Youtuber ដ៏​ល្បី​មួយ​រូប ចំណាយលុយ ៤៥៦ ០០០ ដុល្លារ​ ដើម្បីបង្កើតល្បែង «Squid Game»​ ទាក់ទាញអ្នកចូលលេងបានយ៉ាងច្រើន

Mr Beast ដែល​ត្រូវ​បាន​ស្គាល់​ថា​ជា Youtuber ដ៏​ល្បី​មួយ​រូប បាន​ចំណាយ​ប្រាក់​រាប់​លាន​ដុល្លារ សាងសង់​ឡើង​វិញ​នៅ​ទីតាំង​ទាំង​ស្រុង​ឱ្យ​ដូច​ទៅ​នឹង​រឿង​ភាគ​កូរ៉េ​ដ៏​ល្បី «Squid Game»។ ការ​សាងសង់​ទីតាំង​លេង​ហ្គេម​នេះ​ដែរ គឺ​មាន​សភាព​ដូច​គ្នា​ពិតៗ​នឹង​ក្នុង​រឿង​តែ​ម្ដង ដោយ​រូប​លោក​ថែម​ទាំង​ប្រកាស​ស្វែងរក​អ្នក​ចូលរួម​ប្រកួត​យក​រង្វាន់​ទឹក​ប្រាក់​សរុប​ចំនួន ៤៥៦ ០០០ ដុល្លារ​ទៀត​ផង។ ដោយ​ឡែក ចំណុច​ដែល​ខុស​គ្នា​នឹង​រឿង «Squid Game» នោះ​គឺ​ត្រង់​ថា…

បង្រ្កាបទីតាំងល្បែងស៊ីសងខុសច្បាប់ (បាញ់អាប៉ោង) មួយកន្លែង ឃាត់ខ្លួនជនសង្ស័យ០៦នាក់

រតនគិរីៈ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១៩ និង៤០ នាទី កម្លាំងជំនាញការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល និងដឹកនាំបញ្ជាផ្ទាល់ដោយ លោក កែវ ភក្តី ព្រះរាជអាជ្ញារង បានចុះបង្រ្កាបទីតាំងល្បែងស៊ីសងខុសច្បាប់ (បាញ់អាប៉ោង) មួយកន្លែងនៅចំណុច ភូមិ លុងឃុង ឃុំ…

ឃាត់ខ្លួនបុរសម្នាក់ ករណីដុតផ្ទះខ្លួនឯង ធ្វើឲ្យឆេះរាលដាលដល់ផ្ទះអ្នកដ៏ទៃ

ភ្នំពេញ ៖ នគរបាលខណ្ឌដង្កោ បានឃាត់ខ្លួនជនសង្ស័យជាមន្រ្តីយោធា ករណីធ្វើឱ្យខូចខាតដោយចេតនា (ដុតផ្ទះខ្លួនឯង និងបណ្តាលឱ្យឆេះដល់ផ្ទះអ្នកដទៃ) កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង២៣ និង១០នាទី ត្រង់ចំណុចផ្ទះគ្មានលេខ ផ្លូវលំ ស្ថិតនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ជនរងគ្រោះទី១…

នគរបាលស្រុកកំរៀង ឃាត់ខ្លួនអ្នកលេងល្បែងស៊ីសងខុសច្បាប់ ៤នាក់ អប់រំណែនាំ

បាត់ដំបងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី២២ ខែវិចិ្ឆកា ឆ្នាំ២០២១ វេលាម៉ោង ១៥និង០០នាទី អនុវត្តតាមយោបល់ណែនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជាយោបល់របស់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ លោកវរសេនីយ៍ទោ វេ គឹមចត់ អធិការនគរបាលស្រុកកំរៀង…

កម្លាំងនគរបាលជំនាញ ធ្វើការឡោមព័ទ្ធភូមិគ្រឹះចំនួន ២កន្លែង ចាប់ខ្លួនជនបរទេសជាច្រើននាក់ និងរំដោះជនរង គ្រោះមួយចំនួន នៅខណ្ឌសែនសុខ រាជធានីភ្នំពេញ

ភ្នំពេញ៖ កម្លាំងនគរបាលក្រសួងមហាផ្ទៃ បានធ្វើការឡោមព័ទ្ធភូមិគ្រឹះចំនួន ២កន្លែងផ្សេងគ្នា ស្ថិតនៅក្នុងខណ្ឌសែនសុខ នៅពីសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយកម្លាំងជំនាញបានចាប់ខ្លួនជនបរទេសជាច្រើននាក់ និងរំដោះជនរង គ្រោះមួយចំនួន។ យោងតាមសេចក្តីរាយការណ៍ជាបឋម បានឱ្យដឹងថា កម្លាំងនគរបាលក្រសួងមហាផ្ទៃ បានធ្វើការឡោមព័ទ្ធភូមិគ្រឹះមួយកន្លែង នៅក្នុងភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ដោយសង្ស័យពាក់ព័ន្ធការចាប់បង្ខាំងមនុស្សខុសច្បាប់។ បន្ទាប់មកកម្លាំងក៏បានបន្តទៅព័ទ្ធភូមិគ្រឹះមួយកន្លែងទៀត…

និយ័តករទូរគមនាគមន៍កម្ពុជា ចាត់វិធានការបិទខ្ទប់គេហទំព័រ ចំនួន ៧៩ បន្ទាប់ពីរកឃើញថាគេហទំព័រទាំងនេះ ផ្តល់សេវាលេងល្បែងស៊ីសងខុសច្បាប់ តាមប្រព័ន្ធអនឡាញ

ភ្នំពេញ៖ និយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក.) បានជូនដំណឹងថា ក្នុងកិច្ចសហការ ជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិនៃក្រសួងមហាផ្ទៃ ន. ទ.ក. បានចាត់វិធានការបិទខ្ទប់គេហទំព័រ ចំនួន ៧៩ បន្ទាប់ពីរកឃើញថាគេហទំព័រទាំងនេះ បានធ្វើប្រតិបត្តិការនិងផ្តល់សេវាលេងល្បែងស៊ីសងខុសច្បាប់ តាមប្រព័ន្ធអនឡាញនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ អាជ្ញាធរ នឹងបន្តសហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ អាជ្ញាធរពាក់ព័ន្ធ និងប្រតិបត្តិករ ទូរគមនាគមន៍ទាំងអស់ ដើម្បីលុបបំបាត់រាល់គេហទំព័រដែលធ្វើប្រតិបត្តិការនិងផ្តល់សេវាលេងល្បែងស៊ីសង…

នគរបាលស្រុកបាណន់ បង្រ្កាបករណីល្បែងភ្នាល់ចាក់កន្ទុយលេខ ធ្វើការឃាត់ខ្លួនស្រ្តីចំនួន០៣នាក់

បាត់ដំបងៈ កាលពីថ្ងៃពុធ ១៣រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១ អនុវត្តតាម យោបល់ ដឹកនាំជាប់ជាប្រចាំ របស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់ របស់លោកវរសេនីយ៍ឯកលឹម…

នគរបាលស្រុកកំរៀងឆ្មក់បង្រ្កាបនិងឃាត់ខ្លួនអ្នក កត់កន្ទុយលេខចំនួន០៧នាក់ក្នុងពេលតែមួយ

បាត់ដំបងៈ កាលពីថ្ងៃ ចន្ទ១១រោច ខែ អស្សុជ ឆ្នាំឆ្លូវ ត្រីស័កព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលជា ថ្ងៃដើមខែថ្មី និងជាថ្ងៃដែល អ្នកញៀននឹងល្បែងភ្នាល់ ចាក់កន្ទុយលេខ (ឆ្នោតថៃ) អង្គុយ មិនសុខសម្រានមិនលក់ ប្រើពេលវេលាជជីក ដេញដោល…

នគរបាលបង្រ្កាបករណីភ្នាល់ជល់មាន់មួយកន្លែង ឃាត់ខ្លួនអ្នកប្រព្រឹត្តចំនួន ៥នាក់ អនុវត្តតាមច្បាប់

បាត់ដំបងៈ កាលពីថ្ងៃសៅរ៍ ៩រោច ខែ អស្សុជ ឆ្នាំ ឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ១១និង៤០នាទី នៅចំណុចដីចំការភូមិតាំងយូ ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង អនុវត្តតាមយោបល់ដឹកនាំរបស់លោក សាត…

ចាស់ៗហើយអ៊ី! នៅនាំគ្នាអង្គុយលេងបៀទៀត

កំពង់ស្ពឺៈ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ ម៉ោង២និង០០នាទី កម្លាំងអធិការដ្ឋាននគរបាលស្រុក សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលស្នំក្រពើ បានចុះបង្ក្រាបល្បែងស៊ីសង(បៀ) នៅភូមិអណ្តូងច្រុះ ឃុំស្នំក្រពើ ស្រុកគងពិសី បាននាំខ្លួនអ្នកលេងបៀ និងម្ចាស់ផ្ទះ ចំនួន ០៥នាក់ ៖ ១. ឈ្មោះ ម៉ុច ប៉ោះ…