ខ្ញីចាស់ ម៉ៅ ស៊ីណាត ឡើងកាន់តំណែងពិធីការិនី «Komsan Talkshow»

ក្រោយការប្រកាសលាឈប់របស់លោក នាង វ៉ាងសាន់ ដោយសារតែត្រូវហង្សមាសដាក់បម្រាម តារាចម្រៀងសំឡេងផ្អែមអ្នកនាង ម៉ៅ ស៊ីណាត ត្រូវបានបង្ហើបថានឹងក្លាយជាពិធីការិនីថ្មីជំនួសតំណែងរបស់លោក ក្នុងកម្មវិធី «Komsan Talkshow» ។ វត្តមានរបស់អ្នកនាងក្នុងកម្មវិធីដែលមានប្រជាប្រិយភាពមួយនេះ ធ្វើឲ្យម្នាក់ៗមានភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយសារតែអ្នកនាងត្រូវគេស្គាល់ត្រឹមថាជាតារាចម្រៀង តែបែរឡើងអង្គុយកៅអីពិធីការិនីខុសពីអាជីពរបស់អ្នកនាងឡើងកាលីប ក្នុងពេលដែលកម្មវិធីនេះ មានពិធីករពិធីការិនីច្រើនទៀតចង់បានតំណែងនេះមិនខុសគ្នា។ អ្នករៀបចំកម្មវិធីបានអះអាងថា ហេតុផលដែលអ្នកនាង ម៉ៅ…

នាង វ៉ាងសាន់ ប្រាប់មូលហេតុដើរចេញពីកម្មវិធី Komsan Talkshow

ទទួលបានភាពលេចធ្លោក្នុងនាមជាពិធីករបន្តផ្ទាល់ក្នុងកម្មវិធី”Komsan Talkshow”បានតែ៥សប្ដាហ៍ ពិធីករហង្សមាសលោក នាង វ៉ាងសាន់ ត្រូវបានប្រកាសថាលោកត្រូវបានរងសម្ពាធឲ្យឈប់ពីកម្មវិធីបន្តផ្ទាល់នេះហើយ។ លោកបង្ហាញអារម្មណ៍សោកសា្ដយ ក្រោយពីចរចារជាមួយស្ថាប័នដើម ហើយនៅតែមិនមានចម្លើយផ្ដល់ការអនុញ្ញាតិ។ លោក នាង វ៉ាងសាន់ និយាយថាក្នុងនាមជាពិធីករលោកបានកុងត្រាជាមួយហង្សមាសក្នុងរយៈពេលច្រើនឆ្នាំ តែលោកមិននឹកស្មានថាហង្សមាសមិនអនុញ្ញាតិឲ្យលោកចេញមុខសូម្បីតែក្នុងកម្មវិធីដែលផ្សាយផ្ទាល់លើផេកនោះទេ ទើបលោកទទួលការងារក្នុងកម្មវិធី”Komsan Talkshow”ជាមួយអ្នកនាងលី ម៉ារីណា។ ក្នុងពេលចេញមុខ៥សប្ដាហ៍កន្លងមក លោកថាប្រហែលជាខាងហង្សមាសមិនបានឃើញទើបមិនមានបម្រាម គឺទើបតែក្នុងកិច្ចសម្ភាសន៍ជាមួយកញ្ញា…

កុយ ស៊ីឌឿន និងភរិយាផ្អែម ដល់កក្នុងខួបអាពាហ៍ពិពាហ៍១៤ឆ្នាំ

កាលយប់ថ្ងៃទី៧ កក្កដា លោក កុយ ស៊ីឌឿន តារាចម្រៀង ដែលត្រូវបានគេស្គាល់ថាជាក្រុមប្រឹក្សាជាន់ខ្ពស់របស់សមាគមសិល្បករខ្មែរក្នុងអាណត្តិអ្នកនាងចន ច័ន្ទលក្ខិណា ដែលទើបជាប់ថ្មី និងជាម្ចាស់ផលិតកម្មឌីភី បានបង្អួតភាពផ្អែមល្ហែមរបស់ខ្លួនជាមួយនឹងភរិយាយ៉ាងផ្អែមល្ហែមក្នុងពិធីខួបអាពាហ៍ពិពាហ៍គម្រប់១៤ឆ្នាំ ដែលមានអ្នកសារព័ត៌មាន និងតារាសិល្បៈយ៉ាងច្រើនកុះករចូលរួម។ ក្រៅពីបានជូនកាដូយ៉ាងមានតម្លៃចំពោះភរិយាជាគ្រឿងអលង្ការយ៉ាងមានតម្លៃ លោកក៏បានឱបថើបភរិយាដើម្បីបង្ហាញនូវភាពរឹងមាំនៃចំណងស្នេហ៍ផងដែរ។ លោក កុយ ស៊ីឌឿន និយាយថាដោយសារតែលោកចង់ធ្វើកម្មវិធីជួបជុំមិត្តភក្តិជាតារាសិល្បៈឲ្យចំថ្ងៃ៧ ខែ៧…

ដេនី ក្វាន់ ប្រកាសបង្ហាញជំហរពិត ក្នុងកិច្ចសម្ភាសន៍បន្តផ្ទាល់ល្ងាចនេះ

នៅល្ងាចថ្ងៃទី៦ កក្កដា តារាសម្ដែងកញ្ញាដេនី ក្វាន់ នឹងចូលខ្លួនបង្ហាញពីជីវប្រវត្តិ និងអារម្មណ៍របស់នាងក្រោយពីត្រូវក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចេញលិខិតមិនឲ្យនាងបង្ហាញខ្លួនក្នុងនាមជាតារាសិល្បៈនៅលើកញ្ចក់ទូរទស្សន៍ នៅក្នុងកម្មវិធីបន្តផ្ទាល់«Komsan Talkshow» នឹងផ្សាយផ្ទាល់លើផេក Post Komsan នៅវេលាម៉ោង៦ និង៣០នាទីល្ងាចនេះ។ អ្នកគាំទ្ររបស់នាងជាច្រើននឹងបានទទួលដឹងពីដំណើរដើមទងដែលនាំឲ្យនាងបានក្លាយជាតារាសិល្បៈ និងជំហរបស់នាងក្រោយពីត្រូវក្រសួងចេញលិខិតបិទផ្លូវ។ មហាជនជាអ្នកទស្សនាដោយផ្ទាល់ក្នុងកម្មវិធីបន្តផ្ទាល់នេះ ក៏នឹងអាចខលចូលដើម្បីសួរសំណួរដល់កញ្ញាដោយផ្ទាល់ជុំវិញរឿងរ៉ាវដែលបានកើតឡើងចំពោះនាងផងដែរនៅក្នុងល្ងាចនេះ។ ដេនី…

លី ម៉ារីណា ប្ដីឲ្យសម្ដែងរឿងពស់!

បើទោះជាបានត្រឡប់មកកាន់អាជីពពិធីការិនីជាថ្មី ក៏តារាសម្ដែងអ្នកនាងលី ម៉ារីណា បានបដិសេធមិនទទួលថតរឿងនោះទេ ដោយសារតែអ្នកនាងក៏មានជំនួញផង និងត្រូវមើលថែកូនប្រុសផង។ ប៉ុន្តែមុននេះបន្តិចអ្នកនាងបានទទួលថតរឿងភាគធំមួយយ៉ាងរំភើយដោយអ្នកនាងប្រាប់ថាដោយសារតែខ្សែភាពយន្តនោះជាស្នាដៃមួយថ្មីរបស់លោកហ្វៃ សំអាង និងជារឿងដែលនិយាយពីអម្បូរពស់ទើបអ្នកនាងសម្រេចចិត្តទទួលថត ដោយខាងស្វាមីក៏មិនជំទាស់ផង។ អ្នកនាងលី ម៉ារីណា និយាយថា ការពិតអ្នកនាងមិនអាចទទួលថតកុនក្នុងរយៈពេលច្រើនៗថ្ងៃដូចពេលមិនទាន់មានស្វាមីនោះទេ ដោយសារតែអ្នកនាងក៏មានកិច្ចការច្រើនដែលត្រូវបំពេញទាំងផ្នែកមេផ្ទះ និងមុខជំនួញ។ អ្នកនាងទើបតែដាច់ចិត្តទទួលថតរឿងដំបូងក្រោយពេលបង្ហាញមុខជាថ្មីប៉ុណ្ណោះ បន្ទាប់ពីបានដឹងថាភាពយន្តដែលអ្នកនាងទទួលថតនោះគឺជារឿងដែលមានតារាជើងចាស់ និងជើងថ្មីយ៉ាងច្រើនកុះករចង់សម្ដែង។ អ្នកនាងថាក្នុងចំណោមភាពយន្តទាំងអស់ដែលបានទាក់ទង…

បុរសម្នាក់ រំលោភក្មេងស្រីមិនទាន់គ្រប់អាយុ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

កំពង់ចាម: កម្លាំងអធិការដ្ឋាននគរបាលស្រុកចំការលើ កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ បានចុះបង្ក្រាបករណីរំលោភសេពសន្ធវៈ បន្ទាប់ពីលោក លី ម៉ារីណា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ចាម បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនលេខ ៣៨៤ ត.ព្រ ចុះថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៧ សម្រេចឃុំខ្លួនជនជាប់ចោទម្នាក់ ពីបទរំលោភសេពសន្ធវៈ។ ហេតុការណ៍នេះ បានកើតទ្បើងលើជនរងគ្រោះ…

កម្មវិធី«Komsan Talkshow » ប្រកាសប្ដូរពេលវេលាផ្សាយផ្ទាល់!

បន្ទាប់ពីបានដំណើរការកម្មវិធីបន្តផ្ទាល់ជាមួយតារាល្បីៗបាន៣សប្ដាហ៍មានការសំណូមពរជាច្រើនសុំឲ្យកម្មវិធីកិច្ចសម្ភាសន៍បន្តផ្ទាល់មួយនេះប្ដូរពេលវេលាទៅផ្សាយផ្ទាល់នៅពេលយប់វិញ ដើម្បីឲ្យអ្នកតាមដានមានលទ្ធភាពបានទស្សនាកិច្ចសម្ភាសន៍ និងបានជជីកសួរដេញដោលតារាកិត្តិយសដោយផ្ទាល់។ ដើម្បីបំពេញជូនតាមសំណូមពរនេះ កម្មវិធី«Komsan TalkShow» នឹងដំណើរការកែប្រែពេលវេលាផ្សាយផ្ទាល់ ដោយនឹងផ្សាយបន្តផ្ទាល់នៅរៀងរាល់ថ្ងៃព្រហស្បតិ៍ដដែល តែធ្វើនៅវេលាម៉ោង៦និង៣០នាទីល្ងាច រហូតដល់ម៉ោង៨យប់វិញ។ ស្ថាបនិកគ្រួសារតារាកម្ពុជាដែលជាអ្នករៀបចំកម្មវិធីនេះ បានអះអាងថា រយៈពេល៣សប្ដាហ៍កន្លងមកកន្លងតារាកិត្តិយសចំនួន៣គូបានធ្វើឲ្យកំរើកកម្មវិធីយ៉ាងខ្លាំងជាមួយនឹងកិច្ចសម្ភាសន៍យ៉ាងក្ដៅគគុកដែលបានធ្វើឡើងជាមួយអ្នកនាង ឈិន សុធារី ជាមួយអ្នកនាងស្វែង សុជាតា និងចុងក្រោយគឺជាមួយលោក រិន សាវ៉េត…

តារាល្បីៗ កូរផ្អើលវីហ្វ្រេនកោះពេជ្រ យប់មិញ!

កាលពីល្ងាចថ្ងៃទី៦ មិថុនា ភោជនីយដ្ឋានវីហ្វ្រេនបានបើកសម្ពោធសាខាទី៤របស់ខ្លួនយ៉ាងហ៊ឹកហ៊ាក់នៅកោះពេជ្រ ដោយមានតារាល្បីៗយ៉ាងច្រើនកុះករបង្ហាញខ្លួន។ តារាទាំងនោះភាគច្រើនត្រូវគេឃើញនៅកូរកម្មវិធីរហូតដល់ម៉ោងជិតពាក់កណ្ដាលអធ្រាត្រនោះផង ដោយសារតែពួកគេម្នាក់ៗយល់ថាគឺជាជំនូបសប្បាយរីករាយយ៉ាងកម្រ ដែលពួកគេអាចជួបជុំគ្នាក្រៅពីការងារសិល្បៈ។ លោក វណ្ណា ម្ចាស់ហាងវីហ្វ្រេនបានអះអាងថា លោកមានអារម្មណ៍សប្បាយចិត្តយ៉ាងខ្លាំងដែលក្នុងពិធីសម្ពោធសាខាហាងថ្មីរបស់លោកនៅកោះពេជ្រ មានតារាចូលរួមយ៉ាងច្រើនកុះករ ក្នុងពេលដែលតារាទាំងនោះត្រូវបានលោកចាត់ទុកថាជាបងប្អូនល្អដោយសារតែមានការប្រាស្រ័យទាក់ទងគ្នាជាប្រចាំ។ លោកថាក្នុងហាងរបស់លោកបានផ្ដល់ប្រយោជន៍អោយតារាជាច្រើនតាមរយៈការអញ្ជើញជាកិត្តិយសអោយច្រៀងរាំ និងការបញ្ចុះតម្លៃយ៉ាងពិសេសជូនដល់តារាសិល្បៈដែលមានបំណងធ្វើខួបកំណើត ឬជប់លៀងផ្សេងៗ។ ក្នុងនោះលោកក៏ផ្ដល់ទីតាំងអោយខ្ចីហាងបើកជាកិច្ចប្រជុំ ឬសន្និសីទនានាពាក់ព័ន្ធនឹងកម្មវិធីសប្បុររសធម៌ផងដែរ ទើបធ្វើអោយលោក និងតារាសិល្បៈមានទំនាក់ទំនងជិតស្និទ្ធិជាមួយគ្នា។…

លី ម៉ារីណា ឈិន សុធារី និង ពិធីករហង្សមាស បង្ហាញខ្លួនក្នុងកិច្ចសម្ភាសបន្តផ្ទាល់របស់ Postkomsan

នៅព្រឹកម៉ោង១០ថ្ងៃទី១ មិថុនា នេះ តារាល្បី៣រូបនឹងបង្ហាញខ្លួនរួមគ្នាក្នុងកម្មវិធី «កិច្ចសម្ភាសតារាសិល្បៈ ឬ Komsan Talk show» របស់វេបសាយផុសញូដែលនឹងផ្សាយផ្ទាល់នៅលើផេក Postkomsan។ នេះជាកម្មវិធីសិល្បៈថ្មីស្រឡាងដែលត្រូវបានបង្កើតឡើង ដោយអ្នកនាងលី ម៉ារីណា និងលោកនាង វ៉ាងសាន់ ជាពិធីករហង្សមាស នឹងបង្ហាញខ្លួនក្នុងនាមជាអ្នកសម្របសម្រួល និងចោទសំណួរ ហើយអ្នកនាងឈិន…

តូច ស្រីពេជ្រ ទម្លាយរឿងប្ដីថ្ងៃខួបកូន

អ្នកគាំទ្រតិចណាស់បានដឹងថាតារាសម្ដែងអ្នកនាង តូច ស្រីពេជ្រ គឺជាតារាសម្ដែងដែលមានប្ដីសី និងមានកូនធំផង ក្នុងពេលដែលអ្នកនាងរមែងមិននិយាយពីរឿងឯកជន ហើយក៏ញញឹមបិទមាត់មិនជិតនៅពេលអ្នកណាៗហៅអ្នកនាងថាកញ្ញាៗ។ អ៊ីចឹងហើយទើបមានការភ្ញាក់ផ្អើលគួរសម ក្នុងពេលដែលអ្នកនាងស្រាប់តែប្រកាសធ្វើខួបកូនគម្រប់៩ឆ្នាំ ដោយអ្នកនាងក៏បានប្រកាសអោយដឹងពីស្វាមីផងដែរ។ អ្នកនាងតូច ស្រីពេជ្រ និយាយថាការពិតអ្នកនាងមិនដែលលាក់បាំងរឿងមានកូនស្រី និងមានស្វាមីជាអាណិកជនរស់នៅសហរដ្ឋអាមេរិកនោះទេ ប៉ុន្តែមកពីស្វាមីអ្នកនាងជាអ្នករកស៊ីមិនចង់អោយមានព័ត៌មានណាមួយពាក់ព័ន្ធលោក ហើយបណ្ដាអ្នកសារព័ត៌មានក៏មិនសូវសួរនាំរឿងជីវិតឯកជនរបស់អ្នកនាងផង ទើបអ្នកខ្លះយល់ថាអ្នកនាងបិទបាំងរឿងជីវិតអាពាហ៍ពិពាហ៍ និងគិតថាមិនទាន់មានស្វាមីមានកូន។ អ្នកនាងខ្លួនរៀបការប្រមាណជា១១ឆ្នាំ ហើយអ្នកនាងទើបតែបានប្រឡូកការសម្ដែងប្រមាណជា២-៣ឆ្នាំចុងក្រោយប៉ុណ្ណោះ…