ក្រោយពីសារព័ត៌មាន Post News ចេញផ្សាយមិនទាន់បាត់ក្ដៅផង! សង្វៀនជល់មាន់ក្នុងសង្កាត់ស្ទឹងមានជ័យ៣ ត្រូវបានបង្ក្រាបភ្លាម
ភ្នំពេញៈ កម្លាំងប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ៣ សហការជាមួយសាលាសង្កាត់ អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ចុះបង្រ្កាបទីតាំងលួចលេងល្បែងស៊ីសងខុសច្បាប់ (ជល់មាន់) ដែលតែងតែលួចឆ្មក់បើកលេងនៅក្នុងព្រៃស្ងាត់ ជាប់នឹងរបងកាណាឌីយ៉ា សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ជាប់នឹងព្រំប្រទល់ខណ្ឌពោធិ៍សែនជ័យ ការពីរសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩។ លោកវរសេនីយ៍ត្រី ឯម ភារី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ៣ បានឲ្យដឹងថា ទីតាំងជល់មាន់ខាងលើនេះ…