កម្មករ​រោងចក្រ Nokia ធ្វើ​កូដកម្ម​

​កាល​ពី​ថ្មីៗ​នេះ ភាគ​ហុនិ​ក​របស់​ក្រុមហ៊ុន Nokia បាន​សម្រេច​បោះឆ្នោត​លក់​អាជីវកម្ម​ទូរស័ព្ទ​ចល័ត​ទៅឲ្យ​ក្រុមហ៊ុន Microsoft ដោយ​វិនិយោគិន​ទាំងអស់​មាន​បាន​រំពឹងទុក​ថា វា​នឹង​ល្អ​ប្រសើរ​នៅ​ក្រោយ​ពេល​លក់​អាជីវកម្ម​មួយ​នេះ​។ ប៉ុន្តែ​បុគ្គលិក​ដែល​បម្រើ​ការងារ​នៅក្នុង​ក្រុមហ៊ុន​ហ្វាំង​ឡង់​មួយនេះ មិន​បាន​សប្បាយ​រីករាយ​នោះទេ​។​ ​សារព័ត៌មាន​ចិន Weibo បាន​ចុះផ្សាយ​ថា កម្មករ​ដែល​ធ្វើការ​នៅក្នុង​រោងចក្រ​មួយ​របស់ Nokia នៅក្នុង​ប្រទេស​ចិន បាន​នាំគ្នា​ធ្វើ​កូដកម្ម ដោយ​កាន់​បដា​មាន​សរសេរ​អក្ស​រថា “​កម្មករ​គឺ​មិនមែន​ជា​ទំនិញ ឥ​វ៉ាន់ ឬ​ទាសករ​នោះទេ​។…

ចិន​ និង​គុយវែត​កំពុង​ពង្រីក​កិច្ច​សហ​ប្រតិប​ត្តិការ​

ចិន៖ ក្នុង​នាម​ជា​ភ្ញៀវ​កិត្តិយស​នៃ​ពិព័រណ៌​ China-Arab​ States​ Expo​ គុយវែត​បាន​បើក​វេទិកា​ប្រជុំ​ចិន-គុយវែត​ដោយ​បាន​រំពឹង​​ថា​​នៅ​ក្នុង​កិច្ចប្រជុំ​ភាគី​ទាំង​ពីរ​នឹង​ទទួល​បាន​លទ្ធផល​ល្អ​ទៅ​លើ​ការ​វិនិយោគ។​ នៅក្នុងនោះ សហគ្រាសធំៗដែលមកពីបណ្ដាលប្រទេសទាំងពីរបានលើក​ឡើង​ពី​កិច្ច​សហ​ប្រតិបត្តិការ​​ទៅ​លើ​ការ​វិនិយោគ​​ ដោយ​វា​ជា​កូន​សោរ​សំខាន់​ដើម្បី​បម្រើ​ឲ្យវិ​ស័យ​សេដ្ឋកិច្ច។ ​ នៅក្នុងឆ្នាំ ២០១២ ពាណិជ្ជកម្មរវាងប្រទេសចិន និងគុយវែតបានឈានទៅដល់ទឹក​ប្រាក់ចំ​នួន​ ១២,៥៥​ពាន់​លាន​យន់​ ដោយ​បាន​កើន​ឡើង​ ១១​ភាគរយ​ បើ​ធៀប​នឹ​ង​ឆ្នាំ​ ២០១១។​ ប្រទេស​គុយវែត​បាន​វិនិយោគ​…

ប្រធាន​ចាត់ការ​ទូទៅ Facebook លក់​ហ៊ុន​បាន​សាច់ប្រាក់ $៤២,៦​លាន​

​សារព័ត៌មាន AllThingsD បាន​ចុះផ្សាយ​ថា លោក David Ebersman ដែល​ជា​ប្រធាន​ចាត់ការ​ទូទៅ​ក្រុមហ៊ុន Facebook បាន​លក់​ហ៊ុន​ចំនួន ៩១១,៧០០ កាលពី​ថ្ងៃ​អង្គារ​កន្លងទៅនេះ ដោយ​ទទួលបាន​សាច់ប្រាក់​ចំនួន​៤២,៦​លាន​ដុល្លារ​អាមេរិក​។​ ​ប្រធាន​ចាត់ការ​ទូទៅ​រូបនេះ នៅសល់​ហ៊ុន​ផ្ទាល់​ខ្លួន​ចំនួន ៦៥០,៩៦២​ហ៊ុន ក្នុង​ដៃ ដូច្នេ​លោកក៏​នៅតែ​ជា​ម្ចាស់​ភាគហ៊ុន​ម្នាក់​ដែល​មាន​ហ៊ុន​ច្រើន​មួយរូប​ផងដែរ​។​ ​កាលពី​ថ្ងៃ​ទី ៦​ខែវិច្ឆិកា កន្លង​ទៅ​លោក…

តារាចម្រៀង​ Junsu ចំណាយ​ទឹកប្រាក់ ១២ លានដុល្លារ​​​វិនិយោគ​សណ្ឋាគារ​

កូរ៉េ​៖តំណាងរដ្ឋាភិបាល​​ Jeju Island បាន​ឲ្យដឹងថា សណ្ឋាគារ Jeju Hotel គឺជា​សណ្ឋាគារ​របស់តរា​កូរ៉េ Junsu ក្រុម JYJ រួមទាំងគ្រួសារ ដែល​បាន​វិនិយោគទុន កាលពីថ្ងៃទី ៤ ខែ វិច្ឆិកា ឆ្នាំ ២០១៣ ។​សណ្ឋាគារ​មួយនេះ…

Pepsi គ្រោងវិនិយោគ​ $៥​ពាន់​លាន​ ក្នុង​ប្រទេស​ឥណ្ឌា​

ក្រុមហ៊ុនភេសជ្ជ​យក្ស​សហរដ្ឋ​អាមេរិក​ Pepsi​ បាន​ប្រកាស​នៅ​ថ្ងៃ​ទី​១១​ខែ​វិច្ឆិកា​ ឆ្នាំ​ ២០១៣​ ថា​ ខ្លួន​នឹង​ធ្វើ​ការ​វិនិយោគ​​នូវ​​ទឹក​ប្រាក់​ជាង​ ៥ពាន់​លាន​ដុល្លារ​អាមេរិក​ ជាមួយ​នឹង​ដៃ​គូ​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​ ដើម្បី​បង្កើន​ផលិត​កម្ម​។​ ក្រុមហ៊ុនមួយនេះបាននិយាយថា ទឹកប្រាក់នេះនឹងធ្វើការវិនិយោគ​ដល់​ឆ្នាំ​ ២០២០​ ដោយ​បាន​ប្រែ​ក្លាយ​ឥណ្ឌា​​ទៅ​ជា​ទីផ្សារ​​ធំ​ជាង​គេ​នៅ​ក្នុង​សកល​លោក​ ហើយ​នឹង​ពង្រី​ក​ទីផ្សារ​បន្ថែម​ទៀត​ ដើម្បី​ឲ្យ​ការ​ចែក​ចាយ​ និង​ផ្គត់ផ្គង់​​កាន់​តែ​​ច្រើន​ឡើង​។​ “ឥណ្ឌាជាប្រទេសដែលមានសក្ដានុពលដ៏ធំមួយ ហើយវាក៏ទីផ្សារធំ​សម្រាប់​​ Pepsi​”។​​…

ជប៉ុន និង​ថៃ​​ ពួត​ដៃ​គ្នា​លើ​វិស័យ​សេដ្ឋកិច្ច​

ប្រទេសជប៉ុន និងថៃ បានចាប់​បង្កើ​ន​ចំណង​មិត្ត​ភាព​​ក្នុ​ង​បង្កើត​ទំនាក់​ទំនង​សេដ្ឋកិច្ច​ឲ្យ​ល្អ​ប្រសើរ​ឡើង​​ ដោយ​ក្នុង​នោះ​​ក៏​បាន​​​លុប​ បំផ្លាញ​ចោល​នូវ​ឧបសគ្គ​មួយ​ចំនួន​ដែល​បាន​ព្រម​ព្រៀង​គ្នា​ស្ថិត​ក្រោម​កិច្ច​ព្រម​ព្រៀង​ភាព​ជា​ដៃ​គូពាណិជ្ជ​កម្ម​ ជប៉ុន-ថៃ។​ ឯកអគ្គរាជទូតជប៉ុន បាននិយាយថា ប្រទេសជប៉ុន ​ចាប់​​អារម្មណ៍​​លើ​​គោល​​នយោបាយ​​របស់​​ប្រទេស​ថៃ ក្នុង​​ការ​​លើក​តម្កើង​​ប្រទេស​​នេះ​​ជា​​ការិយាល័យ​​ធំ​​ប្រចាំ​​តំបន់​​សម្រាប់​​វិនិយោគិន​​បរទេស។ ឯកអគ្គរាជទូតជប៉ុន ក៏បានបន្តទៀតថា និយាយ​ថា នេះ​គឺជា​បញ្ហា​​សំខាន់​​ក្នុង​​ការ​​កែ​លម្អ​​ប្រសិទ្ធភាព​ នៃ​​ការ​​ដឹក​​ជញ្ជូន​​ចេញ​ ចូល​​កំពង់​ផែ​​នេះ​ ដោយ​ក្នុង​នោះ​​បាន​​ស្នើ​ថា​ រដ្ឋាភិបាល​​ថៃ​​ត្រូវ​​សាង​សង់​​ផ្លូវ​​ថ្នល់​​បន្ថែម​​ជា​ច្រើន​​ទៀត​​នៅ​​ជិត​​កំពង់​ផែ​សមុទ្រ​​នៅ​​ទីក្រុង​ Laem…

Mitsubishi លក់ភាគហ៊ុនថ្មីបានជាង $២ពាន់លាន

ក្រុមហ៊ុនផលិតរថយន្តជប៉ុន Mitsubishi Motor​s បានឲ្យដឹងកាលពីថ្មីៗនេះថា ​ខ្លួន​ទទួល​បាន​ប្រាក់​ចំនួន​ ២,១​ពាន់​​លាន​​ដុល្លារ​អាមេរិក​ពីការ​លក់​ភាគហ៊ុន​ថ្មី ​ដែល​បាន​ជួយ​បង្កើត​ប្រាក់​ចំណូល​ប្រចាំ​ឆ្នាំ​កើន​ ៣០​ភាគរយ​ផង​ដែរ។​ ក្រុមហ៊ុនរថយន្តមួយនេះ ក៏បានបញ្ជាក់ឲ្យដឹងផងដែរថា ខ្លួនមិនត្រឹមតែលក់ភាគហ៊ុន​ប៉ុណ្ណោះ​ទេ ​ថែម​ទាំង​បាន​ទិញ​​ភាគ​​ហ៊ុន​​មួយ​ចំនួន​ត្រឡប់​មក​វិញ​ផង​ដែរ​ ប៉ុន្តែ​មិន​បាន​បញ្ជាក់​ថា​ចំនួន​ប៉ន្មាន​នោះ​ទេ​។​ Mitsubishi Motor​s បានរំពឹងទុកថា នៅឆ្នាំ ២០១៧ តួលេខនៃការលក់​រថយន្ត​របស់​ខ្លួន​​នឹង​កើន​ឡើង​ ៣០​ភាគរយ​​…

Google ចំណាយ $ ៦០៨​លាន ដើម្បី​ពង្រីក​មជ្ឈមណ្ឌល​ទិន្នន័យ​នៅ​ហ្វាំង​ឡ​ង់​

ក្រុមហ៊ុន Google គ្រោង​ចំណាយ​ទឹកប្រាក់​ចំនួន ៤៥០​លាន​អឺរ៉ូ (​ប្រហែល ៦០៨​លាន​ដុល្លារ​អាមេរិក​) ក្នុង​ការពង្រីក​មជ្ឈមណ្ឌល​ទិន្នន័យ​នៅក្នុង​ប្រទេស​ហ្វាំង​ឡ​ង់ ដោយសារ​តែ​តម្រូវការ​វីដេអូ​ទូរស័ព្ទ​ចល័ត​កើនឡើង​។​ ​លោក Dieter Kern ប្រធាន​គ្រប់គ្រង​មជ្ឈមណ្ឌល​ទិន្នន័យ​នៅក្នុង​ប្រទេស​ហ្វាំង​ឡ​ង់ បាន​ប្រាប់​សារព័ត៌មាន Hamina ថា ក្រុមហ៊ុន Google នឹង​វិនិយោគ​នៅក្នុង​ប្រទេស​ហ្វាំង​ឡ​ង់​ក្នុង​រយៈពេល​យូរអង្វែង​។​ ​កាលពី​ខែ​កញ្ញា កន្លងទៅ…

កម្ពុជា​ចុះ​បញ្ជីពាណិជ្ជកម្ម​ថ្មី​បាន ២.២២៣ ក្រុមហ៊ុន ក្នុង​រយៈពេល ៩​ខែ​ដំបូង​

​ក្រសួង​ពាណិជ្ជកម្ម​កម្ពុ​ជា នៅ​ថ្ងៃ​សុក្រ ទី​០១ ខែវិច្ឆិកា ឆ្នាំ ២០១៣ ម្សិលមិញ​នេះ​បានឲ្យដឹងថា កម្ពុជា​បាន​ផ្តល់​អាជ្ញាប័ណ្ណ ប្រតិបត្តិការ​ទៅឲ្យ ក្រុមហ៊ុន​ថ្មី​ចំនួន ២.២២៣ ក្រុមហ៊ុន នៅ​រយៈពេល ៩​ខែ​ដំបូង​នៃ​ឆ្នាំ ២០១៣ ដោយ​បាន​ធ្លាក់ចុះ ១៤,៦​ភាគរយ បើ​ប្រៀបធៀប​ទៅនឹង រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ដែល​មាន​រហូត​ដល់…

ធនាគារ​សំណង់​ចិន ទិញ​ភាគហ៊ុន​ធនាគារ​ប្រេ​ស៊ីល​

​ធនាគារ​សំណង់​របស់​ចិន China Construction Bank នៅ​ថ្ងៃ​សុក្រ​ម្សិលមិញ​នេះ បាន​និយាយថា ខ្លួន​បាន​ចាប់ផ្ដើម​ឈាន​ជើង​ចូល​ទឹកដី ប្រេ​ស៊ីល ដោយ​បាន​ចុះ​កិច្ច​ហត្ថលេខា​ទិញ​-​លក់​ជាមួយនឹង​ធនាគារ​ប្រេ​ស៊ីល BIC ក្នុង​ទិញ​ភាគហ៊ុន​ដែល​គិត​ជា​ទឹកប្រាក់​ចំនួន ៧២០​លាន​ដុល្លារ​អាមេរិក​។​ ​យោង​តាម​សេចក្ដី​ថ្លែង​ការ​របស់​ការិយាល័យ​ភាគហ៊ុន​ហុងកុង និង​សៀង​ហៃ បានឲ្យដឹងថា ធនាគារ China Construction Bank បាន​ទិញ​យក​ភាគហ៊ុន​ធម្មតា​ចំនួន…