វៀតណាម​ជួប​ឱនភាព​ពាណិជ្ជកម្ម ១៨៧​លាន​ដុល្លារ​អាមេរិក​

​ប្រទេស​វៀតណាម​បាន​ជួប​ឱ​ភាព​ពាណិជ្ជកម្ម ១៨៧​លាន​ដុល្លារ​អាមេរិក នៅក្នុង​រយៈពេល ១០​ខែ​ដំបូង ឆ្នាំ ២០១៣​។ នេះ​បើ​យោង​តាម​ពី​ការិយាល័យ​ស្ថិតិ​បានឲ្យ​ដឹង​នៅ​ថ្ងៃ​សុក្រ​។​ ​នៅក្នុង​រយៈពេល ១០​ខែ​នេះ តួលេខ​នៃ​ការនាំ​ចេញ​បាន​កើនឡើង​ដល់​ជាង ១០៨​ពាន់​លាន​ដុល្លារ​អាមេរិក ហើយ​ការ​នាំចូល​មាន​ទឹកប្រាក់​ទំហំ ១០៨,២​ពាន់​លាន​ដុល្លារ​អាមេរិក បើ​ធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន កើនឡើង ១៥,២​ភាគរយ​គិត​ទាំង​ការនាំចេញ និង​នាំចូល​។​ ​តម្លៃ​នៃ​ការនាំចេញ ការវិនិយោគ​ផ្ទាល់​ពី​បរទេស បាន​រួមចំណែក…

រថយន្ត​ខូច​នៅ​ចិន​កើន​ឡើង ​១០០%​ ក្នុង​រយៈ​ពេល​៩​ខែ​ដំបូង​

ការប្រមូលរថយន្តមកជួសជុលនៅក្នុងប្រទេសចិន មានកំណើនខ្ពស់នៅចន្លោះខែ​មករា-កញ្ញា ដែល​មាន​រហូត​ទៅ​ដល់ ៩៧ករណី និង​មាន​រថយន្តចំនួន ២,៦៩លានគ្រឿង។ នេះបើយោង​តាម​ក្រុម​អ្នក​ឃ្លាំ​មើល​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​។​ ចំនួនរថយន្តដែលកើនមានបញ្ហា ហើយត្រូវប្រមូលបានកើនឡើង ៩៩ភាគរយ បើធៀបនឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពីឆ្នាំ​ ២០១២។ ​នេះ​បើ​​យោង​តាម​របាយ​ការណ៍​របស់​ការិយាល័យ​ទទួល​ខុស​ត្រូវ​គុណភាព​ និង​​អធិការ​កិច្ច​រថយន្ត​របស់​ចិន​​បាន​ឲ្យ​ដឹង​នៅ​ក្នុង​សេចក្ដី​ថ្លែង​ការ​​មួយ​។ នៅក្នុងរបាយការណ៍បានបញ្ជាក់ថា ក្រុមហ៊ុនផលិតរថយន្តបរទេសវិនិយោគនៅក្នុងចិនចំនួន ២៤ បាន​ប្រមូល​រថយន្ត​ទៅ​ធ្វើការ​ជួសជុល​​ ១,៩៤លានគ្រឿង និងក្រុមហ៊ុនផលិតរថយន្តក្នុងស្រុកចំនួន…

Beckham គម្រោង​ដាក់ទុន 25 លាន​ដុល្លារ​បង្កើត​ក្លឹប​បាល់ទាត់​អាជីព​មួយ​នៅ​អាមេរិក​

​កំពូល​កីឡាករ​ខ្សែបម្រើ​ជម្រើសជាតិ​អង់គ្លេស David Beckham បាន​ឆើ្លយ​តប​ទៅ​នឹង​អ្នកកាសែត​នូវ​អ្វី​ដែល​កីឡាករ​រូបនេះ​បាន​ប្រកាស​ប្រាប់​អ្នកគាំទ្រ​ជាង 30 លាន​នាក់​របស់​ខ្លួន​នៅក្នុង Facebook កាលពី​ថ្ងៃ​ពុធ​ថា​ខ្លួន​ពិត​ជា​ចាប់អារម្មណ៍​នឹង​បង្កើត​ក្រុមបាល់ទាត់​អាជីព​មួយ​សម្រាប់​ក្របខណ្ឌ Major League របស់​អាមេរិក​ហើយ​រដ្ឋ Florida ជា​ទីតាំង​ដែល​លោក​នឹង​ជ្រើស​យក​សម្រាប់​ក្លឹប​មួយ​នេះ​។​ ​លោក​មិន​បាន​បដិសេធ​នូវ​អ្វី​ដែល​លោក​ប្រកាស​ប្រាប់​តាម​ទំព័រ​ហ្វេ​សប៊ុក​របស់ខ្លួន​នោះ​ទេ​ហើយ​កីឡាករ​រូបនេះ​បាន​ថែម​ទាំង​បង្ហើប​ឲ្យដឹង​ថា​ក្លឹប Miami ជា​ក្លឹប​បាល់ទាត់​វ័យក្មេង​មួយ​ដែល​គួរឲ្យ​ចាប់​អារម្មណ៍​បំផុត​សម្រាប់​រូបលោក​ទាំង​កីឡាករ​ក្មេងៗ និង​ទីតាំង​និង​សំណង់​កីឡាដ្ឋាន​ដែលមាន​ស្រាប់​ហើយ​នោះ​។​ ​ទោះបីជា​យ៉ាងណា​ក្តី​នៅ​មិនទាន់​មាន​ការសម្រេចចិត្ត​ជា​ផ្លូវការ​នៅឡើយ​ដែរ​ដោយ​លោក​បាន​បញ្ជាក់​ប្រាប់ថា​នឹង​មាន​ការពិភាក្សា​ជាមួយ​ដៃគូ​វិនិយោគ​ផ្សេងទៀត​ក្នុង​គម្រោង​ដ៏​ធំ​មួយ​នេះ​នៅពេល​ដែល​គណៈកម្មាការ​បាល់ទាត់ Major League…

មី​យ៉ាន់​ម៉ា​ជា​ប្រទេស​ពិបាកធ្វើ​ពាណិជ្ជកម្ម​ជាងគេ​បំផុត​ក្នុង​សកលលោក​

​ធនាគារ​ពិភពលោក​បានឲ្យ​ដឹង​នៅក្នុង​របាយការណ៍​មួយ​កាលពី​ថ្មីៗ​នេះ​ថា ប្រទេស​មី​យ៉ាន់​ម៉ា​ស្ថិតនៅ​ក្នុង​ចំណោម​ប្រទេស​ដែល​ពិបាក​ធ្វើ​ពាណិជ្ជកម្ម​បំផុត​នៅលើ​ពិភពលោក​។​ ​ក្នុងចំណោម​ប្រទេស​ទាំង ១៨៩ អ្នក​ដែល​ទទួលបាន​ចំណាត់ថ្នាក់​ល្អ​ជាងគេ សិង្ហ​បុរី និង​ទីក្រុង​ហុងកុង ជា​កន្លែង​ធ្វើ​ពាណិជ្ជកម្ម​ល្អ​បំផុត​នៅលើ​ពិភពលោក​នៅ​ក្នុង​ការអង្កេត​ពី​ភាព​ប្រកួតប្រជែង​ប្រចាំឆ្នាំ​របស់​ខ្លួន ។​ ​ធនាគារ​ពិភពលោក​បានឲ្យដឹងថា ក្នុងចំណោម​ប្រទេស​ទាំង​១៨៩ ដែល​ត្រូវបាន​ធ្វើការ​វាស់វែង​ដោយ​ធនាគារពិភពលោក មី​យ៉ាន់​ម៉ា​ជាប់​ចំណាត់ថ្នាក់​ទី​១៨២ បន្ទាប់​ពី​ប្រទេស​វ៉េណេស៊ុយ​អេ​ឡា ដែល​ជាប់​ចំណាត់ថ្នាក់​ទី​១៨១ និង​នៅលើ​ប្រទេស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ ដែល​ជាប់​ចំណាត់ថ្នាក់​ទី​១៨៣ ។​ ​ការផ្តល់​ចំណាត់ថ្នាក់​អន់​បំផុត​នាពេល​នេះ​កើតមានឡើង​នៅ​គ្រា​ប្រទេស​មី​យ៉ាន់​ម៉ា​បាន​ចាប់ផ្តើម​ធ្វើ​ទំនើបកម្ម​បទបញ្ញត្តិ​ដើម្បី​បំពេញ​បំណង​ដែល​ចេះតែ​កើន​ឡើង​ពី​សំណាក់​វិនិយោគិន​បរទេស ។…

ដំណើរ​ទស្សនៈកិច្ច​ទេសចរណ៍​នៃ​ទីក្រុង​ខ្មោច​នៅ​ហុងកុង​

Wan Chai ធ្លាប់​ជា​តំបន់​ទីប្រជុំជន​ធំ​មួយ​នៅមុន​សម័យ​សង្គ្រាមលោក​លើក​ទី 2 តែ​នៅ​ក្រោយ​មក​ក៏​បាន​ក្លាយទៅជា​តំបន់​ដែល​គេ​ទុកចោល​ហើយ​ភាគច្រើន​នៃ​សំណង់​អគារ​ចាស់ៗ​របស់របរ​ប្រើប្រាស់​ជាច្រើន​មិន​ត្រូវបាន​រើ​ចេញ​នោះ​ទេ​។​វា​ជា​ភាគ​មួយ​នៃ​ទីក្រុង​ហុងកុង​ដែល​គ្រប់​គ្នា​បាន​ឃើញ​ពី​ភាព​អភិវឌ្ឍ​នៃ​អគារ​ទំនើបៗ​ខ្ពស់​តែ​បែរ​ជា​បន្សល់ទុក​នូវ​កន្លែង​ដែល​គួរឲ្យខ្លាច​បែបនេះ​ទៅ​វិញ​។​ ​លោក Mak Tak-ching ជា​បុរស​តែ​ម្នាក់​គត់​ដែល​បាន​រៀបចំ​ទស្សនៈកិច្ច​ទេសចរណ៍​ទៅកាន់​តំបន់​នោះ​ហើយ​លោក​បាន​បញ្ចាក់​ថា​វា​ជា​តំបន់​ដែល​ជឿជាក់​ថា​មាន​ខ្មោច​ច្រើន​បំផុត​។​ដំណើរ​ទស្សនៈកិច្ច​ជា​លើកតំបូង​ត្រូវបាន​រៀបចំឡើង​កាលពី​ខែ​សីហា​ឆ្នាំទៅ​គឺ​នៅ​ចំ​ថ្ងៃបុណ្យ​ខ្មោច​នៃ​ទីក្រុង​ហុងកុង​ផង​។​ប្រជាជន​ហុងកុង​ជឿ​ថា​នៅក្នុង​ខែសីហា​ជា​ខែ​ដែល​កូនចៅ​អាច​ដុត​ថ្វាយ​គ្រឿង​ដែល​ពួក​គេ​ចង់ឲ្យ​ទៅកាន់​ដូនតា​ដែល​បាន​ចែក​ឋាន​ទៅ​។​ ​មាន​អ្នកវិនិយោគទុន​ជាច្រើន​បាន​ទៅដល់​តំបន់​នោះ​ដែរ​តែ​ភាគច្រើន​ពួកគេ​មិន​បាន​ទទួល​លទ្ធផល​អ្វី​នោះ​ទេ​ថា​នឹង​ត្រូវ​អភិវឌ្ឍន៍​តំបន់​នេះ​ឲ្យទៅ​ជា​អ្វី​នោះឡើយ​៕​

ប្រេស៊ីល​វិនិយោគជាង $២ពាន់លាន លើ​ការ​ពង្រីក​ប្រព័ន្ធដឹកជញ្ជូន

ប្រធានាធិបតីប្រេស៊ីល អ្នកស្រី Dilma Rousseff បានប្រកាសនៅថ្ងៃសុក្រ​សប្ដាហ៍មុនថា រដ្ឋាភិបាល​ប្រេស៊ីល​បាន​ចំណាយ​លុយ​យ៉ាងច្រើនសន្ធឹកក្នុងការ​វិនិយោគ​​ទៅលើ​ប្រព័ន្ធដឹកអ្នកដំណើរ​នៅក្នុងទីក្រុង​សៅប៉ូឡូញ សម្រាប់​ទទួលស្វាគមន៍ ព្រឹត្តិការណ៍បាល់ទាត់ World Cup 2014 និងព្រឹត្តិការណ៍កីឡាអូឡាំពិក 2016 Olympic Games។ ទីភ្នាក់ងារចិន ស៊ិនហួ បានឲ្យដឹងថា ទឹកប្រាក់ដែលត្រូវវិនិយោគមានចំនួន ២,៤ពាន់លានដុល្លារអាមេរិក…

ចិន​-​អាល្លឺម៉ង់ ចាប់ដៃ​គ្នា​បង្កើត​ក្រុមហ៊ុន​ថ្មី​

​ក្រុមហ៊ុន​ផលិត​រថយន្ត​ដ៏​ល្បី​របស់​ចិន Dongfeng Motor Group និង Getrag Group របស់​អាល្លឺម៉ង់ បាន​ចាប់ដៃ​គ្នា​សហ​ការបង្កើត​ក្រុមហ៊ុន​ថ្មី នៅលើ​ទឹកដី​ប្រទេស​ចិន​។​ ​ក្រុមហ៊ុន​ដែល​កើតចេញពី​ការ​ចងសម្ព័ន្ធភាពរ​វា​ង​ចិន​-​អាល្លឺម៉ង់​មានឈ្មោះ​ថា Dongfeng Getrag Transmission Co. Ltd ជា​ក្រុមហ៊ុន​ផលិត​ឧបករណ៍​ពាក់កណ្ដាល​សម្រច ដោយ​នៅ​ក្នុង​នោះ​ភាគច្រើន​ជា ប្រអប់លេខ​រថយន្ត ដែល​មាន​ទីតាំង​ស្ថិត​ន​ក្នុង​រដ្ឋធានី…

ADB ផ្ដល់​ប្រាក់​កម្ចី $១១០​លាន​ដុល្លារ ដល់​បង់​ក្លា​ដេស​

​ទឹកប្រាក់​ទំហំ ១១០​លាន​ដុល្លារ​អាមេរិក​ថ្មី ត្រូវបាន​ផ្ដល់​ជូន​ប្រទេស​បង់​ក្លា​ដេស ពី​ធនាគារ​អភិវឌ្ឍន៍អាស៊ី​ ហៅកាត់ថា ADB ជា​កម្ចី​សម្រាប់​វិនិយោគ​ទៅ​លើ​វិស័យ​ឯកជន និង​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​។​ “​ការវិនិយោគ​កម្រិត​ទាប​នៅ​ក្នុង​ហេដ្ឋារចនាសម្ព័ន្ធ​គឺ​បាន​ជះ​ឥទ្ធិពល​ដល់​ការអភិវឌ្ឍន៍ និង​កំណើន​សេដ្ឋកិច្ច​នៅក្នុង​ប្រទេស​បង់​ក្លា​ដេស​។ ទឹក​ប្រាក់កម្ចី​នេះ​នឹង​ត្រូវ​យកទៅ​ធ្វើការ​បន្ថែម​ប្រព័ន្ធ​អគ្គីសនី ផ្លូវថ្នល់ និង​បណ្ដាញ​ប្រព័ន្ធ​ទឹក​នៅ​ក្នុង​តំបន់​ជនបទ ហើយ​វា​គួរ​ណាស់​តែ​មាន​ការវិនិយោគ​ដោយ​ផ្ទាល់​ពី​បរទេស​។​” នេះ​ជា​សម្ដី​របស់ Peter Marro អ្នកឯកទេស​ហរិញ្ញវត្ថុ​សកល​ប្រចាំ​អាស៊ី​ខាងត្បូង​របស់ ADB​។​ ​នៅក្នុង​ឯកសារ​បាន​បញ្ជាក់ថា…

ចិន​ជា​វិនិយោគទុន​បរទេស​ធំ​ជាង​នៅ​ឡាវ​

​ប្រទេស​ចិន​ជា​អ្នកវិនិយោគ​បរទេស​ធំជាងគេ​បំផុត​នៅក្នុង​ប្រទេស​ឡាវ សម្រាប់​រយៈពេល ១១​ខែ​ដំបូង ចន្លោះ​ឆ្នាំ ២០១២-២០១៣ ដែល​គិត​ជា​ទឹកប្រាក់​មាន​ចំនួន ១,៣៣​ពាន់​លាន​ដុល្លារ​អាមេរិក​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​សារព័ត៌មាន​ឡាវ បានឲ្យ​ដឹង​នៅថ្ងៃចន្ទ​ម្សិលមិញ​។​ ​នៅក្នុង​រយៈពេល​ដូចគ្នា​នេះ​ផងដែរ​ថា ថៃ​ជា​ប្រទេស​ធំ​លំដាប់​ទី​ពីរ​ដែល​បាន​វិនិយោគទុន​មកលើ​ប្រទេស​ឡាវ ជាមួយនឹង​ទឹកប្រាក់​ចំនួន ៤១៦​លាន​ដុល្លារ​អាមេរិក​។ នេះ​បើ​យោង​តាម​ក្រសួង​ផែនការ និង​វិនិយោគ​របស់​ឡាវ​បាន​ថ្លែង​ឲ្យដឹង​។​ ​វិស័យ​ដែល​វិនិយោគទុន​ពី​បរទេស​ច្រើនជាងគេ​គឺ​វិស័យ​ថាមពល​ដោយ​គិត​ជា​ទឹកប្រាក់​មាន​ចំនួន ១,៥៦​ពាន់​លាន​ដុល្លារ​អាមេរិក និង​បន្ទាប់​មក​ពី​ការរុករក​រ៉ែ ដោយ​មាន​ទឹកប្រាក់​ចំនួន ១,០៩​ពាន់​លាន​ដុល្លារ​អាមេរិក​។…

ទៅ​ទស្សនា កោះ Paradise Island កោះ​ដ៏​អស្ចារ្យ​នៃ​មនុស្សជាតិ​

​កោះ Paradise Island ត្រូវបាន​ផ្លាស់ប្តូរ​ទៅ​ជា​រមណីយដ្ឋាន​ផ្កាយ​ប្រាំ​ដ៏​ទាក់ទាញ​មួយ​នៅក្នុង​ចំណោម​ប្រជុំ​កោះ​នានា​របស់ Maldives ដែល​ត្រូវបាន​គេ​ហៅថា​ជា​ប្រជុំ​កោះ Maldives ឬ​ជា​សា​ធាណ​រដ្ឋ Maldives ។​កោះ Paradise Island ត្រូវបាន​ផ្តល់​សិទ្ធិ​វិនិយោគ​ដោយ​ក្រុមហ៊ុន Villa Shipping and Trading Company ហើយ​ត្រូវបាន​សម្ភោ​ធ​ឲ្យប្រើ​ប្រាស់​នៅក្នុង​ឆ្នាំ 1994…