ចិន​សម្លឹង​ឃើញ​នូវ​កិច្ច​សហប្រតិបត្តិ​ខ្លាំង​ជាង​មុន​ជាមួយ​អាមេរិក​

​ប៉េកាំង​(05/12/13) ៖​លោក​នាយករដ្ឋមន្ត្រី​ចិន Li Keqiang កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ក្រោយ​ជំនួប​ទ្វេរ​ភាគី​មួយ​ជាមួយនឹង​លោក​អនុ​ប្រធានាធិបតី​អាមេរិក Joe Biden បាន​មាន​ប្រសា​ស​ថា​ចិន​កំពុង​សម្លឹង​ឃើញ​ពី​កិច្ចសហប្រតិបត្តិការ​កា​ន់​តែ​ប្រសើរ​ជាមួយ​នឹង​អាមេរិក​លើ​វិស័យសេដ្ឋកិច្ច​។​ ​លោក Li ធ្លាប់បាន​និយាយ​បន្ថែម​នៅក្នុង​ជំនួប​ជាមួយនឹង​ភាគី​អាមេរិក​ថា​ចិន​និង​អាមេរិក​គួរតែ​បន្ត​និង​បង្កើន​កិច្ចសហប្រតិបត្តិការ​លើ​សន្ធិសញ្ញា​វិនិយោគ​នៃ​ទ្វេរ​ភាគី the Bilateral Investment Treaty (BIT) ដែល​ខ្លួន​ធ្លាប់​មាន​កន្លងមក​ជាមួយ​គ្នា​។​គួរ​រំលឹក​ថា​កិច្ច​ពិភាក្សា​គ្នា​លើ​សន្ធិសញ្ញា​វិនិយោគ​ទ្វេរ​ភាគី​លើក​ទី 10 ដែល​ប្រទេស​ទាំង​ពីរ​ធ្លាប់បាន​ធ្វើ​កាលពី​ថ្ងៃ​ទី 21…

រូបភាព​​អតីត​តារា​សិច​​​ល្បីរបស់ពិភពលោក​ធ្លាក់​​ក្នុងដៃ​​អ្នកវិនិយោគពីរនាក់​

ស្ថិតនៅក្រោមកាណុងកាមេរ៉ា លោក Milton H.Greene ​ស្រីស្រស់​ពណ៌​​សក់ពណ៌តោ្នត​ បានបង្ហាញសាច់សខ្ចី ​និងឆើត​​ឆាយ​ជាមួយនឹង​ឈុតស្រាត​។ ​រូបថតទាំងនេះ ត្រូវបានថតតាំងពីឆ្នាំ ១៩៧៣ ។​ក្រោយឆ្នាំ ១៩៧៣ ​ស្រីស្រស់ឈ្មោះ Linda ត្រូវបានគេស្គាល់យ៉ាងច្បាស់ថា ជាមនុស្ស​ម្នាក់ ស្ថិតនៅក្នុង​ឧស្សាហកម្មមនុស្សពេញវ័យ ស្ថិតនៅក្នុងរឿង Deep Throat…

ការ​ប្រើប្រាស់​ថាម​ពល​ព្រះ​អាទិត្យ​​របស់​ចិន​កើន​ឡើង​

ចិន៖ ថាមពល​ពន្លឺ​ព្រះអាទិត្យ​របស់​ចិន​ នឹង​មាន​សមត្ថ​ភាព​កើន​ឡើង​ដល់​តម្លៃ​ ១០​លាន​គីឡូវ៉ាត់​(KW)​ នៅ​ចុង​ឆ្នាំ​ ២០១៣ ​ដោយ​បាន​កើន​ឡើង​ ២០០​ភាគរយ​ បើ​ធៀប​នឹង​មួយ​ឆ្នាំមុន​។​ នេះ​បើ​យោង​តាម​ការ​ព្យាករ​របស់​ទីភ្នាក់​ងារ​ថា​មពល​ជាតិ​​របស់​ចិ​ន​ ឲ្យ​ដឹង​នៅ​ថ្ងៃ​ពុធ​កន្ល​ង​ទៅ។​ ទីភ្នាក់ងារមួយនេះបានថ្លែងតាមរយៈសេចក្ដីថ្លែងការណ៍អនឡាញមួយថា សមត្ថភាព​ថា​មពល​សរុប​ទំន​ង​ជា​​នឹង​កើន​ឡើង​​ដល់​ ១.២៤​ពាន់​លាន​គីឡូវ៉ាត់​នៅ​ចុង​ឆ្នាំ​នេះ។​ ចំណែក​កំដៅ​នៃ​សមត្ថ​ភាពថាមពល​នេះ ​ត្រូវ​បាន​គេ​ព្យាករ​ថា​នឹង​ធ្លាក់​ចុះ​​ ៦៩,៦​ភាគរយ​ នៅ​ឆ្នាំ ​២០១៥​ បើ​ធៀប​នឹ​ង​ឆ្នាំ​…

អង់គ្លេស​វិនិយោគ​ ៣៧៥​ពាន់​លាន​ផោន​ក្នុង​ផែនការ​ជាតិថ្មី​

អង់គ្លេស៖ រដ្ឋាភិបាល​អង់គ្លេស​ នៅ​ថ្ងៃ​ពុធ​ម្សិល​មិញ​នេះ ​បាន​ប្រកាស​ឲ្យ​ដឹង​ពី​ផែនការ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ជាតិ​ថ្មី​ ដោយ​បាន​រំពឹង​ថា​​​នឹ​ង​វិនិ​យោគ​ទឹក​ប្រាក់​ ៣៧៥​ពាន់​លាន​ផោន​ (ប្រហែល ​៦១៣​ពាន់​លាន​ដុល្លារ​អាមេរិក)​ សម្រាប់​ហេដ្ឋា​រចនា​សម្ព័ន្ធ​​មក​ពី​​វិស័យ​សាធារណៈ ​និង​វិស័យ​ឯក​ជន​នៅ​ឆ្នាំ​ ២០៣០។​ ផែនការហេដ្ឋារចនាសម្ព័ន្ធជាតិបានកំណត់ចេញនូវការវិនិយោគសម្រាប់ថាមពល ​ការដឹក​ជញ្ជូន​ មេធាវី​ការពារ​ក្ដី​ ទឹក​ជំនន់​​ កាក​សំណល់​ ទឹ​ក​និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ទំនាក់​ទំនង​រហូត​ដល់​ឆ្នាំ ​២០៣០​ និង​លើស​ពី​នេះ។​ បើយោងតាមផែនការ…

ធនាគារពិភពលោក បើក​ការិយាល័យ​ថ្មី​នៅ​កូរ៉េ​ខាងត្បួង​

ធនាគារពិភពលោក កាលពី​ថ្ងៃ​ពុធ បាន​បើក​ការិយាល័យ​ថ្មី​របស់​ខ្លួន នៅ​ប្រទេស​កូរ៉េ ដោយ​មាន​បំណង​ដើម្បី​បង្កើន​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា​ដើម្បី​ស្វែងរក​ដំណោះស្រាយ​សម្រាប់​ការអភិវឌ្ឍ​ប្រទេស​កំពុង​អភិវឌ្ឍ​។​ ​តំបន់​ការិយាល័យ​ថ្មី​របស់​ធនាគារ​ពិភពលោក មាន​ទីតាំង​នៅ​តំបន់​ពាណិជ្ជកម្ម​អន្តរជាតិ Songdo នា​ទីក្រុង Incheon ដែល​ជា​ទីក្រុង​មួយ ស្ថិត​នៅ​ភាគ​ខាងលិច​នៃ​ទីក្រុង​សេ​អ៊ូ​ល ដែល​ជា​រដ្ឋធានី​របស់​ប្រទេស​កូរ៉េខាងត្បូង​។​ ​នេះ​បើ​យោងតាម សេចក្តីថ្លែងការណ៍ ពី​ធនាគារពិភពលោក ការិយាល័យ​ថ្មី​នេះ នឹង​ផ្តោត​លើ ហេដ្ឋារចនាសម្ព័ន្ធ វិស័យ​បច្ចេកវិទ្យា​ព័ត៌មាន​ទូរគមនាគមន៍…

ចិន​គ្រោង​វិនិយោគ​ម៉ាស៊ីន​ប្រតិកម្ម​នុយក្លេអ៊ែរ​នៅ​រូ​ម៉ា​នី​

​ក្រុមហ៊ុន​សហប្រតិបត្តិ​ការ​ថាមពលនុយក្លេអ៊ែ​រ​ទូទៅ​របស់​ចិន ចង់​ធ្វើ​ការវិនិយោគ ម៉ាស៊ីន​ប្រតិកម្ម​នុយក្លេអ៊ែរ​ថ្មី​ចំនួន​២ នៅ​ប្រទេស​រូ​ម៉ា​នី ដោយ​នឹងត្រូវ​សហការ​ជាមួយ​ក្រុមហ៊ុន​កាណាដា SNC-Lavalin​។ នេះ​បើ​តាម​ការប្រកាស​របស់​លោក Constantin Nita រដ្ឋមន្ត្រី​ក្រសួង​ថាមពល​រូ​ម៉ា​នី ថ្ងៃ​ពុធ​កន្លងទៅ ដោយ​ធ្វើឡើង​ក្នុងឱកាស​ដំណើរ​ទស្សនកិច្ច​របស់​នាយករដ្ឋមន្ត្រី​ចិន លី ខឺ​ឈាំ​ង នៅ​ទីក្រុង Bucarest​។​ ​ក្រុមហ៊ុន​សហប្រតិបត្តិ​ការ​ថាមពលនុយក្លេអ៊ែ​រ​ទូទៅ​របស់​ចិន CGN បាន​ចុះហត្ថលេខា​ជាមួយ​ក្រុមហ៊ុន​នុយក្លេអ៊ែរ​រូ​ម៉ា​នី លើ​លិខិត​មួយ​ស្តីពី​គោលបំណង​ជាក់លាក់…

ធនាគារ​ថៃ​កាត់បន្ថយ​អត្រា​ការប្រាក់​គោល​ជាថ្មី​ម្ដងទៀត​

​ថៃ​បាន​កាត់បន្ថយ​អត្រា​ការប្រាក់​គោល​ជា​លើក​ទី​២ នៅ​ឆ្នាំ​នេះ ខណៈ​ដែល​ក្រុម​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល លោកស្រី​យ៉ីង​ឡាក់ ស៊ីណាវ៉ាត្រា កំពុង​រីក​ធំ​ឡើង​ដោយ​បាន​គំរាមកំហែង ដល់​ទំនុកចិត្ត​អ្នកវិនិយោគទុន​។​ ​សារព័ត៌មាន​ក្នុងស្រុក​បាន​និយាយថា ធនាគារកណ្ដាល​ថៃ​បាន​ធ្វើ​ការកាត់បន្ថយ​តម្លៃ​នៃ​ការទិញ​មូល​ប​ត្រ​បំណុល​រយៈពេល​មួយ​ថ្ងៃ​មក​នៅ ២,២៥​ភាគរយ ដោយ​សំឡេងឆ្នោត​របស់​សមាជិក​គណៈកម្មាធិការ​គោលនយោបាយ​រូបិយវត្ថុ ៦​សំឡេង ទល់ ១​សំឡេង ដើម្បី​គាំទ្រ​សេចក្ដីសម្រេច​នេះ​។​ ​ក្រុមបាតុករ​តវ៉ា​ថៃ នៅ​សប្ដាហ៍​នេះ បាន​ឡោមព័ទ្ធ​ក្រសួង​រដ្ឋាភិបាល​ជាច្រើន និង​បាន​ជំរុញ​ឲ្យ​មន្ដ្រី​រាជការឲ្យ​ចូលរួម​បណ្ដេញ​លោកស្រី​យ៉ីង​ឡាក់ ចេញពី​តំណែង…

កំណើន​សេដ្ឋកិច្ច​ឥណ្ឌា​ស្ទុះ​មិន​រួច​ពី ៥% នៅ​ត្រីមាស​ទី​៤

​ឥណ្ឌា​៖​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​ប្រើប្រាស់​មាស​ច្រើនជាងគេ ឥណ្ឌា ប្រហែលជា​មិន​អាច​កើនឡើង​ខ្ពស់​ជាង ៥​ភាគរយ​នោះ​ទេ នៅក្នុង​ត្រីមាស​ទី​៤ នៃ​ឆ្នាំ ២០១៣​នេះ បើទោះបីជា​មាន​ការខិតខំ​ប្រឹង​ប្រែ​ពី​រដ្ឋាភិបាល​ក្នុង​ការបង្កើន​វិនិយោគទុន​ក្ដី​។​ ​យោង​តាម​គេហទំព័រ​ក្នុងស្រុក​បានឲ្យដឹងថា ផលិតផល​ក្នុងស្រុក​សរុប​បាន​កើនឡើង ៤,៦​ភាគរយ កាល​ពី​ត្រីមាស​ទី​៣ ដោយ​គិត​ចាប់ពី​ខែ​កក្កដា ដល់​ខេត្ត​កញ្ញា បើ​ធៀប​នឹង​ឆ្នាំ​មុន ។ ធនាគារ​ក្នុងស្រុក​បាន​ព្យាករ​កាលពី​សប្តាហ៍​មុន​ថា កំណើន​ទំនង​ជា​បន្ត​កើនឡើង​ទាំង​ត្រដាបត្រដួស ។ ចំណែក​ធនាគារ​កណ្តាល​នឹង​បង្កើន​អត្រា​ការប្រាក់​បន្ថែមទៀត​ហើយ​រដ្ឋាភិបាល​ប្រឈមមុខ​នឹង​សម្ពាធ​ក្នុង​ការទប់ស្កាត់​ការចំណាយ…

ការ​កំណត់​ពន្ធ​ថ្មី​របស់​ស្រី​លង្កា​អាច​បង្អាក់​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​

ស្រីលង្កា៖ ការ​សម្រេច​ចិត្ត​របស់​រដ្ឋា​ភិបាល​ស្រីលង្កា​ ក្នុង​ការ​យក​ពន្ធ​ ១៥​ភាគរយ​លើ​ការ​ជួល​ដី​រដ្ឋ​ និង​ឯក​ជន​ទៅ​​ឲ្យ​​បរទេស​​​នឹង​​បង្អាក់​​​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​(FDI)​។​ នេះ​បើ​យោង​តាម​សំដី​របស់​ក្រុម​អ្នក​វិភាគ​ដែល​ដក​ស្រង់​ដោយ​បណ្ដា​ព័ត៌​មាន​​ក្នុ​ង​ស្រុក។​ កាសែតដែលនិយាយពីអាជីវកម្មរបស់ស្រីលង្ការចេញផ្សាយប្រចាំថ្ងៃបានដក​ស្រង់​នូវ​សម្ដី​របស់​អ្នក​ជំនាញ​ថា​ វា​ហាក់​ដូច​ជា​​ប៉ះពាល់​ដល់​​ការ​វិនិ​យោគ​ទុន​ពី​បរទេស​ ហើយ​ការ​ហាម​មិន​ឲ្យ​លក់​​ដី​ទៅ​ឲ្យ​ជន​បរទេស​​វា​គឺ​ជា​ការ​បរាជ័យ​​មួយ​ក្នុង​ការ​ទាញ​​ទាញ​អ្នក​វិនិ​យោគ​ផ្ទាល់​ពី​បរទេស​ ហើយ​នៅ​ពេល​នេះ ​ចាប់​ផ្ដើម​គិត​ពន្ធ​ទៀត​នោះ​អាច​នឹង​​ប្រឈរ​មុខ​កាន់​តែ​ខ្លាំង។​ បើទោះជាយ៉ាងនេះក្ដី មន្ត្រីរបស់រដ្ឋាភិបាលស្រីលង្ការបាន​ច្រានចោល​នូវ​ផល​ប៉ះ​ពាល់​ដែល​បណ្ដាល​មក​ពី​ការ​យក​​ពន្ធ​​លើ​​ដី​​ជួល​ឲ្យ​បរទេស ​ហើយ​ថែម​ទាំង​បាន​បញ្ជាក់​ថា ​វា​គឺ​ជា​កំណែ​ទ​​ម្រង​ថ្មី​មួយ​ដែល​ផល​ប្រយោជន៍​រួម។​ បើយោងតាមរបាការណ៍របស់ធនាគារកណ្ដាលបានចេញផ្សាយ​ជា​រួម​នឹង​ថវិកា​ ឆ្នាំ​២០១៤​ ថា​ការ​វិនិយោគ​ដោយ​ផ្ទាល់​ពី​​បរទេស​បាន​កើន​ឡើង​១៩​ភាគរយ​គិត​ជា​ទឹក​ប្រាក់​មាន​ចំនួន​ ៥៤០​លាន​ដុល្លារ​អាមេរិក​ក្នុង​អំឡុង​ពេល​​ពាក់​កណ្ដាល​​ឆ្នាំ​​២០១៣។​ ធនាគារកណ្ដាលក៏បានបន្ថែមទៀតថា…

ការវិនិយោគ​ផ្ទាល់​បរទេស​នៅ​ចិន កើនឡើង​ខ្ពស់​នៅក្នុង​រយៈពេល ១០​ខែ​ដំបូង​

​ក្រសួង​ពាណិជ្ជកម្ម​ចិន​បានឲ្យ​ដឹង​នៅ​ថ្ងៃ​អង្គារ​កន្លងទៅនេះ​ថា វិនិយោគ​ផ្ទាល់​បរទេស នៅក្នុង​រយៈពេល ១០​ខែ​ដំបូង បាន​កើនឡើង ៥,៧៧​ភាគរយ សរុប​ជា​ទឹកប្រាក់​មាន​ចំនួន ៩៧​ពាន់​លាន​ដុល្លារ ដោយ​គិត​ចាប់ពី​ខែ​មករា ដល់​តុលា​។​ ​នៅក្នុង​របាយការណ៍​ក៏​បាន​បញ្ជាក់​ឲ្យដឹង​ផងដែរ​ថា នៅក្នុង​ខែ​តុលា​តែមួយ វិនិយោគ​ផ្ទាល់​បរទេស​បាន​កើនឡើង ១,២៤​ភាគរយ ដល់ ៨,៤២​ពាន់​លាន​ដុល្លារ​អាមេរិក ។​ ​អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម បាន​និយាយថា ក្នុង​រយៈពេល…