សេដ្ឋកិច្ច​ចិន​កើនឡើង ៧,៨%​ក្នុង​ត្រីមាស​ទី​៣

​របាយការណ៍​របស់​ការិយាល័យ​ស្ថិតិ​ជាតិ បានឲ្យដឹងថា សេដ្ឋកិច្ច​ចិន​បាន​កើនឡើង ៧,៨​ភាគរយ ដូច​ការ​ព្យាករ​ទុក​នៅ​ក្នុង​ត្រីមាស​ទី​៣ បើ​ធៀប​នឹង​ឆ្នាំ​មុន​។​ ​សារព័ត៌មាន Bloomberg បាន​ព្យាក​រថា ផលិតផល​ក្នុងស្រុក​សរុប​របស់​ចិន​កើនឡើង​៧,៨%​ដែរ​បន្ទាប់​ពី​កើនឡើង​៧,៥%​នៅក្នុង​ត្រីមាស​ទី​២ ។​ ​តាម​របាយការណ៍​បានឲ្យដឹងថា ផលិតកម្ម​ឧស្សាហកម្ម បាន​កើនឡើង ១០,២%​នៅក្នុង​ខែ​កញ្ញា​ធៀប​នឹង​ឆ្នាំមុន​។ ចំណែក​ការវិនិយោគ​លើ​ទ្រព្យសកម្ម​ជាប់លាប់​ដោយ​មិន​រាប់បញ្ចូល​គ្រួសារ​នៅ​ជនបទ​បាន​កើនឡើង ២០,២%​នៅក្នុង​អំឡុង​ខែ​មករា​ដល់​កញ្ញា ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំមុន​។ ជាមួយគ្នានេះដែរ ការលក់​រាយ​នៅក្នុង​ខែកញ្ញា​បាន​កើនឡើង…

វិទ្យាស្ថាន​សេដ្ឋកិច្ច​អាល្លឺម៉ង់ កាត់បន្ថយ​ការ​ព្យាករ​កំណើនសេដ្ឋកិច្ច ឆ្នាំ ២០១៣

​វិទ្យាស្ថាន​សេដ្ឋកិច្ច​អាល្លឺម៉ង់ នៅ​ថ្ងៃ​ព្រហស្បតិ៍ កន្លងទៅនេះ បាន​ធ្វើ​ការកាត់បន្ថយ​នូវ​កំណើន​សេដ្ឋកិច្ច​របស់​ខ្លួន​សម្រាប់​ឆ្នាំ ២០១៣ និង​ឆ្នាំ ២០១៣ ប៉ុន្តែ​តម្រូវការ និង​អាកាសធាតុ​ល្អ​ក្នុង​ស្រុក​នឹង​ជួយ​ឲ្យ​កំណើន​សេដ្ឋកិច្ច​អឺរ៉ុប​ស្ទុះ​ឡើង​នៅ​ឆ្នាំ ២០១៤​។​ ​ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ិនហួ បាន​រាយការណ៍​ថា វិទ្យាស្ថាន​សេដ្ឋកិច្ច​អាល្លឺម៉ង់​ធំៗ​ដូចជា IFO, DIW,IW និង RWI បាន​និយាយថា សេដ្ឋកិច្ច​អាល្លឺម៉ង់​នឹង​កើនឡើង…

វៀត​ណាម​វិនិយោគ $១៤​ពាន់​លាន​ដុល្លារ នៅក្រៅប្រទេស​

ក្រុមហ៊ុន​របស់​វៀតណាម​បានវិ​និយោគ​ជា​ទឹកប្រាក់​សរុប​ចំនួន ១៤​ពាន់​លាន​ដុល្លារ​អាមេរិក ទៅលើ​តំបន់ និង​ប្រទេស​ចំនួន ៦០​។ នេះ​បើ​យោង​តាម​ការ​ឲ្យដឹង​ពី​ក្រសួង​ផែនការ និង​វិនិយោគ​វៀតណាម កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​។​ ​នៅក្នុង​ស្ថិតិ​ទីភ្នាក់ងារ​វិនិយោគ​បរទេស​របស់​ក្រសួង​ផែនការ និង​វិនិយោគ បានបង្ហាញ​ថា គម្រោង​វិនិយោគ​ក្រៅប្រទេស​របស់​ក្រុមហ៊ុន​វៀតណាម​បាន​កើនឡើង និង​គម្រោង​ទាំង​នោះ​ត្រូវបាន​ផ្ដោត​សំខាន់​លើ​ការរុករក​រ៉ែ វិស័យ​កសិកម្ម ទូរគមនាគមន៍ និង​ផលិតផល​ប្រើប្រាស់​។​ ​នៅក្នុង​ឆ្នាំ ២០១២ មាន​គម្រោង​ចំនួន ៨៤​ត្រូវបាន​ចុះបញ្ជី​ដោយ​សរុប​ជា​ទឹកប្រាក់​មាន​ចំនួន…

ហ្វីលីពីន​៖ ការលក់​រថយន្ត​កើនឡើង ១៨%​ក្នុង​ខែ​កញ្ញា​

ការលក់​រថយន្ត​នាំ​ចូល​របស់​ហ្វីលីពីន បាន​កើនឡើង ១៨​ភាគរយ ស្មើនឹង ២.២២៧​គ្រឿង នៅក្នុង​ខែ​កញ្ញា ឆ្នាំ ២០១៣ ដោយ​កើនឡើង​ពី ១.៨៨៧​គ្រឿង​កាលពី​អំឡុង​ពេល​ដូច​គ្នា​ឆ្នាំមុន​។ នេះ​បើ​យោង​តាម​សមាគម​នៃ​ការ​នាំចូល និង​ចែកចាយ​រថយន្ត​របស់​ហ្វីលីពីន កាលពី​ថ្ងៃ​ព្រ​សហ្ប​តិ៍ ម្សិលមិញ​។​ ​ការលក់​រថយន្ត​ប្រភេទ​ដឹក​អ្នកដំណើរ បាន​កើនឡើង ៣៩​ភាគរយ ស្មើនឹង ១.២៣០​គ្រឿង ដោយ​កើន​ពី…

នាង Jessica និង Yuri (SNSD) ទិញ​ផ្ទះល្វែង​រាប់សែន​ដុល្លារ​

​បន្ទាប់​ពី​សារព័ត៌មាន​ជា​ច្រើន​បាន​ចុះផ្សាយ ថា Seohyun (SNSD) បាន​ទិញ​វិឡា​មួយ​នៅ Gangnam នោះ នាង Jessica និង Yuri ក៏​បាន​ទិញ​ផ្ទះល្វែង​នៅ Cheongdamdong ផងដែរ​។​ ​ប្រភពព័ត៌មាន Us Asset Investment បានឲ្យដឹងថា Jessica…

Chryster នឹង​វិនិយោគ​ជាង ១​ពាន់​លាន​ដុល្លារ​ នៅម៉ិកស៊ិក

ក្រុមហ៊ុន​ផលិត​រថយន្ត​របស់​អា​មេរិក Chryster បាន​និយាយ​កាល​ពី​ថ្មីៗ​នេះ​ថា ខ្លួន​នឹង​ធ្វើ​ការវិនិយោគ​នូវ​ទឹកប្រាក់​ប្រមាណ ១,២៤៩​ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​ការបង្កើត​រោងចក្រ​នៅ​ភាគ​ខាងជើង​នៃ​ប្រទេស​ម៉ិក​ស៊ិក​។​ ​សេចក្តីសម្រេចចិត្ត​នេះ ត្រូវ​បាន​ឲ្យដឹង​ដោយ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន លោក Sergio Marchionne នៅក្នុង​ឱកាស​ជួបពិភាក្សា​ជាមួយ​ប្រធានាធិបតីម៉ិក​ស៊ិក លោក Enrique Pena Nieto​។​ ​នាយក​ប្រតិបត្តិ Chryster បាន​បន្តទៀតថា ទឹកប្រាក់​ដែល​នឹង​វិនិយោគទុន​នេះ នឹង​បាន​ផ្ដល់​នូវ​ឱកាស​ការងារ…

ធនាគារ​ពិភពលោក​ទម្លាក់​ការព្យាករ​កំណើនសេដ្ឋកិច្ច​ប្រទេស​កំពុងអភិវឌ្ឍ​

​ធនាគារពិភពលោក បាន​ទម្លាក់​ការ​ព្យាករ​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​កំពុង​អភិវឌ្ឍនៅ​អាស៊ី​បូព៌ា ក្នុង​ឆ្នាំនេះ និង​នៅ​ឆ្នាំក្រោយ ព្រមទាំង​បាន​និយាយថា តំបន់​នេះ​ត្រូវតែ​បង្កើន​កិច្ចប្រឹងប្រែង​ដើម្បី​ធានា​ស្ថិរភាព​ហិរញ្ញវត្ថុ​ឲ្យបាន​មុន​ការដំឡើង​អត្រាការ​ប្រាក់​របស់​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​រីកចម្រើន ។​ ​ប្រទេស​កំពុង​អភិវឌ្ឍ​នៅ​អាស៊ី​បូ​ព៌ា ប្រហែល​ទទួល​បាន​កំណើន​សេដ្ឋកិច្ច ៧,១​ភាគរយ នៅក្នុង​ឆ្នាំ​២០១៣​នេះ ហើយ​៧,២​ភាគរយ សម្រាប់​ឆ្នាំ​២០១៤ ដោយ​ធ្លាក់​ចុះ​ពី​ការ​ព្យាក​រ កាលពី​ខែ​មេសា ដែល​ថា​កើន​បាន ៧,៨​ភាគរយ និង​៧,៦​ភាគរយ ។ ក្នុងនោះ…

Selena Gomez កំពុង​ជួប​ហានិភ័យ​គេ​ចោទប្រកាន់​រឿង​ទឹកប្រាក់​រាប់លាន​

​យោងតាម​ប្រភព​ព័ត៌មាន​របស់​សហរដ្ឋអាមេរិក នានា​ដែល​ចុះផ្សាយ​នៅ​ថ្ងៃ​ទី ៥ ខែ តុលា ម្សិលមិញ​នេះ​បានឲ្យដឹងថា រឿងក្តី​ទាក់ទង​នឹង​វិវាទ​រវាង Selena Gomez និង Adrenalina ដើម្បី​បង្កើត​ទឹកអប់ ត្រូវ​បាន​លុបចោល​លើក​ទៅ​ថ្ងៃ​ក្រោយ​នៅ​សវនាការ​ទីក្រុង ឡូអេ​ន​ជើ​ឡេស ។ បញ្ហា​នេះ​ដែរ បាន​ធ្វើឲ្យ​តារាចម្រៀង និង​សម្តែង​វ័យក្មេង Selena Gomez…

ឈិន​ឡុង ផ្ទេរ​កម្ម​សិទ្ធ​ទឹកប្រាក់​រាប់​លាន​ដុល្លារ​នៅ​ក្រៅ​ប្រទេ​សឲ្យប្រពន្ធ

សារព័ត៌មាន​របស់​ចិន នានា ដែល​ចុះ​នៅ​ថ្ងៃ​ទី ៤ ខែ តុលា ឆ្នាំ ២០១៣ ម្សិលមិញ​នេះដែរ បានឲ្យដឹងថា លោក Jackie Chan ហៅ​ឈិន​ឡុង ជា​តារា​សម្តែង​មួយ​ដួង​ដែល​មាន​ប្រាក់​រាប់​ពាន់​លាន​។​តែ​ទោះជា​យ៉ាងណា​ដើម្បី​ចាកចេញ​ពី​ឈ្មោះ​ដែល​មាន​ទឹកប្រាក់​រាប់ពាន់​លាន​ដុល្លារ តារា​សម្តែង ឈិន​ឡុង បាន​ផ្ទេរ​ទ្រព្យសម្បត្តិ​ទាំង​នោះ​ឲ្យទៅ​ប្រពន្ធ​របស់​ខ្លួន ដែល​ជា​តារា​សម្តែង Joan…

Apple៖ iPhone ថ្មី​លក់បាន ៩​លាន​គ្រឿងក្នុង​សប្ដាហ៍​ដំបូង​

​នៅ​មុន​ពេល​ក្រុមហ៊ុន Apple ប្រកាស​ដាក់​លក់ iPhone 5S និង iPhone 5C មួយថ្ងៃ ក្រុមអ្នកវិភាគ​បាន​និយាយថា ក្រុមហ៊ុន Apple អាច​លក់ iPhone 5S និង iPhone 5C បាន ៨​លាន​គ្រឿង​នៅ​សប្ដាហ៍​ដំបូង…