កម្លាំងនគរបាលនាយកដ្ឋានស៊ើបអង្កេតអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ឃាត់ខ្លួនជនជាតិចិនប្រុសស្រី១០៥នាក់ នៅសាកលវិទ្យាល័យ Excelpolitan University អគារកម្ពស់៩ជាន់

ភ្នំពេញៈ នៅយប់ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩នេះ កម្លាំងនគរបាល នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ក្រសួងមហាផ្ទៃ បានចុះបង្ក្រាបទីតាំងល្បែងស៊ីសង Online ខុសច្បាប់ដែលមានស្លាកយីហោ សាកលវិទ្យាល័យ Excelpolitan University ឃាត់ខ្លួនបានជនជាតិចិន ១០៥នាក់ (ស្រីចំនួន ១០នាក់)។ ការចុះបង្ក្រាបនេះ…

ជនជាតិចិនប្រុស.ស្រីចំនួន១០៥នាក់ ត្រូវបានកម្លាំងនគរបាលអន្តោប្រវេសន៍សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍អូរបែកក្អមឃាត់ខ្លួន ពាក់ព័ន្ធករណីប្រព្រឹត្តល្បែងស៊ីសងតាមប្រព័ន្ធអ៊ីនធើណិត(VOIP)

ភ្នំពេញៈ យោងតាមផេករបស់ អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថា ជនជាតិចិនប្រុសស្រីចំនួន១០៥នាក់ ត្រូវបានកម្លាំងនគរបាលអន្តោប្រវេសន៍សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍អូរបែកក្អមឃាត់ខ្លួន ពាក់ព័ន្ធករណីប្រព្រឹត្តល្បែងស៊ីសងតាមប្រព័ន្ធអ៊ីនធើណិត(VOIP) នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង៥នឹង១០នាទីរសៀល ស្ថិតអាគារពាណិជ្ជកម្ម SUNTOWN សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ លោកវរសេនីយ៍ទោ ជា ចិត្រា នាយការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី…

ល្បិចថ្មីទៀតហើយ!! ជនជាតិថៃម្នាក់ ប្រាប់ថាត្រូវស្ត្រីខ្មែរលួចលុយអស់ សុំខ្ចីលុយអ្នកបើកម៉ូតូកង់បី និងទូរស័ព្ទ យកលេងល្បែងអស់

ភ្នំពេញៈ បុរសអ្នករត់ម៉ូតូកង់បីឥណ្ឌាម្នាក់ បានប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លួន ជនសង្ស័យម្នាក់ បន្ទាប់ពីចាញ់បោកអស់លុយ និងសម្ភារមួយចំនួន កាលពីយប់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩ ។ ជនសង្ស័យឈ្មោះ ប៊ុន ឡុង អាយុ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅនៅប្រទេសថៃ និងមានស្រុកកំណើតនៅភូមិជ្រោយម្ទេស ឃុំតាម៉ឺន ស្រុកថ្មពួក ខេត្តបាត់ដំបង។…

សមត្ថកិច្ចបង្រ្កាបទីតាំង និងឃាត់ខ្លួនមេល្បែងស៊ីសងខុសច្បាប់

ភ្នំពេញៈ អធិការនគរបាលខណដូនពេញ កម្លាំងផ្នែកយុត្តិធម៌ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក បានបើកកិច្ចប្រតិបត្តិការ បង្រ្កាបទីតាំងបើកលេងល្បែងស៊ីសងខុសច្បាប់ (ស្ទូចប្រេងកូឡា) ស្ថិតនៅចំណុចលើដីវាល ជាប់ផ្លូវបេតុង ភូមិទី២២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ៩និង៤០នាទី។ ជនសង្ស័យឈ្មោះ អ៊ូ…

ជនជាតិចិនចំនួន ១៥០នាក់ ត្រូវបណ្ដេញចេញទៅប្រទេសកំណើតវិញ ករណីឆបោកតាមប្រព័ន្ធទូរគមនាគមន៍ (VOIP)

ភ្នំពេញៈ នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រោមការចង្អុលដឹកនាំពីលោក គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ សហការជាមួយប៉ុស្តិ៍ច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៃនាយកដ្ឋានច្រកទ្វារទី១ ធ្វើការបណ្តេញចេញជនជាតិចិនចំនួន ១៥០នាក់ ពាក់ព័ន្ធនឹងបទល្មើស ឆបោកតាមប្រព័ន្ធទូរគមនាគមន៍ (VOIP)។ នគរបាលអន្តោប្រវេសន៍បានឲ្យដឹងថា ជនជាតិចិនទាំង…

ស្រ្តីជាមេឆ្នោតខ្លាំងនៅស្រុកព្រៃឈរ ពេលនេះឃាត់ខ្លួនហើយ

កំពង់ចាមៈ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង៣និង៣០នាទី បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាដល់កម្លាំងជំនាញរបស់ផែននគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃឈរ កម្លាំងរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលថ្មពូន និងអាជ្ញាធរមូលដ្ឋាន ដឹកនាំដោយលោកវរសេនីយ៍ឯក ថាញ់ សុខវុន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ចុះបង្ក្រាបករណីបើក និងលេងល្បែងស៊ីសងខុសច្បាប់…

ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីលួច…

បន្ទាយមានជ័យៈ កាលពីវេលាម៉ោង ៥ និង៣០នាទីល្ងាចថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ចុះបង្ក្រាបបានករណីលួចម៉ូតូ និងឃាត់ខ្លួនបានជនសង្ស័យម្នាក់ ក្រោយពីធ្វើការឃាត់ខ្លួន ជនសង្ស័យត្រូវបានបញ្ជូនមកបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីធ្វើការសាកសួរ ។ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ…

កម្លាំងប៉ុស្តិ៍នគរបាលឃាត់ខ្លួនជនជាតិចិន ៥នាក់ បទល្មើសល្បែងពាណិជ្ជកម្ម

ភ្នំពេញៈ នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ កម្លាំងប៉ុស្តិ៍នគរបាលសង្កាត់ជ្រោយចង្វារ សហការជាមួយកម្លាំងនាយកដ្ឋានប្រឆាំងបទល្មើស ល្បែងពាណិជ្ជកម្ម ដឹកនាំដោយលោកឧត្តមសេនីយត្រី ពៅ សំអុន អនុនាយកដ្ឋាន ដោយមានការចូលរួមសម្របសម្រួលដោយព្រះរាជអាជ្ញា ខាំ សុផារី បានចុះឆែកឆេរបន្ទប់លេខ ១២០១, ១២០២, ១២០៣, ១២០៣A និងបន្ទប់លេខ…

កម្លាំងអធិការដ្ឋាននគរបាលចុះបង្កា្រប់ករណីល្បែងជល់មាន់ នៅក្រុងតាខ្មៅ

កណ្ដាលៈ ករណីបង្ក្រាបល្បែងជល់មាន់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ១១និង១០នាទី នៅចំណុចមាត់បឹង ស្ថិតក្នុងភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ វត្ថុតាងចាប់យក៖ -មាន់ចំនួន១ក្បាល -ជញ្ជីងថ្លឹងចំនួន១ -បង់ចងខ្នាយ មាន់ចំនួន១០និងស្កុតរុំមួយចំនួន -ម៉ូតូចំនួន៣គ្រឿង៖ ទី១.ម៉ូតូម៉ាកសេ១២៥ពណ៌ខ្មៅ ស៊េរី២០១៤…

ចាប់ពីថ្ងៃនេះ អាជ្ញាបណ្ណប្រកបអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិចអនឡាញគ្រប់ប្រភេទ ត្រូវបានរាជរដ្ឋាភិបាលចេញសារាចរសម្រេចបញ្ឈប់ការចេញឲ្យ

ភ្នំពេញៈ ចាប់ពីថ្ងៃនេះ អាជ្ញាបណ្ណប្រកបអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិចអនឡាញគ្រប់ប្រភេទ ត្រូវបានរាជរដ្ឋាភិបាលចេញសារាចរសម្រេចបញ្ឈប់ការចេញឲ្យទាំងក្នុងនិងក្រៅប្រទេសក្នុងព្រះរាជាណាចក្រកម្ពុជា។ សូមអានសារាចរណែនាំរបស់រាជរដ្ឋាភិបាល៖