ម៉ារីណា និយាយថាអ្នកនាងមានគម្រោងចេញទៅធ្វើខួបកំណើតនៅលើកោះមួយនៅក្នុងប្រទេសថៃនោះទេ ប៉ុន្តែដោយសារតែជាប់បង្ហាញខ្លួនក្នុងព្រឹត្តិការណ៍កម្រាលព្រំក្រហមរបស់គ្រួសារតារាកម្ពុជា ទើបអ្នកនាងដកថយគម្រោងនោះ ហើយងាកមកធ្វើខួបកំណើតទ្រង់ទ្រាយVIP ត្រឹមតែ៣០ទៅ៤០នាក់ នៅក្នុងបន្ទប់ខារ៉ាអូខេវីហ្វ្រេនវិញ។ អ្នកនាងខួបដែលបានធ្វើឡើងដោយគ្មានគម្រោងទុកពីចម្ងាយនេះ គឺគម្រប់វ័យ៣៧ឆ្លងចូល៣៨ឆ្នាំ…

តារា៤រូប ក្លាយជាចំណោទខ្លាំង ក្នុងព្រឹត្តិការណ៍កម្រាលព្រំក្រហមប្រចាំឆ្នាំ

ក្នុងចំណោមតារាសិល្បៈកុះករដែលបានបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍កម្រាលព្រំប្រចាំឆ្នាំរបស់គ្រួសារតារាកម្ពុជា គេកត់សម្គាល់តារាវ័យក្មេង៤រូប បានក្លាយជាតារាដែលមានសំណាងជាងគេ ហើយក៏ជាតារាដែលមានគេចោទសួរច្រើនដែរថាតើហេតុអ្វីមានមុខនៅលើព្រឹត្តិការណ៍ដែលមានការចម្រុះដោយតារាល្បីៗនាឱកាសពិសេសនោះ។ យ៉ាងណាមិញអ្នកទាំង៤មិនមែនជាតារាទើបបានហក់ចូលសិល្បៈនោះទេ បើទោះជាពួកគេមិនទាន់ល្បីល្បាញ ទើបខាងអ្នករៀបចំព្រឹត្តិការណ៍កម្រាលព្រំប្រចាំឆ្នាំដែលបានធ្វើឡើងកាលពីថ្ងៃទី២២ ឧសភា នៅស្ដាតអូឡាំពិកសម្រេចចិត្តអោយឡើងបង្ហាញខ្លួន។ កញ្ញាណាតាហ្សា គឺជាតារាមួយដួងក្នុងចំណោមតារាពន្លកថ្មី៤រូប ដែលត្រូវបានជ្រើសអោយដើរបង្ហាញម៉ូដនៅលើកម្រាលព្រំក្រហមនាថ្ងៃនោះ ក្នុងពេលដែលនាងក៏បានគ្រងឈុតជាជនជាតិឥស្លាមដែលជាជនជាតិដើមរបស់ខ្លួនដែលរឹតតែធ្វើអោយមានការចាប់អារម្មណ៍ខ្ពស់។ នាងគឺជាតួឯកស្រីក្នុងរឿង«កំណត់ហេតុនាងនាថ»ដែលបានទទួលការចាប់អារម្មណ៍ក្នុងពេលដាក់បញ្ចាំងតាមរោង ទើបជាហេតុផលមួយដែលអ្នករៀបចំកម្មវិធីបញ្ជាក់ថាត្រូវបានជ្រើសអោយដើរបង្ហាញខ្លួននៅក្នុងវេទិកានោះ។ លោកឈួន ពន្លឺ ក៏ជាតារាពន្លកថ្មីមួយដួងក្នុងចំណោមតារាបង្ហាញម៉ូដដែលសុទ្ធតែជាតារាល្បីៗនៅក្នុងព្រឹត្តិការណ៍នោះផងដែរដោយសារតែពេលប្រកាសឈ្មោះគឺមានមនុស្សមិនច្រើនណាស់ណានោះទេដែលស្គាល់ពីស្នាដៃរបស់លោក។ យ៉ាងណាមិញ នៅពេលប្រកាសថាលោកជាម្ចាស់ពានតារាសម្ដែងឆ្នើមនៅក្នុងកម្មវិធីស្ពានលេខ១១…

តារាល្បីៗជាង៨០តួ ចូលរួមព្រឹត្តិការណ៍កម្រាលព្រំប្រចាំឆ្នាំ នៅស្ដាតអូឡាំពិក

នៅថ្ងៃទី២២ ឧសភា នេះ តារាចម្រៀង តារាកំប្លែង ពិធីករពិធីការិនី និងតារាសម្ដែងដែលសុទ្ធតែមានឈ្មោះបោះសំឡេងនៅក្នុងភពសិល្បៈយ៉ាងហោចជាង៨០តួ បានប្រកាសរួមគ្នាថានឹងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍កម្រាលព្រំប្រចាំឆ្នាំលើកទី២របស់គ្រួសារតារាកម្ពុជា នៅស្ដាតអូឡាំពិក បន្ទាប់ពីព្រឹត្តិការណ៍នេះធ្លាប់បានជោគជ័យម្ដងហើយកាលពីខែ៨ឆ្នាំមុន នៅសាកលវិទ្យាល័យន័រតុន។ នេះជាការរួមកម្លាំងរបស់តារាសិល្បៈទ្រង់ទ្រាយធំ ដើម្បីប្រមូលថវិកាពីគ្រប់សប្បុរសជនជូនដល់មន្ទីរពេទ្យគន្ធបុប្ផា។ លោកផាត់ តារារដ្ឋ អ្នករៀបចំព្រឹត្តិការណ៍ និងជាស្ថាបនិក«គ្រួសារតារាកម្ពុជា» បានអះអាងថាដោយសារតែមានការចូលរួមពីដៃគូសហការ និងសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា ដែលគាំទ្រដោយក្រសួងអប់រំ…

លី ម៉ារីណា ប្រាប់មូលហេតុកាន់កម្មវិធី២ នៅប៉ុស្ដិ៍ល៣

ជាមួយនឹងការបង្ហាញខ្លួនធ្វើជាពិធីការិនីជាថ្មីនៅប៉ុស្ដិ៍លេខ៣ អ្នកនាងលី ម៉ារីណា បានអះអាងថាអ្នកនាងមិនមែនត្រលប់ចូលការងារនេះដើម្បីល្បីឈ្មោះ និងពង្រីកទីផ្សារក្នុងសិល្បៈនោះឡើយ។ អ្នកនាងថាទទួលយកការងារនោះ ព្រោះតែស្រឡាញ់ និងទើបទទួលបានសញ្ញាយល់ព្រមពីស្វាមីដែលជាអណិកជនរស់នៅអាមេរិកនោះតែប៉ុណ្ណោះ។ អ្នកនាងលី ម៉ារីណា និយាយថាអ្នកនាងបានសម្រេចទទួលយកការងារជាពិធីការិនីក្នុងកម្មវិធី«ខ្សឹបដាក់មេក្រូ» និងកម្មវិធី«សោភ័ណ្ឌជីវិត»របស់ប៉ុស្ដិ៍លេខ៣បាន១សប្ដាហ៍ហើយ ដោយកម្មវិធី«សោភ័ណ្ឌជីវិត»នឹងគ្រោងចាក់ផ្សាយបើកឆាកការងាររបស់នាងនៅថ្ងៃអាទិត្យនេះ។ អ្នកនាងថាសម្រាប់កម្មវិធី«ខ្សឹបដាក់មេក្រូ»បានផ្សាយមួយលើករួចហើយកាលពីថ្ងៃសៅ៍រសប្ដាហ៍មុន ដោយម្នាក់ៗហាក់បានខលមកសួរនាងថាបើនាងជ្រុលទទួលធ្វើការងារជាពិធីការិនី ហេតុអ្វីមិនជ្រើសស្ថានីយទូរទស្សន៍ដែលធំ និងមានការប្រកួតប្រជែងនោះផង។ អ្នកនាងថាខ្លួនមិនមែនត្រលប់កាន់ការងារទូរទស្សន៍ដើម្បីចង់ល្បីដូចមុនទៀតទេ ទើបអ្នកនាងយល់ថាការលេចមុខជាមួយនឹងប៉ុស្ដិ៍លេខ៣ គឺជារឿងដែលអ្នកនាងយល់ថាសមស្រប។…

មន្ត្រីក្រសួងធំ២ បើកវេទិកាសួរឆ្លើយ យ៉ាងកម្រដល់តារាសិល្បៈ

ជំនួបទ្រង់ទ្រាយធំរបស់គ្រួសារតារាកម្ពុជាកាលពីរសៀលថ្ងៃទី១ មីនា ម្សិលមិញ គេកត់សម្គាល់ថាមន្ត្រីជាន់ខ្ពស់២រូប មកពីក្រសួងវប្បធម៌ និងក្រសួងព័ត៌មាន បានចំណាយពេលរហូតដល់ជាង៣ម៉ោង បង្ហាញចំណាប់អារម្មណ៍ និងអង្គុយឆ្លើយសំណួររបស់តារាសិល្បៈ។ ថ្នាក់ដឹកនាំទាំងពីរមិនត្រឹមតែបើកបទបង្ហាញដែលមានប្រយោជន៍ដល់តារាសិល្បៈគ្រប់ជំនាន់ប៉ុណ្ណោះទេ ប៉ុន្តែក៏បានបំភ្លឺនូវការចោទសួរជាច្រើនធ្វើអោយតារាៗក្នុងអង្គពិធីភ្លឺភ្នែកផងដែរ។ វេទិកាដែលបានធ្វើឡើងនៅភោជនីយដ្ឋានវីហ្វ្រេនបឹងត្របែកតាំងពីម៉ោង១រសៀល រហូតដល់ម៉ោង៥ល្ងាចនោះ គឺជាវេទិកាសួរឆ្លើយរវាងតារាសិល្បៈ ផលិតករ និងថ្នាក់ដឹកនាំពាក់ព័ន្ធយ៉ាងកម្រ ដែលមានសមាជិកចូលរួមរហូតដល់ជិត១០០នាក់មកGroup «គ្រួសារតារាកម្ពុជា»។ ពិធីនេះមានគោលបំណងថ្លែងអំណរគុណដល់អ្នកស្រីអែនជីលីណាជូលី ដែលបានផលិតរឿងហូលីវូដនៅកម្ពុជាធ្វើអោយតារាខ្មែរមានឱកាសបានសម្ដែងរឿងជាលក្ខណៈអន្តរជាតិហូលីវូដ…

ឈិន សុធារី ធ្វើខួបកូនភ្លោះ និងប្រកាសឈប់ពរពោះ

កាលពីយប់ថ្ងៃទី២៧ កុម្ភៈ តារាចម្រៀងអ្នកនាង ឈិន សុធារី និងស្វាមីគឺលោកសុវណ្ណ មករា បានប្រារព្ធពិធីខួបមួយឆ្នាំកូនភ្លោះប្រុសស្រីរបស់ខ្លួនយ៉ាងអធឹកអធមដោយមានតារាសិល្បៈល្បីៗជាច្រើនចូលរួម នៅភោជនីយដ្ឋានធំមួយនៅម្ដុំសាលាបឋមសិក្សាទួលគោក។ អ្នកនាងបានប្រកាសក្នុងពិធីនោះថា ខ្លួនឈប់យកកូនទៀតហើយ ដោយសារតែកូនភ្លោះ២នាក់គ្រប់គ្រាន់។ ពិធីខួបមួយឆ្នាំនាយប់នោះ អ្នកនាងឈិន សុធារី បានអះអាងថាអ្នកនាងសប្បាយចិត្តខ្លាំងដែលបានស្វាមី និងអ្នកមានគុណចូលរួមរៀបចំ។ អ្នកនាងថាកូនប្រុសភ្លោះរបស់ខ្លួនមានឈ្មោះថា Sovann Phuranuk…

លី ម៉ារីណា ទៅរឹតចំណងស្នេហ៍នៅថៃ

យោងតាមការបញ្ជាក់ គឺតារាសម្ដែងអ្នកនាង លី ម៉ារីណា និងស្វាមី ស្ថិតនៅក្នុងប្រទេសថៃ ប្រមាណច្រើនថ្ងៃមកហើយ ដោយអ្នកនាងប្រាប់ថាជាដំណើរទៅកម្សាន្ត នៅមុនឱកាសបុណ្យចូលឆ្នាំចិន។ អ្នកនាងក៏ទទួលស្គាល់ថា នោះជាដំណើរលម្ហែកាយ ដើម្បីរឹតចំណងស្នេហ៍ ក្រោយពេលកូនប្រុសកាន់តែធំដឹងក្ដីផងដែរ។ អ្នកនាងលី ម៉ារីណា បានអះអាងថាដោយសារតែអ្នកនាង និងស្វាមី មានពេលមិនត្រូវគ្នានៅអំឡុងបុណ្យឆ្លងឆ្នាំ ទើបអ្នកនាងសម្រេចចេញទៅកម្សាន្ត នៅក្នុងប្រទេសថៃកាលពីថ្ងៃទី១៥…

ប៉េងប៉ោង ហ៊ានធ្វើគ្រប់យ៉ាង ដើម្បីកូនក្នុងផ្ទៃ

គោលបំណងធំនៃគម្រោងអាពាហ៍ពិពាហ៍លើកទី២ របស់តារាកំប្លែងអ្នកនាងមឿន និមល ហៅប៉េងប៉ោង កាលពីថ្ងៃទី២ មករា អ្នកនាងបានពរជ័យតែមួយគត់ គឺចង់ក្លាយជាម្ដាយរបស់កូនម្នាក់ តាមការទស្សន៍ទាយរបស់ហោរា។ អ៊ីចឹងហើយទើបអ្នកនាងបញ្ជាក់ថា នឹងបិទភ្នែកមិនជិតនៅពេលចាស់ទៅ ប្រសិនបើក្រោយរៀបការជាលើកទី២តាមការកំណត់ឡើងរបស់ហោរាហើយ នៅតែមិនមានដំណឹងមានកូន។ អ្នកនាងបានថ្លែងក្នុងពិធីរៀបការជាលើកទី២ដើម្បីឧបកិច្ចថ្ងៃថ្មីខែថ្មីសម្រាប់ការចាប់ដៃជាមួយស្វាមីដដែលថា អ្នកនាងសុខចិត្តចំណាយថវិការៀបការជាថ្មីទាំងស្រុង បន្ទាប់ពីមានហោរាច្រើននាក់ សុទ្ធតែទស្សន៍ទាយថាហេតុផលដែលនាំអោយនាងអ្នកនាង និងស្វាមីឈឺច្រើន ហើយបណ្ដាលអោយសុខភាពចុះខ្សោយ រហូតមិនអាចមានដំណឹងពរពោះ…

លី ម៉ារីណា ទៅដល់កោះរ៉ុង ឆ្លងឆ្នាំ​

តាំងពីព្រឹកថ្ងៃទី៣០ ធ្នូ គេឃើញតារាសម្ដែងល្បីឈ្មោះអ្នកនាង លី ម៉ារីណា បង្ហាញខ្លួននៅលើកោះរ៉ុង ដោយអ្នកនាងប្រាប់ថានឹងកម្សាន្តនៅទឹកទីកោះនោះរហូតដល់ផុតថ្ងៃឆ្លងឆ្នាំទើបនាងត្រលប់មកវិញ។ អ្នកនាងក៏ត្រូវគេឃើញបង្អួតសម្រស់នៅលើឆ្នេរខ្សាច់ ធ្វើអោយមានការចាប់អារម្មណ៍នៅក្នុងហ្វេសប៊ុកផងដែរ។ អ្នកនាងលី ម៉ារីណា បានថ្លែងមុនទៅដល់កោះរ៉ុង អ្នកនាងមានបំណងទៅកម្សាន្តទីនោះតាមពីថ្ងៃ២៥ ធ្នូ ដែលជាថ្ងៃបុណ្យណូអែលនោះម្ល៉េះ ប៉ុន្តែមកពីអ្នកនាងជាប់ភារៈ ទើបគ្រាន់តែអាចរលាស់ខ្លួនរួចពីការងារមុខជំនួញ ក៏ចេញដំណើរទៅកាន់ខេត្តព្រះសីហនុភ្លាមដើម្បីលម្ហែកាយចុងឆ្នាំ។ អ្នកនាងថាខ្លួនចាប់អារម្មណ៍សម្រស់កោះរ៉ុង នឹងចង់ទៅស្រូបខ្យល់អាកាសនៅលើកោះនោះទើបអ្នកនាងមិនចាប់អារម្មណ៍ដំណើរកម្សាន្តនៅក្រៅប្រទេសដូចរាល់ឆ្នាំ។…

តារាសិល្បៈច្រើនឡើង ដាក់ខ្លួនជាមួយជនពិកា

ធៀបនឹងរយៈពេលមុន គេចាប់អារម្មណ៍ថាសិល្បករសិល្បការិនីល្បីឈ្មោះច្រើនឡើងបានរួបរួមគ្នារំលេចសម្មភាពជាប្រយោជន៍ដល់ជនពិការ ជាពិសេសចំពោះជនពិកានៅតាមមណ្ឌល និងអ្នកចម្រៀងជាជនពិកានៅតាមស្ដុប។ ជាក់ស្ដែងក្នុងពិធីផ្ដល់អាហារមួយពេល ដែលមានការចែកអំណោយមួយចំនួនដល់ជនពិកាដៃជើង និងសតិបញ្ញាប្រមាណ៥០០នាក់កាលពីថ្ងៃទី២៧ ធ្នូ នៅបរិវេណសាលមហោស្រពចតុមុខ គឺបង្ហាញយ៉ាងច្បាស់ថាមានតារាល្បីៗកុះករដាក់ខ្លួនជាមួយនឹងជនពិកា ដោយពួកគេម្នាក់ៗមិនមែនគ្រាន់តែមកចំណាយពេលកាន់អំណោយដែលរ៉ៃអង្គាសបានពីសប្បុរជនចែកដល់ដៃជនពិកាប៉ុណ្ណោះទេ តែក៏បានចែកគ្នារត់តុបម្រើសេវាកម្មភេសជ្ជៈ និងម្ហូបអាហារជូនដល់ពួកគាត់យ៉ាងគួរឲ្យសរសើរ ។ ពិធីដែលរៀបចំដោយក្រុមសប្បុរសជនចម្រុះគ្នាល្ងាចនោះ ត្រូវបានប្រកាសថាទទួលបានថវិកាពីការរ៉ៃអង្គាស និងត្រូវបានអញ្ជើញតារាសិល្បៈនៅកម្ពុជាឲ្យចូលរួមចែករំលែកក្ដីស្រឡាញ់។ តារាសិល្បៈជិត២០០នាក់ មកពីស្ថាប័នសិល្បៈ៣ផ្សេងគ្នាត្រូវគេឃើញចូលរួមសកម្មភាពមួយនេះ យ៉ាងកុះករដោយមួយចំនួនមកពីសមាគមតារា…