បញ្ជូនជនសង្ស័យចំនួន០៨នាក់ ទៅអយ្យការអមសាលាដំបូងខេត្ត ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀន

ព្រះសីហនុៈ យោងតាមផេក បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានឲ្យដឹងថា នៅវេលាម៉ោង១៥និង០០នាទីរសៀល ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន មន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យប្រុសស្រី ចំនួន០៨នាក់ ទៅអយ្យការអមសាលាដំបូងខេត្ត ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដែលចុះបង្រ្កាបចំនួន០២លើក ក្នុងភូមិសាស្រ្តក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។…

បង្ក្រាប​ករណី​ជួញដូរ​​សារធាតុ​ញៀន​ ៥​គោលដៅ​ផ្សេង​គ្នា​ ឃាត់ខ្លួន​ជនសង្ស័យ​១១​នាក់​ ​និងរឹបអូសវត្ថុតាងជាង​៤៤​គីឡូក្រាម

​ភ្នំពេញៈ​​ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា អនុវត្ត​តាម​បញ្ជា​ ឯកឧត្តម​ នាយ​ឧត្ដមសេនីយ៍​ សន្តិ​បណ្ឌិត​ អគ្គស្នងការ​នគរបាល​ជាតិ​ និង​ឯកឧត្តម​ នាយ​ឧត្ដមសេនីយ៍​ ម៉ក់​ ជី​តូ​ អគ្គស្នងការ​រង​ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ ក្រោម​ការ​បញ្ជា​ដឹកនាំ​ផ្ទាល់​របស់​ ឯកឧត្តម​ ឧត្ដមសេនីយ៍ឯក​ ឡឹ​ក​ វណ្ណៈ​ នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​…

សូមប្រុងប្រយ័ត្ន! ទិដ្ឋភាពក្រុមអ្នករាវរកសាកសព បុរសម្នាក់យកសំណាញ់ទៅបង់ត្រី បណ្ដាលឲ្យក្រឡាប់ទូក ត្រូវទឹកគួចយកទៅបាត់

កំពង់ឆ្នាំងៈ នៅវេលាម៉ោង ៩និង៥០នាទីព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២នេះ ទិដ្ឋភាពក្រុមអ្នករាវរកជនជាតិវៀតណាម និងខ្មែរ កំពុងជិះទូកជាច្រើនគ្រឿង និងប្រើប្រាស់ម៉ាស៊ីនខ្យល់មុជទឹក ដើម្បីរាវរកសាកសពបុរសម្នាក់ ដែលបានយកសំណាញ់ទៅបង់ត្រីនៅទំនប់បារាំង បណ្ដាលឲ្យក្រឡាប់ទូកត្រូវទឹកគួចយកទៅបាត់ កាលពីវេលាម៉ោង ៩និង៣០នាទីយប់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ ស្ថិតក្នុងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពុងឆ្នាំង។ ជនរងគ្រោះឈ្មោះ…

កម្លាំងនគរបាលព្រែកលាប ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ពាក់ព័ន្ធករណីប៉ុនប៉ងលួចបូមប្រេង

ភ្នំពេញៈ យោងតាមផេក អធិការរដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ បានឲ្យដឹងថា នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង០៣និង០០នាទី កម្លាំងប៉ុស្តិ៍រដ្ឋបាលនគរបាលព្រែកលាប បានធ្វើការល្បាតពួនស្ទាក់ពេលយប់ បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ប្រុស (ជនជាតិវៀតណាម០១នាក់) មានសារធាតុញៀន ពាក់ព័ន្ធករណី ប៉ុនប៉ងលួច (បូមប្រេង) នៅចំណុចមុខផ្ទះលេខ 258S ផ្លូវជាតិលេខ៦ ក្រុមទី៩…

សមត្ថកិច្ចឃាត់ករណីជួញដូរទ្រង់ទ្រាយធំ ដោយខុសច្បាប់ នូវសារធាតុញៀននិង ប្រើប្រាស់អាវុធឆ្នៃ នៅស្រុក ពញាឮ

កណ្តាលៈ យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃសុក្រ ២រោច ខែអាសាឍ ឆ្នាំ ខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនិងថ្ងៃទី ១៥ ខែ កក្កដា គ.ស ២០២២ ករណីជួញដូរ ចាត់ចែងសម្រួល ផ្តល់ទីតាំងអោយប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀននិង…

ថ្មី! លួចម៉ូតូបាន លក់យកលុយទិញស្រាផឹកអស់ ពេលនេះសមត្ថកិច្ចឃាត់ខ្លួនបានសម្រេច

បន្ទាយមានជ័យៈ យោងតាមផេករបស់ ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា នៅថ្ងៃអង្គារ ១៤ កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ នគរបាលការិយាល័យ ព្រហ្មទណ្ឌកំរិតស្រាល បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ បន្ទាប់ពីលួចម៉ូតូបានសម្រេចហើយត្រូវម្ចាស់ម៉ូតូប្តឹងនគរបាល…

Update៖ រថយន្តទំនើប២គ្រឿងបុកគ្នាពេញទំហឹង នៅផ្លូវល្បឿនលឿ​ន​ បណ្តាលឲ្យមនុស្ស៦នាក់របួសធ្ងន់ស្រាល

កំពង់ស្ពឺៈ យោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា នៅលើផ្លូវល្បឿនលឿន ត្រង់ចំណុចភូមិកុមារពេ​ទ្យ ឃុំអូរ ស្រុកភ្នំស្រួច មានរថយន្តម៉ាក​ ALPHA​R​D ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ ​2BQ-7666 អ្នកបើកបរ​ជនជាតិ​ចិន ​(របួសស្រាល) អ្នករួមដំណើរឈ្មោះ ZHANG LI ភេទស្រី អាយុ៣៧ឆ្នាំ…

រុស្ស៉ី អំពាវនាវឱ្យគ្រប់ភាគីទាំងអស់ រួមចំណែកប្រឹងប្រែងការពារច្បាប់អន្តរជាតិ ចំពោះសង្រ្គាមអ៊ុយក្រែន

(ហាណូយ)៖ រដ្ឋមន្ត្រីការបរទេសរុស្ស៉ី លោក សឺហ្គៃ ឡារ៉ូវ (Sergei Lavrov) នៅថ្ងៃពុធនេះ បានអំពាវនាវឱ្យបណ្ដាប្រទេសទាំងអស់នៅលើពិភពលោកចូលរួម ចំណែកប្រឹងប្រែងការពារច្បាប់អន្តរជាតិ ខណៈពិភពលោកកំពុងវិវឌ្ឍទៅមុខក្នុងស្ថានភាពដ៏ស្មុគស្មាញ។ លោក ឡារ៉ូវ ធ្វើការកត់សម្គាល់ខាងលើ នៅឯជំនួបជាមួយសមភាគីរបស់លោក គឺលោក ប៊ុយ ថាញ់ សុន (Bui…

ឃាត់ខ្លួនស្រ្តីម្នាក់ជាជនសង្ស័យពីបទ រក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

សៀមរាប: យោងតាមផេករបស់អធិការដ្ឋាននគរបាល ក្រុងសៀមរាប បានឲ្យដឹងាថ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ០៨និង៣០នាទីព្រឹក កម្លាំងនគរបាលផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងសៀមរាប ដឹកនាំដោយលោកវរសេនីយ៍ទោ ដា ចំរេីន អធិការនគរបាលក្រុងសៀមរាប ដោយមានការចូលរួមសហការពីកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បានចុះបង្ក្រាបបទ “រក្សាទុក និង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន” នៅចំនុចលំនៅឋានស្ថិតនៅភូមិតាចេក…

ឃាត់ខ្លួនមុខសញ្ញាជនសង្ស័យ៣នាក់ ករណីបើកនិងលេងល្បែងស៊ីសងខុសច្បាប់

កំពង់ចាមៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១៥ និង៣០នាទី បន្ទាប់ពីទទួលបានបណ្តឹងពីប្រជាពលរដ្ឋ និងទទួលបានការឯកភាពពី លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម កម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងជំនាញ របស់អធិការដ្ឋាននគរបាលស្រុក ចំការលើ និងអាជ្ញាធរមូលដ្ឋាន…